18

278 15 0
                                    

ភាគទី18 : អ្នកណា?

   តែងខ្លួនរួចពួកគេបានទៅថតរូបទុករួចហេីយបណ្តេីរគ្នាចេញទៅខាងក្រៅដែលធ្វេីអោយមនុស្សគ្រប់គ្នាចាប់អារម្មណ៍ហេីយស្ញេីចសរសេីរសឹងតែគ្រប់គ្នា។

   នៅលើសណ្ឋាគារដ៏ខ្ពស់អស្ចារ្យអ្នកកំលោះមីងយៀកស្លៀកពាក់យ៉ាងស្អាតបាតអាវពណ៍សនឹងអាវក្រៅធំពណ៍ខ្មៅគឺកំពុងតែកាន់ដៃមនុស្សម្នាក់មកជាមួយទាំងស្នាមញញឹមមានអ្នកណាទៀតក្រៅពីហុងសៀន។
   « បេីចង់ញុាំអ្វីគឺញុាំនៅហាងធម្មតាទៅមិនចាំបាច់ដល់ថ្នាក់នេះទេ » ហុងសៀនសួរទាំងអឹមអៀនមិនដឹងថាមីងយៀកចំណាយមកលើខ្លួនដល់ថ្នាក់នេះទេគ្រាន់តែមកញុាំអីសោះសុទ្ធតែសណ្ឋាគារប្រណីតនៅខ្ពស់ទៀតផង
   « បងចង់នាំអូនញុាំទីនេះនិយាយលេងនឹងបានមេីលទេសភាពទីក្រុងអូនមិនពេញចិត្តឬ? » នាយញញឹមហើយទាញហុងសៀនដាក់នឹងតុអង្គុយចុះចង់ធ្វើអោយពិសេសអស្ចារ្យចំពោះមនុស្សដែលនាយស្រឡាញ់លេីកដំបូង
   « មិនមែនមិនពេញចិត្តនោះទេប៉ុន្តែលោកមិនចាំបាច់ដល់ថ្នាក់នេះក៏បាន » ហុងសៀនគ្រវីក្បាលបញ្ជាក់កុំឱ្យមីងយៀកយល់ច្រឡំ ការណាត់គ្នាលេីកដំបូងនេះគឺពិសេសពេកហើយដល់ថ្នាក់មិនជឿនេះប្រៀបដូចជាយល់សប្តិអញ្ចឹង
   « កុំហៅបងថាលោកហៅបងថាបងប្រយ័ត្នបងទ្រាំមិនបាន!ប្រាប់អោយស្តាប់ហៅលោកម្តងបឺតមាត់មួយ » នាយចាប់ផ្តើមដាក់ខ្លួនអង្គុយចុះទល់មុខហុងសៀននឹងគម្រាមរួចជាស្រេចដោយក្រសែភ្នែកប្រាកដប្រជាដែលធ្វើឲ្យអ្នកចំពោះមុខស្ងាត់មាត់ជ្រៀបហើយនាយក៏អស់សំណើច។
   ពួកគេទាំងពីរនាក់ញុាំពោរពេញដោយក្តីសុខយូរៗម្តងក្រសែភ្នែកប៉ះគ្នាហេីយក៏ញញឹមនឹងញុាំបន្តដោយនិយាយគ្នាពីនេះពីនោះបង្កអោយបរិយាកាសនៅទីនោះលឺតែសម្លេងសេីចក្អាកក្អាយ។
   « មីងយៀកបងធ្លាប់មានសង្សារពីមុនមកទេ? » ហុងសៀនឆ្ងល់ក៏សួរឡើងព្រោះឃើញថាមីងយៀកពូកែយល់ចិត្តមនុស្សសម្តីផ្អែមហើយគួរអោយស្រលាញ់បែបនេះមេីលទៅមិនជឿសោះថាមិនធ្លាប់មានសង្សារនោះទេ
   « ហេតុអ្វីអូនសួរបែបនេះ? » ឈប់ញុាំបន្តិចមីងយៀកបែរមកចងចិញ្ចើមសួរមនុស្សចំពោះមុខដែលសុខៗមកសួរបែបនេះវាចម្លែកពេកហេីយទេដឹង
   « អូនគ្រាន់តែចង់សួរព្រោះបងស្អាតបងសង្ហារប៉ុន្តែបងបែរជាស្រឡាញ់មនុស្សប្រុសភេទដូចគ្នាទៅវិញឬក៏បងខូចចិត្តពេលមានសង្សារស្រីនាងបានសុំបែកហើយក៏សាកល្បងយកសង្សារប្រុសម្តង? » ហុងសៀនចេះតែនិយាយព្រោះវាជាការពិតដែលប្រុសកូនអ្នកមានដូចគេសង្ហារប៉ុន្តែបែរជាមានចារឹកខុសពីមនុស្សដទៃ ឬមួយចារឹកតាំងពីធម្មជាតិហើយគេលាក់បាំង?
