ភាគទី6 : ង៉ក់ងរ
« ស៊ាវចាន់ឯងឈប់ភ្លាម!!! » ចាន់ដេីរចេញបានឆ្ងាយនាយប្រញាប់រត់ទៅតាមភ្លាមនាយត្រូវតែនិយាយអោយដឹងគ្នាជាមួយចាន់ម្តងអម្បាញ់មិញដាក់ដេីមទុនធំណាស់ប៉ុន្តែអ្វីដែរទទួលបានគឺបែបនេះមែនទេ?។
រាងតូចបម្រុងចូលទៅក្នុងឡានប៉ុន្តែរាងក្រាស់ចាប់ទាញយ៉ាងលឿននឹងបិតទ្វារលឺស្នូរតែផាំង!!!ហេីយរាងកាយដ៏តូចមួយនោះត្រូវបានមនុស្សមាឌធំគាប់សង្កត់ដោយមិនអាចរេីអោយរួចបាន។
« យ៉ាងម៉េចនឹងវ៉ាងអុីប៉ូលោកចង់ធ្វើស្អីរបស់លោក? » ចាន់ធ្វើមុខក្រញូវដែរមិនយល់ពីអុីប៉ូដែរមកធ្វើកាយវិការចម្លែកៗបែនេះដាក់ខ្លួន ពេលនេះមានអារម្មណ៍ថាហត់នឿយចង់ទៅសម្រាកខ្លាំងណាស់ប៉ុន្តែប្រុសម្នាក់នេះររាំងមិនរេីរួចសោះ
« ចុះឯងស្និតស្នាលជាមួយអុីនៀននឹងជាទង្វើអ្វី? » អុីប៉ូសួរទៅចាន់ទាំងទឹកមុខកំណាច ពេលនេះពួកគេទាំងពីរពាក់មុខយក្សដាក់គ្នាហើយដោយម្នាក់ៗមិនព្រមចុះចាញ់នៃការឈ្លោះប្រកែកមួយនេះឡេីយ
« ជារឿងរបស់ខ្ញុំ!ហេតុអ្វីលោកចេះដឹងរឿងផ្ទាល់ខ្លួនរបស់ខ្ញុំ?ខ្ញុំចង់ធ្វើអ្វីចង់ប៉ះអ្នកណាចង់ស្និតស្នាលជាមួយអ្នកណាក៏ជារឿងរបស់ខ្ញុំដែរ » ចាន់កាន់តែមានចម្ងល់នៅពេលដែរអុីប៉ូធ្វើរឹកពាហាក់បីដូចជាប្រច័ណ្ឌចេញមក មនុស្សម្នាក់ៗមានសិទ្ធរៀងខ្លួនចង់ធ្វេីអ្វីស្រេចតែចិត្តប៉ុន្តែប្រុសម្នាក់នេះហួសហែងណាស់ ទាំងដែរនិយាយហើយថាមិនបានស្រឡាញ់មនុស្សប្រុស
« ត្រូវហើយខ្ញុំគ្មានសិទ្ធិចេះដឹងរឿងផ្ទាល់ខ្លួនរបស់ឯងទេ! »
« លោកនិយាយថាស្រឡាញ់មនុស្សស្រីហេតុអ្វីធ្វើរឹកពាហួងហែងខ្ញុំយ៉ាងនេះឬមួយ... » ឃើញថាអុីប៉ូដូចជាខឹងខ្លាំងណាស់ចាន់ក៏សប្បាយចិត្ត ខ្លួនខំរៀបចំឆាកល្ខោនមួយនេះឡើងមិនមែនស្រួលទេមិននឹកស្មានថាបានផលល្អបែបនេះសោះ
គេកំពុងតែប្រច័ណ្ឌហួងហែងហើយហិហិ!!!
