ភាគ19

519 36 7
                                    

បន្ទាប់ពីមេីលការប្រណាំងសេះចប់ Jackគេស្រាប់តែចាកចេញពីពិធីភ្លាមៗ ដោយបានអូនដៃកម្លោះតូចSunooចូលទៅក្នុងឡានជាមួយផងដែរ រឿងនេះMinjiគេពិតជាឆ្ងល់ជាខ្លាំង ព្រោះមិនដឹងថាប្អូនប្រុសខ្លួនកំពុងគិតអីទេ មុខវិញមុនពេលចេញទៅគឺម៉ូវខ្លាំងណាស់ ហាក់កំពុងខឹងនឹងរឿងអ្វីម្យ៉ាង។

"បង!!តេីJakeគេទៅណានឹង?ហេីយម្នាក់ប្រុសដែរទៅជាមួយគេជាអ្នកណា?" Hanniដែលទេីបតែមកពីបន្ទប់ទឹក ឃេីញJakeចាកចេញទៅជាមួយប្រុសកម្លោះម្នាក់ នាងក៏សួរ ម្យ៉ាងគេមានរឹកពារដូចជាខឹងផង

"បងមិនច្បាស់ទេ...ចំណែកប្រុសម្នាក់នោះក៏បងមិនស្គាល់ដែរ ទេីបតែឃេីញគេមិញនេះឯង!" Minjiកាន់ទឹកមួយកែវហុចទៅអោយរាងតូច ដែរឈរជិតគេ

"អឹម៎~!!និយាយចឹងពួកយេីងទៅផ្ទះវិញបានទេ?អូនដូចជាហត់នឿយហេីយ!!" រាងតូចទទួលទឹកពីរាងក្រាស់មកក្រេបបន្តិច មុននឹងនិយាយឡេីង

"ចឹងបងសុំទៅប្រាប់ប៉ាម៉ាក់បន្តិចសិន...ចង់ទៅជាមួយគ្នាទេ?" រាងក្រាស់យកដៃដាក់ទៅលេីក្បាលរាងតូចហេីយក៏បបួលនាងអោយទៅជាមួយគ្នា

"បងទៅចុះ...អូនចាំនៅទីនេះល្អជាង!ផ្ដាំលាលោកពូអ្នកមីងជំនួសអូនផង!" រាងតូចក្រវីក្បាល ដោយបញ្ជាក់ថានាងចង់នៅចាំគេវិញ

"មិនអីទេ...រងចាំបងនៅទីនេះហេីយ បងនឹងឆាប់ត្រលប់មកវិញបន្ទាប់ពីលាលោកប៉ាអ្នកម៉ាក់រួច!" និយាយចប់រាងក្រាស់ក៏បានដេីរចាកចេញទៅ

ចំណែករាងតូចក៏ចេះតែដេីរមេីលនេះមេីលនោះ រហូតជ្រុលខ្លួនទៅបុកនឹងនារីម្នាក់ដោយចេតនា ធ្វេីអោយកំពុបទឹកដែលរាងក្រាស់បានអោយទៅលេីនារីម្នាក់នោះឡេីងសេីមរ៉ូបអស់

"អួយ៎~សុំទោសផង~សុំទោសផង~ខ្ញុំគ្មានចេតនានោះទេ!!!" Hanniសុំទោសនារីម្នាក់នោះយ៉ាងញ៉ាប់ម៉ាត់ ហេីយភ្លាមៗនាងក៏ទាញក្រដាសដែរនៅជិតនោះយកមកជូតជម្រះអោយ តែផ្ទុយទៅវិញនារីនោះបែជាមិនទទួលពាក្យសុំទោសពីរាងតូចថែមទាំងច្រានរាងតូចអោយដួលទៅដីទៀតផង ហេតុនេះបណ្ដាលអោយរាងឡេីងតូចក្រិច.កជេីង

"នាងស្រីក្រីក្រ...នាងមានសិទ្ធិអីមកប៉ះពាល់ខ្លួនរបស់យេីង!!" នារីដដែលនោះស្រែកថាអោយHanniខ្លាំងៗ ធ្វេីអោយភ្ញៀវគ្រប់គ្នាងាកមេីលមកកន្លែងកេីតហេតុនោះគ្រប់គ្នា

រឿង_គុំនំសងស្នេហ៍Where stories live. Discover now