ភាគទី ៣៥

1.7K 52 3
                                    

សិស្ស​ប្រុស​
ភាគទី ៣៥

~បីខែកន្លងផុតទៅ
ពេលវេលាពិតជាដើរលឿនណាស់បីខែមានអារម្មណ៍ថាដូចជាបីថ្ងៃចឹង​ តែរយៈពេលបីខែនេះចំពោះលីនស៊ានវាបែជាប្រែទៅជាយូទៅវិញព្រោះចិត្តគេអន្ទះសារណាស់ ចង់ការឆាប់ៗព្រោះប៉ាម៉ាក់គេរកវេលាឪ្យគេស្ដាប់ឮហើយតឹងចិត្តតែពេលនេះវាមកដល់ហើយ។
នៅក្នុងពិធីមង្គលដ៏អស្ចារ្យដែលត្រូវបានរៀបចំឡើងនៅលើសណ្ឋាគារ​លំដាប់ផ្កាយប្រាំពីរនៅក្នុងប្រទេសចិននេះ រោងការត្រូវបានរៀបចំឡើងយ៉ាងប្រណិតមានផ្កាសឹងគ្រប់ប្រភេទចម្រុះពណ៌ក្លិនក្រអូបភាយ រួមទាំងគ្រឿងសង្ហារឹមទំនើបៗនិងប្រណិតមើលទៅទាក់ភ្នែកហើយសុីវីល័យណាស់មនុស្សដែលបានមកចូលរួមពិធីនេះសុទ្ទតែលាន់មាត់សរសើរមិនដាច់ពីមាត់។ ត្រឹមពិធីមង្គលការរបស់កូនប្រុសពៅនៃត្រកូនលីនក៏ធ្វើឪ្យផ្អើលសឹងតែប្រទេសចិនទាំងមូល ជាពិសេសអ្នកដែលមកចូលរួមក្នុងពីធីមង្គលការ​នេះគឺសុទ្ធតែជាអ្នកជំនួញធំៗនិងល្បីៗនិងអ្នកកាសែតជាច្រើនអ្នកដែលកំពុងត្រៀមចាំផ្ដិតយករូបភាពរបស់កូនក្រមុំកូនកម្លោះដ៏ស្រស់ស្អាតស្រស់សង្ហារមួយគូរនេះ។
«លោកប្រុស!» ជុងហាវ
«ហ្អឹម?» លីនស៊ាន
«ខ្ញុំ​សង្ហាទេ?»
«យើងសង្ហាជាង»
«លោកប្រុសតូចមិនទាន់អាយុម្ភៃផងការបាត់ នៅឡើយតែអ្នកខ្លះ»
«ឯងថាឪ្យនរណា?» លីនសៀវឈរក្បែរនោះឮជុងហាវនិយាយដូចដៀមដាមឪ្យគេទើបលូកមាត់។
«ខ្ញុំ​ថាឪ្យបក្សាបក្សីទេដឹង»
«មានបក្សាបក្សីឯណានៅនឹង?»
«ចឹងបានថា»
«ឯងចង់ថាឪ្យយើង?»
«គួរតែយល់ហើយ»
«មនុស្សយើងទាលតែអាយុជិតសាមទើបយកប្រពន្ធ»
«ចឹងផង?»
«ត្រូវហើយ!»
«បើជ្រុលជិតសាមហើយជិតសែម៉ងទៅ»
«រឿងយើងឯងកុំចេះ»
«លោកប្រុសហា៎....»
«ឯងស្គាល់កណ្ដាប់ដៃទេ?»
«អួយខ្លាចណាស់​ ខ្លាចឡើងញ័រ»
«ឯង...»
