ភាគទី ២៧

1.1K 57 2
                                    

សិស្ស​ប្រុស​
ភាគទី ២៧

តាមពិតទៅនាងក៏ខំស្វែងរកយីសុីនខ្លាំងមិនចាញ់លីនស៊ានទេ ដល់ថ្នាក់ឪ្យ​វិចិត្រករ​គូររូបយីសុីនឡើងទៀតផងព្រោះដើម្បីងាយស្រួលស្វែងរក​​ ឥឡូវនាងរកឃើញហើយ ហើយ​ប្រាដកណាស់រឿងធំនឹងកើតឡើងក្នុងពេលបន្តិចទៀតនេះ។
«ណែ៎! លែងយើង!» មិនដឹងថាចូលទៅធ្វើអីទេយូម្លឹងៗ។
«តិចដេកស្លាប់ក្នុងបន្ទប់ទឹកហើយទេដឹង?»
«លីន....»
«រកបងមែនទេអូនសម្លាញ់?» នាងបម្រុងនឹងហៅឈ្មោះគេតែគេចេញមកល្មមដោយនៅលើខ្លួនមានត្រឹមកន្សែងពោះគោរុំល្វែងក្រោមប៉ុណ្ណោះ ចំណែកល្វែងលើគឺចំហចោល។
«ស្មានថាលង់ទឹកស្លាប់ហើយតើ»
«បារម្ភ?»
«កុំជឿជាក់ពេក!​ ខ្ញុំ​គ្មានបារម្ភអីតិចទេ​»
«មែន?»
«ត្រូវហើយ! បើឯងស្លាប់បាត់បាននរណាដោះខ្នោះឪ្យខ្ញុំ?»
«មានអីពិបាកសោរគឺនៅលើពូកតើ»
«ហាស៎?» នាងស្រវេស្វារកកូនសោរទើបឃើញថាវានៅលើពូកពិតមែន នាងឃើញហើយក៏ទម្លាក់ទឹកមុខចុះទាំងដកដង្ហើមធំមិននឹកស្មានថានាងល្ងង់យ៉ាងនេះ ម្ដងហើយម្ដងទៀតហីយ៉ាគួរឪ្យខឹងមែនទែន។
«អូនមិនសួរបងទេហេស៎ថាបងចូលទៅធ្វើអី​យូម្លេះ?»
«មិនចង់ដឹង ព្រោះមិនមែនរឿងខ្ញុំ» នាងនិយាយបណ្ដើរយកកូនសោរចាក់ខ្នោះដៃបណ្ដើរ។
«អូនមិនចង់ដឹងតែបងចង់ប្រាប់»
«មុខក្រាស់!»
«បើមុខបងមិនក្រាស់ម៉េចនឹងអាចយកអូនបានទៅ?»
«នេះបេះដូងឯងធ្វើពីអីទើបយើងជេមិនចេះឈឺសោះ?» នាងឆ្ងល់យូហើយមិនមែនទើបតែឆ្ងល់ទេ​ លើកណាក៏ដោយទោះជានាងជេគេចុកដល់កម្រិតណាក៏ដោយ តែគេដូចជាគ្មានប្រត្តិកម្មខឹងអីសោះសូម្បីបន្តិចមានតែនិយាយញោះនាងដោយនាងខឹងគេវិញ។
«អូន​ចង់​ដឹង?»
«បើឯងចង់ប្រាប់ក៏ប្រាប់មក បើមិនចង់ក៏មិនបាច់»
«បេះដូងបងធ្វើពីបេះដូងអូននោះអី»
«ស្អី? ខ្ញុំ​មិនយល់»
«គឺថាបេះដូងបងវាមិនអាចលោតបានទេបើគ្មានបេះដូងអូនមកផ្គុំជាមួយ»
«សម្ដីគួរឪ្យស្អប់»
«តែបេះដូងបងគួរឪ្យស្រឡាញ់»
«គួរឪ្យស្អប់តែទាំងអស់នឹង»
«អៃយ៉ា! អន់ចិត្តណាស់»
«អន់ឪ្យស្លាប់ទៅ»
   /ជុប/
«កុំមកប៉ះពាល់ខ្ញុំ» គេឱនមកថើបថ្ពាល់នាងទាំងការគ្រឺតខ្នាញ់។
«ចង់ប៉ះ»
«.....»
