ភាគទី ២៣

1.1K 72 2
                                    

សិស្ស​ប្រុស​
ភាគទី ២៣

~ព្រឹកថ្ងៃបន្ទាប់
តាំងពីរត់គេចពីលីនស៊ាននាងបានមករស់នៅក្បែរជើងភ្នំ​ លុយទាំងប៉ុន្មានដែលនាងខំសន្សំនាងបានយកមកទិញកូនផ្ទះតូចមួយរស់នៅទីនេះ។ រាល់ថ្ងៃនាងធ្វើការជាអ្នកលក់ផ្កាមើលតែជុំវិញផ្ទះនាងក៏ដឹងគឺពោពេញទៅដោយផ្កាជាច្រើនប្រភេទដុះ​ស្គុះស្គាយ​ចម្រុះពណ៌ឃើញហើយចង់រស់នៅតែម្ដង។ ឪ្យតែព្រឹកឡើងការងាររបស់នាងគឺកាត់ផ្កាកាត់រួចហើយក៏យកទៅលក់នៅឯផ្សាដើម្បីបានលុយខ្លះមកចិញ្ចឹមជីវិត​ តាំងពី់នាងមករស់នៅទីនេះមានអ្នកស្រឡាញ់ចូលចិត្តនាងច្រើនណាស់ព្រោះតែអត្តចរិតស្លូតបូតសុភាពរាបសារបស់នាង។
«ពូ!»
«អរ...ក្មួយសុីនមកដល់ល្មមឆាប់ឡើងទូកមក» ពីផ្ទះនាងទៅផ្សារវារាងឆ្ងាយគួរសមដែរម៉្យាងនាងត្រូវឆ្លងស្ទឹងទៀត។ តែសំណាងនាងណាស់បានលោកពូម្នាក់ចិត្តល្អតែងតែជួយចម្លងនាងទាំងទៅទាំងមកដោយមិនគិតប្រាក់សូម្បីមួយរៀល​ព្រោះដឹងថានាងជាមនុស្សស្រីនៅផ្ទះតែឯងថែមទាំងមានទម្ងន់ទៀត។ ជាពិសេសឪ្យតែគេសួរនាងទាក់ទងនឹងឪពុកកូននាង​ នាងតែងតែប្រាប់គេថាប្ដីនាងត្រូវឡានបុកស្លាប់ទើបធ្វើឪ្យអ្នកនៅទីនេះកាន់តែអាណិតនាងមិនគួរណាប្ដីស្លាប់ចោលចឹងសោះ។
«អរគុណ​ហើយពូ» ដល់កំពង់អ្នកគ្រប់គ្នានៅលើទុកក៏ចុះចេញរួមទាំងយីសុីននិងលោកពូម្ចាស់ទូកផងដែរព្រោះគាត់ត្រូវទៅទិញរបស់ខ្លះ។
«មិនអីទេទៅចុះ»
«....» នាងញញឹមទៅកាន់គាត់វិញហើយអ្នកទាំងពីរក៏បំបែកផ្លូវគ្នា។
«អេ! យើងឃើញកម្លោះសង្ហាមកពីណាទេឡើងពីរនាក់...សង្ហាអើយសង្ហាដូចទេវបុត្រចឹង»
«មែនអី?»
«មែនហាស៎!»
«តោះទៅមើលឪ្យច្បាស់»
យីសុីនដើរតាមផ្លូវទៅកន្លែងនាងដូចធម្មតាតែចម្លែកត្រង់ថាថ្ងៃនេះមនុស្សទាំងចាស់ទាំងក្មេងជាពិសេសស្រីៗក្រមុំឮតែខ្សឹបខ្សៀវគ្នា។
«មានរឿងអីមែន?» ដោយអត់មិនឆ្ងល់មិនបាននាងក៏សម្រេចចិត្តសួរក្មេងស្រីម្នាក់។
«អរ...បងសុីនគឺថាមានកម្លោះសង្ហាម្នាក់មកពីណាមិនដឹងទេ​មកឈរក្បែរកន្លែងបងលក់»
«អូ....» យីសុីនបន្ទរហើយក៏ញញឹមទៅកាន់ក្មេងស្រីនោះហើយក៏ដើរបន្តរហូតជិតទៅដល់កន្លែងដែលនាងលក់រាល់ដងតែ.....
