ភាគទី ៣៣

1.3K 60 11
                                    

សិស្ស​ប្រុស​
ភាគទី ៣៣

«ចាប់នាងឪ្យជាប់» គាត់និយាយហើយក៏ចាក់ថ្នាំរំងាប់អារម្មណ៍ចូលទៅក្នុងខ្លួននាងតាមរយៈសេរ៉ូម។
«អ្ហឹ....» ពេលថ្នាំចូលខ្លួននាងក៏លែងរើជុងហាវក៏ព្រមព្រលែងនាង ចំណែកអ្នកគ្រូពេទ្យក៏ដើរចេញទៅខាងក្រៅបាត់ទៅ។
«ហេតុ​អី? អ្ហឹកៗ ហេតុអី?​» យីសុីននៅស្ងៀមក្នុងកែវភ្នែកនាងពោពេញទៅដោយក្ដីឈឺចាប់បេះដូងនាងពេលនេះខ្ទេចខ្ទាំអស់ហើយ​ទ្រូងនាងដូចគេហែកជាពីរជម្រៀកវាឈឺ​ ឈឺខ្លាំងណាស់។
«ម៉េចក៏កូនទៅចោលម៉ាក់ទាំងបែបនេះ? អ្ហឹកៗ» មិនទាន់នឹងបានកើតមកបានឃើញពន្លឺថ្ងៃផងបែជាត្រូវមនុស្សចិត្តអប្រិយពង្រាត់ឪ្យចេញពីទ្រូងម្ដាយម្ដងទាំងពីរបែបនេះនាងទទួលយកមិនបានទេ មិនយកជីវិតនាងជំនួសទៅ? ហេតុអ្វី? ហេតុអ្វីក៏ទេវតាដាច់ចិត្តម្លេះ? ជាតិមុននាងសាងកម្មច្រើនណាស់ឬ? ទើបជាតិនេះនាងត្រូវរងទុក្ខវេទនាដល់ថ្នាក់នេះ? បើចង់ដាក់ទោសម៉េចមិនដាក់ទោសតែនាងម្នាក់ទៅថី? ចុះកូននាងមានកំហុសអី? ទើបធ្វើបែបនេះ?​ ប្រគល់ពួកគេឪ្យនាងហើយហេតុអ្វីយកពួកគេទៅវិញ?​ ម៉េចក៏ព្រហ្មលិខិតចិត្តដាច់ចំពោះនាងម្លេះ? យកកូននាងចេញពីនាងស្រស់ៗវាឃោឃៅពេកហើយចំពោះមនុស្សស្រីទន់ខ្សោយដូចនាង។
«....»​ យីសុីននៅស្ងៀមទ្រឹងសម្លឹងទៅខាងលើទឹកភ្នែកក៏នៅតែបន្តស្រកចុះមកឥតឈប់ឈរចំណែកជុងហាវក៏បានត្រឹមនៅមួយកន្លែងចង់ហាមាត់លួងលោមនាងតែហាមិនរួចខ្លាចនិយាយទៅទឹកភ្នែកវាស្រក់មកវាអួលៗនៅដើម.កយ៉ាងម៉េចមិនដឹង។
«លីនស៊ាន....» កំពុងគិតពីកូននាងសុខៗនាងស្រាប់តែនឹកឃើញដល់លីនស៊ាន។ មែនហើយគេមករងកាំភ្លើងជំនួសនាង ម៉េចក៏នាងភ្លេចទៅកើត?
«ជុងហាវ! លីនស៊ាន...លីនស៊ានយ៉ាងម៉េចហើយ?»
«...» ឮសំណួរនេះហើយជុងហាវនៅស្ងៀមទឹកភ្នែកដែលប្រឹងទប់ក៏ទម្លាក់ខ្លួនមកភ្លាមៗ។
«ជុងហាវ!! ឯងឮខ្ញុំសួរឯងទេ?»
«បាទឮ»
«ហេតុអ្វីឯងមិនឆ្លើយ?»
«លោកប្រុស....» តើគេគួរប្រាប់នាងទេ? បើគេប្រាប់តើនាងទទួលយកបានទេ?
«គេមិនអីទេមែនទេ? ម៉េចក៏គេមិនមកមើលខ្ញុំ?»