«អេ! តែថាបងមកយូហើយភ្លេចសួរថាកូនយើងប្រុសឬស្រី?»
«មិនបាច់ចង់ដឹង ខ្ញុំមិនប្រាប់»
«អូនជឿទេថាបងនឹងចាប់អូនរំលោភឥឡូវនេះ?»
«ឯងឆ្កួតទេហេស៎? ខ្ញុំ​កំពុង​ពពោះ!»
«អ្វីក៏បងអាចធ្វើបានដែរ អូនប្រាកដជាស្គាល់ចរិតបងច្បាស់ហើយត្រូវទេ?» គេបានតែគម្រាមទេ។
«.....» នាងក៏ដូចជារៀងភ័យៗដែរព្រោះខ្លាចគេធ្វើមែនទៅ ព្រោះគេនៅឈាមរាវមិនសូវចេះគិតទេ។
«ព្រមប្រាប់តាមសម្រួលឬចង់ឪ្យបង......»
«កូនប្រុសភ្លោះ!» នាងឆ្លើយយ៉ាងលឿនស្លេវ។
«កូន....កូនប្រុសភ្លោះ?»
«អ្ហឹម» នាង​ងក់ក្បាល។
«ជ័យយោ!!!​» លីនស៊ាន​ស្រែកលោតកញ្ឆេង​ពេញបន្ទប់ដល់ថ្នាក់សម្លេងដែលគេស្រែកឮមកដល់ខាងក្រៅតែខាងក្រៅគ្មានផ្ទះនរណាទេចឹងគ្មានអ្នកឮ។
«ទីបំផុត.....ទីបំផុត.....អ្ហឹ.....ខ្ញុំ​ក្លាយជាឪពុកគេហើយ!! អស្ចារ្យ​ណាស់!!» នាយក​ម្លោះញញឹមបិទមាត់លែងជិតរត់ឆ្លេឆ្លាពេញបន្ទប់។
«អូនឃើញបងពូកែទេ?» បន្ទាប់ពីឆ្លេឆ្លាឆ្អែតឆ្អន់គេក៏រត់មកក្បែរនាង។
«វង្វេងនឹងខ្លួនឯង»
«តែថាត្រឹមភ្លោះពីរវាមិនសម សមតែភ្លោះបី»
«ឡប់សតិ»
«បើបងចាប់អូនធ្វើឪ្យច្រើនដងជាងនេះប្រហែលបានបីហើយ»
«.....» នាងធ្វើមុខហួសចិត្ត កាលពីគេនៅជាមួយនាងគេចាប់នាងអុកឥតលោះមួយថ្ងៃ បើត្រឹមម្ដងពីរដងទៅមិនថាទេ នេះអុកទាំងព្រឹក​ ទាំងថ្ងៃ ទាំងល្ងាច​ ទាំងយប់​ ម្ដងពីរបីទឹក អានឹងនៅតិចផងពេលខ្លះចូលដល់ប្រាំ ប្រាំមួយទឹក ជាពិសេសពេលយប់គេចានាងអុកដល់សន្លប់រាល់លើក ស្រួលមិនស្រួលគេរំលោភមនុស្សសន្លប់ទៀត​នាងក៏មិននឹកស្មានដែរថាខ្លួនឯងអាចទ្រទ្រង់នូវកម្លាំងតណ្ហារបស់គេរួច នេះត្រឹមកន្លះខែដែលនាងនៅជាមួយគេនាងស្ទើស្លាប់ដោយសារតណ្ហាមិនចេះស្ក់ស្កល់របស់គេទៅហើយចុះទម្រាំក្លាយជាប្រពន្ធគេទៀត? ស្លាប់ហើយនាងស្រមៃមិនចេញទេ។
«ដល់ពេលនោះចាំគិតទៀតណ៎! តែឥឡូវបងឃ្លានហើយ»
«បើឃ្លានណាស់ទៅធ្វើអីញុាំខ្លួនឯងទៅ»
«អត់ទេ! បងចង់ឪ្យអូនធ្វើឪ្យញុាំ»
«អូនដឹងស្រាប់ហើយថាបងមិនចេះធ្វើម្ហូបទេ»
«ពេលជុងហាវមកឪ្យគេធ្វើឪ្យទៅ»
«បងឃ្លានឥឡូវទម្រាំជុងហាវមកដាច់បងលែងឃ្លានហើយ»
«ចឹងកាន់តែល្អ បើទុកយូលែងឃ្លានទុកទៅ»
«អីយ៉ា! ធ្វើឪ្យបងតិចទៅណា.....»
