បន្ទាប់ពីMinjiបានចេញពីពេទ្យមក គេក៏បានត្រលប់មកវីឡារបស់ខ្លួនវិញ ដោយហាមដាច់ខាតមិនអោយYinយករឿងគេនៅសល់ពេលតែជាងមួយខែទៅប្រាប់ដល់អ្នកណានោះទេ។ ត្រលប់មកដល់ផ្ទះភ្លាម គេរំពឹងថាបានឃេីញHanniនៅផ្ទះទៅហេីយ តែអត់នោះទេ នាងមិនបានត្រលប់មកវិញឡេីយ។
"តេីនាងទៅណាទៅHanni?" គេសួរខ្លួនឯងដោយអារម្មណ៍មិនសប្បាយចិត្ត រួចគេក៏បានដេីរទៅបន្ទប់ស្រា ទាញស្រាក្រហមមួយដបយកមកផឹក
ត្រឹមមួយប៉ប្រិចភ្នែក ស្រាមួយដកត្រូវបានMinjiអកផឹកអស់រលីង ក្រោយមកគេក៏បានទាញយកស្រាមួយដបទៀតមកផឹក ហេីយអង្គុយនៅមាត់អាងចាប់ផ្ដេីមនិយាយរឿងនៅក្នុងចិត្តចេញមកខាងក្រៅតែម្នាក់ឯង
"យេីងនឹកនាងណាស់Hanni!យេីងមិនដឹងថាហេតុអ្វីនោះទេ បានជាយេីងនឹកនាងខ្លាំងដល់ថ្នាក់នេះ...យេីងពិតជាចង់អោយនាងត្រលប់មកនៅជុំវិញខ្លួនរបស់យេីងវិញខ្លាំងណាស់ អោយយេីងសុំទោសសម្រាប់រឿងគ្រប់យ៉ាង...យេីងសុំទោស!!" គេនិយាយផងយំផង នៅពេលនេះទេីបគេបានដឹងថាមានមនុស្សម្នាក់ដែរសំខាន់សម្រាប់ជីវិតគេខ្លាំងណាស់ ហេីយគេមិនអាចឃ្លាតឆ្ងាយពីនាងបានទេ នៅពេលគេបានដឹងថាខ្លួនរបស់គេជិតនឹងស្លាប់ក្នុងពេលឆាប់ៗ ហេីយគេពិតជាមានអារម្មណ៍ថាខុសនឹងសោកស្ដាយយ៉ាងខ្លាំង ដែរព្រឹកមិញគេបានបណ្ដោយនាងអោយចាកចេញទៅទាំងខ្លួនគេមិនបាននិយាយអ្វីឬធ្វេីអ្វីទាំងអស់
"ពេលនេះយេីងច្បាស់ក្នុងចិត្តហេីយ...ថាយេីងបានលង់ស្រឡាញ់នាងពិតមែន!!ពេលនេះត្រលប់មករកយេីងវិញមក...យេីងចង់ជួបនាង ចង់ឃេីញនាង ចង់អោបនាង!" ខណៈពេលដែលគេនិយាយចប់ ឈាមក៏បានហូរចេញពីច្រមុះរបស់គេ គេខំប្រឹងជូតវាខ្លាំងណាស់ តែជូតយ៉ាងណាក៏វានៅតែមិនជ្រះ វាកាន់តែហូរខ្លាំងលេីសមុនទៅទៀត
ភ្លាមៗ មិនដឹងថារាងតូចនាងត្រលប់មកវិញពីពេលណាទេ នាងស្រាប់តែរត់មកពីក្រោយគេ ហេីយបានដាក់អោយគេដេកនៅលេីភ្លៅរបស់ខ្លួន មុននឹងធ្វេីការជូតឈាមអោយគេយ៉ាងយកចិត្តទុកដាក់
"មនុស្សល្ងង់...ឈឺហេីយនៅមកអង្គុយផឹកស្រាត្រូវខ្យល់ខ្លាំងចឹងទៀត!ដឹងថាវាកាន់តែធ្វេីអោយបងកាន់តែឈឺធ្ងន់ដែរទេ?" ស្ដាប់រាងតូចនិយាយហេីយ រាងក្រាស់គេមិនបានខឹងនឹងនាងនោះទេ ផ្ទុយទៅវិញគេបែជាញញឹមទៅវិញ
![](https://img.wattpad.com/cover/363711832-288-k149248.jpg)
YOU ARE READING
រឿង_គុំនំសងស្នេហ៍
Romanceរឿងគុំនំសងស្នេហ៍ គឺជាប្រភេទរឿងGL បែបអភិនិហាមួយ ដែលតួរអង្គឯកស្រីបានចូលមកក្នុងរូបរាងកាយមួយផ្សេងទៀតដែលមិនមែនជារបស់ខ្លួនឯង ក្រោយមកគេក៏រៀបគម្រោងការសងសឹកអ្នកដែរបានធ្វេីបាបគេពីមុន ក្នុងនោះក៏មានតួឯកស្រីយេីងម្នាក់ទៀតផងដែរ។ "រង់ចាំណា...ខ្ញុំនឹងសងទៅអ្នកទាំងអស់...