សិស្សប្រុស
ភាគទី ២៩លីនស៊ានទម្លាក់ថូផ្កាចោលឮសូរប្រាវហើយក៏រត់យ៉ាងលឿនទៅក្បែរទ្វារបន្ទប់របស់យីសុីន។
/តុ/តុ/
«យីសុីនបើកទ្វារ» លីនស៊ានគោះទ្វារខ្លាំងចំណែកមាត់ក៏ចេះតែស្រែកហៅយីសុីនឪ្យបើកទ្វារ។
«យីសុីន.....»
/ក្រាក/
«ឯងកើតអី?» គេបម្រុងនឹងស្រែកម្ដងទៀតតែយីសុីនក៏ដើរមកបើកទ្វារល្មមទើបគេប្រញាប់ទៅពួនពីក្រោយខ្នងនាង។
«ខ្មោច!! អ្ហឹ! មានខ្មោចនៅខាងក្រៅ»
«ឯងឆ្កួតទេហេស៎? មានខ្មោចឯណាមកនៅទីនេះ»
«អត់ទេ!! មានមែនហាស៎! វាធ្វើសម្លេង ហា៎...! បើកទ្វារឪ្យយើង!! ហើយវាគោះទ្វារតុ! តុ!» លីនស៊ាននិយាយទាំងធ្វើសម្លេងដែលគេបានឮអម្បាញ់មិញប្រាប់យីសុីនធ្វើឪ្យនាងជ្រួញចិញ្ចើមហើយនិយាយ។
«ឯងខ្លាចខ្មោច?»
«បង.....» ពុទ្ធោអើយចេញធាតុពិតអស់ គេគាំងមិនដឹងថាតបនាងថាម៉េចព្រោះថាប្រាប់ថាគេខ្លាចមិនបាក់មុខគេអស់?
«ហ្អឹម?» នាងគ្រហឹមសួរបញ្ជាក់។
«តាម....អ្ហឹ! តាមពិតទៅបងគ្មានខ្លាចអីទេ បងធ្វើលេងតើ»
«ធ្វើលេង?»
«នឹង!»
«បើធ្វើលេងចាំបាចមកគោះទ្វារធ្វើអី?»
«បង....បងគោះឪ្យអូនមកឪ្យបានពីរនាក់.....អីយ៉ាស់ច្រឡំ! បងខ្លាចថាវាចូលទៅលងអូននៅក្នុងបន្ទប់ទើបឪ្យចេញក្រៅនឹងណា»
«ចឹងផង?»
«បាទ! អូនឃើញទេបងបារម្ភពីអូនប៉ុណ្ណា»
«បើបារម្ភពីខ្ញុំណាស់ក៏អញ្ជើញដើរទៅបើកទ្វារមើលដោយខ្លួនឯងទៅខ្ញុំចង់សម្រាក»
«អេ....អេ!!» នាងរៀបនឹងដើរចូលទៅខាងក្នុងវិញទាំងយកដៃទប់ពោះខ្លួនឯងតែត្រូវគេឃាត់។
«ក្រែងថាមិនខ្លាច? ចឹងមិនទៅឃាត់ខ្ញុំធ្វើអី?»
«នៅនឹងហើយបានពីរនាក់»
«អត់ទេខ្ញុំងងុយណាស់»
«យី.....»