«.....»
«ណា! ​ណា! ណា!» គេចាប់ដៃនាងគ្រវីតិចៗដោយទឹកមុខកម្សត់
«ក៏បាន​ៗ តែឯងចេញសិនទៅខ្ញុំត្រូវការស្លៀកខោអាវ»
«ទុកឪ្យបងអ្នកស្លៀកឪ្យ»
«មិនបាច់»
«មិនអីទេណា! បងជាអ្នកហែករ៉ូបអូនបងចឹងនឹងប៉ះប៉ូវ​ឪ្យវិញ»
«ឯងស្ដាប់ឪ្យច្បាស់! ខ្ញុំ​មិនត្រូវការឪ្យឯងប៉ះប៉ូវអ្វីទាំងអស់ ខ្ញុំ​ចង់ឪ្យឯងចេញពីបន្ទប់នេះ»
«អត់ចង់»
«ឯងនិយាយឪ្យចេះស្ដាប់គ្នាខ្លះបានទេ?»
«ស្ដាប់បានតើគ្រាន់តែអត់ចង់ធ្វើតាម» គេនឹងដែលស្ដាប់តាមនាង?
«ឯង....»
«នៅលើគ្រែនេះហើយបងទៅរកឈុតឪ្យស្លៀក» និយាយហើយក៏ដើរទៅបើទូរខោអាវរកសម្លៀកបំពាក់ឪ្យនាង យីសុីនមិនមាត់មុខគេក៏នាងខ្ពើមមើលតែព្រមឪ្យគេស្លៀកពាក់ឪ្យតាមសម្រួល។
«ចង់ញុាំអី?»
«អីក៏បានឪ្យតែប្រពន្ធបងធ្វើឪ្យ»
«.....» នាងឈប់និយាយដកដង្ហើមធំហើយក៏ដើរទៅចង្ក្រានបាយដើម្បីធ្វើអាហារ ម៉្យាងពេលនេះវាក៏រាងថ្ងៃហើយដែរទើបនាងសម្រេចថាធ្វើអាហារថ្ងៃត្រង់តែម្ដងទៅ។
«លោកប្រុស» មួយសន្ទុះធំជុងហាវនិងយុនជីក៏មកដល់។
«ទៅយូម្លេះ?»
«ខ្ញុំ​ដើរទៅ​បាទ​ មិនមែនហោះទេ»
«ចឹងឯងដើរលើទឹក?»
«អត់ទេបាទដើរលើទូក»
«.....»
«មិនមែនដើរលើទូកទេជិះលើទូក​ ច្រឡំបាទ!»
«ឯងនេះចេះតែនិយាយឪ្យរួចតែពីមាត់»
«ចេះតែនិយាយឪ្យវាចួននឹងណាបាទ»
«ឆាប់ហុចខោអាវមកយើងយកទៅប្ដូរ»
«នេះបាទ»
«យកមកអស់នៅ?»
«អស់ហើយបាទលីអូមួយមិនសល់ផង»
«.....» គេមិនមាត់យកកាបូបពីជុងហាវហើយដើរចូលទៅខាងក្នុងដើម្បីប្ដូរខោអាវ បើគេនៅខ្លួនទទេបែបនេះដូចជាមិនកើតទេព្រោះនៅទីនេះអាកាសធាតុរាងត្រជាក់ម៉្យាងក៏មានមនុស្សស្រីម្នាក់ទៀតនៅទីនេះ​ មនុស្សគេកំណាញ់ខ្លួនណាស់ខ្លួនប្រាណគេទុកឪ្យតែយីសុីនទេ។
«បងស្រីកំពុងធ្វើម្ហូបមែនទេ?»
«ហ្អឹម!» យីសុីនងក់ក្បាលទាំងញញឹម។
«ត្រូវការឪ្យខ្ញុំជួយទេ?»
