ភាគបញ្ចប់ : មួយជីវិតរបស់អ្នកប្រុសធំវ៉ាងអុីប៉ូ
« គឺមែនហើយ!ខ្ញុំរៀបរាប់តែប៉ុណ្ណឹងទេសុំលាសិនហើយ » វ៉ាន់ឈីងក្រោកដេីរចេញទៅបាត់ដែលចាន់កំពុងតែនឹកដល់អនុស្សាវរីយ៍គ្រប់យ៉ាងដែលគេបានធ្វើជាមួយគ្នាហើយចុងបញ្ចប់ទេីបដឹងថាអុីប៉ូធ្វើគ្រប់យ៉ាងដេីម្បីខ្លួនតែម្នាក់។
ពេលវេលាពិតជាដេីរលឿនអុីប៉ូដកដង្ហើមធំដែលឈរនៅមុខព្រលានយន្តហោះទាំងអាលោះអាល័យនាយគ្រាន់តែចង់ធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសដេីម្បីអោយសប្បាយចិត្តនឹងបំភ្លេចមនុស្សម្នាក់តែប៉ុណ្ណោះអោយចងចាំយ៉ាងម៉េចប្រសិនគេនឹងត្រូវរៀបការទៅហើយ។
« តេីពេលណាយើងអាចជួបគ្នាទៀត? » អុីប៉ូស្រាប់តែអស់សំណើចនឹងដកដង្ហើមធំម្តងទៀត ការទៅលេីកនេះប្រហែលមិនងាយត្រឡប់មកវិញឡើយនាយធ្វើយ៉ាងណាបំភ្លេចចាន់អោយទាល់តែបាន បណ្តោយតាមចិត្តពេកក៏មិនកើត។
ឈានចូលដើរចូលក្នុងព្រលានអុីប៉ូពិតជាធុញថប់ដកដង្ហើមធំនាយពិតជាចង់ឃើញមុខចាន់ជាលើកចុងក្រោយខ្លាំងណាស់នាយចង់ក្បែរចង់អោបអោយបានកក់ក្តៅមុននឹងចាកចេញមិនដឹងថាពេលណាបានត្រឡប់មកវិញ។
« តើបងចង់ទៅណា? » សម្លេងមួយបានបន្លឺឡើងយ៉ាងខ្លាំងទឹកភ្នែកស្រក់ចុះមកមេីលមនុស្សជាទីស្រឡាញ់កាន់វ៉ាលីបម្រុងនឹងចាកចេញដោយមិនបាននិយាយអ្វីជាលើកចុងក្រោយមួយម៉ាត់
« ចាន់!! » នាយហាមាត់និយាយទាំងក្តុកក្តួលទឹកភ្នែកដែលខំប្រឹងទប់បានស្រក់ គេមកជូនដំណើរនាយមែនទេ?ឬមួយគេមកបញ្ឈឺ?
« ហុឹក ~ ~ » ចាន់យំហើយរត់ទៅរកអុីប៉ូ គេនេះល្អពេកហើយហ៊ានលះបង់មនុស្សដែលគេស្រឡាញ់អោយទៅអ្នកដទៃដោយមិនទាមទារ ដោយមិនសួរថារៀបការជាមួយអ្នកណាហើយនិយាយថាអូនជារបស់បង ប្រសិនបើខ្លួនរៀបការមែនមិនដឹងជាយ៉ាងណាទេ
« ហេតុអ្វីអូនយំ? » អុីប៉ូញញឹមថើរៗហេីយយកដៃជូតទឹកភ្នែកគេថ្នមៗ នាយឈឺចាប់ណាស់នៅពេលឃើញចាន់សម្រក់ទឹកភ្នែក ប៉ុន្តែហេតុអ្វីបានជាឃើញនាយហេីយគេស្រក់ទឹកភ្នែកទៅវិញ?
« អូនយំព្រោះខ្លាចបាត់បង់បង!អូនស្រលាញ់បង ~ ហុឹក! » ចាន់យំអណ្តឺតអណ្តកដូចកូនក្មេងនឹងមើលមុខអុីប៉ូទាំងទឹកមុខស្រពោន អ្នកណាប្រាថ្នាចង់បានប្តីផ្សេងក្រៅពីវ៉ាងអុីប៉ូនោះ?គ្មានអ្នកណាល្អដូចឡើយ
« ចុះអូនមិនរៀបការទេមែនទេ? » អុីប៉ូចងចិញ្ចើមសួរដែលមិនយល់ថាគេកំពុងតែនិយាយអ្វី ការរៀបការជិតប្រារព្ធចុះគេមកយំដាក់មុខនាយដោយសារអ្វី?
