សិស្សប្រុស
ភាគទី ២៥សម្លេងក្មេងស្រីជំទង់ហៅឈ្មោះយីសុីនឮៗតែមិនឮពេក។
«អេ...យុនជីតើ! ជុងហាវឯងឆាប់ទៅបើកទ្វារឪ្យនាងចូលមក» យីសុីននិយាយឡើង។
«បាទ» និយាយហើយក៏ដើរទៅរកទ្វារតែក៏បកត្រឡប់ក្រោយវិញ។
«ភ្លេចអីមែន?» យីសុីន
«សោរ» ជុងហាវដើរទៅយកកូនសោរចេញកូនក្រឡដែលគេបានទុកមុននេះហើយក៏ដើរទៅរកទ្វារវិញដោយភ្លេចថាលើខ្លួនកំពុងស្លៀកអី ធ្វើឪ្យយីសុីនឃើញហើយក៏យកដៃវាយក្បាលខ្លួនឯងតិចៗទាំងអារម្មណ៍ស្ដាយបើនាងដើររកតែបន្តិចក៏ឃើញហើយ។
(ក'សុីនអើយក'សុីនមិនគួរសោះ) នាងនិយាយក្នុងចិត្តដោយដកដង្ហើមធំ។
/ក្រាក/
«...» គ្រាន់តែបើកទ្វារភ្លាមគេក៏នឹកឃើញថាលើខ្លួនមានខោអាវមនុស្សស្រីទើបប្រញាប់បិទវិញតែត្រូវយុជីទប់ជាប់មិនឪ្យបិទ។
«ឯងជានរណា?»
«...» គេមិននិយាយអ្វីទាំងអស់នៅតែព្យាយាមទាញទ្វារបិទ។
«យើងសួរថាឯងជានរណា? ម៉េចក៏មកនៅផ្ទះបងសុីនបែបនេះ?»
(ហេតុអ្វីស្រីម្នាក់នេះកម្លាំងខ្លាំងម្លេះ?) ជុងហាវនិយាយក្នុងចិត្តទាំងអារម្មណ៍អៀនផងស្លន់ផងធ្វើអីមិនត្រូវក្នុងចិត្តគេពេលនេះមានតែពាក្យថាបិទទ្វាៗៗ។
/ឌឹប/
«អូយ!!»
«ជុងហាវ!!» លីនស៊ាននិងលីនស៊ានបន្លឺឡើងដំណាលគ្នាខណ:ដែលជុងហាវត្រូវនាងក្រមុំទាត់មួយជើងធ្វើឪ្យនាយកម្លោះត្រូវដួលផ្ងារក្រោយទាំងត្រឡប់ត្រឡិន។
«ឯងចង់ងាប់ហើយមែនទេ? ចុះឯណាបងស....» យុនជីបន្ទាប់ពីទាត់ជុងហាវមួយជើងហើយក៏ដើរចូលមកខាងក្នុងទាំងស្រែកឡូឡាតែពេលក្រឡេកឃើញថាយីសុីននៅទីនេះនាងក៏ស្ងាត់ហើយក៏រត់ទៅក្បែរនាងតូចយីសុីនយ៉ាងលឿន។
«បងមិនអីទេហេស៎» យុនជីសួរទាំងបារម្ភហើយក៏រេភ្នែកសម្លឹងលីនស៊ាននិងជុងហាវ។
«បងមិនអីទេ»
«ចុះខ្ទើយពីនាក់នេះមកពីណា? ម៉េចក៏មកនៅផ្ទះបងវិញ?»
«នែ៎! អ្នកនាងនិយាយស្រួលបួលតិចខ្ញុំប្រុសមិនមែនខ្ទើយ» ជុងហាវក្រោកឡើងឈរអស់កម្ពស់ហើយក៏និយាយតវ៉ាទាំងមិនសុខចិត្ត។
«ប្រុសឯណាស្លៀករ៉ូបបែបនេះ?»
«គឺថា....»