«អ្នកនាងត្រូវតាំងចិត្តស្ដាប់ឮទេ?»
«អ្ហាក៎? តាំងចិត្តធ្វើអី?»
«លោកប្រុសស៊ានគាត់ស្លាប់បាត់ហើយ»
/ក្ដុក/
«ឯង....ឯងនិយាយថាម៉េច?» ឮប្រយោគនេះហើយនាងធ្លាក់ថ្លើមក្ដុងបេះដូងនាងចាប់ឈឺខ្ទោកៗយីសុីនជ្រួញចិញ្ចើមសួរជុងហាវទាំងញ័រមាត់ទទ្រើក។
«លោកប្រុស​ស៊ាន​គាត់...»
«ឈប់និយាយ!! ឯងចេញទៅ»
«តែ....»
«ចេញទៅ!! យើងចង់នៅម្នាក់ឯង»
«ក៏បាន» ជុងហាវនិយាយហើយក៏ដើរចេញទៅអង្គុយនៅខាងក្រៅ។
«ម៉េចក៏ទៅជាបែបនេះ?​ អ្ហឺ! អ្ហឺ! អ្ហឹកៗ» យីសុីននិយាយទាំងអួលដើម.កបន្ទាប់ពីបញ្ចប់ប្រយោគនាងទ្រហោយំខ្លាំងៗក្នុងទ្រូងនាងពេលនេះវាឈឺ​ ឈឺដូចត្រូវកាំបិតជាច្រើនលានចាក់ទម្លុះក្នុងពេលតែមួយនាងសឹងតែលែងចង់ដកដង្ហើម បើឪ្យអ្នកជាទីស្រឡាញ់នាងចាកចោលនាងដដែលតើឪ្យនាងរស់នៅតែឯងតើមានន័យអី? កូននាងនិងឪពុកពួកគេនាងត្រូវបាត់បង់វាក្នុងពេលតែមួយតើនរណាទទួលយកបាន?
«លីន ស៊ាន...អ្ហឹកៗ ហេតុអ្វី​ឯង...អ្ហឹ! ឯងទៅចោលខ្ញុំទាំងមិនបានលាបែបនេះ? ក្រែងឯងនិយាយថាខ្ញុំនៅទីណាឯងនឹងនៅទីនោះហេស៎? អ្ហឹកៗ​ ចុះនេះស្អី? លីន​ស៊ាន! អ្ហឹ! ម៉េចក៏ឯងមិនគោរពពាក្យសម្ដីរបស់ខ្លួនឯងបែបនេះ?​ អ្ហឹកៗ» នាងចាំបានច្បាស់ណាស់នូវរាល់ពាក្យដែលគេនិយាយតែពេលនេះ....ពេលនេះម៉េចក៏គេមិនមកធ្វើតាមសម្ដីខ្លួនឯង? ពីមុននាងទទួលស្គាល់ថានាងពិតជាស្អប់គេពិតមែន ស្អប់ដែលគេរំលោភនាង​ ស្អប់ដែលគេធ្វើហួសព្រំដែន តែពេលដែលគេតែងតែធ្វើល្អដាក់នាងថ្នាក់ថ្នមនាងដូចព្រះនាងទោះគេល្មោភកាមបន្តិចតែនាងដឹងថាគេស្រឡាញ់នាងខ្លាំងកម្រិតណានាងក៏ចឹងដែរនាងក៏ស្រឡាញ់គេខ្លាំងមិនចាញ់គេស្រឡាញ់នាងដែរ បេះដូងនាងតែងតែដង្ហើយហៅឈ្មោះគេគ្រប់ពេលតែខួរក្បាលនាងប្រឆាំងថាស្នេហានេះវាមិនអាចទៅរួចនាងគិតថាគេមានអ្នកដែលត្រូវរៀបការជាមួយរួចហើយថែមទាំងមានឋានៈដូចគ្នាទៀតចុះនាងជាស្អី? ត្រឹមតែជាគ្រូបង្រៀនធម្មតាម្នាក់ម៉េចនឹងអាចទៅប្រៀបស្មើនឹងគេបានទៅ? តែទង្វើរបស់គេធ្វើឪ្យនាងកាន់តែបាក់ចិត្តទៅលើគេកាន់តែខ្លាំងតែមាត់នាងនៅតែរឹងមិនធ្លាប់និយាយពាក្យល្អៗជាមួយគេសូម្បីមួយម៉ាត់។
