បន្តពីភាគមុន ខណៈដែរភ្នែករបស់Hanniបេីកលែងចង់រួចដោយសារលោកគីមជាអតីតអ្នកគ្រប់គ្រងនៅក្នុងគ្រប់ហ៊ុនជាមួយនាងច្របាច់កទៅហេីយ នៅរំពេចនោះស្រាប់តែមាននរណាម្នាក់បានយកអ្វីម៉្យាងមកវាយចំក្បាលរបស់លោកគីមមួយទំហឹង បណ្ដាលអោយគេត្រូវដេកដួលទៅដីភ្លាមៗ។
ផុស~
"Hanni...អូនយ៉ាងមិចទៅហេីយ?" ការពិតទៅម្នាក់នោះគ្មាននរណាក្រៅពីMinjiរបស់យេីងនោះទេ ពេលគេបានឃេីញមនុស្សដែរគេស្រឡាញ់ដួលទៅលេីដី គេស្ទុះទាញកាយនាងយកមកក្រសោបជាប់ខ្លួនយ៉ាងលឿន
"Minji?!!ជាបងឬ?ហេតុអីបងមកនៅទីនេះ?" Hanniពេលរាងបានខ្យល់ដកដង្ហេីមមកវិញហេីយ នាងក៏មានការភ្ញាក់ផ្អេីលជាមួយនឹងវត្តមានរាងក្រាស់ជាខ្លាំង នាងមិននឹកស្មានថាគេនឹងអាចមកជួយនាងបានក្នុងសភាពខ្សោយបែបនេះនោះទេ
"កុំសួរបងច្រេីនអី...ឆាប់រត់ទៅ ឆាប់ឡេីង!!" រាងក្រាស់ប្រញ៉ាប់ចាប់លេីករាងតូចអោយក្រោបឈរឡេីងដេីម្បីរត់គេចពីទីនេះ បេីមិនចឹងទេពួកគេទាំងពីរចប់មិនខាន ព្រោះថាម្នាក់ៗទៅលែងរួចទៅហេីយ
កំឡុងពេលដែរអ្នកទាំងពីរកំពុងគ្រាគ្នារត់ លោកគីមម្នាក់នោះក៏បានដឹងខ្លួនមកវិញល្មម ហេីយពេលបានឃេីញទាំងពីរនាក់កំពុងចង់រត់គេច ធ្វេីអោយគេមានការខឹងជាខ្លាំង ទេីបរំពេចនោះគាត់ក៏បានទាញនៅដំបងមួយដែរនៅក្បែរនោះ ដេីរសម្ដៅទៅរកអ្នកទាំងពីរ
"ចង់រត់?មានសួរយេីងថាយេីងចង់អោយទៅឬនៅទេ?" សម្លេងអូសដំបងពីខ្សោយទៅកាន់តែលឺទៅៗ ហេតុនេះតួឯកយេីងទាំងពីរពិតជាមានការភ័យខ្លាចយ៉ាងខ្លាច ម្នាក់ៗខំបន្ថែមល្បឿន តែដូចគ្រប់គ្នាបានដឹងហេីយថា មនុស្សពីរនាក់ដែរគ្រាគ្នាទៅវិញទៅមកវាធ្វេីអោយដំណេីក្នុងការដេីរវាយឺតប៉ុណ្ណា
"Hanni...អូនរត់ទៅមុនទៅ ទុកអោយបងជាអ្នកពន្យាពេលគេ!!" ដោយសម្លេងអូសដំបងកាន់តែជិតដល់មែនទែនហេីយ រាងក្រាស់ស្រាប់តែបានរុញរាងតូចអោយទៅមុនខ្លួន ព្រោះគេដឹងថាមុននឹងក្រោយគេគង់តែស្លាប់ទេ ចឹងហេីយគេស៊ូប្ដូរជីវិតចុងក្រោយរបស់គេដេីម្បីអោយមនុស្សដែរគេស្រឡាញ់បានរស់នៅបន្ត គេមិនអាចអោយនាងស្លាប់ជាមួយគេនោះទេ

YOU ARE READING
រឿង_គុំនំសងស្នេហ៍
Romanceរឿងគុំនំសងស្នេហ៍ គឺជាប្រភេទរឿងGL បែបអភិនិហាមួយ ដែលតួរអង្គឯកស្រីបានចូលមកក្នុងរូបរាងកាយមួយផ្សេងទៀតដែលមិនមែនជារបស់ខ្លួនឯង ក្រោយមកគេក៏រៀបគម្រោងការសងសឹកអ្នកដែរបានធ្វេីបាបគេពីមុន ក្នុងនោះក៏មានតួឯកស្រីយេីងម្នាក់ទៀតផងដែរ។ "រង់ចាំណា...ខ្ញុំនឹងសងទៅអ្នកទាំងអស់...