«អីយ៉ា!! ឈប់ខាំគ្នាមួយភ្លែតបានទេ?» លីនស៊ានអត់មិនបានទើបស្រែកឃាត់
«....»​
«....»​
«នេះជាថ្ងៃមង្គលខ្ញុំបើចង់ឈ្លោះណាស់ទៅឈ្លោះខាងក្រៅ»
«ឈប់ក៏បាន»​
«ឯង....» ជុងហាវនិយាយហើយក៏លានអណ្ដាតឌឺលីនសៀវធ្វើឪ្យគេក្ដៅស្លឹកត្រចៀកងឺង។
«អ្នកនាង​មកហើយ​លោកប្រុស​ លោកប្រុស»
«យើងឃើញហើយ»
ភ្លើងចេញពីកាំមេរ៉ារបស់អ្នកការសែតភ្លឺចិញ្ចាចឡើងពេលឃើញវត្តមានរបស់កូនក្រមុំដើចេញមកក្នុងឈុតកូនក្រមុំដ៏ប្រណិតដោយមានយុនជីជាអ្នកកាន់ដៃ។
«....»​ លីនស៊ានគ្រាន់តែឃើញនាងភ្លាមស្នាមញញឹមក៏លេចឡើងលើផ្ទៃមុខសង្ហាភ្លែត។ រីឯជុងហាវវិញគេក៏សម្លឹងយុនជីមិនដាក់ភ្នែកព្រោះពេលនាងស្លៀករ៉ូបវាស្អាតប្លែកស្អាតយកតែមែនទែន។
«ខ្ញុំ​ប្រគល់បងស្រីឪ្យលោកហើយ លោកមើលថែគាត់ឪ្យល្អឮទេ?»
«ឯងកុំបារម្ភ​ ទោះឯងមិនផ្ដាំក៏ខ្ញុំត្រូវតែមើលថែនាងឪ្យល្អបំផុតដែរ»
«បើលោកធ្វើឪ្យបងស្រីខ្ញុំខូចចិត្តខ្ញុំនឹងយកគាត់ចេញពីលោកមិនខាន»
«គ្មានថ្ងៃនោះកើតឡើងទេ ខ្ញុំ​នឹងមើលថែនាងឪ្យដូចជាព្រះនាងម្ចាស់»
«ល្អ!» យុនជីនិយាយហើយក៏ហុចដៃយីសុីនទៅឪ្យលីនស៊ានកាន់ហើយក៏ដើរទៅឈរក្បែរឪពុកទាំងញញឹម។
«ថ្ងៃនេះអូនស្អាតណាស់ដឹងទេ?» គេនិយាយខ្សឹបៗ
«ចុះរាល់ដងមិនស្អាត?»
«អូនស្អាតរាល់ថ្ងៃគ្រប់ពេលវេលា...គ្រប់ទីកន្លែង»
«មែន?»
«ប្រាកដណាស់!»
«អ្ហេម!!» ជុងហាវ​គ្រហឹម​ឡើងធ្វើឪ្យអ្នកទាំងពីដាច់អារម្មណ៍ស្វីតអស់។
«វាស្អីឯង?»
«មនុស្សទាំងអស់នៅទីនេះមិនមែនថ្មទេបាទ»
«យើងដឹងហើយ»
«សូមអ្នកទាំងពីរធ្វើការសន្យាចំពោះគ្នាទៅវិញទៅមក» អាចារ្យនិយាយទាំងហុច Microphone ទៅឪ្យលីនស៊ាន។
«បងសូមសន្យាថានឹងមើលថែអូនស្មើជីវិត ហើយបងអរគុណ! អរគុណដែលអូនចូលមកក្នុងជីវិតបង»
«ឯងជាអ្នកអូសខ្ញុំចូលក្នុងជីវិតឯងទេ»
«ហាស៎ៗហា.....» មនុស្សគ្រប់គ្នានៅក្នុងពិធីមង្គលសើចគិលពេលឮសម្ដីយីសុីន។
«ពុទ្ធោអូនសម្លាញ់! កុំចឹងមើលបាក់មុខបងអស់ហើយ» គេនិយាយខ្សឹបៗ។
«ចុះបើពិតមែន» នាងស្រែកដាក់ Microphone យក។
«.....»
«មើលគេធ្វើចុះ​ ហាស៎ៗហាស៎ៗ...» លីនស៊ានធ្វើជាពេបមាត់ធ្វើឪ្យមនុស្សនៅនេះនិយាយឡើងទាំងសើចរលាក់ចំណែកជុងហាវនិងលីនសៀវវិញដូចចង់ផ្អើលៗម៉េចទេព្រោះមិនដែលបានឃើញសកម្មភាពចម្លែករបស់លីនស៊ានបែបនេះពីមុនមកទាល់តែសោះដល់ពេលចឹងទៅទទួលយកមិនបានទេ។
«លោកប្រុសសៀវ! លោកប្រុសស៊ានមិនអីទេហេស៎?»
