សិស្សប្រុស
ភាគទី ២៨លីនស៊ានទម្លាក់បបូរមាត់ឆ្អឹបនឹងបបូរមាត់តូចពណ៌សុីជម្ពូរគួរឪ្យចង់បឺតទាំងតក់ក្រហល់។
«អ្ហឹម» យីសុីនគ្រហឹមដើមកវាយស្មាគេខ្លាំងឪ្យលែងតែឥតប្រយោជន៍គេកាន់តែថើបនាងខ្លាំងលើសដើមរហូតធ្វើឪ្យនាងត្រូវធ្លាក់ចូលអន្លង់នៃការថើបរបស់គេ ទើបនាងលើកដៃទាំងសងតោងកគេជាប់ថើបតបតទៅវិញ។
«ព្រមហើយ?» គេដកបបូរមាត់ចេញពីការថើបហើយនិយាយ។
«ព្រមស្អី?» នាងអៀនមុខឡើងក្រហមមិនហ៊ានសម្លឹងភ្នែកគេចំ។
«ព្រមថើប»
«មិនបានព្រម មកពីឯងពង្វក់ខ្ញុំ»
«ចឹងផង?»
«......»
«បើត្រឹមថើបពង្វក់អូនបានបែបនេះ ចឹង.......»
«ចឹង? ចឹងអី?»
«បងក៏អាចពង្វក់អូនឪ្យញៀនសិចបាន អូនគិតចឹងទេ?»
«អាក្មេងឈ្លើយ!»
«ឈ្លើយអីទៅ? អូនចាំមើលទៅពេលអូនសម្រាលកូនរួចបងនឹងធ្វើឪ្យអូនញៀននឹងបងងើបក្បាលលែងរួច» បើគេវិញមិនបាច់នរណាធ្វើឪ្យញៀនទេព្រោះគេញៀនស្រាប់ ញៀនតាំងពីកំណើតមកម្លេះ។
«ឆ្កួត! ឆ្កួតបំផុត» យីសុីនស្រែកជេគេទាំងញ័រមាត់រលាស់ដៃខ្លាំងៗគេក៏ព្រមលែងដៃ នាងក៏ប្រញាប់ដើរយ៉ាងលឿនចូលទៅក្នុងបន្ទប់ទាញទ្វារបិទឮសូរគ្រាំង។
«ហឺស!» លីនស៊ាននៅឈរសើចតិចៗគេបណ្ដោយឪ្យនាងទៅព្រោះចង់ឪ្យនាងបានស្រួលចិត្តខ្លះតាមស្អិតពេកក៏វាមិនកើតដែរ។
យីសុីនចូលទៅបាត់បានមួយសន្ទុះទើបគេទម្លាក់ខ្លួនដេកលើសាឡុងទឹកមុខដែលសើចស្រស់ស្រាយអម្បាញ់មិញក៏ប្ដូរមួយរំពេចព្រោះគេកំពុងគិត គិតថាគួរធ្វើអីបន្តទៀត។ បើនាំនាងទៅជួបប៉ាម៉ាក់គេប្រាកដណាស់ថាពួកគាត់មិនព្រមឡើយ មានតែវិធីម៉្យាងគត់គឺនាំនាងទៅឪ្យឆ្ងាយរហូតដល់នាងសម្រាលកូនរួចចាំនាំនាងត្រឡប់មកវិញ។
កាត់ត្រឹមនេះក្រឡេកមកមើលជុងហាវវិញ។ នាយកម្លោះកំពុងដើរលបៗពីក្រោយយុនជីនឹងឪពុកហើយក៏បានឮយ៉ាងច្បាស់នូវការសន្ទនារវាងឪពុកកូនទាំងពីរ និយាយទៅតាំងពីចេញពីផ្ទះយីសុីនឮតែគាត់និយាយដៀលត្មេះយុនជីទាញនាងកញ្ឆក់ក្ឆែងដូចសត្វធាតុដូចយុនជីនឹងមិនមែនកូនគាត់ គេឃើញចង់តែហក់ទៅដាក់ទេតែនៅចាំមើលស្ថានការណ៍សិន។
«យើងប្រាប់នាងឯងលើកចុងក្រោយបើហ៊ានតែមកជួបវាទៀតនាងឯងងាប់!»
