សិស្សប្រុស
ភាគទី ៣២សម្លេងបន្លឺចេញពីប្រដាប់វាស់ចង្វាក់បេះដូងបានបញ្ចាក់យ៉ាងច្បាស់ថាគ្រប់យ៉ាងត្រូវបានបញ្ចប់ ក្ដីសង្ឃឹមក៏ធ្លាក់ចុះដល់ចំណុចសូន្យដូចជាបេះដូងរបស់គេដែលលែងដំណើរការចាប់ពីវិនាទីនេះតទៅ។
«.....» ក្រុមគ្រូពេទ្យទាំងអស់នៅឈរស្ងៀមមួយកន្លែងទាំងទម្លាក់ទឹកមុខចុះគ្រប់គ្នា។
គ្រូពេទ្យម្នាក់ក៏យកក្រណាត់ស.មកគ្របរាងកាយលីនស៊ានជិតតាំងពីក្បាលដល់ចុងជើងហើយក៏ដើរចេញទៅខាងក្រៅដោយទឹកមុខក្រៀមក្រំ។
/ក្រាក/
«លោកគ្រូពេទ្យកូនប្រុសខ្ញុំ......»
«ចូលរួមសោកស្ដាយផង»
«......» លោកគ្រូពេទ្យនិយាយកាត់សម្ដីដែលលោកស្រីលីងនិយាយធ្វើឪ្យគាត់ឮហើយក៏ជ្រួញចិញ្ចើមឯជុងហាវក៏ដូចគ្នា។
«លោក....លោកគ្រូពេទ្យចង់មានន័យថាម៉េច?» អ្នកស្រីលីងនិយាយទាំងញ័រមាត់ទទ្រើកខណៈដែលបេះដូងគាត់លោតញាប់ទន្ទឹងចាំស្ដាប់ចម្លើយចេញពីមាត់លោកគ្រូពេទ្យ។
«គឺ......»
«និយាយមកលោកគ្រូពេទ្យ!!» ដោយឃើញលោកគ្រូពេទ្យដូចស្ទាក់ស្ទើជុងហាវក៏ស្ទុះទៅក្របួចអាវគ្រូពេទ្យទាំងកែវភ្នែករបស់គេស្រាប់តែប្ដូរទៅជាពណ៌ក្រហម។
«លោកលែងកអាវខ្ញុំសិនទៅ»
«......»
«ហេតុអីឯងគ្មានសុជីវធម៌ដាក់លោកគ្រូពេទ្យបែបនេះហាស៎ជុងហាវ»
«......» ជុងហាវក៏ព្រមព្រលែង។
«កូនប្រុសលោកស្រីគាត់.....គាត់បានបាត់ចង់ជីវិតហើយ»
/ក្ដុក/
គ្រាន់តែឮប្រយោគនេះភ្លាមលោកស្រីលីងនឹងជុងហាវស្រាប់តែគាំង។
«អត់ទេ!! អ្ហឹកៗ លោកគ្រូពេទ្យកុហក! កូនប្រុសខ្ញុំគេមិនកើតអីទេ អ្ហឹកៗ មិនពិត!» លោកស្រីលីងនិយាយខ្លាំងៗទាំងស្រែកទ្រហោយំលែងខ្មាស់សូម្បីតែជុងហាវក៏មិនអាចទប់ទឹកភ្នែកខ្លួនឯងជាប់ទើបបណ្ដោយឪ្យវាស្រក់ចុះមក។
«.....» លោកគ្រូពេទ្យនៅឈរស្ងៀមគាត់ក៏ឈឺចិត្តមិនចាញ់អ្នកទាំងពីរដែរទោះគាត់មិនត្រូវជាអ្វីនឹងពួកគេតែក្នុងនាមជាគ្រូពេទ្យ គាត់ជាពេទ្យតែមិនអាចជួយសង្គ្រោះជីវិតមនុស្សបាន។
