សិស្សប្រុស
ភាគទី ៣០«ចឹងនាងគឺ.....»
«ត្រូវហើយយើងគឺជាអនាគតប្រពន្ធបងស៊ាន»
«ហើយនាងចាប់យើងមកទីនេះធ្វើអី?»
«គឺយើងចង់ប្រដៅស្រីមុខក្រាស់ដូចជានាងនឹងហើយ»
«អ្នកនាងតាមពិតទៅខ្ញុំមិនបានស្រឡាញ់គេទេ គេគឺជាអ្នកបង្ខំ.....»
«បើនាងមិនឪ្យដៃគាត់ គាត់ក៏មិនទៅរកនាងដែរ»
«ខ្ញុំនិយាយពិតមែន»
«កុហក!!»
«អ្នកនាងយកគេទៅវិញចុះតែសូមកុំធ្វើអីខ្ញុំនិង........កូនខ្ញុំអី» ខ្លួននាង នាងមិនបារម្ភទេនាងបារម្ភតែកូនដែលមិនទាន់បានកើតមកឃើញពន្លឺថ្ងៃទៅវិញទេ។
«មាយា!! ស្រីឯណាដែលមិនចង់ចាប់បងស៊ាននោះ គាត់ទាំងសង្ហារទាំងមាន!! សម្ដែងឪ្យសមជាងនេះបានទេ?»
«ខ្ញុំមិនដែលមានចិត្តចង់បានគេពីអ្នកនាងទេ ខ្ញុំ.....»
«យើងមិនខ្វល់! អ្វីដែលយើងចង់បានពេលនេះគឺជីវិតនាងនិង....» មុីសុីងនិយាយទាំងលើកដៃចង្អុលទៅកាន់ពោះរបស់យីសុីនធ្វើឪ្យនាងតូចបើកភ្នែកធំ។
«នេះនាង.....»
«ត្រូវហើយ!! នាងនឹងកូនរបស់នាងសមតែងាប់!»
«ស្រីចង្រៃ!!»
/ផាច់/
យីសុីនត្រូវងាកមុខទៅម្ខាងព្រោះកម្លាំងដៃរបស់មុីសុីងទះមួយទំហឹងរហូតមុខរលោងត្រូវក្រហម។
«នាងកុំហ៊ានសម្ដីថ្លោះដាក់យើងឪ្យសោះ ឪ្យស្គាល់ឋាន:ខ្លួនឯងផងថានាងនៅកន្លែងណាយើងនៅកន្លែងណា»
«ខ្ញុំស្គាល់តើ!! ឋានៈខ្ញុំគឺជាអ្នកដែលបងស៊ានស្រឡាញ់ចំណែកនាងត្រឹមជាសត្វឆ្កែដើរតាមគេត្រុកៗតែគេមិនសូម្បីយកភ្នែកមើល»
«នាង......»
«ខ្ញុំប្ដូរចិត្តហើយ!! ដំបូងគិតថាប្រគល់លីនស៊ានឪ្យទៅនាងវិញតែពេលនេះខ្ញុំចង់ទុកខ្លួនឯង»
«អ្ហាយយ៎!! នាងឆ្កួត!» មុីសុីងបម្រុងនឹងយាដៃទះយីសុីនម្ដងទៀតតែត្រូវនាងចាប់ជាប់។
«បើគេដឹងថានាងធ្វើបាបមនុស្សជាទីស្រឡាញ់របស់គេតើគេនឹងធ្វើយ៉ាងម៉េចទៅណ៎»
«ហឺស!! ទម្រាំតែគាត់ដឹងនាងនិងកូននាងងាប់ក្លាយជាខ្មោចតៃហោងហើយទេដឹង? តែថាខ្ញុំគ្មានថ្ងៃឪ្យគាត់ដឹងដាច់ខាត»
/ផាច់/
«នាងឯងហ៊ានទះយើងផង?» មុីសុីងយកដៃម្ខាងប៉ះមុខខ្លួនឯងទាំងបើកភ្នែកធំៗខឹងច្រឡោតពេលត្រូវមួយកំភ្លៀងរបស់យីសុីន។
«ថីមិនហ៊ាន? មុខនាងគ្មានដាំពេជ្រផង»
«ស្រីថោកទាប!!»