«ឯងយកចានទៅដាក់លើតុទៅ»
«ចា៎» យុនជីក៏ប្រញាប់ទៅបើកទូរយកចានស្លាបព្រាមករៀបដាក់លើតុហើយក៏ដួសបាយដាក់ចាន។ ចំណែកលីនស៊ានគេក៏ចេញមកពីបន្ទប់ល្មម។
«មកហើយ» យីសុីនក៏ធ្វើម្ហូបឆ្អិនល្មមទើបលើកមកដាក់លើតុ។
«ចាំបងជួយ»
«ខ្ញុំជួយដែរ» កុំឪ្យថាខ្លួនឯងអត់ប្រយោជន៍ពេកជុងហាវនិងលីនស៊ានក៏ទៅជួយលើកម្ហូបនាងតូចយីសុីនព្រោះវាមិនមែនមានតែមួយមុខ មានឡុកឡាក់សាច់គោផង​ ឆាខ្ញីផង ស្ងោរស្ពៃផង មានទាំងបង្អែមលាងមាត់ទៀត។
អញ្នកទាំងបួនក៏ញុាំអាហារជាមួយគ្នានិយាយគ្នាលេងបណ្ដើរ....អេ!​ មិនមែននិយាយទេគឺឈ្លោះគ្នាបណ្ដើរញុាំបណ្ដើរ។
«អូនទៅសម្រាក់ទៅចានទុកនឹងហើយ ទុកឪ្យជុងហាវអ្នកលាង»
«អេ!! ម៉េចបានជាខ្ញុំ?» ឮនិយាយមកស្មានថាលាងខ្លួនឯងចុះឡើងៗឪ្យគេអ្នកលាងវិញ?
«នេះជាបញ្ជាយើងឯងត្រូវតែលាង»
«មិនមែនការងារខ្ញុំ»
«តែវាជាបញ្ជា»
«តែ​ខ្ញុំ​អត់ចង់ធ្វើតាម»
«ចឹងឯងចង់អត់ប្រាក់ខែ»
«ក៏បានខែនេះខ្ញុំអត់យកប្រាក់ខែទេ» គេជ្រុលមាត់ទេ។
«មែន?»
«សុំប្ដូរវិញបានអត់?»
«ប្ដូរមិនបាន»
(ចប់ហើយៗៗៗ) ក្នុងចិត្តគេស្លន់ណាស់តែព្យាយាមរក្សាទឹកមុខធម្មតា។ ​
«OK ចឹងទៅលាងចានទៅ»
«ឯង!!» គេលើកដៃចង្អុលមុខកម្លោះហាវទាំងគ្រឺត
«.....» ជុងហាវបញ្ឈភ្នែកឡើងបែបឌឺដងដាក់គេ។
«ល្អ!» ល្អខ្លាំងមែនទែនសុខចិត្តអត់ប្រាក់ខែព្រោះខ្ជិលលាងចាន ល្អណាស់ល្អខ្លាំងមែនទែន។ គេនិយាយហើយក៏លើកចានដើរទៅទៅដាក់នៅលើឡាបូចំណែកយីសុីនគ្រវីក្បាលហើយក៏អូសដៃយុនជីដើរទៅអង្គុយលើសាឡុងវិញ។
«អីយ៉ា....អ្ហឹ! អាមាត់ចង្រៃ រអិលដូចប្រេង» និយាយហើយទើបធ្វើមុខជូរគេមិនគួរនិយាយចេញមកសោះ​ និងហើយលទ្ធផលចង់ផ្គឺនចៅហ្វាយខ្លាំងពេកឥឡូវអំបិល។
«....»​ លីនស៊ានមិនទាន់លាងទេគេកំពុងគិតពិចារណាថាបើលាងម្នាក់ឯងដូចវាមិនសម។
«ជុងហាវ!» កម្លោះហាវបម្រុងនឹងឈានជើងដើរចេញហើយតែត្រូវផ្អាក់ដំណើរងាកមកវិញ។
«បាទ?»
«ឯងចង់បានប្រាក់ខែវិញទេ?»
«អារឿងចង់វាចង់ហើយ»
«យើងនឹងឪ្យ​ឯង​ពាក់កណ្ដាល​វិញ​ តែឯងត្រូវជួយយើងលាងចាន»
«ទាល់ឪ្យទាំងអស់បានព្រម»
«ក៏បានឆាប់មកជួយលាងគ្នានឹងអាលហើយ» គេខ្ជិលបូបាច់ច្រើនទើបព្រមភ្លាមៗ អ្នកទាំងពីរក៏ជួយគ្នាលាងរហូតរួច។
«យុនជីតាំងពីព្រឹកឯងមិនបានត្រឡប់ទៅផ្ទះទេ?»
«អត់ទេ»
«ឪពុក​ឯងស្រវឹងទៀតហើយមែនទេ?»
