សិស្សប្រុស
ភាគទី ១៦«ប៉ា! ម៉ាក់!» គេគ្រាន់តែចូលមកដល់ក៏ឃើញអ្នកទាំងពីរអង្គុយចាំរួចជាស្រេច។
«ហេតុអីឯងមិននៅជាមួយប្អូន?» លោកលីនងើបមុខឡើងសួរគេ។
«ហេតុអីខ្ញុំត្រូវនៅ?»
«ចុះប៉ាប្រាប់ឯងតើថាមុីសុីងគឺជាអ្នកដែលឯងត្រូវរៀបការជាមួយ ជាក្មេងស្រីដែលប៉ានឹងម៉ាក់ជាអ្នករៀបចំឪ្យ»
«ខ្ញុំត្រូវយល់ព្រមតាមប៉ាដែរទេ?»
«ទោះយ៉ាងណាប៉ាម៉ាក់នឹងអ៊ំឯងនិយាយគ្នារួចស្រេចអស់ហើយ»
«តែខ្ញុំនិងមុីសុីងមិនដែលបានជួបគ្នាយូហើយ ហើយម៉្យាងទៀតខ្ញុំចាត់ទុកនាងត្រឹមប្អូនស្រីប៉ុណ្ណោះ»
«ជាប្អូនស្រីមិនបាន! ហើយទោះពួកឯងខានជួបគ្នាយូតែប៉ាក៏ទុកពេលឪ្យពួកឯងមើលចិត្តគ្នាសិន»
«ខ្ញុំមិនមើលមិនអីទាំងអស់! ខ្ញុំមិនបានស្រឡាញ់ មិនមានចិត្តលើនាងសូម្បីបន្តិច»
«យូៗទៅប្រាកដជាស្រឡាញ់ហើយ ប្អូនទាំងស្អាតទាំងឆ្លាតទាំងសុភាពរាបសារ ស្រីល្អបែបនេះពិបាករកណាស់»
«ស្អី? មុីសុីងនឹងសុភាព? មនុស្សស្រីសុភាពឯណាស្លៀកខ្លីដល់ក្រលៀនស្លៀកខោអាវមិនចេះមើលពេលវេលានេះមកជួបចាស់ទុំបែជាស្លៀកបែបនេះ?»
«ម៉េចក៏ឯងថាឪ្យប្អូនបែបនេះ? នាងធ្លាប់តែនៅបរទេស ជនជាតិគេស្លៀកតែបែបនេះឯង នាងនៅទីនោះយូទើបទៅជាទម្លាប់»
«ប៉ាដឹងទេ? អម្បាញ់មិញនេះនាងព្យាយាមទាក់ទាញ់ខ្ញុំ សឹងតែស្រាតនៅចំពោះខ្ញុំទៅហើយអានឹងគេសុភាពទៀត?»
/ផាច់/
«ណែ៎! សម្ដីបែបនេះឯងបែជាហ៊ាននិយាយចេញមកទៅកើតដែរ? នាងជាស្រីនាងមានកិត្តិយស ហើយឯងមកនិយាយពន្លឺសបែបនេះ?» អ្នកស្រីលីងហួសចិត្តនឹងសម្ដីកូនប្រុសពេកទើបងើបទៅទះកំផ្លៀងគេហើយស្ដីឪ្យខ្លាំងៗ។
«ខ្ញុំហ៊ាននិយាយព្រោះវាជាការពិត» គេស្រែកខ្លាំងទៅវិញ។
«ទោះយ៉ាងណា...»
«ខ្ញុំមិនមើលចិត្តមិនមើលស្អីទាំងអស់! ខ្ញុំមិនបានស្រឡាញ់!» លោកលីននិយាយមិនទាន់ចប់ផងគេក៏និយាយកាត់។
«មិនបាន!!» គាត់ស្រែកខ្លាំងៗ។
«ប៉ាឪ្យបងប្រុសរៀបការជំនួសខ្ញុំទៅ»
«បងប្រុសឯងកាលពីតូចគេមិនបានស្និទ្ធស្នាលនឹងមុីសុីងដូចឯង»
«តែខ្ញុំមានមនុស្សដែលខ្ញុំស្រឡាញ់ហើយ»
«ឯងមានតាំងពីពេលណា? ម៉េចមិនប្រាប់ម៉ាក់?»
