ភាគទី ១៧

1K 76 4
                                    

សិស្ស​ប្រុស
ភាគទី ១៧

«....» នាយកម្លោះចាប់ផ្ដើមស្រឡាំងកាំងមាត់ហាស្ដីលែងរួច​​ បានត្រឹមសម្លឹងមុខនាងភ្លឹសៗ។
«ប្រាប់ខ្ញុំមក! ឯងចាំបាច់ធ្វើ​បែបនេះធ្វើអី?​ អ្ហឹកៗ» នាងស្ទុះទៅក្របួចកអាវគេ​ នាងខឹងគេដល់ញ័រដៃសឹងតែសម្លាប់គេចោលទៅហើយ​ ភ្នែកក៏ចាប់ក្រហមដូចភ្លើងទឹកភ្នែកជាច្រើនដំណក់ធ្លាក់ចុះមកកាត់ថ្ពាល់រលោង។
«អូនចង់និយាយពីអី? បងមិនយល់!»
«ដល់ពេលនេះហើយឯងនៅធ្វើពើមិនដឹងអីទៀត?»
«បងពិតជាមិនយលមែន»
«ចុះនេះស្អី?» នាងលើកទូរសព្ទឡើងបង្ហាញសាររបស់គេធ្វើឪ្យនាងកម្លោះឃើញហើយបើកភ្នែក​ធំ​ៗ​នឹកស្មានមិនដល់ហើយសម្លឹងមុននាងរួចនិយាយ។
«ឪ្យ...ឪ្យ..បងសុំទោស» គេឱនមុខចុះ ទាំងក្នុងចិត្តដឹងច្បាស់ណាស់ថានាងកំពុងខឹងស្អប់គេប៉ុណ្ណាពេលបានដឹងរឿងនេះ។
«សុំទោសហើយគាត់រស់ឡើងវិញទេ?»
«បងដឹងតែ...ពេលនោះបង...»
«ឯងនេះសាហាវជាងសត្វទៅទៀត ឯងកុហកបោកប្រាស់យើង​ ឯងរំលោភជាន់ឈ្លីយើងមិនអស់ចិត្តថែមទាំងយកសៀនឆាវមកគំរាមយើងទៀត អ្ហឹកៗ​ ទាំងដែលឯងបានសម្លាប់គាត់បាត់ហើយ...អ្ហឹ..តើគាត់ខុសអី? គាត់ធ្វើអីឯង? អ្ហឹ...អ្ហឹកៗ» យីសុីននិយាយទាំងដង្ហក់ៗ នាងយកដៃវាយស្មាគេខ្លាំងហើយក៏សម្រូតខ្លួនចុះអង្គុយស្រែកយំអស់ទំហឹង នាងចង់តែចាក់សម្លាប់ប្រុសម្នាក់នេះដោយផ្ទាល់ដៃឥឡូវនេះតែនាងធ្វើអីគេមិនបានព្រោះនាងនៅមានកូនចិត្ត​ កូនចិត្តដែលស្រឡាញ់គេនាងស្រឡាញ់គេហើយ តើឪ្យនាងលើកដៃសម្លាប់មនុស្សដែលខ្លួនស្រឡាញ់បានយ៉ាងម៉េច?​
«ខុស! ខុសដែលគេមកមុនបងនោះអី»
«រវាងយើងគួរតែបញ្ចប់ទៅ​»
«គ្មានផ្លូវ!!» នាយកម្លោះស្រែកគំហកខ្លាំងៗស្ទើច្រាលឈាម។
«ខ្ញុំ​មិនអាចបន្តរស់នៅជាមួយមនុស្សអាក្រក់ដូចឯងបានទេ» នាងនិយាយទាំងងើបមើលមុខគេទេ។
«ឆាប់ឡើងមកយើងត្រូវទៅបរទេសឥឡូវនេះ»
«ឯងចង់នាំខ្ញុំទៅណាទៀតហើយ? ឯងមិនឮខ្ញុំនិយាយទេហេស៎? ថាយើងបញ្ចប់ទៅ»
«ឆាប់រៀបចំឥវ៉ាន់ទៅយើងនឹងចេញទៅយប់នេះ» គេនិយាយដូចមិនបានខ្វល់ពីសម្ដីនាង​ គេដឹងថានាងនិយាយមកគឺប្រាកដប្រជាតែគេខ្លាចណាស់ ខ្លាចបំផុតពាក្យថាបញ្ចប់។
«លីនស៊ាន!!!​ អ្ហឹកៗ» យីសុីនស្រែកហៅឈ្មោះគេស្ទើភ្លាត់សម្លេងទាំងមាត់ញ័រព្រោះគេធ្វើឪ្យនាងអស់ការអត់ធ្មត់ហើយ។
«...» គេមិនបានតបតបែជាធ្វើ​ឡេឡឺភ្នែកក្រឡេបក្រឡាប់។
«ឯងកុំធ្វើបែបនេះបានទេ?​ អ្ហឹក! ឫមួយឯងអាងថាខ្ញុំមិនអាចធ្វើអីឯងបាន?