«លី...លីនស៊ាន??» កន្ត្រកផ្សារនៅលើដៃនាងស្រាប់តែជ្រុះទៅលើដីគ្មានសល់យីសុីននៅឈរស្រឡាំងកាំងលែងកម្រើកព្រោះភ្ញាក់ផ្អើលនឹងវត្តមានរបស់គេ។
«គេមកទីនេះដើម្បីអី? អត់ទេ! ខ្ញុំ​មិនត្រូវឪ្យគេឃើញខ្ញុំទេ» យីសុីនប្រញាប់ប្រញាល់ដើរបកក្រោយវិញយ៉ាងលឿនទាំងយកដៃទប់ពោះខ្លួនឯងភ្នែកចាប់ផ្ដើមរលីងរលោងដោយទឹកនេត្រា នាងដើរចេញទាំងមិនខ្វល់ពីផ្កាដែលនៅលើដីឡើយសំខាន់ពេលនេះនាងត្រូវទៅឪ្យឆ្ងាយពីទីនេះសិន។
«ក្មួយសុីនម៉េចក៏ទម្លាក់ផ្កាចោលបែបនេះ? មិននៅលក់ទេហេស៎?» ព្រះជាម្ចាស់អើយ....ដូចខ្វះពេលហៅមកហៅអីពេលនេះ។ នាងតូចឈប់ងក់បន្តិចតែមិនងាកក្រោយនាងខាំធ្មេញខ្លួនឯងទាំងបេះដូងលោតញាប់។
«យីសុីន» គ្រាន់តែឮឈ្មោះនាងភ្លាមគេងាកយ៉ាងលឿនទៅមើលឃើញនាងកំពុងដើរយ៉ាងលឿនគេឃើញហើយក៏ញញឹមបិទមាត់លែងជិតពេលនេះគេជួបនាងហើយ គេនឹកនាងណាស់ចង់ឱបនាងឪ្យពេញដៃ។
«យីសុីនកុំទៅ!! ឯងឆាប់ទៅតាមនាងឪ្យលឿន»
«បាទ» គេប្រញាប់រត់តាមនាងយ៉ាងលឿនតែមនុស្សច្រើនណាស់ចង់រកនាងវាពិបាកពេកហើយ។
«នេះអូនព្រមឈប់ហើយហេស៎?» កំពុងសម្លឹងរកនាងសុខៗក៏ស្រាប់តែឃើញនាងនៅឈរធ្មឹងបែខ្នងដាក់គេទើបនាយកម្លោះដើរទៅចាប់ស្មានាងជាប់។
«លោកប្រុស! មិនទៅតាមអ្នកនាងទេហេស៎?»
«តាមស្អីចុះ.....ហឺយយយ!!» គេស្រាប់តែភ្ញាក់ស្ទើផ្ងារក្រោយព្រោះអ្នកដែលគេគិតថាជាយីសុីនគឺជាយាយចាស់អាយុ 60 ឆ្នាំទៅហើយ។
«ចៅមានការអី?»
«អត់...អត់មានអីទេយាយ» គេនិយាយហើយក៏ប្រញាប់រត់ទៅបន្តទៀត។
«ពុទ្ធោ​អើយ!! នាងទៅដល់ណាហើយចេះ?»
«មកតាមខ្ញុំមកលោកប្រុស»
«ឆាប់ឡើងឪ្យលឿនទៅ» លីនស៊ាននិយាយទាំងស្លន់រត់តាមជុងហាវព្រោះមានតែជុងហាវទេដែលស្គាល់ច្បាស់ថាផ្ទះនាងទៅតាមផ្លូវណា ម៉្យាងជុងហាវនេះហើយដែលជាអ្នកសើបការណ៍ឪ្យគេ។ សំណួរសួរថាគេក៏ដឹងហើយថាផ្ទះនាងនៅកន្លែងណា​ ម៉េចក៏គេមិនឪ្យកូនចៅនាំគេទៅផ្ទះនាងតាំងពីដំបូង? ចម្លើយនោះគឺព្រោះគេចង់ប្រកាស់ប្រាប់អ្នកភូមិនៅទីនេះថាគេនេះហើយជាប្ដីនាងគេមិនទាន់ស្លាប់​ ព្រោះឪ្យតែមាននរណាម្នាក់សួរពីគេនាងដឹងតែឆ្លើយថាគេឡានបុកស្លាប់ ដឹងហើយឈឺចិត្តណាស់គេនៅរស់ជ្រងោៗនាងបែជាទៅភូតកុហកអ្នកដទៃថាប្ដីស្លាប់ តែចង្រៃអីនាងរត់ទៅបាត់រកប្រកូកប្រកាស់អីក៏មិនបាន។
«ពូ...អ្ហឹ...»
