សិស្សប្រុស
ភាគទី ២២«បងសៀវប៉ិនកំប្លែងណាស់!»
«ខ្ញុំអត់ចេះទេ»
«បងពូកែនិយាយបែបនេះ បើបាននៅអង្គុយស្ដាប់បងនិយាយមួយយប់ទល់ភ្លឺទៀតក៏មិនធុញដែរ»
«អ្ហឹ....» និយាយតបទៅនាងវិញដោយផ្ដល់សញ្ញាឪ្យកូនចៅបញ្ជាក់ថាជួយគេផង។
«អ្នកនាងមុីសុីងខ្ញុំថាអ្នកនាងចេញទៅបានហើយ»
«ឯងចេះស្អី? បិទមាត់ទៅ»
«បាទខ្ញុំចេះបានខ្ញុំនិយាយ»
«ខ្ញុំថាប្អូនត្រឡប់ទៅវិញចុះ»
«ក៏បាន! ចឹងខ្ញុំលាទៅសិនហើយ»
«ហ្អឹម!» គេគ្រហឹមតបនាង នាងក៏ដើរចេញពីបន្ទប់ពេទ្យហើយក៏ឆ្លៀតដៀងមកសម្លក់កូនចៅរបស់លោកលីនស្ទើជ្រុះគ្រាប់ភ្នែក។
«មកមិនចេះមើលពេលវេលាមែន» គ្រាន់តែចេញមកដល់ខាងក្រៅនាងក៏រអ៊ូឡើងទាំងខឹងហើយក៏ចេញពីមន្ទីពេទ្យបាត់ទៅ។
«ឯងមកចំពេលល្អណាស់»
«បាទ!»
«ឯងជូនម៉ាក់យើងទៅដល់ផ្ទះហើយមែន?»
«បាទរួចហើយ»
«ល្អហើយចឹង! ឯងចេញទៅយាមខាងក្រៅទៅ»
«បា...អ្ហឹ...តែមិញលោកប្រុសថាឪ្យខ្ញុំនៅអង្គុយកំដរលោកប្រុសតូចជាមួយ»
«មិនបាច់! យើងតែឯងក៏បានដែរ»
«...» កូនចៅនាយកម្លោះក៏ឱនក្បាលចុះជាការគោរពហើយក៏ដើរចេញទៅអង្គុយយាមនៅខាងក្រៅ។
«អាស៊ាន»
«ថី?» កម្លោះស៊ានទាញភួយចេញពីមុខហើយងាកមកតបបងប្រុស។
«អញខំជួយហែងហើយអត់គិតអរគុណមួយម៉ាត់ទេហេស៎?»
«អរគុណ»
«ឪ្យស្រួលតិចមើលហា៎»
«ហឺយយ! ខ្ញុំសូមអរគុណនូវទឹកចិត្តដ៏បវរបស់បងប្រុសដែលបានជួយប្អូនប្រុសពីបិសាចជញ្ជក់ឈាម»
«ស្អីហា៎ហៅមុីសុីងសុទ្ធតែបិសាចជញ្ជក់ឈាម»
«មិនឪ្យហៅចឹងយ៉ាងម៉េចបើជួបខ្ញុំពីរដងឪ្យដៃទាំងពីរដងឥឡូវជួបហែងឪ្យដៃហែងទៀត ទោះពីមុនជាអ្នកធ្លាប់លេងជាមួយគ្នាតែឥឡូវផ្សេង»
«តែនាងជាអនាគតប្រពន្ធឯងណា»
«កុំសូម្បីតែគិត»
«ហ្អាក៎? ចុះឯងនិយាយជាមួយប៉ាហើយតើហីថាព្រម?»
«ខ្ញុំនិយាយឪ្យតែរួចខ្លួនទេ ព្រោះបើនៅតែប្រកែកជាមួយគាត់ប្រាកដណាថាគាត់ចាប់ខ្ញុំឃុំទុកហើយបង្ខំឪ្យការឆាប់ៗមិនខាន»
«ចុះឯងសុំពន្យាពេលដើម្បីអី?»
