38

704 16 0
                                        

ភាគទី38 : លាក់បាំង

ទឹកភ្នែកនាងហូរដៃម្ខាងទៀតក្តោបសាច់ទ្រូងខាងឆ្វេងនាងឈឺចាប់ណាស់នាងឃើញមនុស្សដែលនាងស្រឡាញ់ស្ថិតនៅក្នុងសភាពមួយដែលដេកស្តូកស្តឹងមានឈាមហូរដូចទឹកហើយពេលនេះគេស្លាប់ហើយស្នេហាដំបូងរបស់នាងដែលមិនទាន់សារភាពបានទៅហើយនាងធ្វើចិត្តយ៉ាងម៉េចបាន?
មនុស្សប្រុសដែលនាងស្រឡាញ់បានចាកចេញហើយ!!

នៅក្នុងបន្ទប់ដាក់សាកសព្វជូឆឹងមានរបួសគ្រប់កន្លែងគ្របក្រណាត់សប៉ុន្តែផ្នែកក្បាលមិនសូវប៉ះខ្លាំងមិនអាចខូចទ្រង់ទ្រាយក្នុងនោះមានអុីប៉ូនឹងអ្នកជាឪពុកហើយស្របពេលនោះលោកសៀនឹងវ៉ាន់ឈីងក៏បានមកដល់ទោះបីជាឈឺក៏ត្រូវតែមកមេីលកូនដែលចិញ្ចឹមដល់ធំជាលេីកចុងក្រោយដែរ។អ្នកទាំងអស់គ្នាសុទ្ធតែទឹកភ្នែកនៃការចាកចេញរបស់ជូឆឹងទាំងដែលគេអាចកែប្រែខ្លួនបាន។
« ឯងទៅហើយជូឆឹងប្រសិនបើកេីតមកជាតិក្រោយសង្ឃឹមថាឯងនឹងល្អជាងនេះត្រូវធ្វើជាមនុស្សល្អមានចិត្ដមេត្តាសណ្តោសប្រណី ហើយគោរពអ្នកមានគុណ » លោកសៀនិយាយទាំងអួលដើម.ក គាត់នឹកឃើញដល់អតីតកាលជាមួយជូឆឹងរហូតដែលគេតែងតែប្រលែងលេងជាមួយគាត់ហើយនិយាយយ៉ាងច្រើនដែលធ្វើឲ្យគាត់សប្បាយរីករាយឥតទុកកង្វល់ ប៉ុន្តែពេលនេះខុសស្រឡះគ្រប់យ៉ាងប្រែប្រួលអស់ហើយ
« កូនបានទៅគឺទៅអោយស្ងប់ចុះសង្ឃឹមថាពួកយើងនឹងអាចធ្វើជាប៉ាកូនម្តងទៀត ប៉ាស្រឡាញ់កូនខ្លាំងណាស់ ~ ហុឺ » ឪពុកបង្កើតយំឡើងខ្សោះខ្លួនគាត់កាត់ចិត្តម៉េចបានបេីបាត់បង់ភ្លាមៗបែបនេះ ទោះបីជាមិនបាននៅជិតមិនបានមេីលណាប៉ុន្តែនេះជាជាឈាមមួយដំណក់ដែលមិនអាចកាត់ថ្លៃបាន។
គ្រប់យ៉ាងសុទ្ធតែស្តាយនៃការចាកចេញរបស់ជូឆឹងទោះបីជាគេមានកំហុសក៏ដោយគេទៅបាត់ហើយបន្ទោសមនុស្សគ្មានវិញ្ញាណក៏មានន័យអ្វី មានតែអភ័យទោសដេីម្បីអោយព្រលឹងទៅបានស្ងប់សុខ។
បន្ទាប់ពីនិយាយរួចរាល់ហើយអ្នកទាំងអស់គ្នាក៏ចេញមកវិញពេលនោះអុីប៉ូបានឃេីញឈូអុីងដែលនាងឈរទាំងភ្នែកក្រហមបញ្ជាក់ថាយំក៏នឹកឃេីញដល់ឃ្លាដែលជូឆឹងនិយាយមុននឹងស្លាប់អំពីនាង។
« នាងមករកជូឆឹងមែនទេ? » អុីប៉ូដេីរទៅជិតហើយសួរ ការបាត់បង់មនុស្សដែលខ្លួនស្រឡាញ់ច្បាស់ជាពិបាកទទួលយកណាស់ក្នុងមួយជីវិតនេះមិនមែនដូចបាត់របស់របរនោះទេ
« ហេតុអ្វីបងដឹង? » ឈូអុីងសម្រួលអារម្មណ៍ហើយសួរទំនាក់ទំនងមួយនេះមិនដែលមានអ្នកណាដឹងឡើយហេតុអ្វីអុីប៉ូនិយាយចេញមកដឹងច្បាស់អញ្ចឹង?
« ខ្ញុំដឹងព្រោះតែមុននឹងជូឆឹងស្លាប់គេបានប្រាប់ខ្ញុំគេថា....គេស្រឡាញ់នាងខ្លាំងណាស់ប៉ុន្តែមិនបានសារភាពប្រាប់ » អុីប៉ូនិយាយទាំងមេីលមុខឈូអុីងដែលកំពុងតែរៀបនឹងស្រក់ទឹកភ្នែក ឃ្លាមួយនេះដែលជូឆឹងចង់ប្រាប់នាងប៉ុន្តែគ្មានឪកាស ទុកអោយនាយផ្តែផ្តាំអោយ