«........» យុនជីស្ងាត់ហើយឱនមុខចុះ។
«ហ្អឹម!!» យីសុីនដកដង្ហើមធំអង្អែលខ្នងយុនជីតិចៗដោយការលួងលោម។
«បងដឹងស្រាប់ហើយខ្ញុំមិនចង់ចូលផ្ទះទេ ខ្ញុំ​ស្អប់​ផ្ទះ​ ចូលផ្ទះលើកណាក៏ឮតែសម្លេងស្រែកជេ អ្ហឹកៗ​ គាត់....គាត់ចូលចិត្តប្រើតែអំពើហឹង្សា ទោះ....អ្ហឹ....ទោះខ្ញុំចេះប្រយុទ្ធតែខ្ញុំមិនអាចលើកដៃតបតនឹងគាត់បានទេ ខ្ញុំ​ធ្វើមិនបាន​ អ្ហឹ​កៗ» យុនជីនិយាយទាំងអួលដើមក នាងចង់តែរត់ចេញពីផ្ទះនាងទេតែនាងធ្វើមិនបានព្រោះគាត់គឺជាឪពុកបង្កើត ទោះគាត់ប្រើអំពើហិង្សាលើនាងក៏នាងមិនតបតសុខចិត្តប្រើជើងទាំងគូរដើម្បីរត់គេច។
«ឯងកុំខូចចិត្តអីណាឯងមានបង​ ឯងអាចស្នាក់នៅទីនេះសិនក៏បានដែរ»
«អត់នេះ ខ្ញុំ​មិនហ៊ានរំខានបងទេ​ ខ្ញុំ​ខ្លាចថា....គាត់នឹងមករករឿងបងម្ដងទៀត» កាលពីប៉ុន្មានអាទិត្យមុនយុនជីបានរត់គេចពីឪពុកនាងមកផ្ទះយីសុីន តែរឿងដែលនឹកស្មានមិនដល់នោះគឺគាត់រកផ្ទះនេះឃើញហើយថែមទាំងស្រែកឡូឡាជេប្រទិចយីសុីនទៀត ជាពិសេស​ថែមទាំងបំផ្លាញផ្ការបស់នាងតូចយីសុីនស្ទើខូចទាំងស្រុងម៉្យាងផ្ទះយីសុីននៅដាច់ស្រយាលទៀតទើបគ្មានផ្ទះអ្នកភូមិនៅម្ដុំនេះទេតែសំណាងពេលនោះមានអ្នកដើរកាត់ទើបបញ្ឈប់គាត់បាន។ តាំងពីពេលនោះមកនាងក៏លែងហ៊ានមកទីនេះទៀតថែមទាំងគេចមុខពីយីសុីនទៀត តែដោយសារតែជួបនាងតូចយីសុីនចៃដន្យនៅផ្សារទើបនាងព្យាយាមនិយាយលួងលោម។
«មិនអីទេ​ឯងកុំគិតច្រើនអី»
«តែ....»
«ជឿបង បងមិនប្រកាន់ខឹងឯងទេ»
«.....» យុនជីចាប់ផ្ដើមរលីងរលោងត្រដាងដៃឱបយីសុីន
«កុំយំមើល»
«ពេលណាទើបគាត់ឈប់ធ្វើបែបនេះ​ អ្ហឹកៗ»
«.....» យីសុីនឱនមុខចុះដោយឱបតបតទៅយុនជីវិញ  នាងក៏មិនដឹងគួរជួយបែបណាដែរព្រោះនាងត្រឹមជាស្រីពោះធំម្នាក់តើទៅធ្វើអ្វីកើត?
«យីសុីន!» សម្លេងកម្លោះស៊ានតើចេញពីចង្ក្រានបាយជាមួយកូនចៅ​ យុនជីឮហើយប្រញាប់ជូតទឹកភ្នែកយ៉ាងលឿន។
«ឯងគួរតែត្រឡប់ទៅវិញបានហើយ» គេមកដល់មិនទាន់ដាក់គូទអង្គុយដល់សាឡុងផងក៏ត្រូវឈប់ងក់ពេលឮនាងនិយាយ។
«ហេតុអ្វីបងត្រូវទៅវិញ?​»
«ឯងនឹងខ្ញុំគ្មានអ្វីជាប់ពាក់ព័ន្ធគ្នាទៀតទេ»
«អត់ពាក់ព័ន្ធ? ចុះទារកក្នុងពោះអូន? គេក៏ជាកូនបងមិនចឹង?»