ផឹប ~ ~
រាងតូចត្រូវបានរាងក្រាស់ក្រសោបនឹងបបូរមាត់ដ៏ទន់រលោងរបស់ចាន់ត្រូវបានបបូរមាត់ក្រាស់ដណ្តប់ដោយស្ងាត់មាត់ឈឹងនិយាយលែងចេញ ប្រុសម្នាក់នេះចូលចិត្តធ្វើអ្វីលឿនៗសកម្មភាពមួយនេះធ្វេីអោយចាន់ភាំងអស់ហេីយទ្រូងខាងឆ្វេងលោតញាប់ខ្លាំងណាស់។
« នេះហើយលទ្ធផលឯងចូលចិត្តនិយាយច្រើនឥតប្រយោជន៍ » អុីប៉ូដកបបូរមាត់ចេញមកវិញថែមទាំងញញឹមចុងមាត់យ៉ាងកំណាចបេីនាយមិនធ្វើបែបនេះចាន់ច្បាស់ជានិយាយផ្តេសផ្តាសកាន់តែច្រើនជាងនេះមិនខានមនុស្សឥតប្រយោជន៍សម្តីតាប៉ែនិយាយច្រើនប៉ុន្តែយកជាការមិនបាន
« លោកចង់មានន័យថាយ៉ាងម៉េច? » ចាន់យកដៃជូតមាត់ចេញនឹងសម្លក់មុខអុីប៉ូចង់ចង់សុីសាច់អញ្ចឹង ទង្វើដែរធ្វើអម្បាញ់មិញនេះគឺវ៉ាងអុីប៉ូធ្វើគ្រាន់តែអោយខ្លួនស្ងាត់តែប៉ុណ្ណោះទេឬ?
« គឺឯងចូលចិត្តនិយាយផ្តេសផ្តាសនោះអីទេីបខ្ញុំធ្វេីបែបនេះ!យ៉ាងម៉េចឯងគិតថាខ្ញុំថេីបឯងដោយការស្រឡាញ់ដូចមនុស្សទូទៅមែនទេ?ខ្ញុំស្រលាញ់មនុស្សប្រុសមិនមែនមនុស្សស្រីទេ » នាយអស់សំណើចនៅពេលឃើញកាយវិការខឹងរបស់ចាន់ នឹងអោនមុខទៅកៀកចាន់យ៉ាងជិតទាំងញាក់ចិញ្ចើមដឺហេីយនិយាយដែរការថេីបអម្បាញ់មិញដូចជាគ្មានរឿងអ្វីធំដុំ
« លោកត្រូវចាំថាបបូរមាត់ខ្ញុំមិនមែនសាធារណះទេវ៉ាងអុីប៉ូមនុស្សអាក្រក់ » ថាហើយចាន់រុញអុីប៉ូចេញមួយទំហឹងនឹងចូលក្នុងឡានបេីកចេញទៅកែវភ្នែកគេក្រហមខ្លាំងណាស់ ការខឹងមួយនេះគឺចាន់មិនមែនខឹងលេងទេ
« .... » អុីប៉ូមិននិយាយអ្វីនាយមេីលទៅឡានដោយក្រសែភ្នែកបារម្ភនេះនាយជ្រុលនិយាយអ្វីផ្តេសផ្តាសទេដឹងបានជាចាន់ខឹងខ្លាំងដល់ថ្នាក់នេះ ប៉ុន្តែនាយនៅតែមិនដឹងខ្លួនទៀតថាបាននិយាយអ្វី?
ចាន់នៅក្នុងឡានវិញគេខឹងណាស់បេីកឡានធ្វើយ៉ាងម៉េចអោយបានត្រឡប់ទៅដល់វីឡាអោយលឿនបំផុតហើយឆាប់សម្រាកមិនចង់នឹកឃើញប្រុសមិញនេះទេ។
« ចាត់ទុកថាខ្ញុំជាអ្វីទៅវ៉ាងអុីប៉ូ!! » បេីកឡានផងនឹងមាត់និយាយជិបអូចៗផង មិនដឹងថានិយាយអ្វីខ្លះទេហេងសូយអាចជេរអុីប៉ូផងក៏មិនដឹងព្រោះមាត់ញាប់ជាងម៉ាស៊ីនដេរទៅទៀត។
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Romanceវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