/ក្រឹប/
ទោះគេប្រឹងឃាត់យ៉ាងណាក៏ឃាត់នាងមិនជាប់ដែរ យីសុីនក៏ចូលទៅខាងក្នុងវិញដោយមិនភ្លេចទាញទ្វាបិទតែមិនចាក់គន្លឹះទេ។
«យីសុីន!! ហីយ៉ា» លីនស៊ានហៅឈ្មោះស្រីស្រស់ទាំងទឹកមុខស្អុយប៉ែតែមិនចង់ទៅរំខាននាងទៀតទេព្រោះនាងថាងងុយហើយគេក៏ខ្ជិលទៅរំខាន។
/តុ/តុ/
«......» ខណ:ពេលនោះសម្លេងគោះទ្វារក៏ឮឡើងម្ដងទៀតធ្វើឪ្យលីនស៊ានត្រូវងាកសម្លឹងទៅកន្លែងនោះម្ដងទៀតទាំងលេបទឹកមាត់ក្អឹកបេះដូចលោតញាប់បែកញើសជោគថ្ងាស់។
«ឯងត្រូវតែបើក!! កូនប្រុសដើមទ្រូងប្រាំហត្ថវើយទៅខ្លាចអីសម្បត្តិត្រឹមខ្មោចមានតែវិញាណគ្មានរូបរាងនោះ» គេនិយាយលួងចិត្តខ្លួនឯងទេតាមពិតក្នុងចិត្តខ្លាចឡើងចង់គាំងនៅកន្លែងទៅហើយតែយ៉ាងណាគេត្រូវតែតាំងចិត្តត្រូវតែបើក បើមិនបើកគឺមិនដឹងទេថាជាអ្វី។
«.....» លីនស៊ានដើរយឺតទៅយកបបោសមកកាន់នឹងដៃហើយក៏ដើរតម្រង់ទៅកាន់ទ្វារសាជាថ្មី។
«ត្រូវតែបើក» គេតាំងចិត្តមែនទែនហើយ។
/ក្រិក/
/ក្រាក/
«......» គ្រាន់តែបើកទ្វារភ្លាមធ្វើឪ្យគេជ្រួញចិញ្ចើមភ្លែតព្រោះថាគ្មាននរណាម្នាក់ឡើយ។
«អេ!! ម៉េចក៏......»
«អ្ហាយយយ៎!!»
«យីសុីន.....»
/ភូស/
សុខៗស្រាប់តែឮសម្លេងនាងតូចយីសុីនស្រែកយ៉ាងខ្លាំងចេញពីក្នុងបន្ទប់មកធ្វើឪ្យលីនស៊ានត្រូវងាកយ៉ាងលឿនហើយបម្រុងនឹងរត់ទៅមើលនាងតែចៃដន្យអីមិនទាន់បានរត់ទៅផងក៏បែជាត្រូវអ្នកខាងក្រៅវាយមួយដំបងចំក្បាលពីខាងក្រៅធ្វើឪ្យគេចាប់ផ្ដើមធេងធោងងាកមកក្រោយវិញតែមិនទាន់បានមើលមុខអ្នកវាយស្រួលបួលផងក៏......
«ឯង.........»
/ព្រូស/
លីនស៊ានដួលព្រូសសន្លប់តឺងទៅលើឥដ្ឋព្រោះមួយដំបងអម្បាញ់មិញវាខ្លាំងដែរដល់ថ្នាក់បែកក្បាលចេញឈាមទៀតផង។ បុរសនោះបន្ទាប់ពីវាយលីបស៊ានឪ្យសន្លប់ហើយក៏នៅឈរមើលបន្តិចឪ្យខ
ច្បាស់ថាគេពិជាសន្លប់មែនឬអត់។
«លីនស៊ាន......» ក្នុងពេលតែមួយយីសុីនក៏ចេញមកខាងក្រៅទាំងត្រហេបត្រហបព្រោះនៅខាងក្នុងមានពស់វាមិនដឹងថាចូលមកតាមណាតែក៏ត្រូវឈប់គាំងមួយកន្លែងបើកភ្នែកធំៗពេលឃើញលីនស៊ានដែលកំពុងដេកដួលលើឥដ្ឋថែមទាំងមានបុរសឈុតខ្មៅនៅក្បែរនោះផងដែរ។
«........» ពេលឮសម្លេងនាងបុរសនោះក៏គ្រលៀសភ្នែកយ៉ាងលឿនសម្លឹងមកកាន់យីសុីនវិញម្ដង។
«ឯង.....ជានរណា? ឯងធ្វើអីលីន ស៊ាន?» យីសុីនស្រែកគំហកសួរវាទាំងក្ដីតក់ស្លុត។
«មិនបាច់ចង់ដឹង! ដឹងត្រឹមថាយើងមកនេះគឺមកយកនាងបានហើយ» វានិយាយទាំងដើរយឺតៗទៅជិតនាង
«ឯងចង់បានយើងធ្វើអី? យើង.....យើងមិនស្គាល់ឯងទេ»
«បន្តិចទៀតនឹងបានដឹងហើយមកតាមយើងតាមសម្រួលមកបើមិនចង់ឈឺខ្លួន»
«បើយើងទៅតាមឯងស្រួលៗមានតែភ្លើ និយាយឡប់ៗអាងាប់!»