« ..... » ឈូអុីងក្តាប់ដៃយ៉ាងមាំនៅពេលលឺអុីប៉ូនិយាយបែបនេះតេីអោយទទួលយកភ្លាមៗបានទេ?ចង់ស្តាប់លឺគេនិយាយដោយផ្ទាល់ថាបងស្រឡាញ់អូនមិនចង់លឺចេញពីមាត់អ្នកដទៃនោះទេ
« តេីបងអាចនាំខ្ញុំទៅមេីលគេបានអត់? »
« អុឹម » អុីប៉ូងក់ក្បាលហើយនាំឈូអុីងដេីរចូលទៅនាងឈរទប់លំនឹងសឹងតែមិនជាប់នៅពេលដែលឃើញរាងកាយស្លេកស្លាំងដែលដេកគ្មានព្រលឹងមនុស្សប្រុសដែលនាងស្រឡាញ់ជាស្នេហាលេីកទីពីរ។
ទោះបីជាខំប្រឹងទប់ទឹកភ្នែកយ៉ាងណាក៏ទប់មិនជាប់នាងបង្ហូរកាន់តែខ្លាំងពេលឃើញជូឆឹងកាន់តែកៀកហើយអុីប៉ូក៏អង្អែលដៃនាងថ្នមៗដេីម្បីលួងលោម។
« បងអាចចេញសិនបានទេខ្ញុំចង់នៅម្នាក់ឯងសិន »
« ហុឹម...ក៏បាន » និយាយហើយអុីប៉ូដេីរចេញទៅបាត់ដែលគូរស្នេហ៍មួយគូរនេះមិនសមបំណងយ៉ាងណាក៏ទុកឪកាសអោយជួបគ្នាជាមួយសាកសព្វដែលគ្មានព្រលឹង។
ហុឹក ~ ~
នាងយំដង្ហក់យកដៃស្ទាបអង្អែលថ្ពាល់ដ៏សរលោងមនុស្សប្រុសដែលនាងស្រឡាញ់ ទឹកភ្នែកចង់ហូរក្លាយជាឈាមភាពរឹងមាំរឹងពឹងអម្បាញ់មិញនេះប្រែជាទន់ខ្សោយហើយសឹងតែទប់លំនឹងខ្លួនឯងមិនកេីត។
មនុស្សដែលកំពុងចាប់ផ្ដើមស្រឡាញ់បានចាកចេញតេីទៅទទួលយកបានទេ?
ស្នេហាលេីកទីពីររបស់នាងត្រូវបានប្រេះឆាដោយសារទេវតាគ្មានមេត្តាបានបំបែកបំបាក់!!
« ខ្ញុំចង់ស្ដាប់លឺបងនិយាយពេលនេះថាស្រឡាញ់ខ្ញុំហើយខ្ញុំមិនចង់លឺចេញពីមាត់អ្នកដទៃឡើយ!ហេតុអ្វីបងដាច់ចិត្តម៉្លេះ?បងចាកចេញហើយបងទុកអោយខ្ញុំឈឺចាប់ធ្វើអី?សងបេះដូងខ្ញុំវិញមកសងពេលវេលាដែលចំណាយលេីមនុស្សខុសដូចជាបងមុនវិញមក បងចាកចេញបានបានសុខហើយប៉ុន្តែអ្នកដែលរស់នៅដូចខ្ញុំនេះទេបានឈឺចាប់ បេីចុងក្រោយនៅតែចាកចេញបងផ្តល់ក្តីសង្ឃឹមអោយបេះដូងមួយនេះធ្វើអ្វី? ~ ហុឺ » ការឈឺចាប់ដែលមានយ៉ាងច្រើនអួលណែនពេញទ្រូង នាងស្អប់មនុស្សប្រុសម្នាក់នេះខ្លាំងណាស់ដែលទុកអោយនាងរស់នៅទាំងឈឺចាប់ហើយគេចាកចេញដោយមិនបានលា
« ហុឺ ~ ហេតុអ្វីបងមិនត្រឡប់មកវិញជូឆឹង ពួកយើងស្រឡាញ់គ្នាគួរតែរស់នៅជាមួយគ្នា បងដាច់ចិត្តណាស់បងទៅហើយគ្មានថ្ងៃត្រឡប់ រស់ម្នាក់ឯងមានន័យអ្វីប្រសិនបើគ្មានបង ហើយបេីខ្ញុំចង់ចាប់ផ្តើមស្នេហ៍ថ្មីអោយខ្ញុំចាប់ផ្តើមជាមួយអ្នកណាប្រសិនបើប្រុសទាំងអស់នោះសុទ្ធតែដូចបងអោយខ្ញុំធ្វេីម៉េច ~ ហុឺ » ប្រសិនបើមានឪកាសនាងមិនអោយមានរឿងបែបនេះឡើយ នាងសោកស្តាយដែលមិននិយាយពាក្យថាស្រឡាញ់សោកស្តាយដែលមិនបាននិយាយជាមួយគេជាលើកចុងក្រោយដែលគេវិលលែងត្រឡប់។

រឿង : អ្នកប្រុសធំ✨(END)Where stories live. Discover now