«កូនទុកឪ្យខ្ញុំអ្នកចិញ្ចឹមតែម្នាក់ឯងបានហើយ»
«អូនចង់ឪ្យកូនមិនស្គាល់ឪពុក?»
«ត្រូវហើយ! ឪពុកដូចឯងមិនសមឪ្យកូនស្គាល់មុខទេ»
«ហេតុ​អី? បងមិនល្អត្រង់?»
«អន់ត្រង់យើងស្អប់ឯងនឹងហើយ»
«ហេតុអ្វីអូនតែងតែបែបនេះយីសុីន?» គេចាប់ផ្ដើមតឹងសរសៃក នេះគេមិនយល់ពីនាងទេរករឿងគេឥតឈប់​ ចង់ឪ្យគេចាកចេញទាំងដែលនាងស្រឡាញ់គេសោះហេតុអ្វីនាងបែជាក្បត់បេះដូងខ្លួនឯងបែបនេះ?
«អ្ហឹ! លោកប្រុសនិងអ្នកនាងខ្ញុំថា.....​!» ឃើញដូចតានតឹងខ្លាំងពេកជុងហាវក៏បម្រុងនឹងលូកមាត់ចំណែកយុនជីនាងមិនហ៊ានទេព្រោះនាងក៏មិនសូវជាដឹងរឿងច្រើន។
«ស្ងាត់!» លីនស៊ានស្រែកគំហកខ្លាំងៗធ្វើជុងហាវត្រូវបិទមាត់វិញ។
«ហើយខ្ញុំយ៉ាងម៉េច?» យីសុីន
«អូនយ៉ាងម៉េចដឹងខ្លួនឯងហើយ»
«មិញឃើញធម្មតាសោះឥឡូឈ្លោះគ្នាអីណា» ម្ដងក្ដៅម្ដងត្រជាក់អាណាតាមទាន់។
«យើងប្រាប់ថាឪ្យស្ងាត់!»
«សុំទោសចៅហ្វាយ» លីនស៊ាន​ស្រែកគំហកម្ដងទៀតទាំងក្ដៅក្រហល់ក្រហាយស្ទើចេញផ្សែងតាមត្រចៀកទៅហើយ។
«......»
«និយាយតិចៗសោះឮដែរ»
«ជុងហាវ!!!» លីនស៊ាន
«សុំទោសជាលើកទីពីរបាទ»
«ចេញទៅខាងក្រៅឥឡូវនេះ»
«បាទ» និយាយហើយក៏ដើរចេញទាំងឱនមុខចុះ
«ឯងក៏គួរតែចេញទៅដែរ ហើយកុំភ្លេចយកខោអាវឯងទៅវិញឪ្យអស់ផង»
«បើបងទៅអូនក៏ត្រូវទៅ»
«ឪ្យយើងនិយាយប៉ុន្មាដងទៀត ថាយើងមិនទៅជាមួយឯងទេ»
«បើអូនមិនទៅបងក៏មិនទៅ បងនៅទីណាអូនក៏ត្រូវនៅទីនោះ»
«មុខក្រាស់»
   /បុាំង/
«លែងយើង យើងទៅប្រដៅមីកូនចង្រៃនឹងចេញម្ដង»
«អត់ឪ្យចូលទេ»
«ចេញមកនាងជី នាងឯងហ៊ានណាស់»
«ពុក!! អ្ហឹកៗ» យុនជីចាប់ផ្ដើមស្លន់ស្លោរមួយរំពេចពេលឮសម្លេងឪពុកខ្លួន។
«បងសុីន អ្ហឹកៗ ខ្ញុំ​គួរធ្វើម៉េចទៅ.....គាត់មកទៀតហើយ» នាងនិយាយទាំងញ័រមាត់នាងអង្រួនដៃយីសុីនតិច​ ចំណែកភ្នែកក៏ដៀងទៅមាត់ទ្វារ។
«ឯងកុំអាលភ័យនៅទីនេះមានមនុស្សប្រុសគាត់ធ្វើអីមិនបានទេ»
    /ក្រាក/
«ណែ៎! ពូ.....» ជុងហាវគេទប់លែងជាប់។
«យឺស! នាងកូនចង្រៃ! អញថាវានៅនឹងនៅនឹងពិតមែន»
«ពុក​ អ្ហឹកៗ​ ខ្ញុំ​សុំទោស» យុនជីលុតជង្គង់ចុះលើដៃសំពះឪពុកខ្លួនទាំងញ័រដៃទទ្រើត។
«ក្រែងយើងប្រាប់នាងឯងហើយតើហីថាកុំមកទីនេះទៀត»
«ខ្ញុំ​លែងមកហើយពុក​ អ្ហឹកៗ ពុក...អ្ហឹ....កុំធ្វើបាបបងសុីនអីគាត់មិនដឹងអីទេ ខ្ញុំជាអ្នកមកដោយខ្លួនឯង
«ក្រែងឯងនិយាយម្ដងហើយតើហីថាមិនមក ឥឡូវនៅតែមកអញគួរជឿទេ?»
