ភាគទី25 : ស្រីថោកទាប
ផាំង ~ ~
សម្លេងទ្វារបេីកបានបន្លឺឡើងពេលនោះទាំងចាន់មីងយៀកនឹងហុងសៀនបានចូលមកដែលធ្វេីអោយវ៉ាន់ឈីងនាំភ្ងាក់ផ្អេីលយ៉ាងខ្លាំង មិននឹកស្មានថាគេដឹងកន្លែងមួយនេះ ទាំងដែរអុីប៉ូជិតបានឡើងឋានសួគ៌ជាមួយនាងហើយ។
ផាច់ ~ ~
ចាន់ខឹងខ្លាំងណាស់ក៏ដេីរទៅវៃនាងមួយដៃដែលពេលនេះនាងបានធ្វើទង្វើដ៏ថោកទាប មួយដៃនេះប្រហែលមិនគ្រប់គ្រាន់ទេប្រសិនបើមកមិនទាន់តេីនឹងមានរឿងយ៉ាងម៉េចកេីតឡេីងពេលនោះនឹងច្របុកច្របល់។
« នាងហ៊ានណាស់វ៉ាន់ឈីងខ្ញុំមិនចង់រករឿងនាងទេប៉ុន្តែនាងបង្ខំខ្ញុំ » កែវភ្នែកកំណាចសម្លឹងមនុស្សចំពោះមុខរហូតអាចឆេះបាន នេះទ្រាំណាស់ឃើញថាមកទាក់ទងសង្សារអ្នកដទៃមិនរករឿងប៉ុន្តែនេះធ្វើជ្រុលពេកហើយប្រដៅខ្លះទេីបាន
« នេះឯងហ៊ានទះយេីងផងហ៎េស? » វ៉ាន់ឈីងបែរមកមេីលមុខចាន់ទាំងថ្ពាល់ក្រហមងាំង មួយជីវិតនេះនាងមិនត្រូវបានអ្នកមកណាធ្វើបាបខ្លាំងបែបនេះទេ គឺចាន់ជាមនុស្សទីមួយ
« យ៉ាងម៉េចនាងជាអ្នកណាបានជាយើងវៃមិនបាន ចាត់ទុកថាសំណាងចុះដែលខ្ញុំមិនដាល់នាងអោយសន្លប់ហៅប្រុសផ្សេងអោយមករំលោភនោះ » ចាន់ញាក់ចិញ្ចើមដឺដែលមានអំំណាចដ៏មហិមានៅក្នុងខ្លួន ហើយក៏សម្លក់មុខនាងដែរពេលនេះចាន់ប្រែជាមនុស្សម្នាក់ទៀត។
ចាន់ក៏គ្រាអុីប៉ូឡេីងនឹងដេីរចេញទៅមុននឹងចេញពេលនោះក៏ឆ្លៀតបែរមកវិញហើយក៏ញញឹមចុងមាត់ដឺបោះសម្តីយ៉ាងពិរសដែលធ្វើឲ្យវ៉ាន់ឈីងនាងកន្ត្រំជេីងដៃហេីយស្រែកខ្លាំង។
« យេីងមិនអោយនាងប៉ះពាល់អុីប៉ូឡើយបេីនាងនៅតែហ៊ានច្បាស់ជាជួបរបស់ពិតដូចយើង » និយាយហើយចាន់ក៏ដេីរចេញបាត់ទៅ
« អៃ ~ ~ អាចាន់អាឡប់ អាចង្រៃ អាក្ទេីយ » កំហឹងនៅក្នុងខ្លួនពេលនេះមានច្រើនអនេក នាងសម្លឹងមើលពួកគេចេញទៅទាំងក្តាប់ដៃរហូតដល់មុតក្រចកខ្លួនឯង ហើយក៏រៀបចំខ្លួនវិញទាំងអៀនខ្មាស់។
ចាន់នាំអុីប៉ូចេញមកខាងក្រៅហើយឃើញថាគេរសាប់រសល់ហើយមុខឡើងក្រហមងាំងបែកញើសជោគបារម្ភណាស់មិនដឹងថាមានរឿងអ្វីកេីតឡេីងអោយពិតប្រាកដ។
« នាំបងទៅក្រុមហ៊ុនអោយលឿន » អុីប៉ូនិយាយតិចៗសឹងតែមិនចង់លឺនាយទ្រាំមិនបានឡេីយ គឺនាយត្រូវតែចង់ធ្វើអ្វីគេចផុតពីក្រសែភ្នែករបស់មនុស្ស
« អុឹម... » ចាន់ងក់ក្បាលហើយបេីកឡានយ៉ាងលឿនដោយចុចទូរស័ព្ទឆាតទៅរកហុងសៀនកុំឲ្យពួកគេមកតាមហើយក៏ប្រាប់អំពីស្ថានភាពរបស់អុីប៉ូអោយមីងយៀកដែរនៅជាមួយមិត្តអស់ការបារម្ភ។
![](https://img.wattpad.com/cover/375627870-288-k653094.jpg)
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Romanceវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...