«លោកស្រី...អ្ហឹ! លោកប្រុសទៅហើយ ហ្អឺៗ អ្ហឹកៗ» ជុងហាវក៏ស្រាប់តែទប់លែងជាប់ទើបទ្រហោយំឡើងខ្លាំង។
«អត់ទេ.....មិនពិត អ្ហឹកៗ កូនមិនត្រូវទៅចោលម៉ាក់ទេ អ្ហឹ»
«លោកស្រី/លោកស្រី!!» ខណៈពេលនោះលោកស្រីលីងបិទភ្នែកបម្រុងនឹងដួលធ្វើឪ្យទាំងគ្រូពេទ្យនឹងជុងហាវស្រែកឡើងទាំងស្លុត ហើយជុងហាវក៏ស្ទុះយ៉ាងលឿនទៅទ្រលោកស្រីកុំឪ្យដួល។
«លោកស្រី!» អ្វីដែលធ្វើឪ្យគេកាន់តែស្លេកមុខទៀតនោះពេលដែលឃើញថាលោកស្រីលីងបានសន្លប់បាត់បង់ស្មារតីបាត់ទៅហើយក៏ព្រោះតែរន្ធត់ចិត្តខ្លាំងពេក។
«ឆាប់យកគាត់ទៅបន្ទប់សម្រាកទៅ បន្តិចទៀតខ្ញុំនឹងឪ្យគ្រូពេទ្យផ្សេងទៀតទៅពិនិត្យគាត់»
«.....» ជុងហាវងក់ក្បាលហើយក៏ប្រញាប់លើកលោកស្រីលីងរត់ចេញទាំងដង្ហក់ព្រោះយំខ្លាំងពេក ទឹកភ្នែកគេក៏នៅតែបន្តស្រកចុះឥតឈប់។
«លោកគ្រូពេទ្យអ្នកជំងឺ......» ខណៈពេលនោះគ្រូពេទ្យដែលនៅខាងក្នុងស្រាប់តែស្រែកហៅលោកគ្រូពេទ្យដែលនៅខាងក្រៅគាត់ក៏ប្រញាប់រត់ចូលទៅខាងក្នុងយ៉ាងលឿនមិនដឹងថាមានរឿងអីទេតែជុងហាវគេស្ដាប់លែងឮនៅប្រយោគចុងក្រោយដែលពេទ្យបាននិយាយព្រោះគេមកកាន់តែឆ្ងាយទៅហើយ។
ស្លេស្ម៍ត្រឹមនេះក្រឡេកមកមើលលោកលីនឯណេះវិញ។
គ្រាន់តែមកដល់លោកគ្រូពេទ្យក៏ដាក់រាងកាយនាងឪ្យគេងនៅលើគ្រែពេទ្យមួយដោយមានបំពង់ជំនួយអុកសុីសែនបំពាក់នៅលើផ្ទៃមុខរបស់នាងផងដែរ។
«លោកត្រូវជាអ្វីនឹងអ្នកជំងឺ?» រៀបចំរួចរាល់ហើយគាត់ក៏ដើរចេញមកខាងក្រៅឃើញលោកលីននៅឈរពីមុខបន្ទប់ទើបសួរ។
«ខ្ញុំ.....ខ្ញុំ.....»
«?» ឃើញលោកលីនដូចស្ទាក់ស្ទើធ្វើឪ្យគាត់ជ្រួញចិញ្ចើម។
«ខ្ញុំ....ខ្ញុំជាឪពុកក្មេករបស់នាង»
«អរ»
«ខ្ញុំអាចចូលទៅមើលបានទេ?»