«ពុក​ អ្ហឹក! ខ្ញុំ​សន្យា»
«អញមិនជឿ! មកនេះអញវាយឯងឪ្យស្លាប់»
«....» យុនជីស្ងាតបម្រុងនឹងដើរទៅរកឪពុកខ្លួនទាំងញ័រតែត្រូវយីសុីនចាប់ដៃជាប់។
«បង.....»
«កុំទៅ»
«លែងដៃ! នាងឯងជាស្អី? ចង់ឃាត់កូនអញ?»
«ជាអ្នកស្គាល់»
«ត្រឹមជាអ្នកស្គាល់ចេះស្អី? អញជាឪពុកវា....»
«ឪពុក? ហឺស!»
«សើចស្អី?»
«លោកពូមិនសមជាឪពុកគេទេ»
«នាង.....» គាត់លើកដៃចង្អុលយីសុីនបម្រុងនឹងដើរទៅរកនាងតូចតែត្រូវជុងហាវមករាំងមុខរុញគាត់ឪ្យថយក្រោយវិញ។ 
«ស្រួលបួលតិចពូកុំប៉ះម្ចាស់ស្រីខ្ញុំ»
«ហើយទើសក្បាលស្អីឯង?»
«ទើសនឹងហើយបាននិយាយ»
«ចេញពីមុខអញ អញយកមីកូនចង្រៃទៅវិញ»
«អត់ចង់»
«មិនចេញហេស៎? ល្អ....» ​គាត់និយាយទាំងងក់ក្បាលហើយក៏ដើរទៅក្បែរផ្ការបម្រុងនិងកាច់បំផ្លាញចោល។
«អេ....អេ» លីនស៊ានរហ័សចាប់គាត់គ្រៀកដៃគាត់ទៅក្រោយ។
«លែងអញ!!»
«ពូហា៎! ផ្កាគេខំដាំ» ជុងហាវ
«លោកលែងពុកខ្ញុំទៅ ខ្ញុំ​ទៅវិញ» លីនស៊ានក៏ព្រមលែងពេលយីសុីនធ្វើសញ្ញាឪ្យ។
«យុនជីឯងកុំបែបនេះបានទេ?»
«ខ្ញុំ​មិនចង់នាំទុកដល់បងទេ»
«យុន.....»
«.....» នាងគ្រវីក្បាលជាសញ្ញាបញ្ជាក់ថាកុំបារម្ភពីនាងនាងដឹងថាត្រូវធ្វើយ៉ាងម៉េចហើយ។
«ក៏បាន!» យីសុីនបន្លឺទាំងដកដង្ហើមធំយល់ព្រមឪ្យយុនជីទៅ។
«មកនេះ» គាត់កញ្ឆក់យុនជីមួយទំហឹងហើយនិយាយបន្ត...
«ថ្ងៃក្រោយលែងមកពាក់ព័ន្ធនឹងកូនស្រីអញទៀត» និយាយរួចគាត់ក៏អូសដៃនាងចេញទៅទាំងតាណាត់តាណែង។
«អ្នកនាង!! ម៉េចក៏ឪ្យទៅងាយយ៉ាងនេះ?»
«.....» នាងមិនតបដើរចូលទៅខាងក្នុងបាត់។
«ចង់ដឹង?»
«លោកប្រុស​ដឹងមែន?»
«គឺយីសុីនព្រមងាយៗបែបនេះព្រោះចង់ឪ្យឯងទៅតាម»
«ហាស៎?» អត់​យល់?
«ឯងមិនចង់ជួយនាងទេហេស៎?»
«អត់»
«ដាច់ចិត្តម្លេះ?»
