ភាគទី39 : ដោះស្រាយអស់ហើយ
« ..... » ចាន់មិននិយាយអ្វីដេីរចូលទៅក្នុងបន្ទប់វិញបាត់ឯអុីប៉ូក៏ស្រក់ទឹកភ្នែកចុះ ទោះបីជាមានពេលវេលាក៏នាយមិនហ៊ានមេីលមនុស្សដែលនាយស្រឡាញ់ចូលរោងការជាមួយអ្នកផ្សេងដែរ។
ដោយសារតែមន្ទីរពេទ្យតែមួយអុីប៉ូបានមកបន្ទប់សម្រាករបស់លោកសៀដែលមានវ៉ាន់ឈីងកំពុងតែអង្គុយទាំងទឹកមុខស្រពាប់ស្រពោន។
« ហុឹម....ពួកកូននិយាយសម្រេចគ្នាចុះរឿងរៀបការមិនអាចបង្ខំបានទេ ហើយក៏ប្រញាប់ដោះស្រាយដែរ » លោកសៀដកដង្ហើមធំរឿងនេះត្រូវតែដោះស្រាយជាចាំបាច់ព្រោះគាត់ដឹងហើយថាអុីប៉ូមិនបានស្រឡាញ់កូនរបស់គាត់រឿងស្នេហាជារឿងរបស់បេះដូងនឹងចិត្តដែលមិនអាចបង្ខំបានរស់នៅមានក្តីសុខអ្វី?
« ខ្ញុំមិនបានស្រឡាញ់នាងទេវ៉ាន់ឈីងនាងក៏ដឹងថាខ្ញុំទុកនាងជាប្អូនស្រីម្នាក់ដែលមានលោកពូជាអ្នកបណ្តាក់ទុនជាមួយខ្ញុំឃើញខ្ញុំញញឹមដាក់នាងប៉ុន្តែខ្ញុំមិនដែលមានចិត្តស្រឡាញ់នាងទេ ស្នេហាវាជារឿងធំក្នុងជីវិតប្រសិនបើជ្រើសរើសមនុស្សដែលស្រឡាញ់រស់នៅជាមួយទេីបមានក្តីសុខ » អុីប៉ូឈរជិតវ៉ាន់ឈីងហើយនិយាយនាយព្យាយាមដាស់តឿនដែលបង្ខំមនុស្សម្នាក់នេះអោយស្រឡាញ់នាងមិនបាន រឿងស្នេហាជារឿងធំសម្រាប់ចិត្តនឹងបេះដូងនាងស្រឡាញ់នាយប៉ុន្តែនាយមិនបានស្រឡាញ់នាង
« ប្រសិនបើនិយាយថាជ្រើសរើសរស់នៅជាមួយមនុស្សដែលស្រឡាញ់ទេីបមានក្តីសុខប្រសិនបើខ្ញុំឆ្លើយថារស់នៅជាមួយបងទេីបមានក្តីសុខបងគិតយ៉ាងម៉េច? » នាងមេីលមុខអុីប៉ូយ៉ាងចំក្តីសុខដែលនាងត្រូវការរស់នៅជាមួយមនុស្សដែលស្រឡាញ់គឺមនុស្សចំពោះមុខនេះហើយដែលនាងស្រឡាញ់
« ខ្ញុំដឹងថានាងស្រឡាញ់ខ្ញុំប៉ុន្តែបេះដូងមួយនេះមិនបានស្រឡាញ់់នាងឡើយ ហើយខ្ញុំមិនជឿឡើយថានាងមិនស្រឡាញ់អ្នកដទៃក្រៅពីខ្ញុំដែររៀនបេីកចិត្តនឹងបេះដូងអោយធំហើយសម្លឹងមើលពិភពខាងក្រៅអោយបានច្រើនទេីបនាងដឹងថាច្បាស់មានមនុស្សម្នាក់នឹងស្រឡាញ់នាងមិនខាន » អុីប៉ូញញឹមថេីរៗរៀបរាប់ប្រាប់នាង ត្បិតតែនាងអភ័ព្វរឿងស្នេហាប៉ុន្តែថ្ងៃណាមួយនាងនឹងអាចរកមនុស្សដែលស្រឡាញ់ហើយគេក៏ស្រឡាញ់នាងវិញពេលនោះហើយនាងនឹងមានក្តីសុខ
« អរគុណបងណាស់ដែលនិយាយល្អៗដាក់ខ្ញុំទាំងដែលខ្ញុំជាមនុស្សអាក្រក់បំបែកបំបាក់ពួកបង ហើយប្រព្រឹត្តរឿងមិនល្អ ខ្ញុំដឹងហើយថាស្នេហាពិតជាមិនអាចបង្ខំមនុស្សបានមែនទោះបីជាហាមឃាត់រូបរាងក៏បេះដូងមិនបាននៅជាមួយដែល ចាប់ពីពេលនេះខ្ញុំនឹងប្រេីជីវិតអោយល្អរកដៃគូដែលគេស្រឡាញ់ខ្ញុំហើយខ្ញុំស្រឡាញ់គេ » វ៉ាន់ឈីងញញឹមស្រស់នាងជាមនុស្សអាក្រក់ធ្លាប់ចងជើងអុីប៉ូមិនអោយទៅណាប៉ុន្តែនាងលែងធ្វើបែបនឹងហើយ នាងនឹងប្រែក្លាយជាមនុស្សថ្មីរស់នៅរហូតដល់រកមនុស្សដែលនាងស្រឡាញ់អោយឃើញទោះបីជាអតីតកាលអាក្រក់យ៉ាងណា ជីវិតតទៅមុខនឹងធ្វើអោយជីវិតមួយនេះល្អ។
មនុស្សដឹងខុសកែប្រែកំហុសលឿនបែបនេះទេីបមិនខុសកាន់តែខ្លាំង!!
អុីប៉ូដកដង្ហើមធំទាំងស្នាមញញឹមដែលនាយបានដោះស្រាយអ្វីគ្រប់យ៉ាងរួចហើយប៉ុន្តែរឿងស្នេហាពេលនេះគឺកំពុងពិបាកនឹកដល់សម្តីចាន់ដែលនិយាយនាយមិនអាចទទួលយកបានប៉ុន្តែបង្ខំក៏មិនកេីតដែរមានតែជូនពរសង្ឃឹមថាមនុស្សដែលគេស្រឡាញ់នឹងស្រឡាញ់គេដូចដែលនាយស្រឡាញ់ចុះ។
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Romanceវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...