ភាគ21

523 43 3
                                    

ក្រោយបញ្ចប់ការលេងនៅឯឆ្នេរសមុទ្រ Minjiក៏បាននាំHanniទៅញ៉ាំអាហារនៅសណ្ឋាគារលំដាប់មួយនៅក្បែរនោះ នៅទីនោះមានទេសភាពយ៉ាងស្រស់ស្អាត អាចមេីលឆ្លុះទៅខាងក្រោមឃេីញផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយដោយភ្នែកទទេរបាន។

"ហេតុអីទីនេះស្ងាត់ម្ល៉េះ?" បន្ទាប់ពីរាងក្រាស់បណ្ដេីរាងតូចចូលមកខាងក្នុង ភោជនីយដ្ឋានដែលនៅក្នុងសណ្ឋាគារមួយនោះហាក់មានភាពស្ងប់ស្ងាត់ប្លែក មិនឃេីញសូម្បីមនុស្សម្នាក់មកទទួលទានអាហារ ដូចនេះនាងក៏បានសួរទៅគេ

"រឿងអ្វីមិនស្ងាត់ទៅ...បេីបងម៉ៅដាច់ទីនេះសម្រាប់តែអូនម្នាក់ហេីយនោះ!!" Minjiនិយាយបណ្ដេីទាញកៅអីអោយរាងតូចរបស់គេអង្គុយបណ្ដេី ដោយតុដែរពួកគេទាំងពីរបានអង្គុយគឺនៅកៀនបង្អួច ហេីយមានរៀបចំផ្កាកុលាបនឹងទាននៅលេីតុមួយនោះយ៉ាងរ៉ូមែនទិច

"មិចចាំបាច់ធ្វេីដល់ថ្នាក់នេះ...វាចំណាយច្រេីនណាស់ណា!!" រាងតូចតាមសម្លឹងមុខរាងក្រាស់ ដែលដេីរវាងខ្លួនទៅអង្គុយនៅកៅអីរបស់គេនៅទល់មុខនាង

"បងមិនខ្លាចក្នុងការចំណាយនោះទេ...រឿងសំខាន់នោះគឺអូនសប្បាយចិត្តឬអត់!!" Minjiសម្លឹងមុខរបស់មនុស្សស្រីម្នាក់ដែរកំពុងអង្គុយទល់មុខគេទាំងស្នាមញញឹម

"តែ..." Hanniរកនិយាយបន្តទៅហេីយ ពេលនោះនាងក៏ត្រូវឈប់វិញ ព្រោះថាមានបុគ្គលិកម្នាក់បានលេីកអាហារមកដល់តុពួកគេទៅហេីយ

"ឆាប់ញ៉ាំទៅ...ទាន់អាហារវានៅក្ដៅ!" គេនិយាយរួច បានកាត់សាច់មួយដុំតូចនៅក្នុងចានរបស់គេបញ្ចុកទៅកាន់នាង មុនដំបូងនាងលេងរឹកដូចមិនចង់ញ៉ាំទេ ដល់ពេលរាងក្រាស់រកដាក់ចូលមាត់ខ្លួនឯងវិញ នាងក៏ងេីបពីកៅអីទៅខាំសាច់នោះញ៉ាំយ៉ាងលឿន

រឿងនេះធ្វេីអោយគេអស់សំណេីចនឹងនាងមិនតិចនោះទេ បានបន្តិចស្រាប់តែមាននៅក្រុមតន្ត្រីមួយក្រុមដេីរមកក្បែរតុអាហាររបស់ពួកគេ មុននឹងធ្វេីការប្រគុំនៅបទចម្រៀងមួយ ដែលគ្រប់គ្នាស្គាល់វាភាគច្រេីនគឺនៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍។

"អេ៎...បងចង់ទៅណា?" ភ្លាមៗនោះMinjiបានងេីបឈរឡេីង ធ្វេីអោយHanniនាងឡេីងឆ្ងល់

រឿង_គុំនំសងស្នេហ៍Where stories live. Discover now