«ចុះនាងថ្លៃកម្រិតណា?»
«កុំយកខ្លួននាងមកប្រៀបនឹងយើង ព្រោះនាងគ្រាន់តែជាសត្វកង្កែបចំណែកយើងគឺជាសត្វហង្ស»
«នាងធ្លាប់ឃើញហង្សបាក់ស្លាប់ទេ?»
«នាងចង់និយាយពីស្អី?»
«នេះសមជាកូនអ្នកមានទ្រព្យសម្បត្តិដែរទេ? ត្រឹមតែពាក្យប៉ុណ្នឹងសោះក៏មិនយល់ដែរ»
«នាងថាយើងល្ងង់?»
«ខ្ញុំមិនបាននិយាយនាងគិតដោយខ្លួនឯង»
«.....» មុីសុីងមិននិយាយតែសម្លក់យីសុីនស្ទើជ្រុះគ្រាប់ភ្នែក។
«យើងមិនខ្វល់ អ្វីដែលយើងចង់បានពេលនេះគឺជាជីវិតនាង! មានអ្វីផ្ដែផ្ដាំទេ?» នាងមិនបានគម្រាមតែនាងនិយាយពិតមែន។
«ហេតុអ្វីនាងចង់បានជីវិតយើងម្លេះ? ក្រែងយើងប្រាប់ហើយតើហីថាយើងប្រគល់លីនស៊ានឪ្យទៅនាងហើយយើងនឹងទៅឪ្យឆ្ងាយ»
«ព្រោះថាបើនាងរលាយពីផែនដីនេះទៅអ្វីៗនឹងត្រូវបញ្ចប់ហើយបងស៊ានក៏ស្រឡាញ់យើងតែម្នាក់គត់»
«ហឺស!!» យីសុីនសើចទាំងហួសចិត្ត។
«នាងសើចស្អី?»
«នាងគិតហេស៎? ថាគេនឹងស្រឡាញ់នាង?»
«ប្រាកដហើយ!!»
«កុំសូម្បីតែគិត»
«នាងចង់មានន័យថាម៉េច?» មុីសុីងស្រែកគំហកឡើង។
«លីនស៊ានគេនឹងមកជួយខ្ញុំមិនខាន»
«ហ្អាស៎? នាងថាម៉េចមិញ? ហាសៗ! គេនឹង? មកជួយនាង?» មុីសុីងនិយាយហើយសើចខ្លាំងៗដូចអស់សំណើចណាស់ចឹង។
«.....»
«អីយ៉ា! ខ្លាចដល់ហើយ អញ្ចេះចុះកុំឪ្យគេមកទាន់យើងគួរតែបញ្ចូននាងនិងកូននាងឪ្យទៅឋានខ្មោចមុនល្អទេ?»
«នាង.....នាងកុំធ្វើអីឪ្យសោះ» យីសុីនចាប់ផ្ដើមភ័យបេះដូងលោតញាប់។
«យើងគួរស្ដាប់តាមនាងទេ?» មុីសុីងនិយាយទាំងញញឹមយ៉ាងគួរឪ្យខ្លាច។
«នាង....នាងកុំធ្វើបែបនេះអី....ក្មេងគ្នាមិនដឹងអីទេ»
«ក្មេងម្នាក់នេះវាមានឈាមរបស់បងស៊ានចឹងវាត្រូវតែងាប់!! ឆាប់យកកាំភ្លើងមកឪ្យយើង»
«បាទ!»
«នាងកុំធ្វើអីផ្ដេសផ្ដាស់ឪ្យសោះណា» យីសុីនដកដង្ហើមញាប់ៗភ័យស្ទើផើតពោះ។
«ម៉េចមិនខ្លាំងទៀតទៅ?»
«...»
«នេះអ្នកនាង» មុីងសុីងយកកាំភ្លើងមកកាន់នឹងដៃដោយមិនបង្អង់យូក៏ភ្ជង់កាំភ្លើងចំកណ្ដាលក្បាលនាងតូចយីសុីនតែម្ដងហើយថែមទាំងកេះកៃកាំភ្លើងទៀតផង។
«......» យីសុីនបើកភ្នែកធំៗក្នុងចិត្តគិតថានាងប្រហែលត្រូវអស់ជីវិតពេលនេះហើយមើលទៅ....
