ភាគ20

742 46 8
                                        

ពេលដែរចេញពីកម្មវីធីមកដល់វីឡារបស់ខ្លួនវិញ វាក៏ល្ងាចណាស់ទៅហេីយ ហេតុនេះMinjiក៏បានចូលទៅចង្ក្រានបាយដេីម្បីធ្វេីម្ហូបទៅអោយHanniញ៉ាំ

"សង្សារនរណាទេណ៎...អីក៏គួរអោយស្រឡាញ់យ៉ាងនេះ!!" Hanniក្រោយពីងូតទឹកផ្លាស់ខោអាវដែរប្រឡាក់រួចរាល់ នាងក៏បានដេីរចូលមកអោបចង្កេះរាងក្រាស់ពីក្រោយ

"អូនរួចរាល់ហេីយឬ?" Minji ដៃឆ្វេងចាប់កាន់ដៃរបស់រាងតូច ដៃស្ដាំក៏បានឆារម្ហូបដែលនៅក្នុងខ្ទះ

"ចាស៎...អូនរួចហេីយ!និយាយចឹង បងកំពុងធ្វេីអ្វីនឹង?ឈ្ងុយដល់ហេីយ!!" រាងតូចនិយាយផង ព្យាយាមអេីត.កទៅស្រស់ខ្លិនម្ហូបផង

"ឆារគ្រឿងសមុទ្រ...ចូលចិត្តទេ??" លឺតែគ្រឿងសមុទ្រ រាងតូចដកខ្លួនចេញមកវិញយ៉ាងលឿន ទឹកមុខវិញប្ដូរពីញញឹមទៅជាស្លេកស្លាំងភ្លាមៗ ធ្វេីអោយរាងក្រាស់គេឡេីងឆ្ងល់
"អូនកេីតអី?"

"បងមិនចាំទេ?" រាងតូចសួរគេ ដេីម្បីចង់បញ្ជាក់អ្វីម្យ៉ាង

"ចាំអ្វី?" រាងក្រាស់បិទហ្គែរក្នុងចង្រ្កាន រួចក៏បានដេីរទៅជិតនាង

"អូនមិនអាចញ៉ាំគ្រឿងសមុទ្របានទេ...អូនអាលាក់ស៉ីជាមួយគ្រឿងសមុទ្រ តេីបងពិតជាមិនចាំទេ?" រាងតូចហាក់អន់ចិត្តជាខ្លាំង នៅពេលគេមិនបានចងចាំអ្វីសោះពីនាង

"គឺបង..." រាងក្រាស់ទាល់តម្រិះយ៉ាងខ្លាំង ព្រោះថាគេមិនមែនMinjiពិតប្រាកដ គេមិនដឹងឡេីយថានាងចូលចិត្តអ្វី មិនចូលចិត្តអ្វី ហេីយអ្វីដែរញ៉ាំមិនកេីតនឹងអ្វីដែរញ៉ាំកេីត ហេតុនេះគេបានត្រឹមតែដេីរចូលទៅចាប់កាន់ដៃនាងរួចសម្លឹងមុខនាងដោយការដឹងខុសតែប៉ុណ្ណោះ

"តេីបងពិតជាMinjiពិតទេ?" រាងតូចដោះដៃចេញពីរាងក្រាស់ ហេីយក៏បានសួរនៅសំណួរមួយដែរគេមិនដែលចង់អោយនាងសួរទាល់តែសោះ

"..." រាងក្រាស់ឈរនឹងធ្មឹង មិននិយាយមិនស្ដីអ្វីទាំងអស់ រឿងនេះបណ្ដាលអោយរាងតូចនាងពិតជាខូចចិត្តយ៉ាងខ្លាំង ដល់ថ្នាក់សម្រក់ទឹកភ្នែកនៅពីមុខគេដោយហាមមិនបាន

"អូនហត់ណាស់...អូនសុំទៅសម្រាកសិនហេីយ!" មិនដឹងថាប្រឈមមុខនឹងរាងក្រាស់យ៉ាងមិចទៀត រាងតូចក៏បានដេីរចេញ សម្ដៅទៅរកបន្ទប់គេង ភ្លាមៗនោះរាងក្រាស់ក៏បានរត់ទៅអោបនាងពីក្រោយជាប់

រឿង_គុំនំសងស្នេហ៍Where stories live. Discover now