«រឿងខ្ញុំកុំចេះ»
«អរ....អញដឹងហើយ»
«បើដឹងហើយជួយបិទមាត់ឪ្យជិតផង»
«ក៏បាន» បន្ទាប់ពីការសន្ទនារវាងអ្នកទាំងពីរបញ្ចប់លីនសៀវក៏ញុាំអាហារពេលល្ងាចពេលញុាំរួចក៏ដេកលក់ នៅតែលីនស៊ានដែលដេកមិនលក់ព្រោះគេនៅបញ្ឈរភ្នែកគិតពីរឿងយីសុីន។
«បងនឹងតាមរកអូនឪ្យឃើញទោះអូនទៅដល់ទីណាក៏ដោយយីសុីន អូនកុំសង្ឃឹមថាអាចគេចចេញពីកណ្ដាប់ដៃបងឪ្យសោះ» គេខំតាមអង្វនាងនិយាយបន្ទន់ចិត្តនាងថ្នមចិត្តនាងគ្រប់បែបយ៉ាងតែគេមើលទៅនាងដូចមិនខ្វល់ នាងចង់ឪ្យគេចេញពីនាង នាងចង់មានសេរីភាពនាងស្អប់គេស្អប់ដល់ឆ្អឹង មើលទៅកាយវិការនិងពាក្យសម្ដីរបស់នាងបញ្ជាក់ច្បាស់ថានាងមិនបានស្រឡាញ់គេសូម្បីបន្តិចតែគេពិតជាមិនអាច មិនអាចរស់នៅដោយគ្មាននាងបានឡើយគេបានសន្យានឹងខ្លួនឯងរួចហើយថាម្ចាស់បេះដូងគេគឺជានាងម្នាក់គត់ មនុស្សគេចង់បានអ្វីគឺបាននឹងគ្មានឡើយពាក្យថាមិនអាចក្នុងវចនានុក្រមរបស់លីនស៊ាន ទោះគេត្រូវរកនាងអស់មួយផែនដីទៀតក៏គេនឹងរកនាងឪ្យទាល់តែឃើញ។ អាចនិយាយបានថាគេអាត្មានិយមក៏បានតែគេពិតជាមិនអាចរស់នៅខ្វះនាងបានឡើយ គេសុខចិត្តលះបង់គ្រប់សព្វបែបយ៉ាងដើម្បីនាង កុំថាឡើយសម្លាប់មនុស្សម្នាក់ឪ្យគេអាចសម្លាប់មនុស្សដល់ទៅដប់នាក់ដែលចង់បាននាង....។
បើគេរកនាងនាងឃើញគេនឹងដាក់ច្រវាក់នាងក្រសោបនាងទុកមិនឪ្យចាកចេញទៅណាដាច់ខាត ទោះអ្វីដែលគេព្យាយាមក្រសោបទុកវាជាបន្លាដែលមុតស្រួចក៏ដោយ។ បើនាងថាគេជាមនុស្សអាក្រក់ទៅហើយ ក៏បានគេសុខចិត្តធ្វើជាមនុស្សអាក្រក់ក្នុងក្រសែភ្នែកទៅចុះឪ្យតែបាននាងមកនៅក្បែរបានមើលមុខនាងរាល់ថ្ងៃបានប៉ះពាល់ បានឮសម្លេងនាងរាល់ថ្ងៃគេក៏អស់ចិត្តហើយ។
ពេលវេលាពិតជាដើរលឿនណាស់ក្នុងមួយពព្រិចភ្នែកសោះរយៈពេល ៤ ខែបានកន្លងផុតទៅយ៉ាងលឿន លឿនហួសពីការគិត។ ក្នុងរយៈពេលនេះកម្លោះស៊ានបញ្ជាឪ្យគេតាមរកនាងតូចយីសុីនគ្រប់កន្លែងស្ទើតែគ្រប់ជ្រុងជ្រោយនៃប្រទេសចិនទាំងមូលទៅហើយ សូម្បីតែគេខ្លួនឯងក៏ចឹងដែរគេចតែសាលាដើម្បីស្វែងរកនាងតែលទ្ធផលសូម្បីតែស្រមោលនាងក៏គេមិនឃើញដែរទោះជាយ៉ាងណាក៏គេនៅតែមិនអស់សង្ឃឹមគេនឹងតាមរកនាងរហូតដល់ដង្ហើមចុងក្រោយនៃជីវិតគេ...ជីវិតគេប៉ុន្មានខែនេះគឺតាមរកនាងនឹងគេចមុខពីមុីសុីង ស្រីម្នាក់នឹងប្រហែលមិនមានការងារធ្វើទេមើលទៅទើបតាមគេស្ទើគ្រប់កន្លែងគ្រប់ពេលវេលា គេធុញណាស់តែមិនដឹងធ្វើយ៉ាងម៉េចមានតែគេច គេជិតឆ្កួតហើយជួបលើកណាក៏ឪ្យដៃគេដែរ។
«បងស៊ានហា៎...»