«ស្លាប់ទៅ!!» នាងកេះកៃកាំភ្លើងបម្រុងនឹងបាញ់ទៅហើយតែ.....
«លែង!! នាងធ្វើស្អីនឹង?» យីសុីនប្រញាប់ចាប់កាំភ្លើងវេមុខទៅខាងលើធ្វើឪ្យមុីសុីងជ្រួញចិញ្ចើមព្យាយាមទាញកាំភ្លើងមកវិញ។
«ឈប់ទៅណា អ្ហឹ!»
«យើងមិនឈប់ លែង»
«អត់ទេ»
«យើងប្រាប់ថាឪ្យលែង»
«មិន....»
/ព្រូស/
ដោយសារតែយីសុីនមានផ្ទៃពោះធ្វើឪ្យកម្លាំងនាងខ្សោយជាងមុីសុីងទើបមុីសុីងច្រាននាងដោយចេតនាឪ្យដួលទាំងជំហរទៅលើឥដ្ឋ។
«អ្ហឹ! កូ....កូន អ្ហឹកៗ កូនម៉ាក់....កូន...អ្ហឹ...អូយ» ឈាមក្រហមឆ្អាលហូរច្រាលចេញមកពីប្រឡោះភ្លៅរបស់នាងតូចយីសុីន នាងឃើញហើយបើកភ្នែកធំៗទឹកភ្នែកហូរចុះម៉ាត់ៗយីសុីនស្រែកឡើងទាំងញ័រមាត់ទទ្រើកក្នុងចិត្តនាងភ័យណាស់ បារម្ភណាស់ខ្លាចថាកូននាងមានរឿងអ្វីទៅនាងប្រហែលជាមិនរស់ទេ។
«ហាស៎ៗហាហាស៎ៗ» មុីសុីងឃើញសភាពយីសុីនបែបនេះហើយនាងសើចឡើងខ្លាំងៗទាំងសមចិត្ត។
«នាង....អ្ហឹក! នាង.....» កែវភ្នែកក្រហមឆេះដែលពោពេញទៅដោយដំណក់ទឹកភ្នែកជាច្រើនដំណក់កំពុងនឹងទម្លាក់ខ្លួនចុះមកបណ្ដាក់គ្នាឥតឈប់នាងងើបមុខឡើងសម្លក់មុីសុីងដោយភាពឈឺចាប់ឥតឧបមានាងចង់តែហក់ទៅទះស្រីម្នាក់នេះឪ្យស្លាប់ទេតែនាងមិនអាចព្រោះកម្លាំងនាងត្រូវខ្សោះអស់ទៅតាមឈាមដែលកំពុងហូរចេញមកឥតឈប់នោះ។
«កូននាងវាងាប់ហើយ ចឹងនាងនៅធ្វើអី? ងាប់ទាំងម្ដាយទាំងកូនទៅល្អទេ?» មុីសុីងនិយាយឡើងទាំងញញឹមនាងទាញកាំភ្លើងភ្ជង់យីសុីនម្ដងទៀត។
«......» យីសុីនមិនអាចធ្វើអ្វីបានមានតែនៅស្ងៀមចាំទទួលគ្រាប់កាំភ្លើងដែលនឹងចាក់ទម្លុះយកជីវិតនាងក្នុងវិនាទីបន្ទាប់.....
/ផាំង/
«អ្ហាយយ៎!!»