«តាមពិតទៅចិត្តខ្ញុំវាមិនដាច់ទេ តែដោយសារនាងធ្វើឪ្យដាច់» វាយគេចង់ងាប់ចង់រស់ឪ្យគេទៅជួយ? ដេកយលសប្តិទៅ
«ចុះបើយើងដំឡើងប្រាក់ខែឪ្យ?»
«ប៉ុន្មាន?»
«ឯង​ចង់​បានប៉ុន្មានយើងឪ្យប៉ុណ្នឹង»
«$១០០០»
«ងាប់ហើយចុះតិចទៅ»
«ចឹង $៩០០»
«$៥០០ បានហើយ»
«$៨០០ ដាច់»
«ឪ្យ​បានតែ​ $៥០០ ទេ»
«អត់! $៨០០ បានព្រម»
«ចឹងយក $៤០០ បានហើយ»
«អត់ទេទាល់តែ​ $៨០០»
«ចឹង $៣០០»
«អ្ហាក៎! ម៉េចកាន់តែចុះចឹង»
«$២០០»
«តែ....»
«$១០០»
«អេ...អេ! $៥០០ ក៏បាន»
«ចឹងទៅ»
«បាទ» ជុងហាវឆ្លើយទាំងមុខស្អុយប៉ែហើយក៏ដើរចេញទៅទាំងបង្ខំចិត្ត។
«.....» លីនស៊ានគ្រវីក្បាលហើយក៏ដើរចូលទៅខាងក្នុង។
«អូនកុំបារម្ភអីបងឪ្យជុងហាវទៅតាមហើយ» គេនិយាយដោយដើរទៅអង្គុយលើសាឡុងក្បែរយីសុីន។
«......» នាងមិនតបតែក៏លួចសរសើរក្នុងចិត្តគេនេះឆ្លាតគ្រាន់បើគ្រាន់តែមើលភ្នែកនាងក៏ដឹងថានាងចង់ឪ្យគេធ្វើអី។
«មិនសរសើប្ដីខ្លះទេហេស៎?»
«ហេតុអ្វីខ្ញុំត្រូវសរសើរ? សរសើរជុងហាវទើបត្រូវ» នាងនិយាយហើយក៏ងើបចេញពីសាឡុងតែត្រូវកម្លោះស៊ានចាប់ដៃជាប់។
«ប្រញាប់ទៅណា»
«ទៅណាជារឿងខ្ញុំលែងដៃ»
«ប្រាប់សិនមកបានលែង»
«ខ្ញុំ​ចង់ទៅសម្រាក»
«បងទៅដែរ» គេងើបឡើងឈរ
«តែខ្ញុំ​ចង់នៅម្នាក់ឯង»
«នៅម្នាក់ឯងមិនសុវត្ថិភាពទេទាល់តែនៅតែនៅពីរនាក់»
«ខ្ញុំ​នៅម្នាក់ឯងរហូតមកហើយគ្មានកើតស្អីទេកុំមកប្រូ»
«ពីមុនអូននៅម្នាក់ឯងបានព្រោះគ្មានបងឥឡូវ​បងនៅទីនេះបងមិនឪ្យអូននៅតែឯងទេ»
«ខ្ញុំមិន​ត្រូវការ​ លែង!»
«អត់ចង់! អូននៅទីណាបងក៏នឹងទៅទីនោះ»
«ចឹងឯងទៅសម្រាកតែឯងទៅ»
«ចុះ​អូនទៅណា?»
«ខ្ញុំ​ទៅណាជារឿងរបស់ខ្ញុំ ឯងកុំចេះ»
«ប្រពន្ធបង បងត្រូវចេះដឹងចឹងហើយ»
«......» នាងដកដង្ហើមធំហត់ចិត្ត។
«អេ!!» លីនស៊ាន
«លែងដៃទៅ!!»
«ប្រាប់សិនមក»
«ប្រាប់ហើយឯងឈប់តាមខ្ញុំ?»
«អត់»
«នេះជាតិមុនឯងជាសត្វ​តុកកែ​មែនទេទើបតាមខ្ញុំស្អិតថ្នាក់នេះ?»
«បើជាតិមុនបងជាសត្វតុកកែមែន អូនប្រហែលជាសត្វតុកកែញីហើយមើលទៅ»
«ឡប់បំផុត....អុប៎»

សិស្ស​ប្រុស 🔞 (ចប់) Where stories live. Discover now