«អ្ហាក៎? ក្មួយត្រឡប់មកវិញធ្វើអី? មិននៅលក់ផ្កាទេហេសេ៎?» គ្រាន់តែមកដល់កំពង់ភ្លាមនាងក៏ជួបពូម្ចាស់ទូកភ្លែតពិតជាសំណាងនាងមែន។
«ពូជួយជូនខ្ញុំត្រឡប់ទៅវិញផង អ្ហឹកៗ»
«មានរឿងអីមែនទើបស្លន់ស្លោរយ៉ាងនេះ?»
«យីសុីន!!» លីនស៊ានឃើញនាងហើយក៏ស្រែកពីចំងាយ។
«ចុះអាកម្លោះនោះម៉េចក៏ស្គាល់ឈ្មោះក្មួយចឹង?»
«ចេញទូកទៅពូ អ្ហឹកៗ»
«អ្ហឹ...ក៏បានឆាប់ឡើងទៅ» បន្ទាប់ពីនិយាយគាត់ក៏ប្រញាប់ទៅស្រាយខ្សែរហើយក៏ចេញទូកទៅ។
«យីសុីន....ហឺយ! អា៎!!» លីនស៊ានរត់យ៉ាងលឿនរហូតលឿនជ្រុលពេកបិះធ្លាក់ទឹក នាយកម្លោះត្រូវរេខ្លួនទៅមុខទៅក្រោយចង់ធ្លាក់តិចអត់តិច។
«លោកប្រុស» ជុងហាវមកដល់ក៏ឃើញថាយីសុីនចេញទៅហើយ​ ហើយក៏ក្រឡេកមកមើលលីនស៊ានដែលព្យាយាមទប់ខ្លួនកុំឪ្យធ្លាក់ទឹក។
/ប្រូង/
ដោយគិតអីមិនទាន់ទើបគេក៏រុញលីនស៊ានឪ្យធ្លាក់ទឹកហើយក៏ទម្លាក់ខ្លួនទៅតាមដែរ។
«ឯ...អ្ហឹ...ហ្អឹ...អឹប!!» មិនត្រឹមតែរុញលីនស៊ានទម្លាក់ទឹកទេគេថែមទាំងជ្រមុជក្បាលនាយកម្លោះឪ្យលង់ទឹកថែមទៀតធ្វើឪ្យលីនស៊ានរកស្រែកតវ៉ាអីក៏មិនបានបានត្រឹមធ្វើដៃធ្វើជើងខ្វៃៗឈ្លក់ទឹកស្ទើដាច់ដង្ហើម។
«ជួយផង...ខ្ញុំ​លង់ទឹក​ អ្ហឹ!» ជុងហាវស្រែកហៅរកជំនួយទាំងជ្រមុជក្បាលចុះឡើងធ្វើដូចលង់ទឹកមែនទែន។
«ពួកគេលង់ទឹកហើយពូទៅជួយពួកគេសិន»
«កុំអីពូ....» យីសុីន
/ប្រូង/
នាងចង់ស្រែកប្រាប់គាត់ថាកុំទៅពូអាពីរនាក់នឹងវាចេះហែលទឹកខ្លួនឯងហើយតែនាងរកប្រាប់​អីមិនទាន់សោះគាត់លោតទឹកប្រូងហែលទៅក្បែរអ្នកទាំងពីរ។
«....» ជុងហាវឃើញលោកពូលោតមកហើយក៏លួចសើចតិចៗឯដៃក៏នៅតែព្យាយាមជ្រមុជក្បាលលីនស៊ានរកគ្នាងើបមកក៏មិនរួចឈ្លក់ទឹកជិតដាច់ខ្យល់ហើយ។
«ខេះៗ...ហ្អឹ..ខេះ»
«ពូជួយលើ...លោកប្រុសដាក់ទូកបន្តិច» គ្រាន់តែលោកពូមកដល់គេក៏ធ្វើជាលើកលីនស៊ានឡើង។
«ចុះក្មួយ?»