«មកធ្វើអី?» ទៀត! មកទៀតគេបិទភ្នែកសង្គ្រឺតធ្មេញទាំងធុញទ្រាន់នេះមិនចង់ឪ្យគេរស់នៅបានសុខខ្លះទេហេស៎? គិតតាមគេលុះអវសាន្តម៉ងហី?
«មកលេងបងនោះអី! ចូល បានទេ?»
«ចូលមកទ្វាមិនបានចាក់សោរ»
/ក្រាក/
«បងកំពុងធ្វើអីនឹង»
«មិនចេះបើកភ្នែកមើលទេហេស៎? កំពុងរៀននឹងហើយ»
«ខ្ញុំសួរធម្មតាតើចាំបាច់សម្ដីធ្ងន់ធ្វើអី?»
«ហើយមករកខ្ញុំមានការអី?»
«គឺថាអ៊ំប្រុសបានរៀបចំដំណើរកំសាន្តឪ្យពួកយើងនៅថ្ងៃស្អែកនោះអី បងភ្លេចហើយមែន?»
«ខ្ញុំមិនភ្លេចទេមិនបាច់រំឭក»
«ខ្ញុំគ្រាន់តែខ្លាចថាបងភ្លេចនឹងណា»
«...» គេឈប់និយាយហើយក៏ឈ្ងោកមុខសរសេអក្សរបន្ត។
«បងដឹងទេ? ខ្ញុំបានឆែកមើលរួចហើយនៅទីនោះស្អាតណាស់ហើយស្ងប់ស្ងាត់ទៀតពេលពួកយើងទៅប្រាកដជារូមេទិកទៀតបងគិតចឹងទេ?»
«មិនដឹង!» គេឆ្លើយបែបសោះអង្គើយ។
«តែបងមិនគិតខ្លះទេហេស៎?»
«មិនបានគិត! គ្មានអ្វីគួរឪ្យខ្វល់ផង»
«កុំនិយាយបែបនេះមើល»
«ឯងចេញទៅខ្ញុំត្រូវការរៀន»
«តែ...»
«ចេញទៅខ្ញុំត្រូវការសមាធិក្នុងការរៀន»
«ក៏បាន! ចាំជួបគ្នាពេលចេញដំណើរ» នាងនិយាយហើយក៏ដើរចេញទៅបាត់។
/ប្រាវ/
«ហេតុអ្វីបងរកអូនមិនឃើញ? អូននៅកន្លែងណា?» បន្ទាប់ពីមុីសុីងចេញទៅផុតបានមួយសន្ទុះគេក៏ស្រាប់តែគ្រវៀសរបស់គ្រប់យ៉ាងនៅលើតុចោលខ្ទិចគ្មានសល់។
«....» នាយកម្លោះអង្គុយធ្មឹងដូចរូបចម្លាក់គេកំពុងសញ្ជឹងគិតថាគួររកនាងនៅកន្លែងណាទៀត។
/ក្រឺង/ក្រឺង/
កំពុងតែក្ដៅក្រហល់ក្រហាយសុខៗសម្លេងទូរសព្ទក៏រោឡើង។
(អាឡូលោកប្រុសតូច)
«ឯងរកនាងឃើញទេ?»