«យូហើយ»
«ឆាប់ទៅសុំនាងបែកគ្នាទៅ!»
«ប៉ា!!» នាយកម្លោះស្រែកគំហកស្ទើតែភ្លាតសម្លេងមិននឹកស្មានថាគាត់បែជាគិតងាយយ៉ាង។
«បងខ្ញុំថា....»
«ទោះយ៉ាងណាឯងក៏មិនត្រូវស្រឡាញ់ស្រីណាក្រៅពីមុីសុីងដែរ»
«ហេតុអី?»
«ព្រោះ....» គាត់បម្រុងនឹងនិយាយបន្តតែក៏ត្រូវឈប់ព្រោះគាត់គិតថាមិនគួរនិយាយ។
«ប្រាប់មកប៉ា!!»
«ព្រោះឯងនិងមុីសុីនធ្លាប់នៅជាមួយគ្នាកាលពីតូចហើយ....»
«ហើយប៉ាចង់ឪ្យជំនួញខ្លួនឯងរីកចម្រើន? ប៉ាសុខចិត្តលក់កូនប្រុសចឹង?»
/ផាច់/
«នេះក៏មិនដើម្បីឯងនិងអ្នកទាំងអស់គ្នា? ម្យ៉ាងមុីសុីងក៏ស្អាតសាកសមនឹងឯងដែរ» គាត់ទះកូនប្រុសមួយកំភ្លៀងព្រោះសម្ដីរបស់គេវាធ្ងន់ធ្ងរពេក។
«ទះទៀតមកប៉ា!! ទះខ្ញុំឪ្យស្លាប់ល្អទេ?» នាយកម្លោះស្រែកខ្លាំងៗភ្នែកទាំងគូរចាប់ផ្ដើមក្រហមដូចភ្លើង គេដល់ចិត្តមែនទែនហើយ។
«អាកូនមិនតាមគន្លងធម៌ ប្រហែលជាជាតិមុនយើងសាងបាបច្រើនហើយទើបមកជួបកូនប្រុសដូចឯងបែបនេះ»
«បើប៉ាស្ដាយក្រោយដែលមានខ្ញុំចឹងប៉ាមិនច្របាច់ករខ្ញុំឪ្យស្លាប់តាំងពីកើតទៅ»
«អា...អ្ហឹ...អាកូនចង្រៃ!!»
«បង...បង!» គ្រាន់តែឮពាក្យសម្ដីរបស់គេស្រាប់តែធ្វើបេះដូងគាត់ចាប់ផ្ដើមលោតញាប់ ឯគេមិនខ្វល់បម្រុងនឹងដើរចេញ។
«បើឯងហ៊ានដើរចេញពីផ្ទះនេះមួយជំហ៊ាន យើងនិងឯងនឹងលែងជាឪពុកកូនហើយ»
«ប៉ាដល់ថ្នាក់ហ៊ានកាត់កាល់ខ្ញុំចោល?»
«ថីមិនហ៊ាន! កូនដូចឯងមិនដែលនាំចម្រើនចូលផ្ទះទេមានតែនាំចង្រៃ! អាកូនអកតញ្ញូ»
«មានរឿងអីនឹង? បានជាឮសម្លេងខ្លាំងឮទៅដល់ខាងក្រៅ?» កំពុងឈ្លោះគ្នាសុខៗស្រាប់តែលេចវត្តមានកម្លោះសង្ហារខ្ពស់ស្រឡះម្នាក់ដើរចូលមក។
«អេ...លីនស៊ាន! ឯងមកតាំងពីអង្កាល់ម៉េចមិចឯងមិនប្រាប់បងសោះចឹង?» គេគឺលីនសៀវជាបងប្រុសបង្កើតរបស់លីនស៊ាន ឆ្នាំនេះអាយុ ២១ ឆ្នាំជាសិស្សសកលវិទ្យាល័យឆ្នាំទី ៣ គេទៅបន្តការសិក្សានៅ សហរដ្ឋអាមេរិកតែដោយសារសាលាឈប់សម្រាករយៈពេលយូទើបចង់មកលេងផ្ទះខ្លះ។
«មែនហើយខ្ញុំជាកូនអកតញ្ញូ ខ្ញុំវាអាក្រក់មិនដូចអាលីនសៀវដែលជាកូនសំណព្វ ជាកូនកតញ្ញូរបស់ប៉ានោះទេ»
«ឯង....»