«ពួកឯងមកទីនេះក្នុងបំណងអី?» គេនិយាយមិនទាន់ចប់ផងនាងក៏និយាយកាត់។
«ខ្ញុំមកទីនេះព្រោះ....»
«អ្ហឹកៗ!» យីសុីនបញ្ចេញសម្លេងខ្សឹកខ្សួលឡើងមកកាត់សម្ដីដែលជុងហាវនិយាយ
«បងកើតអី? ពួកវាធ្វើបាបបងហេស៎?»
«ពួកវាចង់ចាប់ជំរិតបង អ្ហឹកៗ ជាពិសេសអាមួយនេះ! ឯងដាក់វាទៅដាក់ឪ្យរាបនៅនឹងឥដ្ឋហាស៎» យីសុីននិយាយបញ្ជោះយុនជីទាំងចង្អុលទៅកាន់លីនស៊ាន។
«យីសុីននេះអូន.....»
«ឯង....» យុនជីជឿស្លុងសម្លក់ទៅកាន់លីនស៊ានដូចសត្រូវតាំងពីជាតិណាមកចឹង។
«ណែ៎! ខ្ញុំ...ខ្ញុំអត់ទេនាង...»
/ឌឹប/
«អូយ!!»
«លោកប្រុស!!» មិនចាំយូនាងតូចយុនជីស្ទុះយ៉ាងលឿនដូចស្វាហក់ទៅទាត់លីនស៊ានមួយជើងធ្វើឪ្យនាយកម្លោះត្រូវដួលទាំងជំហរនាងមាឌតូចមែនតែកម្លាំងក៏មិនធម្មតាសាហាវជាប្រុសទៀត។
«លែង!!» ជុងហាវឃើញហើយក៏ប្រញាប់រត់ទៅចាប់ចង្កេះស្រីស្រស់ជាប់ពេលដែលនាងបម្រុងនឹងទៅដាល់លីនស៊ានថែមទៀត។
«មិនលែង»
«យើងប្រាប់ថាឪ្យលែង!!» នាងព្យាយាមរើខ្លាំងៗដល់ថ្នាក់គេគេចាប់ស្ទើមិនជាប់។
«បើចង់ឪ្យលែងទាល់តែនាងទប់វាយអ្នកប្រុសខ្ញុំ»
«មិនលែងហេស៎...ល្អ»
/ឌឹប/ឌឹប/
«អូយយូយ!!» ជុងហាវស្រែកឡើងដោយការឈឺចាប់ពេលត្រូវនាងក្រមុំដាក់គេពីកែងធ្វើឪ្យគេត្រូវលែងនាងជាដាច់ខាត។
«ឪ្យសមមុខ!» នាងនិយាយឡើងទាំងសមចិត្តពេលឃើញសភាពអ្នកទាំងពីដេកនៅលើឥដ្ឋទាំងពីនាក់ដោយស្នាដៃនាង។ តាមពិតទៅយីសុីននិងនាងស្គាល់គ្នាតាំងពីយីសុីនមកនៅទីនេះដំបូងមកម្លេះ ស្គាល់ហើយក៏រាប់អានគ្នាដូចជាបងហើយនិងប្អូនយុនជីតែងតែមកលេងយីសុីនស្ទើរាល់ថ្ងៃ ហើយក៏បាននិយាយរឿងខ្លួនប្រាប់យីសុីនច្រើនដែរ។
«ឆាប់ចេញទៅបើមិនចង់ត្រូវធ្ងន់ជាងនេះ!!»
«ឪ្យខ្ញុំទៅណាបើប្រពន្ធខ្ញុំនៅទីនេះ?» លីនស៊ាននិយាយដោយព្យាយមងើបឡើងទាំងដែលក្បាលនៅងឺងនៅដោយព្រោះត្រូវមួយជើងអម្បាញ់មិញ។
«ប្រពន្ធ?» យុនជីងាកមើលមុខយីសុីន។
«កុំជឿគេ គេកុហក»
«ហេតុអ្វីអូននៅតែបែបនេះយីសុីន?»