«ខ្ញុំលែងមកហើយ» យុនជីតបទាំងសម្លេងក្ងួៗព្យាយាមទប់ទឹកភ្នែកកុំឪ្យស្រកចុះមកបង្ហាញនៅភាពភ័យខ្លាចរបស់នាង។
«ការងារមិនគិតធ្វើដើរតែលេង! បើនាងឯងលួចខ្ជិលបែបនេះបានលុយមកពីណាមកទិញស្រាឪ្យឯងផឹក?»
«ខ្ញុំ....ខ្ញុំមិនបានលួចខ្ជិលទេ...ខ្ញុំ»
«ប៉ុណ្នឹងហើយនៅថាមិនលួចខ្ជិលទៀត?»
«ខ្ញុំ.....»
/ប្រោក/
«អាណា??» ពុទ្ធោអើយគេគាំងបេះដូងស្លាប់ឥឡូវហើយ ជុងហាវនៅពួនក្បែរដើមឈើសុខក៏ស្រាប់តែឈានជើងទៅជាន់នឹងមែនឈើឮសូរប្រោកបង្ករជាសូរសម្លេងឮទៅអ្នកម្ខាងទៀតទើបគាត់ស្រែកសួរវ៉ាស់យ៉ាងលឿន។
«.....» ជុងហាវលេបទឹកមាត់ក្អឹកដើម្បីផ្សើមបំពង់ក ចំណែកញើសក៏មិនដឹងមកពីណាហូរច្រោកៗខ្លួនគេដូចទើបតែងូតទឹកហើយ។
«អញសួរថាអាណាគេ?» គាត់ដំឡើងសម្លេង។
«ខ្ញុំបាទ» មិនដឹងធ្វើយ៉ាងម៉េចគេក៏ដើរចេញពីដើមឈើបង្ហាញខ្លួនស្រស់ៗចំពីមុខអ្នកទាំងពីរ។
«ជុងហាវ?» យុនជីបន្លឺ
«យឺស!! អាច្រៃឯងទេតើ»
«បាទគឺខ្ញុំ! ជុង.....ហាវ!» គេនិយាយឡើងទាំងញញឹមព្រាយដើរយឺតទៅជិតគាត់
«ហើយឯងតាមដានយើងធ្វើស្អី? ស្រីនោះឪ្យឯងមកតាមដាន?»
«អត់បានតាមផង! ខ្ញុំដើរលេងធម្មតាទេបាទ»
«បើឯងមកដើរលេងចាំបាច់លិបល?»
«អត់ទេ!! ខ្ញុំដើរធម្មតាសោះ»
«ចុះឯងទៅពួនអីក្រោមដើមឈើ?»
«ខ្ញុំអត់បានពួនអីទេបាទ ខ្ញុំនោមតើ....អេ! ឬមួយអ៊ំចង់ឪ្យខ្ញុំនោមដាក់អ៊ំ?»
«យី!! អាក្មេងឈ្លើយ ឯងនិយាយឈ្លើយដាក់អញបែបនេះចង់ងាប់ហេស៎?»
«ខ្ញុំនៅក្មេងណាស់ខ្ញុំមិនងាយទៅទេ ខ្លាចតែអ៊ំទៅវិញទេ»
«ឯង.....»
«អ៊ំអាយុប៉ុន្មានហើយ? នេះមិនក្រោម ៥០ ទេ»
«អញអាយុប៉ុន្មានជារឿងរបស់អញមិនមានទាក់ទងនឹងឯងទេ ឆាប់ចេញទៅប្រយ័ត្នអញទ្រាំមិនបានវើញ»
«អ៊ំចង់ធ្វើអីខ្ញុំ?» គេមិនត្រឹមតែមិនខ្លាចទេថែមទងសួរឌឺទៀត។
«គឺ......» គាត់និយាយដោយឱនរើសឈើក្បែរជើងយឺតៗទាំងភ្នែកសម្លឹងជុងហាវជាប់ឥតដាក់ចុះសោះ។
«គឺដាក់ឯងឪ្យដឹងដៃនោះអី»
«អីយ៉ាស់! ខុសហើយអ៊ំ» ទោះគាត់រហ័សយ៉ាងណាក៏នៅតែយឺតជាងជុងហាវដដែល គេលើកឈើបម្រុងវាយនាយតែគេគេចវឹប។
«យកទៅ!!»