«មានរឿងអីហេតុអីតឹងសរសៃកដាក់គ្នាយ៉ាងនេះ?» គេចង់វ៉ល់អស់ហើយ ហើយឈ្លោះគ្នារឿងអី? កូនកតញ្ញូអី? អកតញ្ញូអី? អត់យល់!។
«ឯងជួយនិយាយជាមួយវាជំនួសប៉ាបន្តិច ប៉ាអស់សមត្ថភាពនិយាយជាមួយក្មេងក្បាលរឹងដូចវាហើយ»
«មានរឿងអីអាស៊ាន?»
«ឯងសួរគាត់ខ្លួនឯងទៅ ខ្ញុំទៅហើយ!» គេនិយាយហើយរៀបនឹងដើរចេញតែត្រូវអ្នកជាបងប្រុសចាប់ដៃជាប់។
«ណែ៎! ឯងឈប់សិនមើល»
«អរ...មែនហើយ! បងជួយរៀបការជំនួសខ្ញុំផង»
«រៀបការស្អី?»
«ឯងនិយាយឪ្យច្បាស់បានទេ? បងមិនយល់ទេ!»
«គឺប៉ាបង្ខំឪ្យខ្ញុំរៀបការនឹងមុីសុីង»
«ហាស៎? មុីសុីងអ្នកដែលឯងឧស្សាហ៍លេងជាមួយកាលនៅពីតូចនឹងមែន?»
«....» គេងក់ក្បាលតែរក្សាទឹកមុខដដែល។
«ហ្អឹម...ក្រែងឯងនិងនាងស្និទ្ធស្នាលខ្លាំងតើកាលពីតូចបើពីរនាក់ឯងរៀបការមានទៅទាស់ខុសអី?»
«ពីមុនគឺជារឿងអតីតកាល តែឥឡូវខ្ញុំមានមនុស្សដែលខ្ញុំស្រឡាញ់ហើយ»
«មានហើយ? នរណាគេហា៎? ដែលអាចឆក់យកបេះដូងឯងបាននោះ?»
«នាងជាមនុស្សស្រីធម្មតាម្នាក់ មិនឆ្មើងឆ្មៃមិនរសនិយម សុភាពរាបសារ នាងបរិសុទ្ធបំផុត» គេនិយាយបណ្ដើសម្លឹងមុខលោកលីនបណ្ដើរទាំងទឹកមុខស្មើរ។
«ល្អយ៉ាងនេះ?»
«មែនហើយ»
«យ៉ាងណាមនុស្សដែលឯងត្រូវរៀបការជាមួយគឺក្មួយសុីង»
«លោកប៉ាកុំចឹងបានទេ?» លីនសៀវងាកទៅមើលលោកលីនទាំងជ្រួញចិញ្ចើមចូលគ្នា។
«ខ្ញុំទៅហើយ»
«ហាមទៅណាឪ្យសោះ»
«ប៉ាគ្មានសិទ្ធ»
«ហេតុអីថាយើងគ្មាន យើងជាឪពុកឯងយើងមានសិទ្ធគ្រប់យ៉ាងទៅលើជីវិតឯង»
«....» គេលែងតបតឈានជើងដើរចេញតែម៉េចនឹងងាយ។
«ពួកឯងឆាប់ចូលមកចាប់អាកូនចង្រៃនេះភ្លាម!» លោកលីនស្រែកហៅកូនចៅភ្លាមៗមួយភ្លែតកូនចៅគាត់ដែលជាអ្នកខ្ពស់ៗសុទ្ធតែជាជនបរទេសចូលមក ៤ នាក់រាំងផ្លូវនាយកម្លោះ។ គាត់ដឹងច្បាស់ណាស់ថាគេមិនព្រមងាយៗទេទើបត្រៀមឪ្យកូនចៅនៅឈរចាំពីមុខរួចស្រេច។
«ប៉ា...ខ្ញុំថាឪ្យគេទៅៗ» លីនសៀវមិនអាចធ្វើអីបានក្រៅពីរឈរនៅទ្រឹងទោះនិយាយហើយតែអត់បានការ។
«មិនបាន! ឯងកុំមកនិយាយជំនួសវា!»