«នាង......!!»
«......» យីសុីនលែងនៅបន្តសេចក្ដីជាមួយគេទៀតប្រញាប់ចូលក្នុងវិញតែ.....
«អាឆ្កួត អ្ហឹ!» គ្រាន់តែនាងចូលទៅដល់ខាងក្នុងមិនទាន់បានបិទទ្វាស្រួលបួលផងបុរសនោះស្រាប់តែស្ទុះយ៉ាងលឿនមករុញទ្វារ តែកម្លាំងស្រីពោះធំដូចនាងម៉េចនឹងអាចឈ្នះគេនោះទើបគេអាចចូលមកខាងក្នុងបានយ៉ាងងាយ។
«ឯង.....ឯងចង់បានអី?» យីសុីនដើរថយក្រោយយឺតទាំងភ័យបុកពោះ ដំបូងគិតថាបានលីនស៊ានការពារតែមានឯណាគេសន្លប់បាត់មាត់បាត់ហើយ ចឹងនាងបាននរណាការពារ?
«គឺនាំនាងទៅជួបមនុស្សម្នាក់»
«ជួបនរណា» យីសុីនស្រែកគំហកស្ទើភ្លាតសម្លេង។
«ពេលទៅដល់នាងនឹងដឹង»
«យើងមិនទៅ»
«នាងមិនចង់ដឹងទេហេស៎ថាជានរណា?»
«មិនចង់!! អ្វីដែលយើងចង់នោះគឺចង់ឪ្យឯងចេញពីទីនេះ......អ្ហឹ!!»
«.....»
«កុំចូលមក»
«.....» វាមិនមាត់តែដើរកាន់តែមកជិត
«យើងប្រាប់ថាកុំចូល!!» យីសុីនស្រែកគំហកទាំងញ័រមាត់ទ្រើតភ្នែកបើកធំៗសម្លក់ទៅកាន់វាទាញខ្នោយភួយនៅលើគ្រែគប់ទៅកាន់វាតែវានៅតែដើរមកកាន់តែជិត។
«មកតាមយើងតាមសម្រួលមកនាងនឹងមិនឈឺខ្លួន»
«យើងថាមិនទៅទេ!! ឯងចេះស្ដាប់ភាសាមនុស្សទេ?»
«បាននាងមិនទៅហេស៎.......»
«អ្ហាយយយ៎!» យីសុីនស្រែកឡើងខ្លាំងៗស្ទើបែកសម្លេងពេលមើលទៅខាងក្រោមជើងឃើញពស់ដែលនាងបានឃើញអម្បាញ់មិញមកនៅក្បែរជើងនាងមិនដឹងតាំងពីពេលណាអ្វីដែលគួរឪ្យរន្ធត់ទៀតនោះវាកំពុងបើកវែករកចឹកនាងទៀតផងទើបនាងប្រញាប់រត់ចេញឪ្យឆ្ងាយពីវាយ៉ាងលឿនទាំងយកដៃទប់ពោះខ្លួនឯង។
«ណែ៎! លែង!! លែងយើង អ្ហឹម៎! អ្ហឹម!» បានឱកាសល្អ បុរសនោះក៏ស្ទុះយ៉ាងលឿនចាប់យីសុីនជាប់ដោយប្រើដៃម្ខាងទាញយកក្រណាត់ដែលមានជាតិថ្នាំមកខ្ទប់មាត់យីសុីនរហូតនាងសន្លប់បាត់មាត់ឈឹងលែងរើ។
«.....» បន្ទាប់ពីនាងតូចសន្លប់បុរសនោះក៏ចាប់លើករាងកាយតូចបីឡើងដើរចេញពីទីនេះទៅបាត់មិនដឹងថាទៅណាដោយមិនខ្វល់ពីលីនស៊ានដែលដេកសន្លប់មិនដឹងថាប្រពន្ធកូនត្រូវគេយកទៅបាត់ហើយទេ។
