សិស្សប្រុស
ភាគទី ៣៤ 🔞គ្រាន់តែឃើញថាម្ចាស់សម្លេងជានរណាអ្នកគ្រប់គ្នាស្រាប់តែស្រឡាំងកាំងបើកភ្នែកធំៗហើយក៏និយាយខ្សឹបខ្សៀវគ្នាទាំងងឿងឆ្ងល់។
«អេ! ក្រែងលីនស៊ានស្លាប់ហើយតើហី? ចុះអាកម្លោះនេះជានរណា?»
«លី...លីនស៊ាន??» គ្រាន់តែក្រឡេកឃើញវត្តមានគេភ្លាមយីសុីនចាប់ផ្ដើមជ្រួញចិញ្ចើមគេនៅរស់ដោយរបៀបណា? ចុះពិធីបុណ្យនេះ? នាងវិលវល់អស់ហើយ។
«អ្នកទាំងអស់គ្នាប្រាកដជាឆ្ងល់ហើយមែនទេថាហេតុអ្វីលោកប្រុសស៊ាននៅរស់?» ជុងហាវក៏ដើរទៅក្បែរលីនស៊ានទាញ Microphone មកនិយាយ
«អ្ហាក៎? បើកូនប្រុសលោកនៅរស់ចាំបាចធ្វើពិធីបុណ្យនេះធ្វើអី?»
«មែនហើយៗធ្វើដើម្បីអី?» អ្នកគ្រប់គ្នាខចោទជាសំណួរឡើងទាំងហួសចិត្ត។
«ខ្ញុំរៀបចំរឿងរ៉ាវនេះឡើងព្រោះខ្ញុំមានរឿងប្រកាសឪ្យអ្នកគ្រប់គ្នាដែលនៅទីនេះបានដឹង»
«??» ឮលីនស៊ាននិយាយហើយអ្នកគ្រប់គ្នាកាន់តែចង់ដឹងអារម្មណ៍ដែលខឹងក៏បាត់ មានតែការងឿងឆ្ងល់ ឆ្ងល់ថាមានរឿងអីទើបធ្វើដល់ថ្នាក់នេះ?
«ស៊ូយីសុីន!! បងដឹងថាក្នុងចិត្តអូនប្រហែលជាកំពុងខឹងបង ខឹងដែលបងកុហកអូនតែបងធ្វើបែបនេះព្រោះបងចង់ឪ្យអូនដឹងថាពេលបាត់បង់មនុស្សជាទីស្រឡាញ់វាឈឺចាប់ប៉ុណ្ណាដូចដែលអូនរត់ចោលបងអស់រាប់ខែចឹងអូនដឹងទេថាបងវេទនាប៉ុណ្ណា? បងខំតាមរកអូនស្ទើគ្រប់ច្រកល្ហក មួយថ្ងៃៗបងនឹកអូនស្ទើឆ្កួតបងស្ទើតែចូលពេទ្យវិកលចរិតហើយអូនដឹងទេ? ហេតុអ្វីអូនតែងតែរត់ចោលបង? ម៉េចក៏អូនគ្មានការតស៊ូចំពោះស្នេហារវាងយើងបែបនេះ? តែយើងក៏រួចគ្នាហើយណ៎? ចឹងហើយ.....» គេនិយាយដោយដើរមកកាន់តែជិតនាងចំណែកយីសុីនឮសម្ដីដែលគេរៀបរាប់មកហើយទឹកភ្នែកនាងក៏ស្រក់យកៗមិនខ្វល់ពីម្ចាស់ដែលកំពុងព្យាយាមទប់សឹងតែប្រេះទ្រូងស្លាប់ទៅហើយទេ។
«រៀបការនឹងបងទៅយីសុីន»
«.....» លីនស៊ានស្រាប់តែលុតជង្គង់ចុះបើកប្រអប់ចិញ្ចៀនដែលគេត្រៀមជាពិសេសសម្រាប់ប្រគល់ឪ្យនាងបង្ហាញនៅចំពោះមុខយីសុីនធ្វើឪ្យនាងឃើញហើយនៅស្ងៀមមិនតបតែនាងយកដៃខ្ទប់មាត់ខ្លួនឯងយំកាន់តែខ្លាំង។
«ព្រមទៅយីសុីន»
«ព្រមទៅៗៗ» គ្រប់គ្នាបន្លឺផ្ទួនគ្នាទាំងញញឹម។
«អ្ហឹ!»
«យីសុីន!!» នាងមិនបានតបតអ្វីទាំងអស់ហើយក៏រត់យ៉ាងលឿនចេញពីទីនេះលីនស៊ានក៏រត់ទៅតាម។
«អេ!! ម៉េចក៏....» ពេលឃើញយីសុីនរត់ចេញបែបនេះពួកគាត់ក៏និយាយឡើងតែត្រូវជុងហាវនិយាយកាត់
«អ្ហឹ! អ្នកនាងគាត់ប្រហែលជារន្ធត់ចិត្តពេកទើបធ្វើអីមិនត្រូវក៏រត់ទៅទេដឹង?»