« មនុស្សឆ្កួតគឺអូននិយាយលេងទេតេី!អូនគ្រាន់តែចង់បញ្ឈឺបងលេងតែប៉ុណ្ណោះបន្ទាប់ពីដឹងការពិតគ្រប់យ៉ាងដែលវ៉ាន់ឈីងប្រាប់ហើយគឺអូនខុសខ្លាំងណាស់ដែលនិយាយបែបនេះដាក់បង ~ ហុឺ » ចាន់យកដៃវៃទ្រូងគេខ្លាំងៗមនុស្សស្អីមិនស្គាល់ពាក្យថាលលេង ហើយបម្រុងចាកចេញទៅក្រៅប្រទេសទៅចោលក្មេងតូចម្នាក់នេះ
« ចឹងមានន័យថាអូនកុហកបងមែនទេ? »
« គឺមែនហើយ! »
ផឹប ~ ~
អុីប៉ូទាញកាយតូចមកអោបយ៉ាងណែនពេញដៃនឹងថើបសក់ដ៏ទន់រលោងមួយខ្សឺតពោរពេញដោយក្តីស្រឡាញ់យ៉ាងធំធេងនាយស្មានថាមួយជីវិតនេះមិនបានធ្វើជាប្តីប្រពន្ធជាមួយចាន់ទៅហើយ។មួយជីវិតនេះនាយស្រឡាញ់ចាន់មិនផ្លាស់ប្តូរ ទោះបីជាគេត្រូវរៀបការពិតមែនក៏នាយប្រហែលមិនអាចកាត់ចិត្តបានដែរ ប៉ុន្តែទេវតាមានភ្នែកមិនបំបែកបំបាក់ស្នេហាដ៏ល្អឥតខ្ចោះមួយនេះបានទេ។
« បងស្រឡាញ់អូនស៊ាវចាន់តូចរបស់បង!ស្រឡាញ់អូនតាំងពីស្នាមថើបដែលអូនផ្តល់អោយបងលើកដំបូង មនុស្សដែលអាចបំបែកបេះដូងថ្មរបស់បងបានគឺមានតែអូនម្នាក់គត់ មួយជីវិតនេះនឹងកំដរអូនដេីរលេងជុំវិញពិភពលោកពួកយើងនឹងបង្កើតគ្រួសារមួយយ៉ាងរីករាយ »
« អូនក៏ស្រឡាញ់បងដែរវ៉ាងអុីប៉ូ អូនធ្លាប់អានប្រលោមលោកច្រើនណាស់ដែលឃើញស្នេហាតួអង្គផ្តល់អោយគ្នា ប៉ុន្តែពេលនេះអូនបានជួបខ្លួនឯងផ្ទាល់ហើយ បងល្អពេកហើយមួយជីវិតកាន់ដៃបងដល់ចាស់គឺជាសំណាងល្អរបស់អូន »
ពួកគេមើលមុខគ្នាហើយញញឹមពេលនោះបបូរមាត់បានរត់រកគ្នាដោយមិនបានប្រឆាំងនឹងផ្តល់ភាពកក់ក្តៅទៅវិញទៅមកព្រមជាមួយក្តីស្រលាញ់ដែលមិនអាចកាត់ថ្លៃបាន។
« យប់នេះត្រូវតែសងជំងឺចិត្តបង » អុីប៉ូដកបបូរមាត់ចេញហើយញញឹមយ៉ាងខិល នាយត្រូវតែមានក្តីសុខនៅយប់នេះនឹងដាក់ទោសចាន់ដែលបោកប្រាស់ធ្វើឲ្យនាយឈឺចាប់
« សងយ៉ាងម៉េច? » ចាន់ចងចិញ្ចើមធ្វើមិនដឹងប៉ុន្តែដឹងច្បាស់ថាអុីប៉ូនឹងចង់ធ្វើអ្វីមកលើខ្លួន ដែលថ្ពាល់ពេលនេះក្រហមច្រាលនឹកឃើញកាលជួបគេដំបូងហើយមេឃភ្លៀងនៅក្នុងក្រុមហ៊ុនតែពីរនាក់ពេលនោះគេសុិចសុីខ្លាំងណាស់
« ចាំទៅដល់ក្នុងបន្ទប់នៅក្រុមហ៊ុនអូននឹងដឹង! » គ្រាន់តែលឺសម្តីនេះមិនថាចាន់ឬក៏អ្នកអានទេច្បាស់ជាគិតដល់ហើយមែនឬអត់?អុីប៉ូទ្រាំមិនបានទៀតទេបេីស្អាតយ៉ាងនេះអត់ធ្មត់លែងកើតហេីយ
« ចុះបងមិនទៅក្រៅប្រទេសទេ? » ចាន់សួរបញ្ឈឺដែលអម្បាញ់មិញឃើញកាន់វ៉ាលីទៅក្រៅប្រទេសសោះប៉ុន្តែពេលនេះបែរជាផ្លាស់ប្ដូរចិត្តលឿនដូចរន្ទះ
« ហាសហា ~ លើកក្រោយចាំទៅក៏បានសំខាន់ដាក់ទោសអូនសិន » និយាយចប់អុីប៉ូហៅតាក់សុីហើយអោយបើកតម្រង់ទៅWangGroupអោយលឿនចាន់មិននិយាយអ្វីបានត្រឹមតែគ្រវីក្បាល។
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Romanceវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...