«ដល់ថ្នាក់ធ្វើបែបនេះ?» លីនស៊ានហួសចិត្តនឹងទង្វើរបស់ប៉ាគេ នេះចង់ចាប់គេឃុំទុកមែន?
«ចាប់អាស៊ានកុំឪ្យវាចេញពីភូមិគ្រឹះនេះឪ្យសោះ»
«បាទលោក»
/ឌឹប/
មនុស្សម្នាក់ក្នុងចំណោមនោះត្រូវដួលទាំងជំហរព្រោះត្រូវមួយជើងរបស់នាយកម្លោះ។ គេវាយមិនខ្លាចដាក់ឌឹបៗរហូតដួលគ្រប់គ្នា ទៅខ្លាចអីគេក៏ជាអ្នកហាត់តៃក្វានដូម្នាក់ដែលតើ អារឿងទាត់ធាក់នឹងជំនាញម៉ង សម្បត្តិត្រឹមមនុស្សបួននាក់ប៉ុណ្ណឹងគេឪ្យស្ពៃ។
បានឱកាសល្អគេក៏រត់យ៉ាងលឿនឡើងលើឡានបើកចេញពីភូមិគ្រឹះលឿនដូចហោះ ចំណែកឯអ្នកទាំងបួនត្រូវដួលរាបទៅលើឥដ្ឋងើបមិនចង់រួចផងព្រោះស្នាដៃនាយកម្លោះ។
«ពួកអាបំបង់បាយ!» លោកលីនកាន់តែក្ដៅក្រហាយវាសដៃលោកស្រីលីងចេញ ដើរទៅក្បែរពួកកូនចៅទាំងបួន។
«សូម្បីក្មេងមាឌតូចម្នាក់ពួកឯងចាប់មិនបាន?»
«បាទគឺអ្នកប្រុសតូចគាត់លឿនខ្លាំងណាស់ អូយ»
«ឆាប់ចេញឪ្យបាត់ពីមុខយើងទៅ» លោកលីនអត់មិនបានក៏ធាក់គ្នាវាម្នាក់មួយជើងៗពួកទាំងអស់នេះក៏ដើរចេញទៅអស់។
«ឯងកុំគិតថាគេចផុតឪ្យសោះ អាកូនចង្រៃ!! អ្ហឹ!»
«ប៉ាៗខ្ញុំថាប៉ាសម្រាកសិនទៅរឿងអាលីនទុកពេលក្រោយវិញល្អជាង»
«មិនបាន! ឯងឆាប់ឆែក GPS ក្នុងឡានរបស់វាភ្លាម»
«អ្ហ៊...តែ...»
«ឪ្យលឿន!!»
«បាទៗ» ទោះមិនចង់ក៏ត្រូវតែឆែក គេក៏ទាញទូរសព្ទមកតែក៏មានអារម្មណ៍ថាធូចិត្តវិញ។
«ប៉ា! GPS ឡានរបស់អាលីនខូចបាត់ហើយនឹង!»
«យឺស!! វាប្រហែលទើបតែផ្ដាច់អម្បាញ់មិញនេះឯង»
«ចឹងប៉ាគួរតែ....»
«អ្ហេស៎! ឯង!» គាត់ស្រាប់តែគ្រលៀសភ្នែកទៅក្រៅឃើញកូនចៅរបស់កម្លោះស៊ានដើរកាត់ទើបគាត់ស្រែកហៅ គេជាអ្នកដែលតែងតែបើកឡានឪ្យលីនស៊ានគេគឺជុងហាវកូនចៅដែលរៀងស្និទ្ធជាមួយលីនស៊ានជាគេ ចឹងប្រាកដណាស់ថាគេដឹងថាលីនស៊ាននៅឯណា។
«ខ្ញុំមែនទេលោកម្ចាស់» គេយកដៃចង្អុលខ្លួនឯងទាំងធ្វើមុខឆ្ងល់។
«គឺឯងនឹងហើយ មាននរណាទៀត!»