«ខ្ញុំ....»
«អូនបែជាដើរកុហកប្រាស់អ្នកគ្រប់គ្នាថាបងស្លាប់ទាំងដែលបងនៅរស់ឪ្យជ្រងោៗបងខំតាមរកអូនស្ទើឆ្កួតអូនដឹងទេ»
«នរណាឪ្យលោកតាមរកខ្ញុំ?»
«អូនទទួលស្គាល់ហើយហេស៎ថាបងជាប្ដី?»
«...» នាងស្ងាត់ភ្នែកក្រឡេបក្រឡាប់មិនដឹងថាគួរនិយាយបែបណាទៀត។
«ចឹងមានន័យថា...កន្លងមកបងកុហកខ្ញុំ?» យុនជីសួរទៅកាន់យីសុីនដោយកែវភ្នែកចង់ដឹងចម្លើយ។
«បង...បងមិនចង់កុហកឯងទេយុនជី អ្ហឹក! តែមកពីបង...» យីសុីនយកដៃទាំងពីទៅចាប់ដៃយុនជីតែត្រូវនាងគ្រលាស់ចេញ។
«អរ...បងនិយាយថាមិនចង់តែបងបានធ្វើវារួចហើយ បងក្បត់ទំនុកចិត្តខ្ញុំទាំងដែលខ្ញុំប្រាប់រឿងគ្របយ៉ាងរបស់ខ្ញុំឪ្យបងដឹង តែបងវិញ...ហុឺស!» យុនជីនិយាយហើយក៏ដើរចេញដោយក្ដីអស់សង្ឃឹមមិននឹកស្មានថាអ្នកដែលនាងគិតថាស្មោះត្រង់បែក្លាយទៅជាអ្នកពូកែភូតកុហកទៅវិញ.....
«យុនជីនស្ដាប់បងនិយាយសិន»
«មិនបាច់ឃាត់ទេអ្នកនាងឪ្យទៅៗ ទៅឪ្យផុតទៅ» ជុងហាវ
/ឌឹប/
«អូយ!» ទៀត?
ជុងហាវត្រូវមួយដៃរបស់នាងតូចយុនជីរហូតបែកមាត់ចេញឈាមរឹមៗ។
«អាខ្ទើយមាត់ដាច»
«ខ្ញុំមិនមែនខ្ទើយ»
«មិនបាច់ព្យាយាមកុហកទេ»
«ខ្ញុំមិនបាន...»
«បិទមាត់»
«ហើយក្រែងថាចេញ មិនចេញឥឡូវទៅ»
«យើងចេញឥឡូវហើយមិនបាច់ឯងដេញ»
«ទៅៗលោកប្រុសជួយយកអង្កឪ្យខ្ញុំបន្តិចខ្ញុំបាចដេញចង្រៃ»
«ឯង...»
«នែ៎! កុំគិតចង់វាយខ្ញុំទៀតឪ្យសោះ» នាងបម្រុងនឹងលោកដៃវាយគេទៀទតែសំណាងជុងហាវរហ័សជាងទើបចាប់ដៃនាងជាប់ហើយក៏ក្រសោបឱបរាងកាយនាងជាក់។
«លែងយើង»
«មិនលែងបើចង់ឪ្យលែងទាល់តែឈប់វាយខ្ញុំ» លើងនេះគេឱបនាងយ៉ាងជាប់រហូតនាងរើលែងរួច។
«....»
«អេ...នែ៎! ខ្ញុំមិនឪ្យកុំបានចិត្តពេក»
«ជុងហាវ! ឯងលែងនាងទៅ» លីនស៊ាននិយាយឡើង។
«អ្ហឹ...ប៉ុន្តែនាង....»