«អីយ៉ាស់បាញ់ខុស» មុីសុីងធ្វើជាបាញ់បញ្ឈិតទៅខាងឆ្វេងព្រោះនាងមិនចង់ធ្វើអីងាយចង់ឪ្យនាងវេទនាមុននឹងស្លាប់សិន។
«អ្ហឹកៗ កុំ! នាងកុំធ្វើបែបនេះ អ្ហឹកៗ» យីសុីននិយាយទាំងញ័រមាត់ទទ្រើងបេះដូងនាងលោតញាប់អារម្មណ៍ដែលកំពុងតែភ័យខ្លាចវាកំពុងលោតឡើងពេញខួរក្បាលនាង យីសុីនយកដៃក្ដោបពោះខ្លួនឯងទាំងក្ដីឈឺចាប់ឈឺទាំងកាយទាំងចិត្ត។
«នាងគិតហេស៎? ថាយើងនឹងឈប់? ទោះនាងអង្វរយើងដល់បែកបំពងករក៏យើងមិនខ្វល់» មុីសុីងប្រើដៃម្ខាងច្របាច់ចង្ការយីសុីនខ្លាំងៗ។
«អ្ហឹ! នាង...»
/ផាច់/
«អូ...ខ្ញុំគ្មានចេតនាទះកំភ្លៀងនាងទេណា ដៃខ្ញុំនេះវាមិនដឹងកើតអីទេបែជាលើកទៅទះកំភ្លៀងស្រីឥតកេរ្តិ៍ខ្មាស់បែបនេះ»
«.....» យីសុីនមិនតបតព្រោះនាងខ្សោះអស់ហើយបានត្រឹមបើកភ្នែកសម្លក់ទៅកាន់មនុស្សចិត្តជាបិសាចដែលនៅចំពោះមុខដោយក្ដីឈឺចុកចាប់ក្នុងទ្រូងស្ទើតែប្រេះទៅហើយ។
«សម្លក់បែបនេះតិចជ្រុះគ្រាប់ភ្នែកទៅ»
«ស្រីចង្រៃ អ្ហឹកៗ»
/ផាច់/ផាច់/ផាច់/
យីសុីនត្រូវមុីសុីងទះបីកំភ្លៀងផ្ទួនធ្វើឪ្យគែមមាត់នាងហូរឈាមមករឹមៗតែនាងមិនអាចធ្វើអីបាន បានត្រឹមនៅស្ងៀមព្រោះនាងគ្មានសូម្បីតែកម្លាំងដើម្បីបើកភ្នែក។
«បើខ្លាំងសម្លក់ទៀតមក»
«អ្ហឹ!» យីសុីនយកដៃខ្ទប់ពោះខ្លួនឯងទាំងជ្រួញចិញ្ចើមមុខនាងកាន់តែស្លេកព្រោះឈាមវាហូរចេញមកឥតឈប់។
«OMG!! ម៉េចក៏ឈាមច្រើនម្លេះ? នេះឯងកើតអី? អូយ!! គួរឪ្យខ្លាចណាស់ ហាសហាហាៗ»
«នាង....អ្ហឹ»
«ដង្ហក់ខ្យល់ហើយមែនទេ? ចឹងស្លាប់តែម្ដងទៅ» មុីសុីងនិយាយហើយក៏ទាញកាំភ្លើងមកតម្រង់ទៅកាន់យីសុីន។
«យីសុីន!!!!» លីនស៊ានគ្រាន់តែមកដល់ភ្លាមក៏ស្រែកវ៉ាស់ គេមកតែម្នាក់ឯងទេ អ្នកឯទៀតមកក្រោយព្រោះពួកគេត្រូវយកឧទ្ធម្ភាគចក្រទៅទុកឪ្យឆ្ងាយពីទីនេះចំណែកគេក៏រត់មកមុន គេរត់យ៉ាងលឿនសម្ដៅទៅរកយីសុីនតែ......
