ភាគទី ១០

3K 79 5
                                    

សិស្ស​ប្រុស
ភាគទី ១០

«បែក!» នាងវាយស្មាគេហើយដើរចេញទៅខាងក្រៅ។
«អេ! អៀនហើយហេស៎?»
«នរណាអៀន?» នាងនិយាយទាំងងាកមកវិញ។
«ហើយប្រញាប់ទៅណានឹង?»
«ទៅក្រៅ»
«មិនលាងចានទេហេស?»
«មានដៃលាងខ្លួនឯងខ្លះទៅ​ ហើយផ្ញើរចានមួយផង» នាងនិយាយហើយក៏ងាកដើរចេញទៅបាត់​ ទុកឪ្យនាយកម្លោះតាមមើលដំណើរនាងទាំងញញឹម។
«មនុស្ស​ចាស់គួរឪ្យស្រឡាញ់» បន្ទាប់ពីរនាងដើរចេញទៅក្រៅបាត់គេក៏ប្រញាប់យកចានទៅលាង។
«ហ្អឹម...» យីសុីនដើរទៅអង្គុយលើទោងបែមុខទៅមើលទឹកសមុទ្រទាំងមុខក្រហមព្រោះអៀននឹងពាក្យដែលគេនិយាយអម្បាញ់មិញ។
«ក្មេងស្អីនិយាយតមាត់គ្មានបាត់មួយម៉ាត់» យីសុីនយោលទោងតិចទាំងរអ៊ូម្នាក់ឯង។
«នេះគេស្រឡាញ់ខ្ញុំពិតមែនហេស៎? ឬក៏គេជាគ្រាន់តែលេងសើចនឹងខ្ញុំទេដឹង គេមាន​ឋានៈ​ដល់ទៅកូនប្រុសនៃត្រកូលម៉ាហ្វៀម៉េចនឹងអាចមកស្រឡាញ់ឯងដែលជាគ្រូបង្រៀនវ័យចំណាស់បានទៅ?»
«ទេៗៗ! នេះគេរំលោភឯងណា ឯងម៉េចនឹងអាចលង់ស្រឡាញ់មនុស្ស​ដែលបង្ខំឯងបានទៅ ហើយឯងក៏មានសង្សារហើយដែរ...តែអ្នកមានសង្សារឯណាដែលទៅដេកជាមួយប្រុសផ្សេងក្រៅពីសង្សារខ្លួន...នេះខ្ញុំជាប់ឈ្មោះជាស្រីក្បត់ហេស៎?» យីសុីននិយាយតែឯងគិតតែឯងជិតឆ្កួតទៅហើយ ទាំងមិនដឹងទេថាកំពុងមានអ្នកខ្លះកំពុងលួចស្ដាប់។
«ពុទ្ធោ​អើយ!! បើគាត់ដឹងតើគាត់ទទួលយកខ្ញុំទេ? អត់ទេៗ​ ខ្ញុំមិនត្រូវប្រាប់គាត់ឪ្យដឹងពីរឿងនេះទេ»
«នេះអូននៅចង់ត្រឡប់ទៅរកវាទៀត?» ពួនស្ដាប់នាងនិយាយសុខៗគេស្រាប់តែចេញមកសួរនាងទាំជ្រួញចិញ្ចើម​ នាងនិងគេជាមានស្អីៗជាមួយគ្នាច្រើនដងហើយ នាងនៅចង់ត្រឡប់ទៅវិញទៀត? នាងគ្មានចិត្តស្រឡាញ់គេបន្តិចទេហេស៎?
«លីនស៊ាន? ឯងមកឈរទីនេះតាំងពីពេលណា?»
«ឆ្លើយសំណួរបងសិនមក»
«លីនស៊ាន​ខ្ញុំ....»
«អូនមានចិត្តស្រឡាញ់បងខ្លះទេ?»
«គឺ...»
«ឬបងត្រូវធ្វើឪ្យអូនមានកូនសិនទើបអូនព្រមស្រឡាញ់បង?»