រយៈពេលមួយអាទិត្យក៏កន្លងផុតទៅពេលនេះរាងកាយយីសុីនក៏រាងប្រសើរជាងមុនតែផ្លូវចិត្តនាងគឺវានៅតែទ្រុឌទ្រោមមិនខុសពីមុនព្រោះនាងនៅតែទទួលយកមិនបាន​ ចំណែកលោកលីននឹងអ្នកស្រីលីងក៏បានទៅសុំអភ័យទោសពីនាងនាងក៏មិនបានខឹងអ្វីដែរ។ យីសុីនតែងតែទទូចចង់ចូលទៅមើលសាកសពរបស់លីនស៊ានរហូតតែវាមិនត្រូវបានអនុញ្ញាតឡើយព្រោះ​ពួកគេតែងតែលើកហេតុផលថាមនុស្សស្រីទើបតែរលូតកូនបែបនេះមិនត្រូវឪ្យឃើញមនុស្សស្លាប់ឡើយនាងក៏មិនយល់ដែរថាហេតុអ្វី។ ភូមិគ្រឹះ​របស់ត្រកូនលីនដែលពេលនេះមានមនុស្សជាច្រើនកំពុងប្រារព្ធពិធីបុណ្យសពរបស់លីនស៊ានមនុស្សភាគច្រើនដែលមកចូលរួមសុទ្ធតែជាអ្នកដែលមានឋានៈខ្ពង់ មានមុខមាត់នៅក្នុងសង្គម។
«មិនគួរអាយុខ្លីសោះ»
«មែនហើយ!! នៅក្មេងហើយថែមទាំងសង្ហារបែបនេះគួរឪ្យស្ដាយណាស់» អ្នកគ្រប់គ្នានៅទីនេះនិយាយខ្សឹបខ្សៀវគ្នាទាំងក្ដីសោកស្ដាយគ្រប់គ្នា។
«លោកប្រុស​សៀវ...»
«....» លីនសៀវនៅឈរទ្រឹងសម្លឹងមើលរូបថតប្អូនប្រុសដោយកែវភ្នែកទទេស្អាតក្នុងទ្រូងគេឈឺខ្ទោកៗមិននឹកស្មានថាមនុស្សធ្លាប់តែលេងសើចជាមួយគ្នាយ៉ាងសប្បាយតែបែជាទៅចោលគ្នាទាំងមិនបានលាអីបន្តិចសោះ។
«លោកប្រុស!»
«ហ្អឹម? ឯងមានការអី»
«លោកម្ចាស់និងអ្នកស្រីហៅ»
«ហ្អឹម» លីនសៀវងក់ក្បាលហើយដើរទៅតាមជុងហាវទៅខាងក្នុងភូមិគ្រោះ។
«លោកប៉ាអ្នកម៉ាកហៅខ្ញុំមកមានការអីមែន?»
«គឺថា....»
«ប៉ា...»
«?»
«ម៉ាក...»
«?»
«នេះ​លីនស៊ានស្លាប់ទាំងមូលម៉េចក៏អ្នកទាំងពីរដូចមិនមានរម្មណ៍ខូចចិត្តអីសោះចឹង?» គេឆ្ងល់យូហើយតាំងពីឈានជើងចូលផ្ទះនេះតាំងពីដំបូងមកម្លេះ លីនស៊ានគេបាត់បងជីវិតទាំងមូលតែពួកគាត់ធ្វើដូចធម្មតាទោះយំក៏គេមានអារម្មណ៍ថាវាដូចជាការសម្ដែង។
«អ្ហឹ! លោកប្រុស....»
«ឯងក៏ចឹងដែរជុងហាវ» ជុងហាវរាងភ្ញាក់ពេលគេនិយាយឈ្មោះខ្លួន។
«លីនសៀវ...»
«....»​ គេមិនតប
«បង! យើងគួរតែប្រាប់គេទេ?»
«ប្រាប់រឿងអី​ម៉ាក់?»