«...» គេប្រើក្រសែភ្នែកយ៉ាងកំហិតសម្លឹងទៅកាន់ជុងហាវ។
«ក៏បាន!» គេព្រមលែងនាងទាំងចិត្តមិនចង់។
«អាឆ្កួត»
«អេ...នាង...» នាងនិយាយហើយបម្រុងនឹងដើរចេញ។
«យុនជីឈប់សិន» យីសុីន
«...» នាងឈប់ដោយបែខ្នងដាក់។
«ឯងពិតជាមិនអាចលើកលែងទើសឪ្យបងមែនហេស៎?»
«....»
«ឯងចង់ផ្ដាចទំនាក់ទំនងជាមួយបងឬ?»
«....»
«ឪ្យបងធ្វើយ៉ាងម៉េចទើបឯងព្រមដូចដើមវិញ?»
«....»
«យុនជី....»
«....» នាងងាកមុខមករកយីសុីនវិញដោយទឹកមុខរាបស្មើធ្វើឪ្យយីសុីនចាប់ផ្ដើមបុកពោះ។
«នរណាថា?» ទឹកមុខដែលរាបស្មើក៏ប្រែទៅជាស្រស់មួយរំពេច
«នេះឯងលេងអីនឹង?» នាងតូចស្រាប់តែធូទ្រូងខ្សាក
«ខ្ញុំធ្វើលេងនឹងណា» នាងតូចយុនជីនិយាយដោយចាប់ដៃយីសុីន។
«យុនជី....»
«ខ្ញុំគ្មានខឹងអ្វីទេបានឃើញបងជួបជុំគ្រួសារវិញខ្ញុំសប្បាយចិត្តហើយ»
«ឯងធ្វើឪ្យបងភ័យហើយដឹងទេ?»
«ហីយ៉ា! សុំទោស»
«ឯងហត់ហើយអង្គុយលេងសិនទៅ»
«....» យុនជីងក់ក្បាលព្រមអង្គុយ ចំណែកជុងហាវក៏មកអង្គុយក្បែរយីសុីនធ្វើឪ្យលីនស៊ានឃើញហើយក៏និយាយឡើង....
«អ្ហេម! ជុងហាវ»
«មានអីមែនចៅហ្វាយ?»
«អង្គុយខុសកន្លែងហើយ»
«អ្ហាក៎? ខ្ញុំអង្គុយត្រូវហើយតើ»
«តែយើងថាខុស»
«ទេ....ខុសត្រង់ណា?»
«ឯងល្ងង់មែនឬធ្វើល្ងង?» លីនស៊ាននិយាយដោយដាក់គូតអង្គុយលើសាឡុងមួយក្បែរនោះហើយយកដៃច្រតក្បាល។
«អរ....ចៅហ្វាយចង់ឪ្យខ្ញុំអង្គុយលើក្បាលមែន?»
«គឺ....»
«ខ្ញុំថាដូចមិនសមទេ»
«នែ៎...»
«តែបើចៅហ្វាយបញ្ជាហើយក៏បាន» និយាយហើយក៏ងើបឡើង។
«ជុងហាវ!!!» លីនស៊ានស្រែកគំហកខ្លាំងៗរហូតស្ទើភ្លាតសម្លេង។
«ចាំបាច់ហៅឈ្មោះខ្ញុំឮម្លេះ ខ្លាចភ្លេចមែន?»
«ឯង...» លីនស៊ានលើកដៃចង្អុលមុខជុងហាវទាំងសង្គ្រឺតធ្មេញខឹងស្ទើដាច់សសៃរឈាមបម្រុងនឹងនិយាយបន្តទៀត។
«ចៅហ្វាយកុំខឹងខ្លាំងពេកតិចដាច់សសៃឈាមខួរក្បាកងាប់តាំងពីក្មេងទៅ»
«ប្រាក់ខែ ខែនេះមិនបាច់យក»
«ពាក្យខ្ញុំនិយាយមិញសុំដកវិញទាំងអស់»
«ហួសពេលហើយ»
«សុំទោសចៅហ្វាយឪ្យខ្ញុំធ្វើអីក៏បានដែរឪ្យតែកុំកាត់ប្រាក់ខែ»
«ចេញ»
«ទៅហើយៗ» និយាយហើយក៏ដើរចេញសម្ដៅទៅចង្ក្រានបាយចំណែកលីនស៊ានក៏ងើបមកអង្គុយក្បែរយីសុីនតែនាងខិតចេញ។
«ហេតុអីបានជាបងរត់ចេញពី....»