«....» គេក៏ដើរចូលមក។
«លោកម្ចាស់មានការអ្វីនឹងខ្ញុំមែនទេបាទ?»
«ឯងឆាប់ប្រាប់យើងមក ដាច់ខាតហាមកុហកឪ្យសោះ»
«លោកម្ចាស់ចង់ដឹងពីរឿងអ្វី?»
«លីនស៊ានគេនៅកន្លែងណា?»
«...» សំណួរនេះធ្វើឪ្យជុងហាវគាំងហើបមាលែងរួច។
«ឯងឆាប់ប្រាប់យើងមក ថាចៅហ្វាយឯងគេនៅកន្លែងណា?»
«តែលោកម្ចាស់ លោកប្រុសតូចបានហាមខ្ញុំហើយថាមិនឪ្យប្រាប់នរណាទាំងអស់»
«សូម្បីតែយើងជាឪវា?»
«បា...បាទ!»
«ហ្អឹ...» គាត់ដកដង្ហើមធំរួចបន្ត
«រវាងយើងនិងម្ចាស់របស់ឯងនរណាជាឪពុក»
«គឺ..គឺលោកម្ចាស់»
«ចឹងប្រាប់បានឬនៅ?»
«ខ្ញុំមិនហ៊ានជំទាស់បញ្ជារបស់លោកប្រុសតូចបានទេបាទ»
«ចឹងឯងហ៊ានទំទាស់បញ្ជាយើង?»
«មិនហ៊ានទេបាទ» ជុងហាវនិយាយទាំងឱនមុខចុះ
«ចុះហេតុអីមិនប្រាប់យើង?»
«អ្ហឹ...គឺ..» ពេលនេះមិនដឹងថាគួរធ្វើយ៉ាងម៉េចទេម្ខាងជាម្ចាស់ ឯម្ខាងទៀតក៏ជាម្ចាស់។
«រាល់ថ្ងៃឯងរស់នៅជាមួយម្ដាយត្រូវទេ?»
«បា...បាទ..ខ្ញុំរស់នៅជាមួយម្ដាយ»
«ឯងចង់ឪ្យម្ដាយឯងនឹងឯងរស់នៅសុខស្រួលទេ?»
«បាទចង់!»
«ចឹងឯងគួរតែដឹងហើយថាគួរធ្វើយ៉ាងម៉េច?» គ្រាន់តែឮពាក្យនេះហើយគេដឹងភ្លាមថាលោកលីនចង់សម្ដៅលើអ្វី ចំណែកអ្នកស្រីលីងគាត់ក៏ធ្វើអីមិនបាន បានត្រឹមអង្គុយនៅមួយកន្លែងពេលឮសម្ដីរបស់លោកលីនហើយគាត់ក៏គ្រវីក្បាលហើយដកដង្ហើមធំដើរចេញពីទីនេះចូលទៅខាងក្នុង។
កាត់ត្រឹមនេះក្រឡេកមកមើលយីសុីនឯណេះវិញ។
«តើខ្ញុំគួរធ្វើយ៉ាងម៉េចទៅ?» នាងតូចយីសុីននៅអង្គុយលើសាឡុងទាំងដៃម្ខាងអង្អែលពោះខ្លួនឯងថ្នមៗឯម្ខាងទៀតកាន់ប្រដាប់ពិនិត្យទឹកនោម។
«ខ្ញុំពិតជាមានកូនមែន» នាងទើបតែពិនិត្យអម្បាញ់មិញវាបញ្ជាក់ច្បាស់ហើយគឺមានមែន។
«ហ្អឹម...ពុទ្ធោអើយ» សុខៗនាងស្រាប់តែគិតដល់សង្សារចាស់របស់នាង។
«ហេតុអ្វីគេមិនទាក់ទងមកខ្ញុំសោះអីចឹង?» មិនមែននាងនឹកគេឫក៏ចង់បកក្រោយអីទេ តែនាងគ្រាន់តែឆ្ងល់ថានាងបាត់ខ្លួនយូយ៉ាងនេះហើយមិនឃើញគេទាក់ទងមកនាងសោះ។