«បងគិតថាគួរតែប្រាប់ទៅព្រោះបន្តិចទៀតនេះគេគង់តែដឹងដដែល»
«នេះអ្នកទាំងអស់គ្នាមានអីលាក់បាំងខ្ញុំមែនទេ?»
«ឯងឆាប់មកតាមប៉ាមក»
«ទៅណាប៉ា?» គេវិលក្បង់អស់ហើយ។
«ឆាប់មក»
«....»​ លីនសៀវក៏ព្រមដើរទៅតាមលោកប៉ាទៅខាងលើ។
~បន្ទប់នៅជាន់ខាងលើ
«ប៉ានាំខ្ញុំមកបន្ទប់លីន​ស៊ាន​ធ្វើអី?»
«ចូលទៅខាងក្នុងឯងនឹងដឹង»
/ក្រាក/
លីនសៀវក៏បើកទ្វារចូលទៅខាងក្នុងគ្រាន់តែចូលទៅដល់ភ្លាមគេក៏ឃើញមានមនុស្សប្រុសឈុតខ្មៅម្នាក់កំពុងឈរបែខ្នង។
«ឯងជានរណា?» លីនសៀវលើកជាសំណួរឡើងទាំងងឿងឆ្ងល់
«បងមិនស្គាល់ខ្ញុំទេហេស៎?»
«លីន....លីនស៊ាន??» គ្រាន់តែបុរសនោះបែមុខមករកគេភ្លាមលីនសៀវក៏បើកភ្នែកធំស្រឡាំងកាំងនេះប្អូនគេនៅរស់?
---
ពិធីបុណ្យក៏ចាប់ផ្ដើមមនុស្សគ្រប់គ្នាអង្គុយនៅលើតុរាងខ្លួនទាំងមុខក្រៀមក្រោះ។
«អ្នកនាង​យីសុីន....»
«....» នាងមិនបានឮព្រោះរាងកាយនាងពេលនេះវាស្ពឹកត្រចៀកក៏ស្ដាប់អីលែងច្បាស់កែវភ្នែកក៏ស្រវាំងព្រោះ​មួយថ្ងៃនាងគិតតែពីយំឥតឈប់។
«អ្នកនាង!!»
«ហ្អឹម?» ទាល់តែជុងហាវគេយកដៃទៅប៉ះស្មានាងទើបនាងភ្ញាក់បន្តិចហើយគ្រហឹមសួរគេ។
«អ្នកនាងគួរតែកាត់ចិត្តខ្លះទៅលោកប្រុសគាត់ទៅបានសុខហើយ»
«ចុះឯងមិនស្រឡាញ់ម្ចាស់ឯងខ្លះទេហេស៎?»
«ខ្ញុំ?»
«....» យីសុីន​ជ្រួញចិញ្ចើម។
«ពុទ្ធោ​អើយ!! អ្ហឹក ហេតុអ្វីលោកប្រុសទៅលឿនយ៉ាងនេះ? គាត់និងខ្ញុំស្រឡាញ់គ្នាណាស់ខ្ញុំចាត់ទុកគាត់ដូចជាបងប្អូនបង្កើតទោះបីមួយថ្ងៃៗគាត់និងខ្ញុំខាំគ្នាដូចឆ្កែដោយសារគាត់ចូលចិត្តកាត់ប្រាក់ខែខ្ញុំក៏ពិតមែនតែខ្ញុំមិនដែលប្រកាន់ខឹងនឹងគាត់សោះសូម្បីម្ដង» អត់ខឹងទេដៀលយក។
«....» ទង្វើរបស់ជុងហាវធ្វើឪ្យនាងកាន់តែឆ្ងល់ចម្ងល់ក្នុងខួរក្បាលនាងស្រាប់តែលោតមកផ្ទួនៗ។
«អឺ.....» យីសុីនរៀបនឹងហាមាត់សួរទៅកាន់ជុងហាវទៅហើយក៏ស្រាប់តែសំឡេងមួយក៏បន្លឺឡើងចេញ​ Speaker មកធ្វើឪ្យអ្នកគ្រប់គ្នាត្រូវងាកទៅមើលគ្រប់គ្នា។
«សួស្តី​បាទ! អ្នកគ្រប់គ្នាកំ​ពុងធ្វើអី​នឹង?»

សិស្ស​ប្រុស 🔞 (ចប់) Where stories live. Discover now