/ផាំង/
«លីនស៊ាន!!!!» យីសុីនស្រែកឡើងទាំងស្លុត បេះដូងនាងដូចត្រូវគេដំឪ្យបែបបាក់ប្រេះជាច្រើនជម្រៀក អ្នកដែលត្រូវគ្រាប់នោះមិនមែនជាយីសុីនតែបែជាលីនស៊ានដែលមករងជំនួសនាងទៅវិញ គ្រាប់កាំភ្លើងចាក់ទម្លុះចំបេះដូងគេធ្វើឪ្យឈាមបាញ់ឆ្វាចខ្ទាតប្រឡាក់ពេញផ្ទៃមុខអ្នកដែលជាម្ចាស់កាំភ្លើង។
លីនស៊ានយកដៃទប់ទ្រូងខាងឆ្វេងដែលហូរឈាមឥតឈប់វាក្រហមប្រឡាក់ស្ទើជោគខ្លួនគេទៅហើយ
/ព្រូស/
«បងស៊ាន អ្ហឹកៗ» ដោយទប់លំនឹងខ្លួនឯងលែងជាប់គេក៏ដួលព្រូសដេកទៅលើថ្ម មុីសុីងក៏ចាប់ផ្ដើមញ័រដៃ។
«លីនស៊ាន អ្ហឹកៗ ហេតុអីឯងធ្វើបែបនេះ? អ្ហឹកៗ លីនស៊ាន អ្ហឹ!» យីសុីននិយាយទាំងញ័រមាត់ទទ្រើកភ្នែករាប់លានដំណក់ក៏ហូរចុះមកកាន់តែខ្លាំងនាងក៏ព្យាយាមវាយឺតទៅក្បែរគេ។
«មកពីនាង!! នាងតែម្នាក់គត់នាងជាស្រីចង្រៃ!» មុីសុីងនៅតែមិនទទួលកំហុសខ្លួនឯងតែបែជាចោតយីសុីនទៅវិញថែមទាំងយកកាំភ្លើងភ្ជង់យីសុីនទៀតផង។
«លោក.....» ជុងហាវនិងអ្នកឯទៀតក៏មកដល់តែបែជាត្រូវស្រឡាំងកាំងពេលឃើញសភាពរបស់យីសុីននិងលីនស៊ានដែលកំពុងនៅក្នយងថ្លុកឈាម
«.....» មុីសុីងឃើញមនុស្សច្រើនបែបនេះនាងកាន់តែភ័យមុខនាងចាប់ផ្ដើមស្លេក។
«មុីសុីង?» ព្រះអើយ!! គេស្ទើដាច់ផ្ងារពេលឃើញមុីសុីងនៅទីនេះថែមទាំងកាន់កាំភ្លើងតម្រង់ទៅកាន់យីសុីនទៀតផង។
«បើឯងហ៊ានធ្វើអីយើងពីរនាក់នេះនឹងស្លាប់» នាងនិយាយឡើងទាំងភ័យពេលអ្នកគ្រប់គ្នាលើកកាំភ្លើងតម្រង់មកកាន់នាង។
«អ្ហឹ!! ខ្ញុំ....ខ្ញុំអត់ដឹងអីទេ គេបញ្ជាខ្ញុំប៉ុណ្ណោះ» បុរសម្នាក់ដែលឈរនៅក្បែរនោះនិយាយឡើងទាំងភ័យ។
«នាងគិតថាពាក្យប៉ុណ្នឹងគម្រាមខ្ញុំបាទ?»
«ហឺស! ដល់ដំណាក់កាលនេះហើយអ្វីក៏យើងអាចធ្វើបានដែរ បើជ្រុលជាចឹងហើយស្លាប់ទាំងបីនាក់តែម្ដងទៅ»
«នាងដាក់កាំភ្លើងចុះទៅបើចង់នៅមានជីវិត» ជុងហាវនិយាយចង់សម្របសម្រួលព្រោះគេមិនចង់សម្លាប់មនុស្សទេ។
«ឪ្យយើងដាក់កាំភ្លើងចុះ? ហឺស! ដេកយល់សប្តិទៅ»
«ខ្ញុំនិយាយលើកចុងក្រោយដាក់កាំភ្លើងចុះ ហើយទៅទទួលទោសតាមច្បាប់»
«យើងមិនដាក់»
«នាង!!»
«ស្លាប់ទៅ!!» មុីងសុីងកេះកៃកាំភ្លើងរកបាញ់យីសុីនទៅហើយតែ....
«សម្លាប់នាង!!»