«បាទបាន» ទទួលបានការអនុញ្ញាតហើយលោកលីនក៏ប្រញាប់ដើរចូលទៅខាងក្នុងយ៉ាងលឿនចំណែកគ្រូពេទ្យទាំងពីរនាក់ក៏ដើរចេញ។
«......» គ្រាន់តែចូលមកដល់ខាងក្នុងគាត់ក៏ដាក់ភ្នែកសម្លឹងមើលសភាពរបស់យីសុីនដែលកំពុងដេកស្ដូកស្ដឹងដោយមានបំពាក់បំពង់ជំនួយអុកសុីសែនផងដែរ។
«តើខ្ញុំគួរសុំទោសឯងដោយរបៀបណាទៅ?» លោកលីនដាក់បង្គុយក្បែរគ្រែបានបន្តិចគាត់ក៏ពោលជាសំណួរឡើងតែគ្មានចម្លើយឡើយ។
«ហ្អឹម» លោកលីនដកដង្ហើមធំគិតពីរឿងដែលគាត់ធ្វើចំពោះលីនស៊ាននិងនាង បើគាត់មិនបង្ខិតបង្ខំគេទេម្លោះរឿងនេះក៏វាមិនកើតឡើង គ្រប់យ៉ាងពេលនេះប្រហែលជាប្រសើរហើយមើលទៅ។
អង្គុយបានមួយសន្ទុះគាត់ក៏ងើបឡើងដើរចេញពីបន្ទប់នេះចេញទៅខាងក្រៅ។
«ជុងហាវ?» គ្រាន់តែចេញមកដល់ក្រៅភ្លាមគាត់ក៏ស្រាប់តែក្រឡេកឃើញជុងហាវកំពុងអង្គុយលើកៅអីឱនមុខចុះ។
«ជុងហាវឯងមកអង្គុយអីកន្លែងនេះ?»
«លោកម្ចាស់?» គេងើបមុខឡើង។
«ឯងមានរឿងអីទើបយំ?» លោកលីនចោតជាសំណួរទៅកាន់គេទាំងជ្រួញចិញ្ចើមពេលឃើញលើផ្ទៃមុខប្រុសកម្លោះដាបទៅដោយស្នាមទឹកភ្នែក។
«ឯណាលោកស្រីឯងម៉េចក៏ឯងមកចោលគាត់បែបនេះ?»
«លោកស្រីសន្លប់នៅបន្ទប់សម្រាកព្យាបាល»
«ហាស៎? លោកស្រីឯងសន្លប់?»
«....» គេងក់ក្បាល។
«បន្ទប់នេះមែនទេ?»
«....» ជុងហាវងក់ក្បាលគាត់ក៏ប្រញាប់ដើរចូលយ៉ាងលឿនជុងហាវក៏ចឹងដែរ។
«អូន.....អ្នកគ្រូពេទ្យ» គាត់មកដល់ក៏ក្រឡេកឃើញគ្រូពេទ្យដែលកំពុងរៀបចេញទៅខាងក្រៅ។
«ប្រពន្ធខ្ញុំយ៉ាងម៉េចហើយអ្នកគ្រូពេទ្យ?»
«អរ! គាត់មិនអីទេគ្រាន់តែរាងខ្សោយបន្តិច ឪ្យគាត់សម្រាកបន្តិចអស់អីហើយ»
«អរគុណច្រើនហើយអ្នកគ្រូ» គាត់និយាយហើយក៏ចូលទៅអង្គុយក្បែរលោកស្រីលីងចំណែកគ្រូពេទ្យក៏ដើរចេញទៅខាងក្រៅបាត់ទៅ។
«អ្ហឹ...អ្ហឹកៗ»
«ជុងហាវឯងកើតកើតអីទើបយំ?» ពេលឮសម្លេងដង្ហក់របស់ជុងហាវគាត់ក៏ងាកទៅសួរភ្លាម។
«អ្ហឹ! លោកម្ចាស់! អ្ហឺ...អ្ហឹកៗ»
«មានរឿងអី? ចុះលីនស៊ានគេយ៉ាងម៉េចហើយ?»
«លោកប្រុស.....អ្ហឹ! លោកប្រុសតូច....»
«គេយ៉ាងម៉េច?» លោកលីនងើបចេញពីកៅអីទៅអង្រួនស្មាជុងហាវខ្លាំងៗខណៈដែលជុងហាវយំកាន់តែខ្លាំង។
«លោកប្រុសតូច...អ្ហឹ! លោកប្រុសតូចទៅចោលយើងហើយ»
«....» បន្ទាប់ពីឮប្រយោគនេះហើយលោកលីនបើកភ្នែកធំៗហើយគាត់ក៏ព្រមលែងស្មារបស់ជុងហាវ។
«លោកម្ចាស់!! អ្ហឹក» លោកលីនស្រាប់តែទន់ជើងដួលទៅលើកៅអី។
«ឯងនិយាយមកឯងកុហកយើងត្រូវទេ?»