«បាទមិនឃើញទេ»
«បើរកនាងមិនទាន់ឃើញកុំទាក់ទងមកយើងឪ្យសោះ»
«បាទលោក...»
/ទឺត/ទឺត/
«ចង្រៃយ៍!!» គេបន្លឺឡើងទាំងធុញទ្រាន់បម្រុងលើកទូរសព្ទបោកតែត្រូវផ្អាកសកម្មភាពវិញព្រោះក្នុងទូរសព្ទនេះមានរូបរបស់នាង មានរឿងរ៉ាវដែលគេធ្វើជាមួយនាងច្រើនណាស់។
~ព្រឹកថ្ងៃបន្ទាប់
«ពេលទៅដលកុំភ្លេចខលប្រាប់ម៉ាក់ផងឮទេ?» អ្នកស្រីលីង
«បាទ»
«មើលថែក្មួយសុីងឪ្យស្រួលបួល» លោកលីន
«បាទប៉ា»
«ឪ្យលឿនមកបងស៊ាន»
«...» គេមិនតបតែធ្វើមុខស្មើហើយដើរចូលទៅក្នុងឡាន។
«ចេញទៅ»
«បាទលោកប្រុស» ឡានក៏បើចេញពីភូមិគ្រិះដោយអ្នកទៅមានចំនួនបីនាក់គេ មុីសុីងនិងជុងហាវកូនចៅដែលស្និទ្ធស្នាលនឹងគេ។
«បងសប្បាយចិត្តទេពេលបានទៅដើរលេងជាមួយខ្ញុំបែបនេះ?» នាងនិយាយទាំងគៀកដៃគេជាប់
«ធម្មតា»
«បងនិយាយបែបនេះមិនខ្លាចខ្ញុំអន់ចិត្តទេហេស៎?» នាងនិយាយទាំងឱនមុខចុះធ្វើដូចកម្សត់។
«មិនដឹង!»
«បងស៊ាន!!»
«លែងដៃខ្ញុំសិនទៅ»
«អត់ទេ»
«ខ្ញុំមិនចេះនៅបែបនេះ»
«តែខ្ញុំចូលចិត្ត» លីនស៊ាននិយាយឡើងទាំងធ្វើសញ្ញាដាក់កូនចៅខ្លួនតាមរយៈកញ្ចក់មើលក្រោយ។
«....» ជុងហាវឃើញហើយក៏យល់ស្ថានការណ៍ភ្លាមទើបធ្វើជាបើកឡានរេចុះរេឡើងចូលក្រឡុកផងអីផងធ្វើឪ្យមុីសុីងទ្រាំមិនបានក៏និយាយឡើង។
«នេះឯងមិនចេះបើកឡានទេហេស៎?»
«បា...បាទគឺខ្ញុំ...»
«ឯងមិនស្រួលខ្លួនមែនទេជុងហាវ?» លីនស៊ានសួរដូចបារម្មណ៍។
«បាទលោកប្រុសគឺខ្ញុំក្ដៅខ្លួនតាំងពីយប់មិញ ហើយឥឡូវដូចវិលមុខយ៉ាងម៉េចមិនដឹងទេ» ជុងហាវយកដៃម្ខាងញីក្បាលខ្លួនឯងតិច។
«ឯងមកអង្គុយខាងក្រោយមកទុកឪ្យយើងអ្នកបើកឡាន»
«បន្តែលោកប្រុស...»
«មិនអីទេឯងសម្រាកចុះ»
«បាទ»
/ងឺត/
«បងស៊ាន...ទុកឪ្យគេអ្នកបើកទៅបងអង្គុយទីនេះហើយ»
«មិនបាន! ទុកឪ្យគេបើកបើមានគ្រោះថ្នាក់ធ្វើយ៉ាងម៉េច?»
«អត់ទេ»
«លែងដៃ!»
«....»