«គាត់ឈ្មោះលីនស៊ាន»
«ជុងហាវ!!»
«សុំទោស!» ជុងហាវស្រាប់តែអើតក្បាលមកស្រែកប្រាប់យុនជីព្រោះឃើញនាងគាំងមិនស្គាល់ឈ្មោះលីនស៊ានធ្វើឪ្យលីនស៊ានងាកសម្លក់គេឃើញហើយក៏លិបក្បាលទៅវិញបាត់។
«ម៉េចក៏លោកទុកបងស្រីចោលបែបនេះ?»
«ខ្ញុំមិនបានទុកចោល ខ្ញុំតាមរកនាងគ្រប់ទីកន្លែងនាងទេដែលព្យាយាមគេចពីខ្ញុំ» គេនិយាយដោយសម្លឹងទៅមើលនាងតូចយីសុីនតែនាងមិនហ៊ានប្រឈមកែវភ្នែកជាមួយគេទេបានត្រឹមឱនមុខចុះ។
«បើឯងមិនមកពាក់ព័ន្ធនឹងជីវិតខ្ញុំទេ ខ្ញុំក៏មិនដល់ថ្នាក់ត្រូវរត់មកវេទនាបែបនេះដែរ អ្ហឹកៗ» នាងងើបចេញពីសាឡុងដោយកែវភ្នែករលីងរលោងសម្លឹងទៅកាន់គេ។
«....» គេស្ងាត់
«ហេតុអី? ហេតុអីទេវតាឪ្យខ្ញុំស្គាល់ឯង អ្ហឹកៗ»
«បង....»
«ពួកបងដោះស្រាយគ្នាសិនទៅ» ដោយឃើញថាស្ថានភាពតានតឹងពេកនាងក៏សម្រេចចិត្តដកខ្លួនចេញហើយដើរចេញទៅខាងក្រៅវិញ។
«ខ្ញុំសូមអង្វរ អ្ហឹកៗ លោកចេញពីជីវិតខ្ញុំទៅ ឈប់រំខានខ្ញុំទៀតបានទេ?»
«គ្មានផ្លូវ» ឮពាក្យនេះហើយគេចាប់ផ្ដើមប្ដូរទឹកមុខភ្លាមៗ។
«ហេតុអ្វីថាគ្មានផ្លូវ? ផ្លូវមានច្រើនណាស់តែឯងមិនព្រមដើរ»
«មែនហើយផ្លូវមានច្រើនណាស់ តែបើបងជ្រើសយកដើរផ្លូវណាហើយគឺបងដើរតែផ្លូវមួយនោះអស់មួយជីវិត»
«តែផ្លូវមួយនេះវាពិបាកដើរណាស់»
«បើផ្លូវវាពិបាកដើរជិះឡានទៅ» ជុងហាវអើតក្បាលមកម្ដងទៀតគេនៅពួននៅក្បែរជញ្ជាំងចាំលួចស្ដាប់នឹងឯងគ្មានទៅណាទេ។
«ជុងហាវ!!» លីនស៊ានស្រែកគំហកខ្លាំងៗម្ដងទៀតទាំងក្ដៅស្លឹកត្រចៀកងឺង។
«សុំទោសចៅហ្វាយ» គេបម្រុងនឹងលិបក្បាលទៅវិញតែ...
«មកនេះ»
«ខ្ញុំហ៎?»
«នៅទីនេះមាននរណាទៀត?»