«អត់ត្រូវ»
«ពុក.....»
«កុំឃាត់អញ អញដាក់វាឪ្យងាប់»
«បើពូឯងខ្លាំងក៏វាយខ្ញុំឪ្យត្រូវមក»
«អាឯងដឹងតែងាប់ហើយចង្រៃ» គាត់លើកំណាត់ឈើវាត់វឹបតែអត់ត្រូវ
«ពូហា៎! វាយឪ្យត្រង់ដៃតិចមើល»
«បើឯងខ្លាំងកុំគេច»
«បើមិនគេចមានតែភ្លើ....អីយ៉ាស៎!» ពេលគេកាន់តែគេចគាត់កាន់តែក្ដៅក្រហាយយកកំណាត់ឈើនៅក្នុងដៃដេញវាយកម្លោះហាវទាំងខឹងស្ទើផ្ទុះទៅហើយតែគាត់វាមិនត្រូវសោះគាត់វាយឆ្វេងគេគេចស្ដាំ វាយស្ដាំគេគេចឆ្វេង វាយលើគេចក្រោម វាយក្រោមគេចលើគេហក់ផងអីផងកុំឪ្យគាត់វាយត្រូវ។
«អ្ហឹ...អ្ហឺ...អ្ហឹ» វាយគេយូហើយនៅតែមិនត្រូវ គាត់ដេញវាយគេរហូតដល់ហត់ទើបឈប់បន្តិចដកដង្ហើមញាប់ៗស្ទើមិនដល់គ្នា។
«បើពូខ្លាំងដេញវាយខ្ញុំទៀតម៉ោ» ជុងហាវនិយាយឌឺដងហើយក៏ញាក់ចិញ្ចើមម្ខាងទាំងញញឹមយ៉ាងស្រស់។
«យើងឪ្យឯងរួចខ្លួនទៅចុះ» គាត់និយាយហើយក៏គ្រវែងកំណាត់ឈើចោល។
«ដឹងនរណាចាញ់ឪ្យប្រាកដទេ....» ជុងហាវធ្វើជានិយាយបង្អូសសម្លេង។
«ទៅផ្ទះ» គាត់ក៏ទៅចាប់ដៃយុនជីហើយក៏ដើរទៅរកកំពង់ទូកជុងហាវក៏ដើរតាម។
«ហែងមកតាមអញធ្វើស្អី?» គាត់ងាកមកវិញ។
«តាមមើលពូឯងនឹង»
«មើលស្អី?»
«ខ្លាចពូឯងវាយមនុស្ស»
«ហើយអញចង់វាយវាយ៉ាងម៉េច? វាកូនអញ អញវាយវាព្រោះវាមិនស្ដាប់បង្គាប់អញ»
«ពូហា៎! ប្រទេសមានច្បាប់ណា៎មិនមែនចេះតែវាយៗទេ!»
«មានច្បាប់មានតែប្រទេសតើមានទាក់ទងអីនឹងអញ?»
«ម៉េចថាមិនទាក់ទង? ពូជាអ្នករស់នៅក្នុងប្រទេសនេះពូត្រូវគោរព»
«គ្រាន់តែវាយប្រដៅកូនខ្លួនឯងខុសច្បាប់?»
«វាមិនខុសទេពូ តែយុនជីនាងធំហើយពូមិនគួរប្រើដៃប្រើជើងទេ»
«វាជាកូនអញ អញចង់ធ្វើម៉េចស្រេចតែអញហែងអ្នកក្រៅកុំចេះដឹង»
«ពូហា៎មនុស្សខ្ញុំហាស៎ចូលចិត្តណាស់អាចង់ចេះដឹងរឿងគេនឹង ព្រោះខ្ញុំមិនសូវមានចំណេះដឹងទើបចង់ចេះដឹងជាពិសេសរឿងពូឯងនឹងម៉ង»
«......» និយាយត្រង់ទៅគាត់ចង់តែឆ្កួតឪ្យបាត់ទេ ឮសម្ដីហើយគាត់ចង់ស្ទះខ្យល់មិនដឹងថាតបទៅវិញយ៉ាងម៉េចឪ្យសមទេបើតែយ៉ាងៗនេះ។
«ឆាប់ទៅវិញ»
«ចា៎ពុក....»