«យើងក៏មិនដឹងដែរ»
«ឥទ្ធិពល​ប្រពន្ធគួរឪ្យខ្លាច»
«មែន!»
«សូមអ្នកនាងធ្វើការសន្យា»
«ខ្ញុំ...សន្យាថា...នឹងនៅក្បែរឯងអស់មួយជីវិតមិនថាមានរឿងអ្វីកើតឡើងខ្ញុំនឹងនៅក្បែរឯងជានិច្ច»
«ជិតក្លាយជាប្ដីប្រពន្ធហើយនៅហៅឯងធ្វើអីទៀត?» អ្នកស្រីលីង
«អ្ហឹ....» នាងដូចនៅអៀនៗមាត់យ៉ាងម៉េចមិនដឹងទេ​ នាងអាយុបងគេឡើងច្រើនហើយឪ្យប្ដូរទៅជាហៅបងភ្លាមៗអីយ៉ា! អៀន​ណាស់!។
«ហៅ​ទៅ!» លីនស៊ាននិយាយបញ្ជាក់
«បង...បងស៊ានអូនស្រឡាញ់បង»
«បងក៏ស្រឡាញ់អូនដែរ»
«អូហូ!!» គ្រប់គ្នាបន្លឺព្រមគ្នាទាំងញញឹមបិទមាត់លែងជិតធ្វើឪ្យកូនក្រមុំអៀនឡើងក្រហមមុខដូចប៉េងប៉ោះទុំទៅហើយចំណែកកូនកម្លោះវិញសម្លឹងមុខនាងមិនដាក់ចុះសោះ។
«ថើបទៅ...ថើបទៅ...» មនុស្សនៅក្នុងពិធីស្រែកឡើងព្រមគ្នាប្រាប់ឪ្យកូនកម្លោះកូនក្រមុំថើបគ្នាលីនស៊ានឮហើយក៏ញញឹមសម្លឹងមុខមនុស្សស្រីជាទីស្រឡាញ់ដោយកែវភ្នែកមានបន្តស្នេហ៍ រួចគេឱនទម្លាក់បបូរមាត់ថើបនាងថ្នមៗនាងក៏ព្រមទទួលការថើបរបស់គេទាំងពេញចិត្តមនុស្សគ្រប់គ្នានាំគ្នាទះដៃគិលអបអរដល់គូស្វាមីភរិយាថ្មីចំណែកជុងហាវវិញយកដៃបាំមុខយុនជីជិតធ្វើឪ្យនាងទើសចិត្តខ្លាំងមែនទែន។
«ឯងបាំងភ្នែកខ្ញុំធ្វើអី?»
«រូបភាពមនុស្សពេញវ័យនាងនៅក្មេងមិនគួរមើល»
«ខ្ញុំ​ចង់មើលទើសស្អីឯង?»
«....» គេញញឹម
«ញញឹមស្អី?»
«នាងមើលអនាគតខ្លួនឯងឪ្យហើយទៅ»
«?»
/ខ្លូស/
«អូយ!! អ៊ំ!! ខោកក្បាលខ្ញុំធ្វើអី? ឈឺណា..»
«ឯងនិយាយស្អីមិញ?»
«ត្រចៀកអ៊ំមានបញ្ហាទេដឹងនៅក្បែរនឹងសោះស្ដាប់មិនឮដែរ»
«អា...» គាត់ចង់តែដេញធាក់ទេបើតាមចិត្តខឹងតែទីនេះមនុស្សច្រើនថែមទាំងមានអ្នកដែលមានឋានៈធំៗទៀតចឹងហើយគាត់មានតែវិចខ្ចប់កំហឹងទុកមួយឡែកសិន។
«វាយមកៗ»
«ឯងចាំមើលចុះ»
«ប៉ា!»
«ហ្អឹម!»
«ប៉ាដឹងហើយថាចរិតគេគឺបែបនេះ​ ប៉ាចាំបាចច្រឡោតធ្វើអី?»
