ភាគបញ្ចប់

799 38 9
                                    

នៅក្នុងពិធីបុណ្យសពរបស់Minji មាននៅមនុស្សចូលរួមយ៉ាងច្រេីនកោះករ ក្នុងនោះក៏មានDanielle Haerin Hyein នឹងបុគ្គលិកនៅក្នុងក្រុមហ៊ុនរបស់រាងក្រាស់មកចូលរួមផងដែរ។

"យ៉ាងមិចទៅហេីយ?មិនអីទេឬ?" Hyeinបានចូលមកសួរនាំទៅកាន់Hanni រាងតូចគ្រាន់តែបានឃេីញគេភ្លាម រត់ស្ទុះទៅអោបគេយ៉ាងលឿន ព្រោះថាគេគឺជាមិត្តតែម្នាក់គត់ដែរនាងមាននៅពេលនេះ

"Hyein...បងជីគាត់ទៅហេីយ គាត់ទៅចោលខ្ញុំហេីយ!" Hanniស្រែកយំយ៉ាងខ្លាំង លែងខ្មាស់ភ្ញៀវគ្រប់គ្នាដែរបានចូលរួម នាងពេលនេះត្រូវការមនុស្សម្នាក់មកលួងលោមនឹងលេីកទឹកចិត្តខ្លាំងណាស់

"មិនអីទេណា...មិនអីទេ!" Hyeinឃេីញនាងចឹងគេបានត្រឹមអង្អែលខ្នងនាងតិចៗដេីម្បីលួងលោមប៉ុណ្ណោះ មុននឹងខ្លួនគេផ្ទាល់ក៏ងាកសម្លឹងទៅកាន់រូបថតរបស់Minjiជាលេីកចុងក្រោយ

ខណៈនោះDanielleក៏បានដេីរមករកអ្នកទាំងពីរ ធ្វេីអោយពួកគេពិតជាឆ្ងល់ជាខ្លាំង មិនដឹងថានាងមកនេះក្នុងបំណងអ្វីនោះទេ

"អ្នកនាងHanni!!" Danielleហៅឈ្មោះរាងតូចហេីយក៏ស្ងាត់បន្តិច មុននឹងនិយាយបន្តទាំងក្ដុកក្ដួល
"ខ្ញុំចូលរួមរំលែកទុក្ខផង!" ថាចប់ភ្លាមនាងក៏បងយំយកៗតែម្ដង ព្រោះថានាងឈឺចាប់នឹងការបាត់បង់ដ៏ធំនេះមិនស្ទេីរនោះទេ នាងចាប់ទុកMinjiដូចជាមិត្តដ៏ល្អម្នាក់ចឹង មិនគួរណាភ្លាមៗគេក៏ចាកចេញទៅដោយគ្មានសូម្បីតែពាក្យលាមួយម៉ាត់សម្រាប់នាង

"ខ្ញុំយល់ពីអារម្មណ៍នាង!" រាងតូចHanniបានដេីរទៅទះស្មារនាងតិចៗ ដេីម្បីលួងលោម ដោយសារតែរាងតូចបានដឹងថាDanielleក៏ខូចចិត្តមិនចាញ់នាងដែរ

ក្រឡេកមកមេីលនៅឯកន្លែងអុជធូបឯនេះវិញ Haerinនាងពិតជាសោកស្ដាយនៅអ្វីដែរខ្លួនធ្លាប់បានប្រព្រឹត្តទៅលេីHanniនឹងMinjiខ្លាំងណាស់ នាងមិននឹកស្មានទេថាមនុស្សធ្លាប់ឈ្លោះគ្នាមួយរយៈមុននេះសោះ សុខៗក៏ទៅបាត់ តេីអ្នកណាដែរទទួលយកបានទៅ?

ចំណែកYinគេបាននៅឈរចាំទទួលភ្ញៀវទាំងអារម្មណ៍មិននៅក្នុងខ្លួន គ្រប់ពេលគេនឹកដល់រឿងចាស់ដែរគេនឹងMinjiធ្លាប់មិនត្រូវគ្នានឹងធ្លាប់លេងជាមួយគ្នាពេលណា គេតែងតែស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន តាំងពីកេីតមកគេមិនដែរមានអារម្មណ៍បែបនេះម្ដងនោះទេ។

រឿង_គុំនំសងស្នេហ៍Where stories live. Discover now