«....» ជុងហាវមិនតបឱនមុខចុះសម្រក់ទឹកភ្នែក។
«និយាយមកជុងហាវ»
«....»
«ជុងហាវ!!»
«លោកម្ចាស់ទទួលស្គាល់ការពិតទៅ!!» ជុងហាវស្រែកខ្លាំងស្ទើភ្លាត់សម្លេង។
«អត់ទេ អ្ហឹ! មិនពិតយើងនឹងទៅមើលគេឥឡូវនេះ»
«បង...» លោកលីនបម្រុងនឹងងើបដើរចេញទៅរកលីនស៊ានទៅហើយតែពេលឮសម្លេងរបស់លោកស្រីលីងគាត់ក៏ងាកមកវិញ។
«អូនដឹងខ្លួនហើយ?»
«លីនស៊ាន...លីនស៊ានគេមិនអីទេត្រូវទេ?»
«ប្រាកដណាស់! កូនយើងត្រូវតែមិនអី គេមិនបានទៅណាចោលយើងទេ»
«យើងទៅមើលគេល្អទេ? គេប្រហែលជាកំពុងរង់ចាំយើងហើយ»
«....» ឃើញសកម្មភាពនេះហើយធ្វើឪ្យជុងហាវញ័រដៃញ័រជើងគេសឹងតែឆ្កួតទៅហើយ។
«ឆាប់ទៅ យើងទៅមើលកូនប្រុសរបស់យើង»
«លោកប្រុស...អ្ហឹ! លោកស្រី...ឈប់ទៅខ្ញុំសូមអង្វរទទួលស្គាល់ការពិតទៅ អ្ហឹកៗ លោកប្រុសតូចទៅហើយ!!» ជុងហាវស្រែកខ្លាំងៗទាំងស្អកនាយកម្លោះលុតជង្គង់ទៅលើឥដ្ឋសុំអង្វរអ្នកទាំងពីរគេដឹងថាចិត្តជាឪពុកម្ដាយខំបង្កើតកូនមកដោយលំបាកតែបែជាយមរាជមកប្រល័យជីវិតកូនគាត់ទៅទាំងស្រស់បែបនេះតើឪពុកម្ដាយណាទៅដែលទទួលយកបាននោះតែពេលដែលអ្នកទាំងពីរធ្វើបែបនេះវាធ្វើឪ្យគេកាន់តែឈឺ គេស្ទើតែក្លាយជាមនុស្សវិកលចរិតទៅហើយគេមិនមានជាប់សាច់ឈាមនឹងគ្រួសារនេះទេតែគេរស់នៅទីនេះតាំងពីតូច ទោះឋានៈគេត្រឹមជាកូនចៅតែលីនស៊ានចាត់ទុកគេដូចជាបងប្អូនបង្កើត ចំណែកលោកលីននឹងអ្នកស្រីលីងក៏ចឹងដែរចាត់ទុកគេដូចជាកូនពួកគាត់ចិញ្ចឹមបីបាច់គេបានយ៉ាងល្អតាំងពីកើតរហូតមកដល់ប៉ុណ្ណេះគេមិនធ្លាប់ឃើញមុខម្ដាយឪពុកបង្កើតខ្លួនសោះ សូម្បីតែលោកទាំងពីរក៏មិនដែលនិយាយប្រាប់ទោះគេខំប្រឹងសួរយ៉ាងណាក៏គាត់មិនឆ្លើយតែគេក៏លែងខ្វល់ហើយរស់នៅតាមធម្មតា។ តែឥឡូវនេះ វេលានេះលីនស៊ានដែលធ្លាប់តែលេងជាមួយគេ ធ្លាប់តែឈ្លោះគ្នាជាមួយគេប៉ុន្តែបែជាទៅបាត់ភ្លាមៗដោយមិនបានលាសូម្បីមួយម៉ាត់។
«....» លោកលីនស្ងាត់ពេលឮជុងហាវស្រែកខ្លាំងៗគាត់ក៏អង្គុយចុះសម្រក់ទឹកភ្នែកទាំងអួលណែនក្នុងទ្រូងចំណែកអ្នកស្រីលីងក៏យកភួយមកគ្របមុខសំងំយំ។
«ខ្ញុំសុំចេញទៅក្រៅសិនហើយ» ជុងហាវនិយាយទាំងអួលដើម.កហើយក៏ដើរចេញទោះមិនទទួលបានការអនុញ្ញាតក៏គេចេញដែរ។
/ឌឹប/ឌឹប/
«ហេតុអី?? អ្ហឹ!» ជុងហាវយកដៃវាយជញ្ជាំងមួយទំហឹងរហូតដៃឡើងរលាត់ស្នាមឈាមក្រហមច្រាល។ បើពេលនោះគេទៅលឿនជាងនេះបន្តិចលីនស៊ានគេមិនកើតអីដែរ។
«អេ?»
