យេីងត្រលប់មកមេីលកាលពីមួយឆ្នាំមុនវិញ ថ្ងៃដែរMinjiបានស្លាប់ ប្រលឹងរបស់Yeonjiក៏បានវិលចូលមកក្នុងខ្លួនដេីមរបស់គេ ដែលកំពុងតែគេងសម្រាកនៅក្នុងមន្ទីពេទ្យ ហេីយក្នុងខណៈពេលដែរគេបានបេីកភ្នែកឡេីងមកនោះ គេក៏ស្រាប់តែបង្ហូរទឹកភ្នែកមកភ្លាមៗ ដោយមិនដឹងពីមូលហេតុ ព្រោះថាគេមិនបានចាំរឿងរ៉ាវអ្វីទាំងអស់នៅពេលគេក្លាយជាMinji គេដឹងត្រឹមថាវាគ្រាន់តែជាសុបិត្តមួយ តែសុបិន្តមួយនេះ បានធ្វេីអោយគេមានការឈឺចាប់ខ្លាំងណាស់ វាដូចជាគេបានបាត់បង់អ្វីម្យ៉ាងដែរសំខាន់ចេញពីជីវិតរបស់គេយ៉ាងចឹង។
"អ្នកជំងឺឈ្មោះYeonjiដឹងខ្លួនហេីយ...គ្រូពេទ្យ!" នៅពេលឃេីញអ្នកជំងឺដែរសន្លប់មកជាងកន្លះឆ្នាំដឹងខ្លួនឡេីងបែបនេះ អ្នកគ្រូពេទ្យដែរជាអ្នកមេីលថែរគេមករហូត មានការត្រេកអរជាខ្លាំង រំពេចនោះអ្នកគ្រូពេទ្យក៏បានរត់ទៅហៅលោកគ្រូពេទ្យដែរជាឌុកទ័រមកពិនិត្យរាងក្រាស់យ៉ាងលឿន
នៅពេលលោកគ្រូពេទ្យដែលជាឌុកទ័របានមកដល់ នឹងពិនិត្យមេីលសប់គ្រប់អស់ហេីយ ឃេីញថាYeonjiមិនកេីតអី គាត់ក៏បានទាញសារមីអ្វីម្យ៉ាងដែរមានពណ៍រាងក្រម៉ៅ ហុចទៅអោយគេ
"ជាអ្វីនឹងគ្រូពេទ្យ?" Yeonjiបានសួរទៅកាន់គ្រូពេទ្យទាំងទឹកមុខឆ្ងល់
"មានមនុស្សម្នាក់ចង់អោយអ្នកនាងអានវា!" លឺគ្រូពេទ្យនិយាយដូច្នេះ គេក៏បានទាញសំបុត្រមួយនោះយកមកបេីកអាន
អត្ថន័យនៅក្នុងសំបុត្រ
ជូនចំពោះអ្នកនាងMinjiដែរកំពុងនៅក្នុងរាងកាយរបស់ខ្ញុំ ខ្ញុំគិតថាពួកយេីងប្រហែលមិនអាចប្ដូរប្រលឹងមកជាខ្លួនឯងវិញបាននោះទេ បែបនេះហេីយខ្ញុំបានរៀបចំរឿងគ្រប់យ៉ាងទុកសម្រាប់អ្នកនាងពេលអ្នកនាងដឹងខ្លួន ដោយក្នុងនោះគឺមាននៅផ្ទះវីឡាមួយខ្នងនឹងលុយចំនួនមួយរយលាន ខ្ញុំគិតថាវាមិនគ្រប់គ្រាន់សម្រាប់កូនអ្នកមានដូចជាអ្នកនាងទេ តែខ្ញុំអាចធ្វេីវាបានសម្រាប់អ្នកនាងតែពិននឹងទេ ព្រោះថាខ្ញុំគ្មានពេលរស់រៀននៅលេីភពផែនដីនេះយូរទៀតឡេីយ សង្ឃឹមថាអ្នកនាងនឹងយល់។
ពេលអត់ពីខ្ញុំទៅសូមជួយមេីលថែHanniផង នាងប្រហែលជាខូចចិត្តខ្លាំងហេីយពេលដឹងថារាងកាយអ្នកនាងបានស្លាប់ទៅជាមួយខ្ញុំ ហេីយអោយខ្ញុំសុំទោសផងដែរប្រេីប្រាស់រាងកាយអ្នកនាងជាធ្នាក់ទៅទាក់ទងជាមួយនឹងHanniដោយគ្មានការអនុញ្ញាត ខ្ញុំសុំទោសផង តែខ្ញុំហាមចិត្តខ្លួនឯងមិនអោយស្រឡាញ់នាងមិនបាននោះទេ ខ្ញុំពិតជាសុំទោសពិតមែន។

YOU ARE READING
រឿង_គុំនំសងស្នេហ៍
Romansaរឿងគុំនំសងស្នេហ៍ គឺជាប្រភេទរឿងGL បែបអភិនិហាមួយ ដែលតួរអង្គឯកស្រីបានចូលមកក្នុងរូបរាងកាយមួយផ្សេងទៀតដែលមិនមែនជារបស់ខ្លួនឯង ក្រោយមកគេក៏រៀបគម្រោងការសងសឹកអ្នកដែរបានធ្វេីបាបគេពីមុន ក្នុងនោះក៏មានតួឯកស្រីយេីងម្នាក់ទៀតផងដែរ។ "រង់ចាំណា...ខ្ញុំនឹងសងទៅអ្នកទាំងអស់...