«ងាយៗ!!» បុរសនោះបន្ទាប់ពីឆ្លងទូកហើយក៏ឡើងឡានដែលខ្លួនបានត្រៀមមកគេក៏ដាក់រាងកាយយីសុីនឪ្យដេកនៅខាងក្រោយដោយយកស្កុតមកបិតមាត់នាងជិតទៀតខ្លាចថាភ្ញាក់ពីសន្លប់មកស្រែករញ៉េរញ៉ៃ ចំណែកដៃជើងមិនចងទេព្រោះនាងមានផ្ទៃពោះបែបនេះទោះចង់រត់ក៏រត់មិនកើតដែរ។
បន្ទាប់ពីបានអង្គុយបានស្រួលបួលហើយបុរសនោះក៏ទាញទូរសព្ទមកខលទៅនរណាមិនដឹង។
«អាឡូ»
«ខ្ញុំធ្វើបានសម្រេចហើយបាទ»
«ល្អ! យកនាងមកឪ្យយើងទុកឪ្យយើងចាត់ការបន្ត»
«បាទ!»
«យកនាងទៅដល់ចងទុកឪ្យស្រួលបួល ហើយឯងត្រូវនៅមើលនាងឪ្យជាប់យើងនឹងទៅចាត់ការនាងនៅថ្ងៃស្អែក»
«ទទួលបានបាទ»
«ល្អ»
/ទឺត/ទឺត/
បន្ទាប់ពីដាក់ទូរសព្ទចូលគេក៏ងាកទៅមើលយីសុីនដែលនៅខាងក្រោយរួចនិយាយ....
«ស្អាតប៉ុណ្នឹងដែរមិនគួរចឹងសោះ» គេនិយាយទាំងគ្រវីក្បាលហើយក៏ចេញឡានយ៉ាងលឿនបើកសម្ដៅទៅរកទីតាំងដែលអ្នកបញ្ជាគេប្រាប់ឪ្យទៅ។
~ពេលព្រឹក
«អ្ហឹ.....អូ...អូយ!!» លីនស៊ានកម្រើកខ្លួនតិចៗគ្រាន់តែភ្ញាក់មកភ្លាមក៏ឈឺក្បាលខ្ទោកៗទើបយកដៃទៅស្ទាបតិចៗ។
«ម៉េចក៏ឈឺម្លេះវើយ! អូយ....នេះ.....នេះយប់មិញ...!!» កំពុងតែថ្ងូរស្រែឈឺសុខៗគេស្រាប់តែនឹកឃើញរឿងដែលកើតឡើងកាលពីយប់មិញ។
«យីសុីន!!» គ្រាន់តែនឹកឃើញដល់នាងតូចភ្លាមលីស៊ានស្រាប់តែបើកភ្នែកប្រញាប់ងើបឡលងទាំងយកដៃទប់ក្បាលដែលឈឺដើរតម្រង់ទៅរកយីសុីន។
«ម៉េចក៏.....» ពេលមកឃើញថាទ្វារមិនបានបិទគេកាន់តែស្លន់លើសដើមប្រញាប់ចូលទៅមើលខាងក្នុង។
«ចង្រៃយ៍!!» លីនស៊ានស្រែកគំហកទាំងក្ដៅក្រហាវមុខសង្ហាក៏ប្រែជាក្ដៅឆេះដូចភ្លើងមួយរំពេច គេគ្រាន់តែឃើញសភាពបន្ទប់ក៏ដឹងភ្លាមថានាងត្រូវនរណាម្នាក់ចាប់ជំរិតទៅ ហើយគ្មាននរណាទេក្រៅពីអ្នកដែលវាយគេកាលពីយប់មិញ។
«ឯងហ៊ានណាស់!!» បើគេរកឃើញអាអ្នកដែលថ្លើមធំហ៊ានមកលួចមនុស្សស្រីជាទីស្រឡាញ់របស់គេ គេនឹងសំលេសវាមិនឪ្យសល់សូម្បីតែសាកសពទុកធ្វើបុណ្យ។
«លោកប្រុស....» លីនស៊ានរៀបនឹងដើរចេញទៅរកទូរសព្ទខលទៅជុងហាវតែជុងហាវក៏ស្រាប់តែមកដល់ល្មម។
«មកល្អហើយ» លីនស៊ាននិយាយទាំងទឹកមុខស្មើធេងតែក្នុងចិត្តគេក្ដៅដូចភ្នំភ្លើងដែលផ្ទុះជិតទៅហើយ។
«អ្ហាក៎! ម៉េចក៏បន្ទប់រញ៉េរញ៉ៃម្លេះ? ហើយមានរឿងអី?»