«ប...បង» គេឈប់និយាយបេះដៃនាងចេញហើយក៏បើកទ្វារចេញពីឡានទៅអង្គុយកន្លែងបើកវិញចំណែកជុងហាវក៏មកអង្គុយខាងក្រោយក្បែរមុីសុីង។
(ដូចខ្វះពេលឈឺ) មុីសុីងរំកិលខ្លួនទៅក្បែរទ្វាឪ្យឆ្ងាយពីជុងហាវហើយដាក់ដៃខ្វែងចូលគ្នានិយាយក្នុងចិត្តទាំងដៀងសម្លក់ជុងហាវដូចសត្រូវតាំងពីជាតិណាមកចឹង។
«....» លីនស៊ានលើកមេដៃជាសញ្ញាតាមកញ្ចក់បញ្ជាក់ថាធ្វើបានល្អ ជុងហាវក៏ញញឹមទៅវិញបញ្ជាក់ថាអត់អីទេបាទខ្ញុំឆ្លាតចឹងតាំងពីដើម។
អ្នកទាំងបីក៏បន្តដំណើររហូតមិនយូប៉ុន្មានក៏មកដល់រីសតក្បែរជើងភ្នំទោះវារាងដាច់ស្រយាលបន្តិចតែមនុស្សនៅទីនេះមានច្រើនកុះករ មានផ្សារមានសាលារៀននិយាយទៅជីវភាពអ្នករស់នៅទីនេះគឺសាមញ្ញណាស់មិនហឺហាមិនសុីវីល័យ។
«បងស៊ាន!!» ទៀត! គ្រាន់តែគេចុះពីឡានភ្លាមមុីសុីងក៏មកតោងដៃគេជាប់។
«មុីសុីងលែងដៃខ្ញុំ ខ្ញុំត្រូវការរើអីវ៉ាន»
«អត់ទេ! ឥវ៉ាន់ទាំងនេះទុកឪ្យជុងហាវអ្នករើទៅ»
«...» លីនស៊ានធ្វើជាញាក់ភ្នែកដាក់ជុងហាវ
«ខ្ញុំរើអត់រួចទេបាទ»
«អីវ៉ានបន្តិចសោះឯងរើមិនរួច?»
«បើច្រើនយ៉ាងនេះខ្ញុំរើម្នាក់ឯងកាលណាហើយទៅបាទ?»
«ចុះអ្នកមើលការខុសត្រូវនៅទីនេះមិនហៅមកឪ្យជួយរើទៅ»
«មានការងារត្រូវចេះជួយគ្នា»
«តែបងស៊ាន...»
«ទៅៗមុីសុីង» លីនស៊ាន
«តែ...»
«មុីសុីង»
«ក៏បាន!» នាងនិយាយហើយក៏ព្រមលែងដៃគេហើយឈរទៅម្ខាង។
«សួស្ដីបាទ! លោកគឺលោកប្រុសតូចលីនស៊ានដែលបានកក់កន្លែងខ្ញុំមែនទេ?» កំពុងនឹងរៀបបើកគូតឡានអ្នកមើលការខុសត្រូវក៏ចូលមក។
«បាទ» លីនស៊ាន
«បាទអញ្ចឹងសូមអញ្ជើញមកតាមខ្ញុំឥវ៉ាននេះទុកឪ្យ...»
«មិន...មិនអីទេឥវ៉ាននេះទុកឪ្យខ្ញុំនឹងជុងហាវអ្នករើដោយខ្លួនឯងក៏បានដែរ»
«ដូចជាមិនសមទេ លោកជាភ្ញៀវ VIP បែបនេះ...»