    /ផាច់/

នាយសង្ហាត្រូវងាកមុខទៅម្ខាងព្រោះស្នាដៃនាងក្រមុំ។
«ពេលណា​ទើបឯងលេងសើចនឹងខ្ញុំឆ្អែត? ខ្ញុំ​នឹងអាលចាកចេញ»
«នរណា​ថាបងលេងសើច?»
«ចុះឯង...»
«អូនគិតថាដែលបងធ្វើបែបនេះព្រោះត្រឹមតែចង់លេងសើច?»
«ចុះឯងចង់យ៉ាងម៉េច?»
«បងបំពានរាងកាយអូនព្រោះចង់ឪ្យរាងកាយអូនជារបស់បងម្នាក់គត់ ហើយដែលបងនាំអូនមកទីនេះព្រោះបងមិនចង់បានត្រឹមរាងកាយបងក៏ចង់បានបេះដូងអូនដែរ»
«តែខ្ញុំមិនបានស្រឡាញ់ឯង​ ខ្ញុំ​មានអ្នកដែលខ្ញុំស្រឡាញ់ហើយ»
«តែវា...» គេបម្រុងនឹងនិយាយបន្តតែក៏ត្រូវផ្អាក។
«លោកចង់និយាយថាម៉េច?»
«សន្យានឹងបង កុំចាកចេញពីបងឮទេ?» គេនិយាយដោយដើរទៅជិតនាង ហើយទាញរាងកាយស្រីស្រស់មកឱបដោយក្ដីស្រឡាញ់គេខ្លាចណាស់ ខ្លាចបាត់បងនាង។
«ហេតុអ្វីខ្ញុំត្រូវសន្យា?»
«បងនឹងធ្វើអ្វីៗគ្រប់យ៉ាងទោះជាមានរឿងអ្វីកើតឡើងអូនត្រូវតែជារបស់បងម្នាក់គត់» គេទទួលស្គាល់ថាគេពិតអាត្មានិយម​ណាស់​ ទោះដឹងហើយឮហើយថានាងមិនបានស្រឡាញ់គេតែគេនៅតែព្យាយាមក្រសោបបេះដូងនាងព្រោះសង្ឃឹមថាថ្ងៃមុខនាងនឹងអាចមានចិត្តមកលើគេខ្លះ។ មិនមានឡើយពាក្យថាហត់នឿយសម្រាប់គេ​ បានឃើញស្នាមញញឹមនាងគេក៏សប្បាយចិត្ត​ ជីវិតនាងជាជីវិតគេ បើគ្មាននាងគេក៏គ្មានលើលោកនេះដែរ។
«លែងខ្ញុំទៅ»
«យីសុីន....»
«ខ្ញុំ​ត្រូវការនៅម្នាក់ឯង»
«បាន» គេព្រមលែងនាងហើយក៏ដើរចេញទុកពេលឪ្យនាងបន្តិច។
«​ហេតុអ្វីឯងធ្វើឪ្យខ្ញុំវេទនាម្លេះ? អ្ហឹ..អ្ហឹកៗ» គ្រាន់តែគេចេញផុតបានឆ្ងាយបន្តិចយីសុីនស្រាប់តែទន់ជើង នាងតូចក៏អង្គុយទៅលើទោងវិញ ភ្នែកចាប់ផ្ដើមក្រហមដំណក់ទឹកថ្លាឆ្វេងជាច្រើនដំណក់ក៏ចាប់ផ្ដើមដណ្ដើមគ្នាធ្លាក់ចុះមកទប់មិនជាប់។
«ឯងធ្វើបែបនេះធ្វើអី? អ្ហឹ!» ហេតុអីគេចូលមកក្នុងជីវិតនាង? ហេតុអ្វី? ឬមួយនាងជំពាក់កម្មនឹងគេកាលពីជាតិមុនមក?

សិស្ស​ប្រុស 🔞 (ចប់) Where stories live. Discover now