«ឯងឈប់តាមអញបានទេ?» ហើយនៅតាមចងកម្មចងពារគាត់ដល់ពេលណាទៀត? ហត់ណាស់មែនតើចង់តែបោកក្បាលឪ្យបែកទេនិយាយមែន។
«ខ្ញុំខ្លាចពូ.....»
«ទៅៗៗៗ!! អញមិនវាយក៏បានឪ្យតែហែងមិនមកតាមអញ»
«អត់ទុកចិត្តសោះ»
«អញសូមអង្វហា៎! អញសន្យាអញមិនវាយវាទេឪ្យតែហែងលែងតាមអញ» គាត់មិនចង់ឈ្លោះទេព្រោះឈ្លោះទៅក៏មិនឈ្នះគេដែរចឹងហើយមានតែនិយាយឪ្យសម្ដីស្រទន់អង្វរគេ។
«អត់ទេ! ខ្ញុំអត់ទុកចិត្តទាល់តែឪ្យទៅដែរបានទុកចិត្ត»
«ហឺយយយ!!» គាត់ដកដង្ហើមធំទាំងធុញទ្រាន់មិនដឹងថាត្រូវធ្វើយ៉ាងណាចំពោះក្មេងប្រុសនេះបន្្តទៀតទេបើឈ្លោះក៏មិនឈ្នះ ចង់ប្រដៅដោយប្រើកម្លាំងបាយតែបែជាហត់ខ្លួនឯង។
«ម៉េចដែរពូ? ព្រមអត់?»
«តាមៗទៅបើឯងគិតថាសម» គាត់និយាយទាំងងាកខ្លួនអូសដៃយុនជីដើរចេញ។
«មកពីសមនឹងហើយបានទៅតាម» គេបន្លឺទាំងលួចសើចតិចៗហើយក៏ដើរទៅតាមអ្នកទាំងពីរ។
មិនយូប៉ុន្មានភាពងងឹតនៃពេលរាត្រីក៏ចូលមកដល់ធ្វើឪ្យភពផែនពសុធាត្រូវបានគ្របដណ្ដប់ទៅដោយភាពខ្មៅងងឹតស្ទើគ្រប់ទីកន្លែង តែវាក៏មិនសូវជាងងឹតអីប៉ុន្មានទេព្រោះមានពន្លឺព្រះចន្ទ្រាកំពុងតែបញ្ចេញរស្មីភ្លឺតិចៗដូចជាភ្លើងអំពូលរាត្រីពណ៌សដែលមានរាងឆែបមួយជំហៀងតែទោះយ៉ាងណាវាក៏នៅតែមើលទៅឃើញស្រស់ស្អាត។
ពន្លឺដែលភ្លឺតិចៗនេះបានបង្ហាញឪ្យឃើញស្រមោលមនុស្សម្នាក់កំពុងលិបលៗនៅក្បែរផ្ទះនាងតូចយីសុីនមិមដឹងក្នុងគោលបំណងអ្វី នៅក្នុងដៃគេកាន់ទូរសព្ទដាក់ក្បែរត្រចៀកកំពុងតែទាក់ទងទៅនរណាមិនដឹង។
«ឯងធ្វើយ៉ាងណាត្រូវតែចាប់នាងយកមកឪ្យយើងឪ្យបាននៅយប់នេះ មិនថាត្រូវប្រើវិធីបែបណាក៏ដោយ»
«បាទខ្ញុំនិងធ្វើឪ្យបានល្អ»
/ទឺត/ទឺត/
ខ្សែរទូរសព្ទត្រូវបានបិទគេដាក់ទូរសព្ទចូលទៅក្នុងហោប៉ាវខោរួចក៏ទាញម៉ាស់និងមួកខ្មៅយកមកពាក់បិទបាំងមុខជិតហើយដើរយឺតទៅកាន់តែជិតមាត់ទ្វារផ្ទះ។
«ធ្វើយ៉ាងម៉េចទៅវើយ?» គេបន្លឺឡើងតិចៗទាំងសម្លឹងទៅកាន់ទ្វារ។ ឪ្យចូលយ៉ាងម៉េចនឹងកើតទៅបើទ្វារចាក់សោពីខាងក្នុងទៅហើយនឹង។ គេក៏ដើរលបៗដើម្បីកុំឪ្យបង្កជាសម្លេង បុរសនេះដើរទៅអើតកមើលតាមបង្អួចកញ្ចក់ចូលទៅខាងក្នុង។ ថានិយាយពីចង្រៃអើយសែនចង្រៃគ្រាន់តែមើលតាមបង្អួចកញ្ចក់ក៏អាចឃើញគ្រប់យ៉ាងនៅខាងក្នុងជាពិសេសគឺកម្លោះលីនស៊ានកំពុងតែដេកនៅលើសាឡុងយ៉ាងរំភើយដោយមិនបានបិទវាំងនន។