«....»​
«ហឺស! ឯងឈ្នះហើយលីនស៊ាន!» យីសុីននិយាយដោយងើបឡើងឈរវិញ​ គេជាកូនអ្នកមានគេចង់ធ្វើអីក៏បាន​ សម្បត្តិ​ត្រឹមមនុស្សធម្មតាដូចនាងទៅធ្វើអីគេកើត?
«យីសុីនបង...ឪ្យបងសុំទោស» គេនិយាយដោយចាប់រាងកាយនាងមកឱប។
«លែងខ្ញុំ អ្ហឹកៗ» នាងព្យាយាមរើខ្លួនចេញពីការក្រសោបរបស់គេ។
«មិនលែង» នាងកាន់តែរើគេកាន់តែឱបរឹតនាងកាន់តែខ្លាំងលើសដើម។
«ដោះលែងខ្ញុំទៅ អ្ហឹកៗ ខ្ញុំ​ត្រូវការសេរីភាព»
«តែបងត្រូវការអូន»
«តែ​ខ្ញុំ​មិនអាចរស់នៅជាមួយឃាតករបានទេ»
«ឪ្យបងសុំទោស...អ្ហឹ...សុំទោសគ្រប់យ៉ាងតែសូមអូនកុំចាកចេញពីរបងបានទេ?»
«ឈប់និយាយពាក្យនេះទៅព្រោះវាមិនអាចកែប្រែអ្វីបានទេ អ្ហឹកៗ»
«បងមិនឈប់រហូតអូនព្រមលើកលែងទើសឪ្យបង»
«តើអ្វីដែលឯងធ្វើវាគួរឪ្យលើកលែងទេ?»
«បងដឹងថាកំហុសបងវាពិបាកណាស់ក្នុងការលើកលែងទោសតែ...»
«តែ? ឯងចង់មានន័យថាម៉េច» នាងនិយាយទាំងអួលដើមករ។
«តែបងធ្វើគ្រប់យ៉ាងព្រោះដើម្បីអូន»
«អរ...ចឹងគ្រប់យ៉ាងជាកំហុសខ្ញុំ?»
«មិនមែន! វាជាកំហុសបងតែម្នាក់គត់»
«ដោះលែង...អុប៎» គេស្អប់ពាក្យនេះណាស់ ដោយមិនចង់ឮចេញពីមាត់នាងទើបគេទម្លាក់បបូរមាត់បឺតជញ្ជក់មាត់នាងតូចទាំងកម្រោល នាយកម្លោះព្យាយាមប្រើអណ្ដាតលូនចូលក្នុងក្រអូមមាត់នាងតូចតែនាងមិនព្រមសោះ ទើបគេប្រើដៃច្របាច់ថ្ពាល់ទាំងសងខាងរបស់នាងខ្លាំងធ្វើៗឪ្យយីសុីនឈឺទើបភ្លាត់មាត់ស្រែកឡើង។
«អូយ....អ្ហឹមម៎» បានឱកាសល្អគេក៏ប្រើអណ្ដាតលូនចូលគ្រលាស់ពេញក្រអូមស្រីស្រស់​ យីសុីនយកដៃវាយទ្រូងគេខ្លាំងៗរុញផងអីផងតែពុំមានបានផលអ្វីសោះបានត្រឹមស្រែកតវ៉ាក្នុងបំពង់ក គេបឺតមាត់នាងដូចស្រូបព្រលឹង​ ទម្រាំ​តែ​គេព្រមដោះលែងបបូរមាត់នាងឪ្យមានសេរីភាពបិះតែធ្វើឪ្យនាងអស់ខ្យល់ទៅហើយ ចំណែកបបូរមាត់នាងឡើងស្លេក។
      /ផាច់/
«មនុស្សថោកទាប»
«អូន​ចង់ថា​ ចង់ស្ដី ចង់ជេបងយ៉ាងម៉េចក៏បាន! តែយើងគួរតែចេញពីទីនេះសិនទៅ» គេទទួលកំហុសគ្រប់យ៉ាងទោះនាងសម្លាប់គេទៀតក៏គេមិនខឹងនាងដែរ តែអ្វីដែលគេខ្លាចនោះគឺបាត់បង់នាង នាងជាអ្វីៗគ្រប់យ៉ាងរបស់គេ។
«យើងមិនទៅ!» នាងបម្រុងនឹងដើរចេញតែត្រូវគេចាប់ដៃជាប់។
«លែងដៃខ្ញុំ!»