«ត្រៀមកូនចៅឪ្យយើងឥឡូវនេះ»
«ត្រៀមកូនចៅធ្វើអី? ចុះឯណាអ្នកនាង?»
«យីសុីនត្រូវពួកសន្ដានឆ្កែចាប់ជំរិត!!» លីនស៊ាននិយាយទាំងសង្ក្រឺតធ្មេញស្ទើបាក់ភ្នែកចាប់ផ្ដើមក្រហមបញ្ជាក់ថាកំហឹងរបស់គេវាកាន់តែឆេះសន្ធោសន្ធៅ ពេលនេះគេមិនខ្វល់អ្វីទាំងអស់ឪ្យតែបាននាងត្រឡប់មកវិញទោះឪ្យគេកម្ទេចមួយពិភពលោកក៏គេព្រម។
«ឯងត្រៀមកាំភ្លើងឪ្យយើងផង»
«បាទ! តែលោកប្រុសដឹងថាគេចាប់អ្នកនាងទៅកន្លែងណាទេ?»
«ទោះវាយកនាងទៅលាក់កន្លែងណាក៏ត្រូវតែរកឪ្យឃើញ»
«មិនបាច់ពិបាកទេបាទ ព្រោះខ្ញុំបានដាក់ GPS ជាប់ខ្លួនអ្នកនាងហើយ» ដំបូងគេគ្រាន់តែគិតត្រឹមថាខ្លាចនាងលួចរត់ទើបលួចដាក់ទៅតែមិននឹកស្មានថាវាលើសពីការគិត។
«ធ្វើបានល្អឆាប់ទៅ!!» និយាយចប់គេក៏ដើរចេញទៅខាងក្រៅទាំងមុខមាំជុងហាវក៏ដើរទៅតាមទាំងទាញទូរសព្ទមកឆែកមើល Location ។
«វាយកយីសុីនទៅណា?»
«គឺនៅអគារចាស់មួយរាងឆ្ងាយពីទីនេះគួរសម»
«ឆ្ងាយខ្លាំងទេ?»
«ទម្រាំតែទៅដល់ចំណាយពេលអស់ប្រហែលមួយម៉ោងកន្លះតែបើនៅជិះទូកទៀតគឺពីរម៉ោង»
«យកឧទ្ធម្ភាគចក្រមក! ឪ្យលឿនបំផុត»
«បាទ!» ជុងហាវងក់ក្បាលហើយក៏ចុចខលទាក់ទងទៅគ្នីគ្នារបស់ខ្លួន។
«អាឡូលោកបងមានការអ្វីបាទ!!»
«ឯងឆាប់ត្រៀមឧទ្ធម្ភាគចក្រឥឡូវនេះចាំយើងផ្ញើរ Location ឪ្យ»
«បាទ!»
«អេ! កុំភ្លេចយកគ្នីគ្នាបួនប្រាំនាក់មកផងពួកឯងមានរឿងត្រូវធ្វើ»
«បាទលោកបងខ្ញុំនឹងទៅឥឡូវនេះ»
«ល្អ!!»