«ខ្ញុំ​អត់អីទេពូ»
«ចឹង...ចឹងក៏បាន» គាត់និយាយរួចក៏ទាយលីនស៊ានដែលឈ្លក់ទឹកដល់ក្រហមមុខទែងហែលសម្ដៅទៅដាក់គេនៅលើទូក។ ចំណែកជុងហាវក៏ធ្វើជាតោងស្មាលោកពូទៅជាមួយផងដែរ។
«...» យីសុីននៅស្ងៀមទ្រឹងមិនហ៊ានសូម្បីកម្រើកទោះនាងចង់រត់ក៏រត់មិនកើតព្រោះនេះនៅលើទូកឪ្យនាងរត់យ៉ាងម៉េច? បើពេលនេះនាងនៅខ្លួនមួយប្រាកដណាស់ថានាងនឹងលោតទឹកហែលរត់បន្តទៀតហើយព្រោះនាងក៏ចេះហែលទឹកដែរតែនាងមិនអាចព្រោះនាងមិនមែនខ្លួនមួយដូចពីមុនឡើយ។ យីសុីនឱនមុខចុះដោយបេះដូងឈឺខ្ទោកៗនាងភ័យ ភ័យខ្លាចថាគេនិងមកតាមរំខានជីវិតនាងទៀតក្រែអគេរៀបការហើយតើ? ហេតុអ្វីគេនៅតែតាមរកនាងទៀត? គិតដល់ចំណុចនេះហើយយីសុីចាប់ផ្ដើរលីងរលោងទឹកភ្នែកតែនាងព្យាយាមទប់មិនឪ្យវាស្រក់ចុះ។
«....» លីនស៊ានបើភ្នែកម្ខាងហើយក៏ញាក់ចិញ្ចើមដាក់កូនចៅ។
«អ្នកនាងជួយលោកប្រុសខ្ញុំផងបើមិនចឹងទេគាត់ស្លាប់មិនខានទេ»
«លោកជាអង្គរក្សគេលោកជួយគេដោយខ្លួនឯងទៅ» នាងនិយាយទាំងភ្នែកមិនហ៊ានសម្លឹងជុងហាវចំឡើយ។
«អ្នកនាងខ្ញុំជាប្រុសឪ្យបញ្ចូលខ្យល់ឪ្យមនុស្សប្រុសដូចគ្នាយ៉ាងម៉េចនឹងកើត?»
«ខ្ញុំមិនបានស្គាល់គេទេហេតុអ្វីខ្ញុំត្រូវជួយ?»
«មិនបានស្គាល់យ៉ាងម៉េចក្រែង...»
«ខ្ញុំ​មិនដឹង!!» យីសុីននិយាយកាត់យ៉ាងលឿនទាំងភ័យញ័រទ្រូងនាងក៏មិនដាច់ចិត្តពីគេដែរតែមាត់នាងវានិយាយមកខុសពីចិត្ត។ មិនមែននាងឈប់ស្រឡាញ់គេ​ តាំងពីនាងរត់គេចពីគេមកនៅទីនេះគ្មានមួយថ្ងៃណាដែលនាងមិនគិតពីគេទេនាងគិត គិតស្ទើគ្រប់វិនាទីនាងយំស្ទើរាល់ថ្ងៃឪ្យតែនឹកដល់គេ ទោះនាងខំប្រាប់ខ្លួនឯងម្ដងហើយម្ដងទៀតថាឈប់គិតពីគេទៅ តែនាងមិនអាចបញ្ឈប់ខ្លួនឯង​បានឡើយ ព្រោះបេះដូងនាងបានឆ្លាក់ឈ្មោះគេទៅហើយចំណែកដំណក់ឈាមគេក៏នៅក្នុងពោះនាង​ ទោះនាងមិនអាចបំភ្លេចគេបានតែនាងបានសន្យានឹងខ្លួនឯងហើយថានឹងមិនឪ្យគេឃើញមុខទៀតទេសូម្បីតែកូនរបស់គេក៏នាងមិនឪ្យគេឃើញដែរ នាងសុខចិត្តរស់នៅក្នុងភាពជា​ស្រ្តីមេម៉ាយ​រស់នៅជាមួយកូនគឺនាងអស់ចិត្តហើយនាង។ តែពេលនេះគេស្រាប់តែបង្ហាញមុខភ្លាមៗតើគេចង់បានអីឪ្យប្រាកដ?