   « ហឺហឺ ~ អូនគិតច្រើនពេកហើយឆាប់ញុាំទៅ!អូនជាមនុស្សដំបូងរបស់បងហេីយបងគ្មានសង្សារនោះទេបងនៅលីវ » នាយលឺហុងសៀននិយាយបែបនោះក៏អស់សំណេីចការគិតរបស់ហុងសៀនគឺខុសទាំងស្រុងទេីបនាយអោយឈប់និយាយនឹងញុាំបន្ត។
   ពួកគេញុាំរួចហើយក៏កាន់កែវទឹកក្រូចជល់គ្នាសម្លឹងមើលទេសភាពទីក្រុងដែរពោពេញទៅដោយភ្លើងគ្រប់ទីកន្លែង។ពេលនោះមីងយៀកក៏យកដៃចាប់អោបចង្កេះមួយក្តាប់របស់ហុងសៀនដែលធ្វេីអោយម្ចាស់សាមុីខ្លួនថ្ពាល់ឡេីងក្រហមបេីអ្នកមិនដឹងច្បាស់ជាថាស្រវឹងស្រាហេីយ។
   « បងនឹងអូនមិនបានផឹកស្រាទេហេតុអ្វីមុខអូនក្រហម? » ឃើញមុខក្រហមរបស់សំណព្វចិត្តនាយក៏សួរឡេីងដឹងហើយថាក្រហមដោយសារអ្វីប៉ុន្តែគ្រាន់តែសួរញ៉ោះលេងតែប៉ុណ្ណោះ
   « ប្រហែលស្រវឹងទឹកក្រូចហើយ ~ ហិហិ » ហុងសៀនបែរទៅរកមីងយៀកហើយសេីចស្ញេញ ខំប្រឹងកុហកទាំងមិនមែនការជាការពិតដែលធ្វើឲ្យអ្នកឈរជិតក៏អស់សំណេីចបន្តិចទៅ
   « ហាសហា ~ ប្រហែលហើយ » នាយខ្នាញ់ខ្លាំងណាស់សុខចិត្តលាក់បាំងមិនប្រាប់សូម្បីតែបន្តិច នេះមែនទេចារឹករបស់មនុស្សដែលនាយស្រឡាញ់ ចង់តែចាប់ក្រញិចអោយស្លាប់ទេ
   « ថ្ងៃនេះអូនសប្បាយចិត្តណាស់ដែលបាននៅជាមួយបងជាថ្ងៃដែលអូនក្តីសុខបំផុតគឺក្តីសុខមួយនេះបងជាអ្នកផ្តល់អោយ » ចាប់ដៃមីងយៀកអង្អែលថ្នមៗដែលមនុស្សដែលខ្លួនស្រឡាញ់បានធ្វេីរឿងដ៏រំភេីបមួយនេះទាំងដែលមិនដែលមានអ្នកណាធ្វេីអោយ សង្ឃឹមថាពួកយើងទាំងពីរនឹងបែបនេះរហូតកាន់ដៃគ្នាដេីរទៅមុខមិនលែងឆ្ពោះទៅរកក្តីសុខ
   « សឺត ~ បងផ្តល់ក្តីសុខអោយអូនព្រោះបងស្រលាញ់អូនទោះបីជាអូនជាមនុស្សប្រុសក៏ដោយក៏បងនៅតែស្រឡាញ់អូនគឺស្រឡាញ់គ្មានថ្ងៃប្រែមនុស្សដំបូងហើយក៏មនុស្សចុងក្រោយដែរក្នុងមួយជីវិតនេះ » នាយថេីបថ្ងាសពោរពេញទៅដោយក្តីស្រឡាញ់ ស្នេហាដំបូងរបស់នាយត្បិតតែជាមនុស្សភេទដូចគ្នាប៉ុន្តែនាយនឹងស្រឡាញ់គ្មានថ្ងៃប្រែទោះបីជាត្រូវអ្នកណានិយាយអ្វីក៏ដោយនាយនឹងកាន់ដៃគ្នាឆ្លងកាត់ឧបសគ្គជាមួយគ្នា
   « ហិហិ » ហុងសៀនផ្តេកក្បាលលេីទ្រូងដ៏កក់ក្តៅរបស់មីងយៀកទាំងសប្បាយចិត្តដែលមានមនុស្សម្នាក់ធ្វើដេីម្បីខ្លួនបែបនេះ វ៉ាងមីងយៀកជាស្នេហាដំបូងក៏ជាស្នេហាចុងក្រោយដែលមិនអាចជ្រើសយកអ្នកណាបានឡើយ។

រឿង : អ្នកប្រុសធំ✨(END)Where stories live. Discover now