«អរ....ខ្ញុំភ្លេចថាមិនបានយកទូរសព្ទមកផង» យីសុីនយកដៃវាយថ្ងាសតិចៗទាំងហួសចិត្ត បើនាងមិនយកទូរសព្ទមកផងឪ្យគេទាក់ទងនាងយ៉ាងម៉េច? តាំងពីពេលនាងមកមិនដែលបានគិតរឿងទូរសព្ទអីទេ ព្រោះត្រូវក្មេងខ្លះ ចរិតពាលចាប់នាងអុករកដង្ហើមដកមិនចង់បានផង។
«ហ្អឹមម...!» នាងតូចដកដង្ហើមធំហើយឡើងចេញពីសាឡុងដើរចូលក្នុងផ្ទះបាយស្រាប់តែក្រឡេកឃើញទូរសព្ទលីនស៊ានទុកចោលលើតុបាយ។
«នេះគេមិនយកទូរសព្ទទៅទេហេស៎?» នាងតូចយកទូរសព្ទមកកាន់នៅនឹងដៃហើយនិយាយបន្ត។
«តើខ្ញុំគួរតែសុំគាត់បែកទេ?» ទោះនាងមិនសុំសៀនឆាវបែកគ្នាពេលនេះក៏ពេលក្រោយនៅតែបែកដដែល។ ទើបយីសុីនលើកទូរសព្ទថានឹងផ្ញើសារទៅសង្សាខ្លួន។
«នេះគេមិនដាក់លេខកូដទេហេស៎?» គេមិនបានដាក់កូដគឺសំណាងហើយ នាងក៏ប្រញាប់ចុចចូលបម្រុងនឹងផ្ញើសារទៅសង្សាខ្លួនតែដោយចង់ដឹងថាលីនស៊ានផ្ញើរសារជាមួយនរណាខ្លះទើបនាងប្ដូរចិត្តចុចចូលមើលលេខដែលគេធ្លាប់ផ្ញើសារជាមួយសិន។
«?!!» គ្រាន់តែចុចមើលលេខដែលផ្ញើសារជាមួយកូនចៅគេភ្លាមស្រាប់តែធ្វើឪ្យនាងស្រឡាំងកាំងស្ទើតែជ្រុះទូរសព្ទចេញពីដៃ។
«នេះ....នេះឯងជា...ឃាតករ?» យីសុីនចាប់ទន់ដៃទន់ជើងយកដៃខ្ទប់មាត់ខ្លួនឯងពេលឃើញសារនោះ ចឹងមានន័យថាគេកុហកនាងរហូតមក? តាមពិតគេបញ្ជាកូនចៅឪ្យទៅធ្វើឃាតសៀនឆាវយូមកហើយ។
«លីនស៊ាន!! អាឃាតករ! អ្ហឹកៗ» នាងស្ដាយណាស់ នាងមិនគួរលង់ស្រឡាញ់អ្នកដែលសម្លាប់សង្សារខ្លួន តែវាហួសពេលទៅហើយ។
«សុំទោស អ្ហឹកៗ! សៀនឆាវអូនសុំទោស អ្ហឹក» នាងតូចស្រែកយំខ្លាំងៗទាំងចុកទ្រូងខាងឆ្វេង ទឹកភ្នែកចាប់ផ្ដើធ្លាក់ចុះមកដោយមិនអាចទប់បញ្ជាក់ពីភាពឈឺចាប់ឥតឧបមារ អារម្មណ៍នាងចំពោះគេពេលនេះមានតែចិត្តដែលខឹងស្អប់ដោយសារតែនាងម្នាក់គេបែជាហ៊ានធ្វើដល់ថ្នាក់នេះ? សម្លាប់មនុស្សដែលនាងស្រឡាញ់ហើយថែមទាំងកុហកបោកប្រាស់នាងទៀត នេះហេស៎ដែលថាស្រឡាញ់នាង? តើនាងគួរធ្វើយ៉ាងម៉េចទៀត? គួរតែរនៅធ្វើធម្មតាហើយរស់នៅជាមួយគេទៀត? ឫចាកចេញពីគេហើយទៅឪ្យឆ្ងាយ?