«អ្នកនាងជួយលោកប្រុសតូចផង គាត់ដាច់ខ្យល់ងាប់...អរ!! ស្លាប់ឥឡូវហើយ» គេនិយាយលឿនពេកទើបភ្លាត់មាត់។
«អត់ទេ! ខ្ញុំ...ពូឆាប់ចេញទូកទៅ» នាងនៅតែមាត់រឹងទាំងដែលពេលនេះនាងក៏បារម្ភពីគេមិនស្ទើទេ។
«អ្នកនាង!! ខ្ញុំ​អង្វរ» ជុងហាវលើកដៃសំពះ
«...»
«ក្មួយហា៎! ចាត់ទុកថាជួយមនុស្សទៅណា»
«...»
«ណា៎ៗអ្នកនាង!»
«អ្ហឹ...ហឺយ!! ក៏បាន! តែពេលខ្ញុំជួយគេហើយឯងត្រូវសន្យានឹងខ្ញុំសិន»
«សន្យា? រឿងអ្វី?»
«ឯងត្រូវនាំម្ចាស់ឯងត្រឡប់ទៅវិញហើយកុំមកទីនេះទៀត»
«...» ឮនាងនិយាយបែបនេះហើយគេស្ងាត់ព្រោះមិនដឹងថាគួរធ្វើបបែបណាបន្តទៀត។
«ជួយមនុស្សសិនទៅដាច់ខ្យល់ឥឡូវហើយ»
«មិនបាន! ឯងត្រូវសន្យានឹងខ្ញុំសិន»
«ក៏បាន! ខ្ញុំ​សន្យាថានឹងនាំលោកប្រុសទៅវិញតែ...»
«តែអី?»
«ម្ចាស់ស្រី...អីយ៉ាស់ច្រឡំ! អ្នកនាងក៏ត្រូវយល់ព្រមនឹងខ្ញុំរឿងមួយ»
«រឿងអី?»
«ឆ្លើយយល់ព្រមសិនមក»
«ឯងមិនប្រាប់ថារឿងស្អីផងខ្ញុំម៉េច....»
«ចឹងខ្ញុំមិនសន្យា ហើយខ្ញុំក៏មិននាំលោកប្រុសតូចទៅណាទាំងអស់! ចំណែកលោកប្រុសតូចទុកឪ្យខ្ញុំបញ្ចូលខ្យល់ឪ្យក៏បាន។
«អេ...ក៏បានៗខ្ញុំយល់ព្រម» នាងឆ្លើយយល់ព្រមភ្លាមៗព្រោះនាងមិនចង់ឪ្យគេមកពាក់ព័ន្ធនឹងជីវិតនាងទៀតឡើយ ចាត់ទុកថានេះជាការថើបលើកចុងក្រោយរវាងនាងនឹងគេទៅចុះ។
«ប្រាកដហើយ?»
«ហ្អឹម...! លើកក្បាលគេបន្តិចខ្ញុំឱនមិនបាន» នាងងក់ក្បាលហើយនិយាយ។
«....»​ ជុងហាវធ្វើតាមទាំងញញឹមពព្រាយ។
«....»​ យីសុីនឱនមុខតិចៗទៅជិតនាយកម្លោះទាំងស្ទាក់ស្ទើរតើនាងគិតត្រូវឫខុសដែលយល់ព្រមនោះ? តែអ្វីដែលសំខាន់គឺត្រូវជួយជីវិតមនុស្សជាមុនសិននាងមិនអាចឈរមើលគេស្លាប់បានទេ។
«អ្ហឹមម៎!!» មិនទាន់ដាប់បបូរមាត់ដល់ផងលីនស៊ានស្រាប់តែបើកភ្នែកឡើងយកដៃចាប់កញ្ចឹងករស្រីស្រស់រុញមកផ្អឹបបបូរមាត់ធ្វើឪ្យយីសុីនបើកភ្នែកធំៗបេះដូងលោតកាន់តែលឿន​រហូតវាលែងត្រូចង្វាក់។ ហើយធ្វើឪ្យនាង។
«អ្ហឹម....ល...អ្ហឹ..អ្ហឹមម៎» គេព្យាយាមរុញអណ្ដាតចូលទៅគ្រលាស់ក្នុងបបូរមាត់តូចច្រមិចរហូតបានសម្រេច​ចំណែកនាងតូចមិនអាចធ្វើ​អ្វី​បាន​ បានត្រឹមសម្រក់ទឹកភ្នែកហើយយកដៃវាទ្រូងគេខ្លាំងៗឪ្យគេដោះលែងតែវាឥតបានការ។
«...» ជុងហាវឃើញហើយក៏ងាកមុខចេញព្រោះមិនចង់ឃើញទិដ្ឋភាពមួយចំនួន។
«ឯងធ្វើ​អីក្មួយសុីន....ឯ...»