«សុំទោស» នាយកម្លោះដើរដូចមនុស្សគ្មានវិញ្ញាណទើបទៅបុកនិងគេតែជុងហាវក៏ប្រញាប់សុំទោស។ គេក៏បន្តតម្រង់ទៅបន្ទប់សង្គ្រោះរបស់លីនស៊ានព្រោះគេចង់ទៅមើលលីនស៊ានជាលើកចុងក្រោយ។
«លោកគ្រូពេទ្យ?» គ្រាន់តែមកដល់គេក៏ឃើញថាគ្រូពេទ្យទើបតែចេញមកពីខាងក្នុងទើបគេអើតមើលខាងក្នុងទៅឃើញថាគ្រូពេទ្យទាំងអស់គឺនៅទីនេះ។
«លោកមកល្អហើយ»
«លោកគ្រូពេទ្យចង់និយាយពីអី?» ឮសម្ដីនេះហើយធ្វើឪ្យគេកាន់តែជ្រួញចិញ្ចើមសញ្ញាសួរលោតពេញខួរក្បាលគេទៅហើយ។
«គឺ....»
«ហ្អាស៎? ពិតមែនហេស៎?» ស្ដាប់លោកគ្រូពេទ្យនិយាយចប់ជុងហាវបើកភ្នែកធំៗស្ទុះចូលទៅខាងក្នុងយ៉ាងលឿនតែយើងមិនដឹងទេថាគាត់និយាយពីអ្វីនោះ។
~ពីរថ្ងៃកន្លងផុតទៅ
«ហេតុអីក៏ឯងសន្លប់យូម្លេះ?» អ្នកស្រីលីងកំពុងអង្គុយក្បែររាងតូចបន្លឺឡើងដោយក្ដីបារម្ភព្រោះពីរថ្ងៃហើយតែយីសុីននៅតែមិនទាន់ភ្ញាក់ពីសន្លប់ទៀត។
«កុំបារម្ភអីអូននាងមិនអីទេ» លោកលីននិងជុងហាវក៏នៅទីនេះដែរ។
«....» អ្នកស្រីលីងងក់ក្បាលទាំងដកដង្ហើមធំ។
«លោកម្ចាស់អ្នកស្រីទៅផ្ទះសម្រាកសិនទៅនេះអ្នកទាំងពីមកយូហើយ អ្នកនាងយីសុីនទុកឪ្យខ្ញុំជាអ្នកមើល»
«ជុងហាវនិយាយត្រូវអូនគួរតែទៅសម្រាកសិនទៅ»
«តែអូន....»