«អរ...» ជុងហាវដើរយឺតៗមកក្បែរលីនស៊ាន។
«ឆាប់ចេញទៅក្រៅឥឡូវនេះ»
«អត់ទេ...ខ្ញុំអត់ទៅទេ» គេមិនហ៊ានទៅព្រោះលើខ្លួនស្លៀករ៉ូបម៉្យាងខ្លាចជួបស្រីកម្លាំងប្រុសនោះ ខ្លាចនាងវាយទៀតព្រោះគេមាត់ដាចស្រាប់ផង។
«ឯងត្រូវតែទៅ! ហើយកុំភ្លេចទៅរីសតយកសម្លៀកបំពាក់យើងមកទីនេះផង»
«អត់ទៅទេខ្មាស់គេណាស់» គេប្រកែកដាច់ខាត
«ប៉ុណ្នឹងឯងខ្មាស់គេ?»
«បើចឹងលោកប្រុសទៅជំនួសខ្ញុំទៅ»
«.....»
«ណ៎! ខ្មាស់ដូចតែគ្នាសោះធ្វើឯងអីណា»
«ឯងសុខចិត្តទៅឬក៏ចង់អត់ប្រាក់ខែ?»
«អីយ៉ា!! តិចកាត់ប្រាក់ខែៗ ចេះចុះបើខ្ញុំទៅលោកប្រុសដំឡើងប្រាក់ខែឪ្យតិចមកបានទៅ»
«ហេតុអ្វីត្រូវដំឡើង?»
«ដំឡើងឪ្យតិចមកណា»
«ក៏បាន!»
«ម៉ាន?» ជុងហាវនៅចាំស្ដាប់ទាំងអរព្រួចគិតថាចៅហ្វាយដំឡើយឪ្យច្រើនហើយមើលទៅ។
«១០$»
«ងាប់»ទឹកមុខដែលរីករាយក៏ធ្លាក់មួយរំពេច។
«បានប៉ុណ្នឹងហើយចង់ម៉េចទៀត?»
«តិចពេកអត់សមតម្លៃដែលខ្ញុំលះបង»
«គ្រាន់បើជាងកាត់ប្រាក់ខែតើហី?»
«ក៏បាន! ទៅក៏ទៅ! កូនម៉ាហ្វៀទាំងមូលតែឡើងគំរឹះ» និយាយហើយក៏ដើរទៅទាំងរអូរតិចៗ។
«អូនចង់ទៅណា?» កំពុងខាំគ្នាជាមួយកូនចៅសុខៗក៏ក្រឡេកទៅឃើញយីសុីនដើរចេញសម្ដៅទៅបន្ទប់។
«ខ្ញុំត្រូវការសម្រាកលោកកុំមករំខានខ្ញុំអី»
«បងទៅដែរ»
«ខ្ញុំប្រាប់ហើយថាកុំ....»
«បងមិនរំខានអូនទេគ្រាន់តែចង់គេងក្បែរអូនប៉ុណ្ណោះ»
«ខ្ញុំលែងចង់សម្រាកហើយ»
«ចឹងចង់ទៅណាវិញ»
«ទៅកន្លែងណាដែលមិនមានឯង»
«ចឹងចូលរួមសោកស្ដាយផងព្រោះថាបើមានវត្តមានអូននៅទីណាបងក៏ត្រូវនៅទីនោះដែរ»
«តើខ្ញុំត្រូវស្លាប់មែនទេទើបអាចគេចផុតពីឯងបាន?»
«បងម៉េចនឹងអាចបណ្ដោយឪ្យអូនស្លាប់ងាយនោះម្ចាស់ចិត្តបង?»
«ឯងឆ្កួតហើយ អ្ហឹកៗ» យីសុីននិយាយទាំងញ័រមាត់ទទ្រើក។
«បងសុខចិត្តធ្វើមនុស្សឆ្កួតឪ្យតែបានអូនមកនៅក្បែរ»
«ចេញទៅ!!» នាងស្រែកគំហកខ្លាំងស្ទើភ្លាតសម្លេង។
«មានហេតុផលអីដែលបងត្រូវចេញបើប្រពន្ធបងនៅទីនេះ»
«ព្រោះនេះជាផ្ទះយើង»
«ផ្ទះអូនក៏ដូចជាផ្ទះបងព្រោះយើងជាប្ដីប្រពន្ធ»
«កុំមកហៅខ្ញុំបែបនេះ ព្រោះខ្ញុំមិនទាន់រៀបការ»
«ចុះទារកក្នុងពោះអូន? មិនបងជាអ្នក....»
