33

176 9 0
                                    

ភាគទី33 : ការរៀបការ

   រាងក្រាស់ចូលមកក្នុងផ្ទះវិញហើយបន្តការផឹកស្រាមេីលរូបភាពយ៉ាងច្រើនផឹករហូតដល់ទន់ខ្លួននឹងដេកលេីសឡុងបញ្ចេញសម្លេងតិចៗដែលសឹងតែស្តាប់មិនលឺ។
  « ផ្ទះតូចមួយនេះនឹងនៅជាមួយអនុស្សាវរីយ៍របស់ពួកយើងរហូតទៅ » អុីប៉ូសន្លប់បាត់ដោយសារឥទ្ធិពលស្រា។

   ថ្ងៃថ្មី....
   ថ្ងៃនេះជាថ្ងៃរីករាយសម្រាប់អ្នកផ្សេងប៉ុន្តែវាមិនមែនថ្ងៃរីករាយរបស់អុីប៉ូឡេីយនាយស្លៀកពាក់ឈុតកូនកំលោះយ៉ាងសង្ហារប៉ុន្តែស្នាមញញឹមនៅលើផ្ទៃមុខមិនបានបញ្ចេញ។ប្រសិនបេីការរៀបការនេះនាយជាមួយនឹងចាន់គឺប្រហែលជារំភេីបហេីយពោរពេញដោយស្នាមញញឹម។
   វត្តមានរបស់របស់មីងយៀកនឹងហុងសៀនដែលបានមកទីនេះពួកគេទាំងពីរសុទ្ធតែដឹងយ៉ាងច្បាស់ថាការរៀបការនេះថារីករាយឬក៏ទុក្ខសោកសម្រាប់កូនកំលោះ។
   ពេលនោះលីវយីងអុីនៀនជាមួយនឹងឈូអុីងក៏បានមកដល់ពួកគេចូលមកក្នុងកម្មវិធីបានជួបគ្នាហើយក៏សួរសុខទុក្ខមនុស្សដែលធ្លាប់ស្គាល់គ្នា។
   « ចុះថាអុីប៉ូស្រឡាញ់ចាន់ហេតុអ្វីបានជារៀបការជាមួយស្រីផ្សេង? » អុីនៀនសួរឡើងដែលនាយពិតជាមិនយល់មិនដឹងថាមានរឿងអ្វីបានជា អុីប៉ូក្លាយជាកូនកំលោះរបស់អ្នកដទៃមិនមែនចាន់
   « មែនហើយខ្ញុំក៏មិនយល់ដែរ » ឈូអុីងក៏ដូចបងប្រុសហើយត្រូវការចម្លើយនៃបញ្ហាមួយនេះ ពួកគេទាំងពីរស្អិតរមួតណាស់ តែអុីប៉ូបែរជារៀបការជាមួយអ្នកផ្សេង
   « ហុឹម....ខ្ញុំជាប្អូនប្រុសក៏មិនដឹង » មីងយៀកដកដង្ហើមធំដែលរឿងនេះគឺលាក់បាំង សុខចិត្តនៅស្ងៀមហើយទុកឱ្យបងប្រុសជាអ្នកដោះស្រាយ។
   កូនកំលោះចូលមកក្នុងពិធីទាំងទឹកមុខញញឹមថេីរៗដែលមិនអាចស្មានដឹងថាគេកំពុងតែមានអារម្មណ៍អ្វីកម្មវិធីចាប់ផ្តេីមដោយមានអាចារ្យហេីយទឹកមុខមេប៉ាកំពុងតែញញឹមញញែម។
   កម្មវិធីត្រូវបានបន្តរហូតដល់បញ្ចប់បន្ទាប់ពីចុះអាត្រាសុីវិលហេីយក៏មានភ្ញៀវជុំគ្នាផឹកស៊ីដេីម្បីអបអរសាទរគូស្វាមីភរិយាឯអុីប៉ូក៏បានហៅហុងសៀននឹងមីងយៀកដេីម្បីនិយាយគ្នា។
   « ដល់ពេលហើយដែលអ្នកទាំងពីរត្រូវមេីលថែចាន់ជំនួសខ្ញុំគ្រប់យ៉ាង » បិតទ្វារជិតទេីបអុីប៉ូចាប់ផ្តើមនិយាយនាយមិនមានពេលវេលានៅក្បែរចាន់ទៀតនោះទេបានត្រឹមតែបារម្ភពីចម្ងាយដឹងដំណឹងគេគ្រប់ពេលវេលាក៏សប្បាយចិត្ត
   « ចុះបងចង់ដោះស្រាយពិធីមង្គលការនេះយ៉ាងម៉េច? » មីងយៀកចងចិញ្ចើមដែលការរៀបការបានចប់ហើយមិនដឹងថាបងប្រុសនឹងយករួចខ្លួនយ៉ាងម៉េចហើយមានហេតុផលអ្វីដេីម្បីលែងលះជាមួយវ៉ាន់ឈីង
   « ហុឹម....បងមានវិធីចាត់ការរបស់បងហើយកុំបារម្ភមានបញ្ហាត្រូវតែមានដំណោះស្រាយ » អុីប៉ូដកដង្ហើមធំដែលនាយមានគម្រោងដេីម្បីរៀបចំធ្វើអ្វីម្យ៉ាងដេីម្បីដោះស្រាយបញ្ហា គិតថាវ៉ាងអុីប៉ូជាអ្នកណា?ហើយបង្ខំបានដោយងាយមែនទេ?ទោះបីជាបង្ខំបានក៏រកវិធីដោះស្រាយបានលឿនដែរ
   « សង្ឃឹមថាលោកនឹងដោះស្រាយបញ្ហាអោយឆាប់ហើយរស់នៅជាមួយចាន់ដូចដេីម » ហុងសៀនញញឹមផ្តល់ជាកម្លាំងចិត្ត ជឿថាគេជាមនុស្សពូកែច្បាស់ជារកវិធីដោះស្រាយលឿន
   « .... » អុីប៉ូងក់ក្បាលហើយគិតដល់រឿងជាច្រើនដែលត្រូវដោះស្រាយនឹងគិតដល់ចាន់ពេលនេះមិនដឹងថាយ៉ាងម៉េចហើយទេព្រោះរូបភាពដែលនាយរៀបការត្រូវបានថតយ៉ាងច្រេីនចែកចាយពេញWeibo។

រឿង : អ្នកប្រុសធំ✨(END)Where stories live. Discover now