/ផាំង/ផាំង/ផាំង/ផាំង/ផាំង/
ជុងហាវស្រែកបញ្ជាឡើងភ្លាមៗគ្នីគ្នារបស់គេក៏រហ័សបាញ់តម្រង់ទម្លុះរាងកាយនាងរហូតឮសម្លេងគ្រាប់កាំភ្លើងជាច្រើនគ្រាប់បន្លឺឡើងផ្ទួនៗគ្នា។
/ព្រូស/
មុីសុីងដួលផ្ងារក្រោយដាច់ដង្ហើមស្លាប់ភ្លាមៗនៅនឹងកន្លែង។
«លោកប្រុស!!» បន្ទាប់ពីបាញ់មុីសុីងឪ្យដួលហើយជុងហាវក៏រត់យ៉ាងលឿនតម្រង់មករកអ្នកទាំងពីរចំណែកអ្នកឯទៀតក៏ចឹងដែរ។
«លីនស៊ាន! អ្ហឹកៗ! ឯងមិនត្រូវកើតអីទេ អ្ហឹក»
«បង....អ្ហឹ!» លីនស៊ាននិយាយទាំងយកដៃម្ខាងខ្ទប់ឈាមឯម្ខាងទៀតជូតទឹកភ្នែកនាង។
«បងមិនអីទេ....ចុះ.....អ្ហឹ...ចុះអូន.....» ពេលគេគ្រលៀសភ្នែកទៅឃើញឈាមនៅនិងជើងរបស់នាងកំពុងហូមកយ៉ាងច្រើនធ្វើឪ្យគេដឹងភ្លាមទើបនាយកម្លោះចាប់បើកភ្នែកធំៗ។
«នេះអូន....អ្ហឹ» លីនស៊ាន
«អ្នកនាង....?» សូម្បីតែជុងហាវក៏ស្រឡាំងកាំង។
«កូន.....អ្ហឹក.....កូនយើងគេ....»
យីសុីននិយាយទាំងទឹកភ្នែកស្រក់ហូរជោគលាយឡំនិងស្នាមឈាមប្រឡាក់ដាមពេញផ្ទៃមុខដ៏ផូផង់តែនាងនិយាយមិនទាន់ចប់ផងកម្លាំងរបស់នាងស្រាប់តែអស់គ្មានសល់សូម្បីមួយភាគរយព្រោះឈាមដែលហូរមកវាច្រើនលើសលប់ពេកធ្វើឪ្យខ្លួននាងខ្សោះនាងក៏ចាប់បិទភ្នែកសន្សឹមៗរហូតដល់ភាពងងឹតបាំងបិតជិតគ្រប់យ៉ាងលែងមានពន្លឺ។
«យីសុីន!! អ្ហឹ! អូន....អូនកុំកើតអីឪ្យសោះ អ្ហឹកៗ»
«ឪ្យអាវក្រៅឯងមកយើង»
«អ្អឺ....អាវ....»
«ឪ្យលឿន»
«បា...បាទ» ជុងហាវនិយាយហើយក៏ដោះអាវក្រៅខ្លួនចេញហុចឪ្យលីនស៊ានគេក៏យកមកពាក់បិទបាំងស្នាមឈាមដែលប្រឡាក់ស្រោចលើខ្លួន។
«បងនឹងនាំអូនទៅមន្ទីពេទ្យឥឡូវនេះ» លីនស៊ានត្រកងបីរាងយីសុីនដែលប្រឡាក់ឈាមក្រហមឆ្អាលលើកឡើងទាំងត្រដាបត្រដួស។
«លោកប្រុសទុកអ្នកនាងឪ្យខ្ញុំជាអ្នក......»