«លោកម្ចាស់ក៏ចឹងដែរ»
«ល្អ! តោះអូន» គាត់និយាយហើយក៏ដើរទៅកាន់ដៃប្រពន្ធគាត់បម្រុងនឹងដើរចេញ។
«ពេលនាងដឹងខ្លួនឯងទាក់ទងទៅយើងផង» គាត់និយាយហើយក៏ដើរចេញទៅ។
«កូន....» គ្រាន់តែអ្នកទាំងពីរចេញទៅផុតមិនទាន់បានប៉ុន្មានផងយីសុីនកយដឹងខ្លួន។
«អ្នកនាង»
«ជុងហាវ.....នេះ...ឯណាកូនខ្ញុំ?» យីសុីនងើបឡើងដោះបំពង់ជំនួយអុកសុីសែនចេញហើយក្រឡេកមើលជុំវិញខ្លួនហើយក៏បម្រុងនឹងយកដៃប៉ះពោះខ្លួនឯងតែបែជាវារាបស្មើទៅវិញ។
«កូន....អ្ហឹក! កូនខ្ញុំ» យីសុីនស្រាប់តែស្លន់ មុខចាប់ផ្ដើមស្លេកបម្រុងនឹងចុះពីលើគ្រែតែជុងហាវចាប់ជាប់
«អ្នកនាង!!» គេកាន់តែចាប់នាងកាន់តែរើ។
«លែង!! ជុងហាវ! កូនខ្ញុំ អ្ហឹក! កូនខ្ញុំនៅឯណា? អ្ហឹកៗ»
«អ្នកនាង! ស្ដាប់ខ្ញុំ» ជុងហាវយកដៃទាំងពីរក្ដោបមុខស្រីស្រស់ឪ្យមើលមកកាន់ខ្លួនរួចនិយាយបន្ត....
«កូន...អ្នកនាងគេរលូតបាត់ហើយ»
«អត់ទេ!! ឯងកុហក!! អ្ហឹកៗ
«អ្នកនាង!»
«ឯងនិយាយការពិតមកជុងហាវ! និយាយមក អ្ហឹកៗ»
«....» នាងនិយាយផងយកដៃវាយស្មាគេខ្លាំងៗជុងហាវក៏មិនតបធ្វើឪ្យនាងកាន់តែកម្រោលចូលព្យាយាមរើខ្លាំងៗ។
«អ្នកនាង!!»
«លែងយើង អ្ហឹកៗ យើងទៅរកកូន!!» នាងប្រើកម្លាំងទាំងអស់ដែលមានវាយទ្រូងគេឌឹប ច្រានផងអីផងតែនាងទើបតែភ្ញាក់ពីសន្លប់ម៉េចនឹងមានកម្លាំងទៅ?
«គ្រូពេទ្យ!! មានពេទ្យនៅក្បែរនេះទេ?» ជុងហាវទប់ទល់នឹងនាងលែងជាប់ទើបស្រែកឡើងខ្លាំងៗក្រែងលោមានពេទ្យនៅក្បែរនេះព្រោះបើគេចេញទៅគ្មានអ្នកចាប់នាងទេ។
«គ្រូពេទ្យ!!»
/ក្រាក/
«មានរឿងអីមែន?»
«ជួយ...ជួយចាប់...»
«ចាំមួយភ្លែត!! ខ្ញុំនឹងចាកថ្នាំរំងាប់អារម្មណ៍ឪ្យនាង» អ្នកគ្រូពេទ្យនិយាយហើយក៏ប្រញាប់រត់ចេញទៅខាងក្រៅ បានបន្តិចក៏ត្រឡប់មកវិញ។
«លែងយើងជុងហាវ អ្ហឹកៗ»
YOU ARE READING
សិស្សប្រុស 🔞 (ចប់)
Romanceសិស្សប្រុស ត្រេល័រ រឿងរ៉ាវគ្រប់យ៉ាងកើតចេញពីក្មេងប្រុសវ័យ ១៨ ឆ្នាំម្នាក់ដែលបានលង់ស្រឡាញ់អ្នកគ្រូរបស់គេ គេខំព្យាយាមរកវិធីសាស្រ្តគ្រប់បែបយ៉ាងដើម្បីបាននាងក្លាយជាកម្មសិទ្ធរបស់គេ នាងជាអ្វីៗគ្រប់យ៉ាងរបស់គេ ឪ្យគេសម្លាប់មនុស្សប៉ុន្មាននាក់ដើម្បីនាងក៏បានគេព...