«មិនអីទេបាទខ្ញុំនិងលោកប្រុសតូចអាចលើកដោយខ្លួនឯងបាន»
«អ្ហឹ...ចឹងក៏បានដែរ»
«តែកុំភ្លេចឪ្យគេយកឡាននេះទៅទុកផង»
«បា...បាទ» បន្ទាប់ពីនិយាយរួចអ្នកទាំងពីរក៏លើកអីវ៉ាន់ទាំងអស់នៅក្នុងឡានដែលមិនច្រើនហើយក៏មិនតិច ដែលច្រើនបំផុតនោះគឺឥវ៉ានរបស់មុីសុីងមិនដឹងជាដាក់មកច្រើនអីម្លឹងៗទេដាក់មកដូចមកនៅរាប់ឆ្នាំចឹង។
អ្នកទាំងបីដើរតាមអ្នកមើលការខុសត្រូវនៅទីនេះរហូតទៅដល់កន្លែងត្រូវស្នាក់នៅ។
«បងប្រុងទៅណានឹង?» គ្រាន់តែមកដល់ភ្លាមគេក៏ដាក់ឥវ៉ាន់នាងចុះហើយក៏យកតែឥវ៉ានរបស់ខ្លួនបម្រុងនឹងដើរចេញ។
«ទៅកន្លែងស្នាក់នៅរបស់ខ្ញុំ»
«ចុះក្រែងអ៊ំប្រុសគាត់បានរៀបចំឪ្យយើងនៅជាមួយ...»
«តែខ្ញុំអត់ចង់នៅ» នាងនិយាយមិនទាន់ចប់ផងតែត្រូវគេនិយាយកាត់។
«បងបែជាទុកខ្ញុំចោល?»
«មិនបានទុកចោលឯណាខ្ញុំឪ្យជុងហាវនៅមើលឯងតើ»
«ខ្ញុំមិនត្រូវការ! នេះខ្ញុំមកដើរលេងជាមួយបង មិនមែនជាមួយគេ»
«បើមិនត្រូវការអត់ទៅ! តោះជុងហាវទៅនៅជាមួយខ្ញុំវិញ» លីនស៊ាននិយាយបែបសោះអង្គើយ គ្រប់ពាក្យដែលគេចង់និយាយគេក៏និយាយចេញមកមិនចេះលាក់ចង់នាងអន់ចិត្តដល់ស្លាប់ទៀតក៏គេមិនខ្វល់ ព្រោះមនុស្សដែលគេខ្វល់មានតែយីសុីនម្នាក់គត់។
«បង....ខ្ញុំនឹងខលប្រាប់អ៊ំប្រុស»
«ខលទៅ! ខលឥឡូវម៉ងទៅខ្ញុំនៅអង្គុយចាំមើលថាឯងទូលពិតអីខ្លះប្រាប់ប៉ាខ្ញុំ?»
«....»
«បើឯងហ៊ានខលខ្ញុំនិងរត់ទៅឪ្យបាត់មិននៅរៀបការជាមួយនាងទេ»
«....» ឮប្រយោគគេនិយាយហើយនាងលែងតបតព្រោះនាងខ្លាចថាគេរត់ទៅមែន បើគេរត់ទៅមែនបំណងនាងនិងគ្រួសារដែលចង់បានទ្រព្យនាងមិនត្រូវរលាយ? ស្លាប់ហើយ! មនុស្សគេចិត្តហ៊ានផង។
«....» គេឈប់និយាយរៀបនឹងដើរចេញជាមួយនឹងជុងហាវ។
«ចុះបងមិនជួយរៀបអីវ៉ាន់ខ្ញុំទេហេស៎?»
«ឥវ៉ានឯងខ្ញុំមិនស្គាល់! រៀបខ្លួនឯងទៅ» និយាយចប់លីនស៊ានដើរចេញដូចធម្មតាធ្វើឪ្យមុីសុីងខឹងស្ទើខ្លោច។
«អ្ហាយយយយ៎!» មុីសុីងស្រែកឡើងខ្លាំងៗទាំងខឹងចិត្តធ្វើឪ្យជុងហាវត្រូវយកដៃខ្ទប់ត្រចៀក។
«ម៉េចក៏បងធ្វើបែបនេះដាក់ខ្ញុំ? អ្ហឹកៗ» មុីសុីងនិយាយឡើងទាំងតាមសម្លក់លីនស៊ានពីក្រោយ។
«តិចជ្រុះគ្រាប់ភ្នែក?» ជុងហាវនិយាយតិចៗ។
«ឯងនិយាយអី?» មុីសុីងងាកទៅសម្លក់ជុងហាវវិញម្ដង។
«អត់មានអីទេបាទ» គេញញឹម
«ប្រាកដហើយថាអត់មាន?» អម្បាញ់មិញឮគេនិយាយដែរតែមិនច្បាស់។
«បាទប្រាកដ!!»