«អាក្មេងឈ្លើយបែបនេះគួរតែប្រដៅខ្លះ»
«អ៊ំរត់ឪ្យទាន់ខ្ញុំសិនទៅ»
«បើអញមានកូនប្រុសម៉ាកៗនេះប្រាកដជាដាច់ខ្យលស្លាប់មិនខានទេ»
«អរ...ចឹងខ្ញុំចូលរួមសោកស្ដាយផងប៉ាក្មេក»
«ហែងហៅអាណាប៉ាក្មេក?»
«អាណាឮអានឹងហើយ»
«ឯង..អាក្មេងមិនគោរពចាស់ទុំ»
«បានហើយប៉ា» យុនជីនិយាយឃាត់ទើបអ្នកទាំងពីរស្ងាត់។ តាមពិតទៅជុងហាវនេះហើយដែលធ្វើឪ្យប៉ានាងឈប់ផឹកស្រាឈប់ប្រើអំពើហឹង្សា ហើយក៏ត្រឡប់មកសភាពដើមវិញបែបនេះ។ មួយអាទិត្យគេឆ្លៀតទៅលេងនាងបាន ៣-៤ ថ្ងៃពេលគេទៅម្ដងៗប៉ានាងទ្រោមមិនស្ទើទេ​ គេបានសម្ដីណាស់និយាយចេញមកមួយម៉ាតសឹងតែធ្វើឪ្យលោកយុនក្អួតឈាម​ ហើយគាត់ចាញគេរាល់លើក។ គាត់ប្ដូរមកជាធម្មតាដូចឥឡូវនេះក៏មិនមែនមកពីជុងហាវទាំងស្រុងដែរក៏មកពីគាត់ខ្លួនឯងផងដែរ ​ពីមុនគាត់ធ្វើទង្វើមិនល្អចំពោះយុនជីព្រោះគាត់ចង់ឪ្យនាងរឹងមាំ​ ហើយរឿងដែលនាងលួចលាក់លុយទុក និងលួចចូលរៀនគឺគាត់ដឹងទាំងអស់។
កម្មវិធីដំណើរការទៅដោយរលូន​ ទាំងម្ចាស់កម្មវិធីនិងអ្នកចូលគឺសប្បាយរីករាយម្នាក់ៗសំណេះសំណាលគ្នាបណ្ដើរសើចបណ្ដើ។ តែពេលវេលាជួបជុំដ៏រីករាយនេះក៏ត្រូវបានបញ្ចប់ទៅយ៉ាងលឿនមនុស្សគ្រប់គ្នាក៏ត្រូវត្រឡប់ទៅផ្ទះវិញរាងៗខ្លួន។ កម្មវិធីត្រូវបានបញ្ចប់ពេលមនុស្សគ្រប់គ្នាទៅអស់ក៏ស្ងាតនៅសល់តែម្ចាស់កម្មវិធីដែលកំពុងត្រៀមខ្លួនត្រឡប់ទៅផ្ទះវិញ។
«យុនជីឯងស្នាក់នៅទីនេះសិនទៅហី នេះយប់ហើយណា» យីសុីន
«មិនអីទេបងស្រីខ្ញុំជិះឧទ្ធម្ភាចក្រទៅចឹងហើយប្រហែលតែមួយភ្លែតទេដល់ហើយ»
«ចឹងក៏បាន»
«....» យុនជីក៏អោបយីសុីនហើយក៏រៀបនឹងចូលទៅក្នុងឧទ្ធម្ភាចក្រដែលលីនស៊ានត្រៀមឪ្យទៅហើយតែ.....
«មិនលាខ្ញុំខ្លះទេហេស៎?»
«មនុស្សមិនសំខាន់ខ្ជិលលា»
«មនុស្សអាក្រក់»
«និយាយលេងតើឯងសំខាន់ណាស់ សំខាន់ខ្លាំងទៀតផង»
«អូយ! អៀនណាស់រត់ចូលឡានសិន»
«អេ!!» អ្នកគ្រប់គ្នាបន្លឺដំណាលគ្នាទាំងមើលមុខជុងហាវ។
«និយាយលេងតើ! ខ្ញុំ​ឯណាទៅដាច់ចិត្តរត់ចូលឡាននោះខូចសម្រស់អស់កំពុងតែសង្ហាផង»
/ខ្លូស/
«អូយ! អ៊ំខោកក្បាលខ្ញុំធ្វើអីទៀតហើយ?»
