1

733 29 2
                                    

ភាគទី1 : អ្នកប្រុសធំបេះដូងថ្ម

ស៊ាវចាន់គឺជាកំពូលមនុស្សគេបានល្បងជាមួយនឹងអ្នកប្រុសធំត្រកូលវ៉ាងដែរគេនិយាយថាជាអ្នកប្រុសធំបេះដូងថ្ម រងចាំមេីលថានឹងមានរឿងអ្វីកេីតឡេីង?....

ផ្តេីមរឿង
វីឡាដ៏ធំស្កឹមស្កៃដែលគេដឹងថាគឺជាវីឡារបស់ត្រកូលវ៉ាងមានសម្រស់ល្អដាច់គេនៅក្នុងទីក្រុងប៉េកាំងនេះកំពុងតែមានពិធីអធិកអធមនឹងមនុស្សមានមុខមាត់ក្នុងសង្គមយ៉ាងច្រេីនបានចូលរួមដែលធ្វេីអោយកម្មវិធីមួយនេះចេះតែអូអរទៅៗ។
ដែលថ្ងៃនេះជាថ្ងៃពិសេសរបស់កូនប្រុសច្បងត្រកូលវ៉ាងដែលជាមនុស្សមានអំណាចនឹងជាមហាសេដ្ឋីវ័យក្មេងដែលមនុស្សគ្រប់រូបសរសេីរកាន់កាប់ក្រុមហ៊ុនទាំងមូលជំនួញឪពុកមានភាពឆ្លាតវៃនឹងរីកច្រេីនកាន់តែខ្លាំង។
« Happy Birthday!បងប្រុស!ឆាប់រកប្រពន្ធអោយបានណាកុំនៅលីវយូរពេក » សម្លេងយ៉ាងមានអំណាចចេញពីមាត់របស់អ្នកកំលោះកូនប្រុសពៅរបស់លោកវ៉ាងដែលគេមានឈ្មោះថាវ៉ាងមីងយៀកដែរជូនពរទៅកាន់បងប្រុសដែរឈរទាំងទឹកមុខយ៉ាងមាំដែរគ្មានការប្រែប្រួល
« មុននឹងថាអោយបងឯងគួរតែរកខ្លួនឯងអោយបានសិនទៅ! » ទឹកមុខអ្នកកំលោះយ៉ាងស្មេីធេងនិយាយដឺដងទៅកាន់ប្អូនប្រុសវិញនេះហេីយគឺជាកូនប្រុសច្បងត្រកូលវ៉ាងគឺវ៉ាងអុីប៉ូ
« ហិហិ!ចាំបងយកប្រពន្ធសិនចាំខ្ញុំនឹងយកតាមក្រោយ!ទោះបីជាយ៉ាងណាក៏ខ្ញុំស្គាល់រស់ជាតិស្នេហាដែរមិនដូចបងទេទុកបេះដូងឡេីងកេីតថ្មហើយ! » មីងយៀកបញ្ចេញស្នាមញញឹមយ៉ាងស្រស់ដែរដឹងចារឹករបស់បងប្រុសម្នាក់នេះច្បាស់ មិនដែលស្គាល់រស់ជាតិស្នេហារឹតតែមិនចាប់អារម្មណ៍ស្នេហា។

កម្មវិធីចេះតែប្រព្រឹត្តបន្តទៅមុខមនុស្សចេះតែចូលរួមកាន់តែច្រើនម្ចាស់ខួបមេីលពីលេីហាងទឹកខាងលើសម្លឹងមើលអ្នកដែរចូលរួមឃើញថាមានមនុស្សស្រីច្រើននាក់ណាស់មេីលនាយទាំងស្នាមញញឹមប៉ុន្តែនាយមិនបានទៅចាប់អារម្មណ៍ឡើយត្រូវចាំថា"វ៉ាងអុីប៉ូអ្នកប្រុសធំបេះដូងថ្ម"។
ងឺត ~ ~
សម្លេងឡានបានចាប់ហ្វ្រាំងបញ្ឈប់មុខវីឡា។ឡានយ៉ាងទំនេីបសេរីថ្មីមួយនេះគឺជាឡានរបស់ត្រកូលស៊ាវដែរធ្វេីអោយមនុស្សដែរបានឃេីញហេីយបែរមកចាប់អារម្មណ៍មេីលគ្រប់គ្នាមិនដាក់ពីភ្នែក។ឡានស្អាតប៉ុណ្ណឹងហេីយចុះទម្រាំមនុស្សនៅក្នុងឡាននោះមិនដឹងស្អាតយ៉ាងណា?
« កូនចាន់ចេញមកឆាប់បានចូលទៅខាងក្នុងកម្មវិធី! » សម្លេងរបស់អ្នកស្រីស៊ាវបានបង្ខំកូនរបស់គាត់អោយចេញមកព្រោះតែនាំមកទីនេះគឺមិនចង់មកឡើយប៉ុន្តែគាត់ចង់ឲ្យកូនស្គាល់ចាស់ទុំនឹងគេមិនមែនចេះតែសំងំស្ងាត់អ្នកណាមិនដឹងថាគាត់មិនមានកូនឡេីយ
« កូនមិនចង់មកទេប៉ុន្តែម៉ាក់បង្ខំកូន! » សម្លេងយ៉ាងស្រទន់ស្តាប់ហើយគួរឱ្យខ្នាញ់របស់កំលោះតូចស៊ាវចាន់កំពុងតែចេញពីក្នុងឡាននឹងធ្វើទឹកមុខជូរដាក់ម្តាយដែរមកបង្ខំអោយមកកន្លែងបែបនេះទាំងចិត្តមិនចង់ តេីអោយសប្បាយចិត្តយ៉ាងម៉េច?
« ..... » លោកស៊ាវមិននិយាយអ្វីគាត់គ្រាន់តែសេីចហើយគ្រវីក្បាលបានកូនមួយគ្រាប់នេះស្រឡាញ់ណាស់ថ្នមណាស់ចង់បានអ្វីក៏អោយចង់ធ្វេីអ្វីក៏អោយធ្វេីនេះជាលេីកទីមួយហេីយដែរបង្ខំគេ
« ប៉ាសេីចកូនមែនទេ? » ចាន់ចងចិញ្ចើមសួរទៅកាន់ឪពុកទាំងក្រឺតជេីងធ្មេញដែរគាត់មិននិយាយអ្វីទេប៉ុន្តែបែរជាឈរសេីចធ្វើឱ្យកំហឹងនៅក្នុងខ្លួនចេះតែកេីនលេីសដេីម
« បានហើយ!តោះឆាប់ចូលទៅខាងក្នុងកម្មវិធីទៅប្រហែលលោកវ៉ាងអ្នកស្រីវ៉ាងចាំយូរហើយ! » អ្នកស្រីស៊ាវនិយាយហើយកាន់ដៃកូនប្រុសនាំចូលទៅខាងក្នុងតែមិនបាច់មេីលទឹកមុខពេលនោះទេដូចយកទៅសម្លាប់ចោលអញ្ចឹង•_•។

រឿង : អ្នកប្រុសធំ✨(END)Where stories live. Discover now