«បិទមាត់ទៅពូរឿងប្ដីប្រពន្ធគេកុំចេះដឹងចេញទូកទៅ» ជុងហាវយកដៃក្ដោបមុខពូម្ចាស់ទូកឪ្យងាកចេញ។
«អ្ហាក់? នេះ....»
«ចេញទូកសិនទៅចាំខ្ញុំរៀបរាប់ឪ្យស្ដាប់» គាត់ចាប់ចេញទូកហើយក៏និយាយបន្ត...
«ឥឡូវ​វាយ៉ាងម៉េចឪ្យ....»
/ផាច់/
«មនុស្សថោកទាប អ្ហឹកៗ» គាត់និយាយមិនទាន់ចប់ផងក៏ត្រូវផ្អាកហើយងាកទៅក្រោយវិញ។
«យីសុីនបងសុំទោស​ត្រឡប់ទៅវិញជាមួយបងទៅ បងនឹងនាំអូនទៅឪ្យឆ្ងាយយើងនឹងរស់នៅជាមួយគ្នានិងកូនរបស់ពួកយើង»
«ដេកយល់សប្តិ​ទៅខ្ញុំមិនទៅជាមួយឯងទេ»
«មិនបាន! អូនត្រូវតែទៅជាដាច់ខាត»
«ឯងកុំផ្ដាច់ការពេកបានទេ?»
«បងធ្វើបែបនេះព្រោះស្រឡាញ់អូន»
«មិនមែន! មកពីឯងអាត្មានិយមទៅវិញទេ»
«បង...»
«ហើយឯងមានប្រពន្ធហើយមកពាក់ព័ន្ធ​នឹងខ្ញុំធ្វើអី?»
«នរណាថា? តាមពិតបង...»
«ទៅរកប្រពន្ធឯងវិញទៅ»
«ឪ្យបងទៅណាបើប្រពន្ធបងនៅទីនេះ?»
«ចេញទៅកុំមក...អ្ហឹម!!» គេមិនទុកឱកាសឪ្យនាងនិយាយក៏ដាក់បបូរមាត់លើមាត់តូចទាំងកំរោលគេប្រើអណ្ដាតលូកចូលគ្រលាស់ពេញបបូរមាត់តូចច្រមិចទាំងអារម្មណ៍គ្រឺតខ្នាញ់ដោយមិនខ្វល់ពីវត្តមានមនុស្សពីរនាក់ដែលអង្គុយទាំងរស់នៅទីនេះ​ទេ។
«....» ជុងហាវងាក់ចេញយ៉ាងលឿនចំណែកពូម្ចាស់ទូកគាត់មិនងាកចេញគាត់នៅមើលទាំងបើកភ្នែកធំៗទាល់តែជុងហាវចាប់ទាញគាត់ទើបគាត់ព្រមងាក។
«ចែវទូក​ឪ្យលឿនតិចបានទេពូ?»
«អស់ល្បឿន...»
«១០០$ ចែវឪ្យលឿនជាងនេះ» ជុងហាវទាញក្រដាស​ ១០០$ ចេញមកហុចឪ្យគាត់។
«អ្ហឹ...នែ៎...»
«យកឬអត់?»