/ទឺត/ទឺត/
«បន្តិចទៀតឧទ្ធម្ភាគចក្រមកដល់ហើយលោកប្រុស»
«.....» លីនស៊ានងក់ក្បាល
/ទ្រឺង/
បានបន្តិចសម្លេងទូរសព្ទរបស់ជុងហាវក៏រោទ៍ឡើង។
«.....» ជុងហាវទាញយកមកមើលឃើញថាជាលេខរបស់លោកលីនក៏ហុចឪ្យលីនស៊ានតែគេមិនយក។
«លោកប្រុសទទួលសិនទៅក្រែងលោគាត់មានការអីសំខាន់»
«គ្មានអីសំខាន់ក្រៅពីជំនួញរបស់គាត់ទេ»
«លោកប្រុសហា៎និយាយតែបន្តិចក៏បានដែរ»
«អត់ទេ»
«ឥឡូវអញ្ចេះក៏បានដែរលើកស្ដាប់ឪ្យដឹងរឿង បើលោកម្ចាស់គាត់និយាយរឿងដែលលោកប្រុសមិនចូលចិត្តក៏ចុចបិទទៅ»
«......» គេកំពុងគិតពិចារណា។
«លើកទៅ»
«.....» លីនស៊ានក៏ទទួលយកទូរសព្ទមករួចចុចលើក។
(អាឡូលីនស៊ាន!!)
«.....»
(ម៉េចក៏ឯងមិនលើកទូរសព្ទប៉ា?)
«......» ទូរសព្ទគេដាក់ Silent ទើបមិនឮ។
(មុីសុីងនៅក្បែរនោះទេ?)
«គ្មានទេ»
(ល្អហើយចឹង!!)
«ប៉ាមានការអី?»
(ពេលនេះប៉ាដឹងការពិតហើយ តាមពិតគ្រួសាររបស់មុីសុីងគឹជាជនឆបោកឥឡូវនេះប៉ូលីសចាប់បានឪពុកម្ដាយរបស់នាងហើយនៅតែមុីសុីងទេឯងត្រូវធ្វើយ៉ាងម៉េចចាប់ខ្លួនមុីសុីងយកមកឪ្យប៉ូលីសឪ្យបានឮទេ?)
«បាទខ្ញុំដឹងហើយតែពេលនេះខ្ញុំមានរឿងត្រូវធ្វើលាហើយប៉ា»
(អេឈប់សិនហើយឯង......)
/ទឺត/ទឺត/
លីនស៊ានប្រញាប់ចុចបិទយ៉ាងលឿនពេលឧទ្ធម្ភាគចក្រមកដល់។
«យី! អាកូននេះ»
«គេថាយ៉ាងម៉េចទៅបង?»
«វាមិនដឹងជារវល់ស្អីណាស់ណាទេចុចបិទបាត់ហើយ»
«ហ្អឹម!» អ្នកស្រីលីងដកដង្ហើមធំ។ តាមពិតទៅគាត់បម្រុងសួររឿងដែលគេយកឧទ្ធម្ភាគចក្រចេញទៅតែគេចុចបិទបាត់ទើបសួរមិនទាន់។
«ឆាប់ទៅ» លីនស៊ាននឹងជុងហាវក៏ប្រញាប់ឡើងយ៉ាងលឿន។
«ឆាប់ចេញទៅ!!» ជុងហាវ
«បាទ!!» អ្នកបើកឆ្លើយឡើង។
«ទៅកន្លែងនេះ» ជុងហាវក៏ហុចទូរសព្ទឪ្យអ្នកដែលបើកមើលកន្លែងដែលត្រូវទៅ។
«បាទ!!» គាត់ទទួលទូរសព្ទហើយក៏ចាប់ផ្លើមបើកចេញ។
«ឯណាកាំភ្លើង?»