«.....» បុរសនេះបន្ទាប់ពីមើលហើយក៏ងាកមកវិញរកនឹកវិធីចូលទៅខាងក្នុងគិតបានមួយសន្ទុះក៏នឹកឃើញ។
វិធីនោះគឺបន្លំខ្លួនធ្វើជាជុងហាវទើបគេដើរមកក្បែរទ្វារវិញរៀបនឹងយកដៃទៅចុចកណ្ដឹងផ្ទះតែក៏ផ្អាកវិញឯភ្នែករេរារកមើលអាវុធណាដែលអាចប្រើការបាន ហើយក៏ប្រទះនឹងគល់ឈើធំមួយនៅក្បែរនោះទើបគេដើរទៅរើសយកមកកាន់នឹងដៃជាប់ហើយក៏ដើរទៅក្បែរទ្វារម្ដងទៀត
/ទឺង/
«.......» គ្មានអ្នកឮ។
/ទឺង/
«.....» នៅតែគ្មានអ្នកឮទើបធ្វើឪ្យបុរសនោះជ្រួញចិញ្ចើមបម្រុងនឹងស្រែកហៅតែក៏បញ្ឈប់មកវិញព្រោះខ្លាចធ្វើសម្លេងមិនដូចជុងហាវ។
/ទឺង/ទឺង/ទឺង/
«ហ្អឹម.....» មិនដឹងធ្វើយ៉ាងម៉េចទើបគេព្យាយាមចុចកណ្ដឹងជាច្រើនដងជាប់ៗគ្នាធ្វើឪ្យលីនស៊ានភ្ញាក់ពីដេកទាំងមមីមមើ។
/ទឺង/ទឺង/ទឺង/
«ហើយអាណាគេចុចអីក៏ចុចម្លេះ?»
«.....» គ្មានការឆ្លើយតប
«ហែងប្រុងចុចឪ្យខូចកណ្ដឹងមែន?
«......»
«អេ!! ហេឡូ»
«......» នៅតែគ្មានការឆ្លើតតបចំណែកសម្លេងកណ្ដឹងក៏នៅតែបន្តឮឥតដាច់។
«ឯងមែនទេអាហាវ?» គេគិតថាគ្មានអាណាទេក្រៅពីជុងហាវនោះព្រោះមនុស្សជុងហាវគេប៉ិនឌឺ។
«......» បុរសនោះនៅតែបន្តចុចកណ្ដឹង
«ហឺយយ!! ហែងឈប់ចុចសិនមើលចាំយើងបើកទ្វារឪ្យ» លីនស៊ាននិយាយហើយក៏ចុះពីលើសាឡុងទាំងធុញទ្រាន់ដើរតម្រងទៅរកទ្វារចំណែកសម្លេងកណ្ដឹងផ្ទះក៏បាត់លែងឮ។
«......» បុរសនោះឈប់ចុចកណ្ដឹងហើយក៏ញើចស្មាមញញឹមបន្តិចដោយប្រើដៃទាំងសងខាងកាន់គល់ឈើយ៉ាងជាប់ត្រៀមពេលលីនស៊ានបើកទ្វារមកដាក់ប៉ាំងឪ្យសន្លប់នៅនឹងកន្លែងតែម្ដង។
«អេ!!» លីនស៊ានបម្រុងនឹងដោះគន្លឹះចេញទៅហើយតែក៏ឈប់មកវិញធ្វើឪ្យចោរដែលនៅខាងក្រៅកំពុងតែអរក៏ធ្លាក់ទឹកមុខមកវិញ។
«ឯងជាជុងហាវ?» ដូចអត់សូវទុកចិត្តសោះព្រោះឮតែចុចកណ្ដឹងអត់ឮស្រែកសោះ។
«......» បុរសនោះលេបទឹកមាត់ក្អឹកមិនហ៊ានតប។
«ជុងហាវ»
«.....»