«មិនបាច់!!» គេនិយាយហើយក៏រត់ចេញទាំងទ្រូងខាងឆ្វេងរបស់គេនៅតែស្រក់ឈាមមកឥតឈប់។
«លោកប្រុសឈប់សិន.....!!» ជុងហាវចង់បីយីសុីនជំនួសលីនស៊ានព្រោះរបួសគេធ្ងន់ណាស់តែគេម៉េចនឹងព្រម? រាងកាយនាងគេម៉េចនឹងអាចឪ្យប្រុសដទៃមកប៉ះបានទៅ។
«ហីយ៉ា! ពួកឯងឆាប់យកបុរសម្នាក់នេះយកទៅឪ្យប៉ូលីស ចំណែកសាកសពរបស់មុីសុីងទុកនៅទីនេះហើយទុកឪ្យប៉ូលីសមកយកដោយខ្លួនឯង»
«ហឺយ!! ខ្ញុំអត់ដឹងអីទេគេបញ្ជាខ្ញុំទេ» បុរសនោះដើរថយរៀបនិងចេញផុតហើយតែជុងហាវក៏បញ្ជាឡើងយ៉ាងលឿនទើបធ្វើឪ្យបុរសនោះត្រូវគេចាប់ជាប់។
«ពួកឯងចាំទៅក្រោយយើង យើងត្រូវនាំលោកប្រុសនឹងអ្នកនាងទៅមន្ទីពេទ្យ»
«បាទ» ជុងហាវនិយាយហើយក៏រត់យ៉ាងលឿនពីក្រោយលីនស៊ានហើយក៏ទាញទូរសព្ទខល។
(អាឡូ! លោកបង)
«ឯងឆាប់យកឧទ្ធម្ភាគចក្រមួយទៀតមក ចាំយើងផ្ញើរ Location ឪ្យ»
(បាទ)
/ទឺត/ទឺត/
«លោកប្រុសចាំខ្ញុំផង»
មិនយូប៉ុន្មានពួកគេក៏មកដល់មន្ទីពេទ្យមួយកន្លែងនៅក្នុងទីក្រុងឆុងឈីង។
«យីសុីនអូនមិនត្រូវកើតអីទេ អ្ហឹ» យីសុីនកំពុងតែដេកនៅលើគ្រែពេទ្យដែលមានគ្រូពេទ្យបីបួននាក់រួមទាំងលីនស៊ានផងដែរ ដែលកំពុងរុញនាងចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់។
«អូននឹងកូនមិនអាចទៅចោលបងបានទេ អ្ហឹកៗ យីសុីនបើកភ្នែកមក» លីនស៊ានព្យាយាមនិយាយដាស់នាងទាំងមិនចាប់អារម្មណ៍ពីរបួសរបស់ខ្លួនដែលកំពុងតែហូឈាមឥតឈប់សោះឡើយសូម្បីតែអារម្មណ៍ឈឺក៏គ្មានអ្វីដែលគេឈឺខ្លាំងបំផុតគឺឈឺចិត្ត បើយីសុីនកើតអីទៅគេក៏ប្រហែលជាមិនអាចរស់បានតទៅទៀតឡើយ។
«សាច់ញាតិសូមចាំនៅខាងក្រៅសិន» គ្រូពេទ្យបន្លឺឡើងពេលម្ដល់បន្ទប់សង្គ្រោះ។
«យីសុីន»
«លោកប្រុសកុំបារម្ភអ្នកនាងនឹងមិនកើតអីឡើយ តែរបួសលោកប្រុស.....» ជុងហាវ
«យើង.......» លីនស៊ានដោះអាវក្រៅចេញទើបឃើញថាសភាពរាងកាយរបស់គេពេលនេះដូចស្រោចឈាមមួយតួខ្លួនទៅហើយចំណែកមាត់គេក៏មានឈាមហូរមកទៀតផងទើបធ្វើឪ្យគេត្រូវយកដៃទៅខ្ទប់។
«....» ជុងហាវឃើញហើយចាប់ផ្ដើមស្រឡាំងហាមាត់ស្ដីលែងរួច។
/ព្រូស/
«លោកប្រុស!!!»
YOU ARE READING
សិស្សប្រុស 🔞 (ចប់)
Storie d'amoreសិស្សប្រុស ត្រេល័រ រឿងរ៉ាវគ្រប់យ៉ាងកើតចេញពីក្មេងប្រុសវ័យ ១៨ ឆ្នាំម្នាក់ដែលបានលង់ស្រឡាញ់អ្នកគ្រូរបស់គេ គេខំព្យាយាមរកវិធីសាស្រ្តគ្រប់បែបយ៉ាងដើម្បីបាននាងក្លាយជាកម្មសិទ្ធរបស់គេ នាងជាអ្វីៗគ្រប់យ៉ាងរបស់គេ ឪ្យគេសម្លាប់មនុស្សប៉ុន្មាននាក់ដើម្បីនាងក៏បានគេព...