«អរ! ប្រហែលចឹងហើយ»
«បើលែងមានអីហើយពួកយើងត្រឡប់ទៅវិញហើយ»
«បាទ! សូមឪ្យសុវត្ថិភាពតាមផ្លូវធ្វើដំណើរ»
«ខ្ញុំសូមអភ័យទោសផងដែលរំខានពេលវេលាអ្នកទាំងអស់គ្នា» លោកលីន
«មិនអីទេៗ ជាសំណាងពួកខ្ញុំទៅវិញទេដែលបានលោកម្ចាស់លីនអញ្ជើញមកភូមិគ្រឹះ» បុរសម្នាក់ដែលជាអ្នកមានមុខមាត់គ្រាន់បើក្នុងចំណោមមនុស្សទាំងអស់និយាយឡើង ពួកគេមិនបានខឹងអ្វីទេមានតែសប្បាយចិត្តព្រោះគ្រួសារត្រកូនលីនមិនមែនជាគ្រួសារធម្មតាទេ លោកលីនគឺជាបងធំម៉ាហ្វៀថែមទាំងជា CEO ទៀតផង។ ពួកម៉ាហ្វៀ ពួកមន្ត្រីធំៗទាំងអស់ដែលនៅក្នុងប្រទេសនេះសុទ្ធតែកោតខ្លាចគ្រួសារនេះណាស់ ពួកគេមានអំណាចអាចថាសឹងតែធំជាងនាយករដ្ឋមន្ត្រីទៅទៀត។ តែគ្រួសារត្រកូលនេះតែងតែធ្វើខ្លួនឪ្យសាមញ្ញបំផុតចឹងហើយទើបមានអ្នកស្រឡាញ់រាប់អានច្រើននិងមិនសូវជាមានសត្រូវប៉ុន្មានឡើយ។
«....» លោកលីនញញឹមទៅវិញទាំងមិនសមគាត់ក៏មិនចង់ធ្វើបែបនេះដែរតែដើម្បីបំពេញបំណងកូនប្រុសណាមួយគាត់ក៏បានធ្វើខុសចំពោះគេផងដែរចឹងហើយដើម្បីប៉ះប៉ូវចំពោះទង្វើដែលគាត់ធ្វើចំពោះគេទើបគាត់យល់ព្រមតាមសំណើរគេទៅ។
~ក្រឡេកមកមើលលីនស៊ាននឹងយីសុីនឯណេះវិញ។
«យីសុីនអូនឈប់សិនបានទេ?»
«ឯងកុំមកតាមខ្ញុំ អ្ហឹកៗ» លីនស៊ានកំពុងដើរតាមពីក្រោយនាងត្រុកៗខំស្រែកហៅឪ្យនាងឈប់តែនាងមិនឈប់មានតែដើរកាន់តែលឿនថែម។
«អូនស្ដាប់ការបកស្រាយរបស់បងខ្លះបានទេ?»
«ហេតុអ្វីខ្ញុំត្រូវស្ដាប់មនុស្សកុហកនោះ?» នាងឈប់ងាកមករកគេហើយក៏ងាកទៅវិញដើរទៅមុខបន្តទៀត។
«យីសុីន! ក្រែងបងប្រាប់អូនហើយតើថា....»
«ឯងគិតថាធ្វើបែបនេះសប្បាយណាស់ហេស៎? ឯងដឹងទេថាខ្ញុំវេទនាចិត្តប៉ុណ្ណា ខ្ញុំត្រូវបាត់បង់កូនម្ដងទាំងពីរថែមទាំងត្រូវឯងកុហកថាស្លាប់ទៀត អ្ហឹកៗ»
«បងសុំទោស»
«ឯងសុំទោសហើយអាចឪ្យផ្លូវចិត្តខ្ញុំប្រសើរទេ?»
«ចុះអូនមិនសប្បាយចិត្តទេហេស៎ដែលបងនៅរស់?»
«ខ្ញុំ....»
«យីសុីន! ឈប់ខឹងបងទៅណាយើងមកផ្ដើមសារជាថ្មីវិញល្អជាង»
«....» នាងនៅស្ងៀម
«រៀបការជាមួយបង បងនឹង....យីសុីន!!» គេនិយាយមិនទាន់ចប់ផងនាងក៏ដើរចេញធ្វើឪ្យគេសឹងទ្រាំលែងបាន នេះនាងចង់ឪ្យគេប្រើធម៌ក្ដៅណាស់ហេស៎? ទើបតែងតែព្រងើយៗដាក់គេរហូត។
«យីសុីន!!»
«....» នាងមិនស្ដាប់នៅតែដើរទៅមុខបន្ត។
«យីសុីនឆាប់ឈប់ឥឡូវនេះ!!»
«....»
«មិនឈប់ហេស៎?»
«ណែ៎! លែងដៃ អុប៎!» បបូរមាត់តូចច្រមិចត្រូវបំបិទដោយបបូរមាត់ក្រាស់ទាំងតក់ក្រហល់។
«អ្ហឹ...អ្ហឹម» យីសុីនយកដៃវាទ្រូងគេខ្លាំងៗតែគេដូចមិនឈឺសោះតែនាងក៏មិនអាចធ្វើអ្វីបាន បានត្រឹមស្រែកតវ៉ាក្នុងបំពង់.ក។
YOU ARE READING
សិស្សប្រុស 🔞 (ចប់)
Romanceសិស្សប្រុស ត្រេល័រ រឿងរ៉ាវគ្រប់យ៉ាងកើតចេញពីក្មេងប្រុសវ័យ ១៨ ឆ្នាំម្នាក់ដែលបានលង់ស្រឡាញ់អ្នកគ្រូរបស់គេ គេខំព្យាយាមរកវិធីសាស្រ្តគ្រប់បែបយ៉ាងដើម្បីបាននាងក្លាយជាកម្មសិទ្ធរបស់គេ នាងជាអ្វីៗគ្រប់យ៉ាងរបស់គេ ឪ្យគេសម្លាប់មនុស្សប៉ុន្មាននាក់ដើម្បីនាងក៏បានគេព...