«បើឯងជាជុងហាវមែនម៉េចមិននិយាយ?» លីនស៊ានចាប់ផ្ដើមសង្ស័យបើជុងហាវពិមែនគេប្រាកដជានិយាយតាប៉ែឡែលតហើយមិនស្រួលស្រែជំទាលផ្អើលភូមិពីរភូមិបីទៀតតែនេះស្ងាត់ឪ្យជ្រាបបើមិនឪ្យសង្ស័យទើបចម្លែក។
«.......» បុរសនោះកាន់តែភ័យដៃក្ដាប់ឈើកាន់តែជាប់។
«ឯងជានរណា?» នាយកម្លោះស្រែកគំហកខ្លាំងៗ
/តុ/តុ/
«.......» បុរសនោះចាប់ផ្ដើមនឹងឃើញវិធីថ្មីទើបយកដៃម្ខាងទៅគោះទ្វារតិចៗ។
«យើងសួរថាឯងជានរណា?» លីនហ៊ានស្រែកគំហកកាន់តែខ្លាំងចិត្តចង់បើកទ្វារតិចអត់តិចព្រោះថាបើអ្នកនៅខាងក្រៅជាមនុស្សគេមិនខ្លាចទេខ្លាចតាមិនមែនមនុស្ស ទើបមិនហ៊ានបើកខ្លាចថាបើកទៅបានឃើញស្រស់ៗមិនបាច់ទេគេគាំងបេះដូងស្លាប់នៅនឹងកន្លែងម៉ងព្រោះមនុស្សគេខ្លាចខ្មោចស្រាប់ផង។
«.......» បុរសនោះក៏ដឹងចិត្តទៀតគ្រាន់តែឮសម្លេងលីនស៊ានស្រែកក៏ដឹងភ្លាមថាគេខ្លាចអី។
«បើមិនបើកគឺមិនដឹង!! ចឹងត្រូវតែបើក» លីនស៊ាននិយាយខ្សឹបៗឪ្យឮតែឯងហើយក៏ស្រវេស្រវារកមើលរបស់ខ្លះដើម្បីយកមកការពារខ្លួនទើបប្រទះនឹងថូរផ្កានៅលើតុទើបដើរយ៉ាងលឿនទៅយកមកកាន់នឹងដៃហើយក៏ដើរទៅក្បែរទ្វារវិញ។
«បើឯងក្លាហាននិយាយមក» ពេលនេះគេតាំងចិត្តហើយថានឹងបើកទ្វារតែគេមិនទាន់បើកភ្លាមៗទេគេនៅផ្ទៀងស្ដាប់សិនក្រែងលោមានសម្លេងឆ្លើយតបតែវាបែជាគ្មានសម្លេងឆ្លើយតបបែជាសម្លេងអីផ្សេងទៅវិញ.....។
«ហា៎!!......បើកទ្វារឪ្យយើង» បុរសនោះនិយាយបញ្ចេញសំឡេងបែបសើៗស្រាលៗ
«ខ្មោច!!!!» គ្រាន់តែឮសម្លេងនោះគេប្រាកដចិត្តមែនទែនហើយព្រោះមនុស្សឯណានិយាយបែបនេះនោះ លីនស៊ានស្រែកឡើងខ្ទរទាំងព្រឺឆ្អឹងខ្នង។
/ប្រាវ/
«យីសុីនជួយបងផងខ្មោចលង!!»
YOU ARE READING
សិស្សប្រុស 🔞 (ចប់)
Romanceសិស្សប្រុស ត្រេល័រ រឿងរ៉ាវគ្រប់យ៉ាងកើតចេញពីក្មេងប្រុសវ័យ ១៨ ឆ្នាំម្នាក់ដែលបានលង់ស្រឡាញ់អ្នកគ្រូរបស់គេ គេខំព្យាយាមរកវិធីសាស្រ្តគ្រប់បែបយ៉ាងដើម្បីបាននាងក្លាយជាកម្មសិទ្ធរបស់គេ នាងជាអ្វីៗគ្រប់យ៉ាងរបស់គេ ឪ្យគេសម្លាប់មនុស្សប៉ុន្មាននាក់ដើម្បីនាងក៏បានគេព...