«ហើយហ្កាល់ទើបឯងចេញទៅ?»
«ទៅឥឡូវហើយបាទ ព្រោះខ្ញុំក៏មិនចង់នៅដែរខ្លាចបែកក្រដាស់ត្រចៀក»
«អា.....» និយាយហើយជុងហាវក៏រត់ចេញយ៉ាងលឿនរកនាងជេមិនទាន់។
«អ្ហាយយយយ៎!! អាឆ្កួត!!» ថាមែនៗបើគេនៅប្រហែលត្រូវបែបក្រដាស់ត្រចៀកមែនហើយបើម្លឹងៗ។
«លោកប្រុស»
«ឯងត្រូវធ្វើយ៉ាងម៉េចក៏ដោយត្រូវហាមឃាត់មុីសុីងកុំឪ្យមកជួបយើងឪ្យសោះ»
«បាទ»
«ហើយកុំភ្លេចឪ្យសោះ....»
«បាទមិនភ្លេចទេ» ជុងហាវនិយាយហើយក៏ដើរចេញទុកឪ្យលីនស៊ាននៅឈរញញឹមម្នាក់ឯងមិនដឹងថាមានរឿងអីទើបញញឹមបិទមាត់មិនជិតបែបនេះ។
«ជួបគ្នាថ្ងៃស្អែកម្ចាស់ចិត្តបង!» លីនស៊ាននិយាយដោយញោចស្នាមញញឹមបំណងប៉ាម៉ាក់គេចង់ឪ្យគេមកដើរលេងជាមួយមុីសុីង តែគេវិញមកព្រោះគេដឹងថាយីសុីននៅទីនេះទើបគេមក។ តាមពិតទៅកូនចៅគេបានផ្ដល់ដំណឹងមកថានាងពិតជារស់នៅទីនេះពិតមែនគេថែមទាំងដឹងទៀតផងថានាងមានកូនរបស់គេទៀតគេឮហើយសែនញាប់ញ័របើតាមចិត្តគេពេលនេះគេចង់តែទៅរកនាងឥឡូវនេះតែ....។
«និង....កូនសំណព្វចិត្តប៉ា» គេនិយាយទាំងញញឹមសប្បាយចិត្តបើនិយាយទៅក៏គួរឪ្យខឹងណាស់ដែរ នាងមានកូនរបស់គេតែនាងមិនប្រាប់គេហើយនាំកូនរបស់គេរត់ទៀតនេះបើគេរកនាងមិនឃើញទេនាងចង់នាំកូនគេរត់គេចពីគេមួយជីវិតហេស៎? តែចូលរួមសោកស្ដាយផងព្រោះថាពេលនេះគេដឹងហើយដឹងគ្រប់យ៉ាងគេនឹងមិនឪ្យនាងរបូតទៅម្ដងទៀតឡើយ។
![](https://img.wattpad.com/cover/368333357-288-k579327.jpg)
YOU ARE READING
សិស្សប្រុស 🔞 (ចប់)
Romanceសិស្សប្រុស ត្រេល័រ រឿងរ៉ាវគ្រប់យ៉ាងកើតចេញពីក្មេងប្រុសវ័យ ១៨ ឆ្នាំម្នាក់ដែលបានលង់ស្រឡាញ់អ្នកគ្រូរបស់គេ គេខំព្យាយាមរកវិធីសាស្រ្តគ្រប់បែបយ៉ាងដើម្បីបាននាងក្លាយជាកម្មសិទ្ធរបស់គេ នាងជាអ្វីៗគ្រប់យ៉ាងរបស់គេ ឪ្យគេសម្លាប់មនុស្សប៉ុន្មាននាក់ដើម្បីនាងក៏បានគេព...