ភាគទី2 : ខ្មេីត!
ពួកគេឈរពិភាក្សាសាគ្នាប៉ុន្តែមិនដឹងទេថាមានក្រសែភ្នែកមួយគូកំពុងតែសម្លឹងមើលនឹងគ្រវីកែវទឹកក្រូចទឹកមុខយ៉ាងស្មេីធេងមិនអាចទាយដឹងជម្រៅចិត្តបានថាកំពុងតែគិតអ្វី។
ថ្ងៃថ្មី
ZhanZhan Restaurant
ហាងអាហារមួយដែលមានភាពល្បីល្បាញនៅប្រចាំទីក្រុងប៉េកាំងដែរមានម្ហូបឆ្ងាញ់ហើយសម្បូរមនុស្សចូលច្រើន។ម្ចាស់ហាងដែរត្រូវគេដឹងថាជាកូនលោកអគ្គនាយកក្រុមហ៊ុនXiaoGroupដែលគឺស៊ាវចាន់នឹងហើយមានអ្នកណាទៀត។ហាងរបស់គេស្អាតណាស់ការរៀបចំយ៉ាងល្អឥតខ្ចោះដែរទាក់ទាញមនុស្សអោយចូលបានពណ៍ហាងទាំងមូលឡេីងស្វាយតែម្តង។
« សូមចាំបន្តិច! » ស៊ាវចាន់នៅមិនស្ងៀមចូលជួយការងារបុគ្គលិកព្រោះភ្ញៀវចូលច្រើនពេកក៏មិនអាចឈរមើលបានដែរហើយបុគ្គលិកធ្វើសឹងតែមិនទាន់ប្រហែលត្រូវរេីសបុគ្គលិកបន្ថែមហើយហិហិ។
កំលោះតូចស្វាហាប់ណាស់ធ្វើការងាររហ័សជួយសម្រាលបន្ទុកការងារបុគ្គលិកដោយមិនខ្លាចនឿយហត់នេះហើយជាចារឹកដ៏ល្អដែរបុគ្គលិកនៅក្នុងហាងចូលចិត្តនឹងគោរពព្រោះតែមានម្ចាស់ហាងដ៏ល្អបែបនេះ។
« ស៊ាវចាន់ឯងនេះខំពេកហើយ! » ហុងសៀនដែរជាមិត្តឈរមេីលក៏ហុចទឹកក្រូចអោយមកកែវពេលឈប់សម្រាកបន្តិចចាន់ហត់ខ្លាំងណាស់ព្រោះមិនឃើញសម្រាកសោះតាំងពីមកដល់ឃើញតែជួយការងារកូនចៅ
« ត្រូវតែខំអញ្ចឹងហើយឃើញអត់មនុស្សចូលច្រើនណាស់! » ចាន់ដកដង្ហើមញាប់មេីលទៅកាន់ហាងទាំងមូលដែរមានមនុស្សចូលយ៉ាងច្រើនដោយគ្មានភាពថាហត់គឺមានតែស្នាមញញឹមដែរការងារសមប្រាកបបែបនេះ
« អឺ!អឺ!យេីងមិនបានថាអីឯណា! » ហុងសៀនគ្រវីក្បាលហួសចិត្តនឹងមិត្តប៉ុន្តែក៏មិនមែនអត់ធ្វើការងារដែរព្រោះគេជាអ្នកឆុងកាហ្វេដ៏ចំណានម្នាក់ដោយធ្វេីការជាមួយចាន់។
ងឺត ~ ~
សម្លេងចាប់ហ្វ្រាំងឡានបានបន្លឺឡើងអ្នកកំលោះគ្រងឈុតCEOបានចុះពីមកពីក្នុងឡានយ៉ាងសង្ហារបូករួមទាំងទឹកមុខស្មេីធេងដែរជាទឹកមុខដូនតាត្រកូលវ៉ាងចែកអោយគឺចៅប្រុសរបស់គាត់វ៉ាងអុីប៉ូនោះហេីយដែរជាអ្នកទទួលបាន។ដំណើរអ្នកកំលោះចូលទៅក្នុងហាងដោយការសម្លឹងមើលមកពីមនុស្សជុំវិញខ្លួនយ៉ាងច្រើនប៉ុន្តែនាយមិនបានខ្វល់ឡើយ។
« អេចាន់មេីលនោះ! » ហុងសៀនគ្រាន់តែបានឃើញអុីប៉ូភ្លាមក៏ហៅចាន់តែម្តង
« មេីលអី? »
« នោះឯងមេីលទៅអ្នកណា? »
ចាន់បែរទៅតាមការប្រាប់របស់ហុងសៀនបានឃើញអុីប៉ូអង្គុយយ៉ាងសង្ហារដែរនាយកំពុងតែនិយាយជាមួយបុគ្គលិកនៅក្នុងហាងដេីម្បីកម្ម៉ង់អ្វីដែរនាយត្រូវការ។
« អ្នកប្រុសបេះដូងថ្មនោះហ៎េស?ប្រាប់យើងធ្វើស្អី? »
« ខ្លែងយប់មិញឯងថេីបគេណា...អេធ្វើភ្លេចលឿនម៉្លេះ »
« កុំរំលឹកទៀត! » និយាយចប់ចាន់ដេីរចេញពីមិត្តបេីរំលឹករឿងកាលពីយប់មិញនោះដឹងតែរឹងខ្លួនអៀនស្រាប់ហើយមិនចង់គិតទេប៉ុន្តែខួរក្បាលចេះតែនឹកឃើញរហូត><។
ចាន់បានដេីរទៅរកបុគ្គលិកដែរនិយាយជាមួយអុីប៉ូអម្បាញ់មិញនេះនឹងសួរអ្វីដែរគេត្រូវការបន្ទាប់ពីបានដឹងហើយក៏ប្រាប់បុគ្គលិកដោយទុកអោយខ្លួនជាអ្នកយកទៅអោយគេដោយផ្ទាល់រួមទាំងមានការភ្ងាក់ផ្អើលមួយដែរមិនធ្លាប់ធ្វេី។
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Lãng mạnវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...