ក្រឡេកមកមើលលីនស៊ានវិញ គេបើកឡានលឿនដូចព្យុះត្រឡប់មកវិញ បំណងគេគឺមកនាំនាងចេញទៅក្រៅប្រទេសតែម្ដងនៅទៀតម៉េចកើត គេដឹងក្នុងចិត្តច្បាស់ណាស់ថាទោះគេខំប្រកែកដល់បែកបំពង់កស្លាប់ទៀតក៏ប្រកែកមិនឈ្នះដែរ ចឹងមានតែវិធីនេះប៉ុណ្ណោះគឺរទៅក្រៅប្រទេស ហើយគេទៅនេះមិនមែនទៅរហូត តែគេនឹងត្រឡប់មកវិញនៅពេលណាមួយ។
/ងឺត/
«យីសុីន!!» មកដល់មិនទាន់ឈប់ឡានស្រួលបួលផងគេក៏ស្រែកហៅឈ្មោះនាងហើយក៏រត់ចូលទៅខាងក្នុង។
«យីសុីន!!»
«.....» គ្មានការឆ្លើយតប
«យប់ជ្រៅបែបនេះនាងគេលក់បាត់ហើយទេដឹង?» គេដើរតម្រង់ចូលទៅក្នុងបន្ទប់ តែមិនឃើញនាងនៅខាងក្នុងទេ។
«យីសុីនអូនកុំពួនបងណា៎» នាយកម្លោះចាប់ផ្ដើមភ័យស្រែកខ្លាំងៗ ដើររកនាងពេញផ្ទះតែមិនឃើញសូម្បីតែស្រមោលនាង។
«ឫមួយនាង....ទេមិនអាចទេ!!» ឫមួយនាងរត់គេចពីគេ? តែម៉េចនឹងអាចទៅរួចទៅ ព្រោះគេមើលទៅនាងក៏បាក់ចិត្តស្រឡាញ់គេដែរ។ គិតដល់ចំណុចនេះបេះដូងគេចាប់ផ្ដើមលោតញាប់ភ្នែកក្រឡេបក្រឡាប់រកគ្រប់កន្លែងក្នុងផ្ទះនេះទៅហើយបែជាមិនឃើញទៀត ទើបគេក៏ដើរចេញទៅក្រៅវិញក្រែងលោនាងចេញនៅខាងក្រៅ។
«យីសុីន!» គ្រាន់តែបើកទ្វាក្រាកបេះដូងគេក៏ស្រាប់តែមានពន្លឺសាជាថ្មី គេបន្លឺហៅឈ្មោះនាងទាំងញញឹមហើយទាញរាងកាយនាងមកឱបភ្លាមៗ។
«ហេតុអីអូនចេញទៅខាងក្រៅ? វាគ្មានសុវត្ថិភាពទេ»
«យើងថានៅជាមួយឯងវាគ្មានសុវត្ថិភាពជាង»
«អូនចង់និយាយពីអីនឹង?»
«កុំយកដៃស្មោគគ្រោករបស់ឯងមកប៉ះយើង អាក្មេងឃាតករ» នាងនិយាយដោយច្រានគេមួយទំហឹងធ្វើឪ្យនាងកម្លោះត្រូវឈានថយក្រោយ។_____
អ្វីនឹង? 😭 អាហើយ Vote ផងណព្វ 🫶
YOU ARE READING
សិស្សប្រុស 🔞 (ចប់)
Romanceសិស្សប្រុស ត្រេល័រ រឿងរ៉ាវគ្រប់យ៉ាងកើតចេញពីក្មេងប្រុសវ័យ ១៨ ឆ្នាំម្នាក់ដែលបានលង់ស្រឡាញ់អ្នកគ្រូរបស់គេ គេខំព្យាយាមរកវិធីសាស្រ្តគ្រប់បែបយ៉ាងដើម្បីបាននាងក្លាយជាកម្មសិទ្ធរបស់គេ នាងជាអ្វីៗគ្រប់យ៉ាងរបស់គេ ឪ្យគេសម្លាប់មនុស្សប៉ុន្មាននាក់ដើម្បីនាងក៏បានគេព...