ភាគទី10 : ក្តីសុខមួយពេល
« .... » អុីប៉ូមិននិយាយអ្វីនាយក៏គិតតែពីអស់សំណើចនឹងមេីលចាន់ធ្វើស្តាយថតដាក់ទូរស័ព្ទ ទាំងមិនដឹងទេថានាយខ្នាញ់ប្រសិនបេីបង្រួមអោយតូចហេីយចាប់ទុកនាយនឹងចាប់ទុកបាត់ហេីយ។
បេីក្រឡេកមើលលីវយីងឯនេះវិញគេកំពុងតែធុញទ្រាន់យ៉ាងខ្លាំងព្រោះអុីនៀនបានរំខានការធ្វើការងារដោយគិតតែនិយាយច្រើននឹងគ្មានបានការប្រសិនបើអុីប៉ូមកឃើញច្បាស់ជាស្តីបន្ទោសមិនខាន។
« អុីនៀនលោកឈប់រំខានខ្ញុំបានទេ? » លីវយីងច្រត់ចង្កេះស្តីអោយអុីនៀនខ្លាំងៗនេះរំខានតាំងពីម្សិលមិញមកម៉្លេះថាអោយមិនស្តាប់ធ្វើខ្លួនដូចកូនក្មេង គួរឲ្យធុញទ្រាន់ណាស់
« យ៉ាងម៉េចសង្សារចាស់!ខ្ញុំតាមរំខានឯងមិនបានមែនទេខ្ញុំនឹងមិនអោយឯងរកសង្សារថ្មីបានឡើយ » អុីនៀនកំពូលរឹងនៅមិនស្ងៀមនាយធ្វើយ៉ាងណាអោយលីវយីងខឹងទាល់តែបានព្រោះពេលខឹងទឹកមុខគួរឲ្យស្រលាញ់ណាស់ហិហិ
« តាមចិត្ត!! » អុីនៀនធ្វើការដោយមិនខ្វល់អ្នកអង្គុយជិត បេីនៅតែតាប៉ែជាមួយការងារធ្វេីមិនរួចទេគេប្លែកណាស់បានជួបម្តងទៀតគឺឡប់ជាងមុនហេីយ
« បេីឯងទៅញុាំបាយថ្ងៃត្រង់ជាមួយខ្ញុំធានាថាខ្ញុំឈប់រករឿងឯងហើយ » អុីនៀនដាក់សំណើឡើងដែរងាយៗគ្រាន់តែញុាំអាហារជាមួយនាយមួយពេលប៉ុណ្ណឹងលែងមានអ្នកតាមរំខានទៀតហេីយយាប់មែន
« ក៏បាន! » លីវយីងសម្លឹងមើលទូរស័ព្ទដៃឃើញថាដល់ម៉ោងសម្រាកហើយក៏យល់ព្រមព្រោះតែមិនចង់ជួបមុខប្រុសរំខានម្នាក់នេះឡើយកាន់តែឃ្លាតឆ្ងាយគ្នាគឺកាន់តែល្អ។
អុីនៀនបានដឹកដៃលីវយីងចេញមកខាងក្រៅទាំងអារម្មណ៍រីករាយប៉ុន្តែមិនដឹងទេថាមនុស្សដែលរត់តាមកំពុងតែសម្លឹងមើលយ៉ាងភ្លឹកហើយក៏បះដៃនោះចេញភ្លាមទាំងគ្មានមូលហេតុថែមទាំងដកដង្ហើមធំ។
« អុឹម...ខ្ញុំគិតថាពួកយើងកុំស្និតស្នាលគ្នាពេកបេីមានអ្នកឃើញច្បាស់ជាមិនល្អទេ ពួកយើងបែកគ្នាហើយពួកយើងក៏មិនអាចត្រឡប់ដែរ »
« .... » បេះដូងឈឺចុកមួយរំពេចអុីនៀនស្ងាត់មាត់ជ្រៀបដូចត្រូវគេយកអ្វីបំបិត ទង្វើអម្បាញ់មិញគឺបិសភ្លេចទៅហើយថាពួកគេទាំងពីរគឺគ្មានជាប់ពាក់ព័ន្ធអ្វីនឹងគ្នាពេលនេះមិនមែនកាលនៅវិទ្យាល័យទៀតទេ
« មិនអាចត្រឡប់?ឬមួយឯងមិនចង់ត្រឡប់ » អុីនៀនចងចិញ្ចើមសួរ
« ខ្ញុំមិនចង់ត្រឡប់ហើយក៏មិនចង់ស្គាល់មនុស្សដូចជាលោកដែរ ខ្ញុំគ្រាន់តែចេញមកនេះដេីម្បីនិយាយជាមួយលោកអោយច្បាស់លាស់តែប៉ុណ្ណោះខ្ញុំគ្មានអារម្មណ៍អ្វីលេីលោកទៀតទេយល់ល្អពួកយេីង....កុំជួបគ្នាទៀតអី » ក្តាប់ដៃយ៉ាងណែនខំប្រឹងនិយាយចេញមកទាំងអួលដើម.កសប្បាយចិត្តណាស់ពេលឃេីញទង្វេីអម្បាញ់មិញរបស់អុីនៀនប៉ុន្តែពិតជាមុនអាចទទួលយកបាន ស្នេហាកាលនៅវិទ្យាល័យត្រូវបានបញ្ចប់ហើយទោះបីជាចង់បង្កើតវិញក៏មិនកេីត