«....»​ គាត់នៅស្ងៀមទាំងគិតពិចារណា។
«បើមិនយកខ្ញុំទុកវិញ»
«អេ...យកតើ!» គាត់និយាយដោយកញ្ឆក់លុយពីដៃជុងហាវធ្វើឪ្យជុងហាវញញឹមចុងមាត់ទាំងគ្រវីក្បាល។ គាត់ក៏ប្រើកម្លាំងទាំងអស់ចែវទូកយ៉ាងលឿនតាមដែលអាចធ្វើបាននៅតាមផ្លូវគាត់ចេះតែសួរនេះសួរនោះជុងហាវក៏ចេះតែឆ្លើយតាមដែលខ្លួនដឹងទើបមិនយូប៉ុន្មានក៏មកដល់។
«លែងខ្ញុំ...អ្ហឹកៗ! ពូជួយខ្ញុំផង» លីនស៊ានលើកបីកាយតូចចេញពីទូកថ្នមៗចំណែកយីសុីនក៏មានហ៊ានរើខ្លាំដែរព្រោះខ្លាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។
«រឿងប្ដីប្រពន្ធក្មួយ ក្មួយដោះស្រាយខ្លួនឯងទៅពូលាហើយ» គាត់និយាយហើយក៏ចេញទូកទៅបាត់។
«ពូ...កុំទៅ...អ្ហឹកៗ​ គេមិនមែនប្ដីខ្ញុំ!! លែងយើងអាឆ្កួត» គេមិនខ្វល់ហើយក៏បីនាងដើរសម្ដីទៅផ្ទះនាងតូច...។
«ឯងចូលទៅធ្វើអី?» គេឈប់មួយភ្លែតងាកមើលទៅកូនចៅទាំងជ្រួញចិញ្ចើម។
«ខ្ញុំចង់ចូលទៅប្ដូរសម្លៀកបំពាក់ព្រោះសើមអស់ហើយ»
«តែទីនេះគ្មានសម្លៀកបំពាក់មនុស្សប្រុស»
«អរមែនភ្លេច! តែចូលទៅសម្រាកបានទេ?»
«មិនបាននៅក្រៅនឹងហើយ»
/ក្រឹប៎/
គេនិយាយហើយក៏បិទទ្វារទុកឪ្យជុងហាវនៅឈរខាងក្រៅ។
«អាងតែខ្លួនឯងចៅហ្វាយគេចិត្តអាក្រក់សុំចូលទៅដែរក៏មិនបាន» គ្រាន់តែលីនស៊ានចូលទៅបាត់ភ្លាមជុងហាវក៏ដៀលភ្លែតគិតថាខ្លួន​ឯងជាចៅហ្វាយនឹងអស្ចារ្យណាមែន?
«លែងខ្ញុំ...»
«...» គេបីនាងមកដល់ក៏ដាក់កាយតូចលើគ្រែយឺតៗដោយការថ្នាក់ថ្នមជាទីបំផុត។
«ឯងធ្វើស្អីនឹង?»
«គឺដោះចោអាវចេញនឹងហើយ»
«ណែ៎! ឯង...»
«ខោអាបងសើមចង់ឪ្យបងពាក់ទាំងសើមចឹងមែន?»
«បើចង់ដោះទៅដោះកន្លែងផ្សេងទៅ»
«អត់ចង់! ចង់ដោះកន្លែងនេះ» គេនិយាយបណ្ដើរដោះខោអាវខ្លួនឯងបណ្ដើររហូតអស់រលីងពីខ្លួន។
«នេះឯងនៅមានភាពខ្មាស់អៀនក្នុងខ្លួនទេ?» នាងនិយាយទាំងយកដៃបាំងភ្នែកហើយឱនមុខចុះ។
«ហេតុអ្វីត្រូវខ្មាស់?​ ក្រែងអូនបានឃើញច្រើនដងហើយតើហី អេ...មិនត្រឹមតែឃើញទេបានប៉ះបានអង្អែលទៀតផង» គេនិយាយដោយញញឹមចុងមាត់ដើរទៅយកកន្សែងពោះគោមកបាំងល្វែងក្រោម​ តែបើតាមចិត្តគេពេលនៅជាមួយនាងខ្ពើមបិទបាំងស្អីណាស់។
«ស្មោកគ្រោក»
«ចុះបើវាពិតមែនឪ្យបងនិយាយបែបណា?» គេដើរមកជិតនាង។

សិស្ស​ប្រុស 🔞 (ចប់) Where stories live. Discover now