«បិទមាត់របស់ឯងទៅ»
«បងមិនបិទ ព្រោះវាជាការពិត»
«ទារកនេះគេកើតចេញពីការបង្ខិតបង្ខំប៉ុណ្ណោះ»
«មិនមែន! គេកើតចេញពីក្ដីស្រឡាញ់រវាងពួកយើងទាំងពីរទៅវិញទេ»
«....» នាងស្ងាត់
«យ៉ាងម៉េច? បងនិយាយត្រូវ?»
«ចេញពីផ្ទះខ្ញុំឥឡូវនេះ»
«ឪ្យបងប្រាប់ប៉ុន្មានដងទៀតថាបងមិនចេញ»
«ល្អ! បើឯងមិនចេញទុកឪ្យខ្ញុំអ្នកចេញ អ្ហាយ៎!!»
«នៅក្នុងនេះហើយ» គេចាប់លើកកាយតូចបីឡើងហើយក៏និយាយ។
«លែង! យើងមិននៅជាមួយឯងទេ»
«មិនចង់ក៏ត្រូវតែចង់» គេបីនាងដើរមកខាងក្នុងបន្ទប់ហើយដាក់រាងកាយនាងឪ្យដេកលើពូកថ្នមៗរួចក៏ឡើងទៅដេកក្រសោបរាងកាយនាងពីក្រោយ។
«ហេតុអ្វីមុខក្រាស់យ៉ាងនេះ?»
«បើមុខបងមិនក្រាស់ម៉េចនឹងបានអូនទៅ?»
«....»
«ហេតុអ្វីស្ងាត់និយាយតទៅ»
«ខ្ញុំអស់លទ្ធភាពនិយាយជាមួយឯងហើយ អ្ហាស៎! ឯងធ្វើអីនឹង?» នៅមិនសុខគេក៏លូកដៃចូលក្នុងអាវនាងច្របាវ់ដើមទ្រូងនាងខ្លាំងៗរហូតធ្វើឪ្យនាងតូចត្រូវធ្លោយសម្លេងគួរឪ្យអាម៉ាស់ចេញមកដោយទប់មិនជាប់
«ខានប៉ះយូដូចជាធំជាមុន»
«ធំស្អីឯងដកដៃចេញទៅ កុំមកធ្វើឆ្កួតៗបែបនេះដាក់ខ្ញុំ»
«អូនដឹងស្រាប់ហើយតើហី? អូនមិនអាចឃាត់បងបានទេ»
«និយាយឪ្យចេះស្ដាប់គ្នាខ្លះបានទេ?»
«ចង់បៅ»
«ឯងកាន់តែឡប់មែនទែនហើយចេញទៅ....»
/ខ្វោក/
YOU ARE READING
សិស្សប្រុស 🔞 (ចប់)
Romanceសិស្សប្រុស ត្រេល័រ រឿងរ៉ាវគ្រប់យ៉ាងកើតចេញពីក្មេងប្រុសវ័យ ១៨ ឆ្នាំម្នាក់ដែលបានលង់ស្រឡាញ់អ្នកគ្រូរបស់គេ គេខំព្យាយាមរកវិធីសាស្រ្តគ្រប់បែបយ៉ាងដើម្បីបាននាងក្លាយជាកម្មសិទ្ធរបស់គេ នាងជាអ្វីៗគ្រប់យ៉ាងរបស់គេ ឪ្យគេសម្លាប់មនុស្សប៉ុន្មាននាក់ដើម្បីនាងក៏បានគេព...