«មិន!» នាងរលាស់ខ្លាំងតែគេមិនព្រមលែង
«កុំយកដៃដ៏ស្មោគគ្រោករបស់លោកមកប៉ះខ្ញុំ អ្ហឹកៗ»
     /ងឺត៎/
«ហេតុអីក៏មកដល់លឿនម្លេះវើយ?» កំពុងតែឃាត់នាងសុខៗស្រាប់តែឡានទំនើបជាច្រើនគ្រឿងបើកមកឈប់ពីមុខផ្ទះគេហើយក៏មានមនុស្សឈុតខ្មៅជាច្រើននាក់ចុះមករួមទាំងលោកលីនផងដែរ។
«ឡានស្អីនឹង?» នាងតូចនៅឈរទ្រឹងឈប់រលាស់ដៃពីគេព្រោះរវល់តែភ្លឹកសម្លឹងមើលមនុស្សចម្លែកជាច្រើននាក់ដែលកំពុងដើរតម្រង់មករកនាង។
«យឺតពេលហើយ» លីនស៊ាននិយាយឡើងហើយដកដង្ហើមធំៗ
«មកនៅពីក្រោយបង» គេទាញដៃនាងឪ្យមកឈរពីក្រោយតែនាងមិនព្រម។
«ហេតុអីខ្ញុំត្រូវធ្វើតាមឯង?»
«ពុទ្ធោ​អើយយ!! កុំចចេសបានទេ?» ដោយនាងរឹងរូសពេកទើបដើរទៅឈរពីមុខនាងហើយក៏ដាក់ភ្នែកសម្លឹងទៅប៉ារបស់ខ្លួន។
«ប៉ាត្រឡប់ទៅវិញទៅខ្ញុំមិនទៅទេ» ពេលមនុស្សទាំងនោះដើរមកឈប់ចំពីមុខគេលីនស៊ានក៏និយាយឡើងដោយកែវមុតនិងនែកច្បាស់លាស់គេសម្លឹងទៅលោកលីនស្ទើតែមិនព្រិចភ្នែក។
«ស្រីម្នាក់នេះហេស៎ដែលធ្វើឪ្យឯងឈ្លក់វង្វេងយ៉ាងនេះ?»
«នាងមិនបានធ្វើឪ្យខ្ញុំឈ្លក់តែខ្ញុំខ្លួនឯងដែលឈ្លក់នឹងនាង»
«ស្អាតគ្រាន់បើ! តែអ្នកដែលឯងត្រូវរៀបការជាមួយត្រូវតែក្មួយមុីសុីងតែម្នាក់គត់»​
«ខ្ញុំ​មិនរៀបការ​ដាច់ខាតបើក្រៅពីយីសុីន»
«នេះលោកជាឪពុកគេហេស៎?» នាងតូចរលាស់ដៃគេខ្លាំងរហូតរបូតហើយនិយាយ
«ត្រូវហើយ» លោកលីនតប
«លោកមកល្អហើយជួយយកកូនប្រុសរបស់លោកត្រឡប់ទៅវិញផង»
«យីសុីន! ម៉េចក៏អូននិយាយបែបនេះ?» ឮសម្ដីនាងហើយ​គេ​ធ្លាក់ថ្លើម​ក្ដុក​ សួរនាងទាំងញ័រមាត់។
«...» នាងស្ងាត់
«អេ...ហេតុអីនាងតូចព្រមឪ្យគេទៅងាយយ៉ាងនេះ? នេះខ្ញុំយកគេទៅរៀបការណា! ក្រែងកូនខ្ញុំនិងនាងតូចជាសង្សារនឹងគ្នាមិនចឹង»
«ខ្ញុំ​នឹងគេមិនមែនជាអ្វីនឹងគ្នាទាំងអស់ខ្ញុំ​មិនបានមានចិត្តស្រឡាញ់គេសូម្បីបន្តិច​ គេទេជាអ្នកបង្ខំខ្ញុំ»
«ចឹងកន្លងមកអូនមិនធ្លាប់មានកូនចិត្តលើបងសូម្បីបន្តិចទេហេស៎?» គេងាកមកហើយចោតសួរនាងទាំងអួលដើមក​ គ្រប់យ៉ាងគេតិតតែម្នាក់ឯង? គិតថានាងក៏ស្រឡាញ់គេវិញ គេតែងគិតថាទង្វើល្អៗរបស់គេធ្វើចំពោះនាងគឺអាចបន្ទន់ចិត្តនាងបានខ្លះ តែវាផ្ទុយស្រឡះតាមពិតគេឆ្កួតតែម្នាក់ឯង​សោះ​។

សិស្ស​ប្រុស 🔞 (ចប់) Where stories live. Discover now