«ខោកលា»
«សុំខោកវិញមកចឹង»
«ជុងហាវ!!» យុនជី
«និយាយលេងទេបាទ តែបើព្រមខ្ញុំធ្វើមែន»
«យកមួយទៀតទេ?»
«អត់ទេ»​ ជុងហាវប្រញាប់យកដៃបាំងក្បាលខ្លួនឯងហើយរត់ចេញធ្វើឪ្យលោកយុនគ្រវីក្បាលហួសចិត្តក្បាលឡើងកញ្ចាស់ហើយតែមើលចរិតចុះដូចក្មេងអាយុ ១២ ឆ្នាំមិនខុស។
«ខ្ញុំ​សូមលាទៅសិនហើយ»
«ចា៎/បាទ» អ្នកគ្រប់គ្នាឆ្លើយ។
«លាសិនហើយបងសុីន»
«ហ្អឹម» និយាយហើយអ្នកទាំងពីរក៏ឡើងឧទ្ធម្ភាចក្រ។
«អ្នកនាងហា៎ចាំខ្ញុំទៅលេង»
«ដឹងហើយ» នាងរៀបនឹងចេញដំណើរទៅហើយតែជុងហាវក៏ស្រែកឡើងនាងក៏ស្រែកតបវិញ។
«ពួកកូនត្រឡប់ទៅផ្ទះចុះប៉ាម៉ាក់សម្រាកនៅសណ្ឋាគារ​នេះហើយ» បន្ទាប់ពីយុនជីនឹងឪពុកចាកចេញទៅអ្នកស្រីលីងក៏និយាយឡើង។
«បាទម៉ាក់»
«ហើយបន្ទប់ពួកកូនប៉ាម៉ាក់បានឪ្យគេរៀបចំរួចហើយ ធានាថាមួយស្អាត»
«រូមេទិកទេម៉ាក់?»
«ប្រាកដណាស់»
«អ្ហេម!​ ពីរនាក់ម្ដាយកូនកំពុងនិយាយរឿងអីនឹង?»
«កុំធ្វើមកសួរ»
«ហឺស!» ឮប្រពន្ធនិយាយហើយគាត់ក៏សើចបន្តិច​ លោកលីននឹងហើយជាអ្នករៀចំគ្រប់យ៉ាងហើយធ្វើមកសួរអីណា។
«ឆាប់ទៅៗកូន»
«កូនទៅហើយម៉ាក់ប៉ា»
«ហ្អឹម! ទៅចុះ» និយាយហើយយីសុីននឹងលី​ស៊ានក៏នាំគ្នាចូលទៅក្នុងឡានទាំងពីរនាក់តែ....។
«តោះ!»
«តោះ!» ជុងហាវនឹងលីនសៀវញាក់ចិញ្ចើមដាក់គ្នាទៅវិញទៅមកហើយក៏ឡើងទៅអង្គុយលើឡានជាមួយកូនកម្លោះក្រមុំដែរ​ ជុងហាវអង្គុយក្បែរយីសុីនចំណែកលីនសៀវអង្គុយក្បែរលីនស៊ាន
«នែ៎ អេ...»
«មិនបាច់ឃាត់ពួកគេទេ»
«តែបង...»
«ចូលទៅខាងក្នុងសម្រាកវិញល្អជាងបងងងុយហើយ»
«តែ...»
«ឆាប់មក» លោកលីនមិនចាំយូអូសដៃប្រពន្ធចូលទៅខាងក្នុងបាត់គាត់ពិតជាងងុយមែននេះយប់ជ្រៅហើយខ្ជិលនៅនិយាយច្រើននាំតែរឿងកាន់តែច្រើន។
«ពីរនាក់ឯងឡើងមកធ្វើស្អី?» លីនស៊ានឃើញហើយជ្រួញចិញ្ចើមមើលមុខអ្នកទាំងពីរឆ្លាស់គ្នា។
«ទៅផ្ទះនឹងហើយ» លីនសៀវ
«ចុះឡានផ្សេងមានមិនជិះ?»