«នេះលោក!!» ជុងហាវទទួលយកកាំភ្លើងហើយក៏ហុចឪ្យលីនស៊ានមួយ ឯមួយទៀតទុកខ្លួនឯង។
«បើវាមិនងាប់កុំហៅយើងថាជាលីនស៊ានឪ្យសោះ!!» លីនស៊ានបន្លឺឡើងទាំងភ្នែកក្រហមច្រាលដៃក្ដាប់កាំភ្លើងស្ទើតែប្រេះទៅហើយគេស្បថ!! បើគេជួបមុខវាកាលណាគេនឹងបាញ់បំបែកក្បាលមិនខានទោះវាជានរណាក៏ដោយយ៉ាងណាក៏គេមិនឪ្យនៅរស់រានមានជីវិតឡើយផ្លូវម៉្យាងគត់ដែលវាត្រូវទៅ ផ្លូវនោះគឺផ្លូវទៅឋាននរក។
~មកមើលយីសុីនវិញ
នាងតូចយីសុីនត្រូវគេចងដៃផ្អោបនឹងកៅអីភ្នែកត្រូវគេយកខ្សែរចងជិត តាំងពីយប់មកដល់ពេលនេះនាងនៅសន្លប់មិនទាន់ដឹងខ្លួនទេ។
«ស្រាយចំណងនាងទាំងអស់»
«បាទ» សម្លេងចេញមនុស្សស្រីម្នាក់ដែលស្លៀករ៉ូបពណ៌សខ្លីលើជង្គង់បបូរមាត់ក្រហមឆេះចំណែកសក់វែងលើចង្កេះបន្តិចហើយគ្មាននរណាឡើយក្រៅពីមុីសុីង។ នាងឈរខ្វែងដៃនៅក្បែរនេះបញ្ជាឡើងអ្នកម្ខាងទៀតក៏ធ្វើតាមយ៉ាងលឿន។
«នាងមិនទាន់ភ្ញាក់ពីសន្លប់ទេបាទ»
«យកទឹកជះចំកណ្ដាលមុខនាងទៅ»
«បាទ» គេឆ្លើយហើយក៏ដើរចេញមុីសុីងក៏ដើរទៅជិតយីសុីនបន្តិចរួចនិយាយ។
«មុខចឹងសោះកោតបងស៊ានយកភ្នែកទៅមើលកើតដែរ» មុីសុីងយកដៃចាប់ចង្ការយីសុីនហើយក៏គ្រវៀសចេញដូចខ្ពើមរអើមណាស់។
«មកដល់ហើយបាទ»
«ជះកណ្ដាលមុខវាទៅ»
«បាទ!!» បុរសនោះក៏ជះទឹកទៅធ្វើឪ្យយីសុីនត្រូវភ្ញាក់ពីការសន្លប់ភ្លាមៗ។
«អ្ហឹ! ខុះ! ខុះ!» គ្រាន់តែដឹងខ្លួនភ្លាមនាងក្អកយកៗព្រោះតែឈ្លក់ទឹក
«ដឹងខ្លួនហើយ?» មុីសុីងបន្លឺ
«ពួក.....ពួកឯងជានរណា? ហើយពួកឯងនាំយើងមកទីណា?»
«ចង់ដឹង?»
«....» នាងនៅស្ងៀម
«នាងមើលមុខយើងឪ្យច្បាស់ហើយផ្ទៀងត្រចៀកចាំស្ដាប់!»
«.....»
«យើងគឺវ៉ាងមុីសុីងអនាគតប្រពន្ធរបស់បងលីនស៊ាន»
![](https://img.wattpad.com/cover/368333357-288-k579327.jpg)
YOU ARE READING
សិស្សប្រុស 🔞 (ចប់)
Romanceសិស្សប្រុស ត្រេល័រ រឿងរ៉ាវគ្រប់យ៉ាងកើតចេញពីក្មេងប្រុសវ័យ ១៨ ឆ្នាំម្នាក់ដែលបានលង់ស្រឡាញ់អ្នកគ្រូរបស់គេ គេខំព្យាយាមរកវិធីសាស្រ្តគ្រប់បែបយ៉ាងដើម្បីបាននាងក្លាយជាកម្មសិទ្ធរបស់គេ នាងជាអ្វីៗគ្រប់យ៉ាងរបស់គេ ឪ្យគេសម្លាប់មនុស្សប៉ុន្មាននាក់ដើម្បីនាងក៏បានគេព...