«ចង់ជិះឡាននឹងជាង»
«ចុះឪ្យឆាប់!»​ លីនស៊ាននិយាយទាំងកំហិត។
«អត់/អត់» ជុងហាវនិងលីនស៊ានប្រកែកដំណាលគ្នាបើនិយាយពីសកម្មភាពវិញឌឺខ្លាំងមែនទែន។
«ជុងហាវចុះ!!» លីនស៊ានសម្លឹងជុងហាវទាំងទឹកមុខកាច។
«ជើងខ្ញុំស្ពឹកហើយកម្រើកមិនរួច»
«ចង់ចុះចេញតាមសម្រួលឬអស់ប្រាក់ខែ?»
«គេកាត់ប្រាក់ខែឯងចាំយើងបន្ថែមឪ្យ»
«....» បានលីនសៀវជួយកាងប៉ុណ្នេះជុងហាវកាន់តែអឿអង្គុយគងពាក់ខ្លាយកដៃផាត់សក់ញញឹមឌឺធ្វើឪ្យលីនស៊ានឃើញហើយចង់តែធាក់ទម្លាក់ពីលើឡានទេ​និយាយមែន។
«ចេញឡានទៅពូ»
«បាទ​លោកប្រុស» លីនស៊ាននិយាយទាំងមុខក្រញូវពូតៃកុងក៏បើកឡានចេញតាមបញ្ជា​ អស់អារម្មណ៍ស្វីតអារម្មណ៍អីហើយបើមានពួកចាបពួកព្រាបនៅទាំងសងខាងទើសទាល់ណាស់មែនតើ ចង់ជិះមិនចេះមើលចេះកាលៈទេសៈ។
មិនដល់​ ៣០ នាទីផងពួកគេក៏មកដល់ភូមិគ្រឹះ។ តៃកុងឡានក៏ប្រញាប់ចេញមកមុនដើម្បីបើកទ្វារឪ្យអ្នកទាំងបួន។
«ហើយកាលចេញ?»
«ដល់ហាស៎?» ជុងហាវដែលបើកភ្នែកលែងចង់រួចទៅហើយត្រូវលីនស៊ានដាស់ធ្វើឪ្យគេនិយាយឡើងទាំងមមើ។
«ចុះទៅ»
«ហឹម...» គេក៏ដើរចុះទាំងទន់ខ្លួនល្អូក។
«អាសៀវ!!» ព្រះអើយ! បើលីនសៀវនិងយីសុីនវិញលក់ឡើងភ្លឹង។
«អាសៀវ!»
«ស្អី?»
«ដល់ផ្ទះហើយភ្ញាក់»
«ដល់ហើយ​ហ៎?» គេនិយាយទាំងសម្លេងដូចគ្មានមានកម្លាំងសោះ។
«អើ»
«...» លីនសៀវក៏ដើរចុះពីឡានដោយមានអ្នកបម្រើប្រុសម្នាក់ទៀតចាំបើកឪ្យ។
«ពួកឯងនាំពួកគេទាំងពីរទៅសម្រាកចុះមើលទៅដើរមិនត្រង់ផ្លូវទេ»
«បាទលោក» អ្នកបម្រើទទួលបញ្ជាហើយក៏នាំអ្នកទាំងពីរដើរចូលទៅកន្លែងសម្រាក។
«យីសុីន!» បន្ទាប់ពីគ្រប់យ៉ាងត្រូវបានស្ងប់ស្ងាត់លីនស៊ានក៏រាងធូចិត្តបន្តិចទើបហៅឈ្មោះភរិយាជាទីស្រឡាញ់ដោយសម្លេងស្រាលៗ។
«យីសុីន!»
«ហ្អឹម?» យីសុីបើកភ្នែកមកហើយគ្រហឹមតិចតិចៗ។
«ដល់ផ្ទះហើយ»
«ដើរអត់រួចទេ»
«ចឹងចាំបងបីទៅបន្ទប់»

សិស្ស​ប្រុស 🔞 (ចប់) Where stories live. Discover now