« ល្អ!ល្អលីវយីង...ឯងចង់ឃើញខ្ញុំអាក្រក់ណាស់មែនទេ!ខ្ញុំល្អជាមួយឯងបែបនេះហេីយនេះមែនទេអ្វីដែលខ្ញុំទទួលបាននោះ?ខ្ញុំនឹងធ្វើឲ្យឯងស្គាល់ពាក្យថាការបោកប្រាស់ក្តីស្រឡាញ់របស់មនុស្សម្នាក់វាយ៉ាងម៉េច!ខ្ញុំឈឺប៉ុណ្ណាឯងត្រូវតែឈឺខ្លាំងជាងខ្ញុំជាងនេះ!ស្មោះត្រង់ជាមួយមនុស្សម្នាក់វាឈឺខ្លាំងណាស់កាលនោះខ្ញុំល្ងង់ណាស់ដែលស្រឡាញ់ឯង » អុីនៀនសេីចទាំងខកបំណងកំហឹងដែលនៅក្នុងខ្លួនទាំងប៉ុន្មានបានកេីតឡេីងវិញនឹងចាប់ដៃលីវយ៉ាងជាប់តម្រង់ទៅក្នុងឡាន។
ពេលនេះគ្មានកម្លាំងតតាំងជាមួយអុីនៀនឡើយដៃទាំងសងខាងត្រូវគេចាប់ជាប់ហេីយផ្អឹបនឹងកៅអីឡានក្រសែភ្នែកកំណាចមេីលហាក់បីដូចជាគុំរាប់ជាតិ ដែលសភាពអុីនៀនពេលនេះគួរអោយខ្លាចរអា។
« តោះរំលឹករឿងចាស់ខ្លះល្អទេលីវយីង »
« លោកចង់ធ្វើអ្វី? » លីវយីងនិយាយទាំងភ័យ
« ចង់ធ្វើអ្វីសប្បាយដូចកាលនៅវិទ្យាល័យនោះអី »
និយាយហេីយបបូរមាត់ក្រាស់ផ្តិតលេីបបូរមាត់ដ៏ទន់រលោងរបស់លីវយីងនឹងជញ្ចក់យ៉ាងរោលរាលដែលធ្វេីអោយអ្នកម្ខាងទៀតរេីយ៉ាងណាក៏រេីមិនបាន បានត្រឹមតែសម្រក់ទឹកភ្នែកនឹកឃើញរឿងកាលពីយប់នោះដែលគេបានចាប់បង្ខំខ្លួនដូចជាពេលនេះអញ្ចឹង។
ទឹកភ្នែកកំពុងស្រក់អុីនៀនបញ្ឈប់សកម្មភាពមួយនោះភ្លាមហើយកែវភ្នែកក្រហមច្រាលមេីលមនុស្សចំពោះមុខទាំងទឹកមុខស្មេីធេង ដែរកំហឹងនៅក្នុងខ្លួនហាក់បីដូចជាមិនបានរលត់ទៅបានសោះ ក្នុងចិត្តគឺពិតជាមិនចង់អាណិតទេប៉ុន្តែបេះដូងមួយនេះចេះតែឈឺខ្ទោកៗនៅពេលដែលឃេីញទឹកភ្នែកសង្សារចាស់។
« ហេុីយ ~ ~ » អុីនៀនដាល់កញ្ចក់ឡានមួយទំហឹងសំណាងហើយវាមិនបានបែកបណ្ដាលឲ្យមានរបួសស្នាមបន្តិចបន្តួច នឹងធ្វើឲ្យអ្នកដែលនៅជិតនោះភ័យយ៉ាងខ្លាំងដែរមិនធ្លាប់ឃើញសភាពគេបែបនេះ
« ឆាប់ចេញទៅ!! » អុីនៀនស្រែកសំខោកដេញលីវយីងចេញដោយមិនអាចអោយឃើញសភាពមួយនេះឡើយរឹតតែមិនចង់បង្ហូរទឹកភ្នែកអោយនរណាម្នាក់ឃើញនាយមិនមែនមនុស្សទន់ខ្សោយឡើយ រឿងអ្វីផ្សេងរឹងមាំបានតែស្នេហាគឺធ្វើមិនបានឡើយ។
លីវយីងក្រោកចេញយ៉ាងលឿននឹងដេីរចេញទៅបាត់ក្នុងចិត្តរៀងបារម្ភណាស់ឃើញរបួសដៃអម្បាញ់មិញប៉ុន្តែជ្រើសរើសទៅមុខក៏បកមិនត្រឡប់ក្រោយ។បង្ហូរទឹកភ្នែកដោយក្តីឈឺផ្សារគ្មានអ្នកណាយល់អារម្មណ៍អុីនៀនឡេីយនាយបង្ហាញភាពទន់ខ្សោយរបស់ខ្លួនឯងអោយតែវត្ថុដែលគ្មានជីវិតមេីលប៉ុណ្ណោះ មនុស្សគ្រប់គ្នាមិនមែនសុទ្ធតែរឹងមាំគ្រប់ពេលវេលារហូតនោះទេ។
« អា ~ ហុឹកៗ » អុីនៀនស្រែកយំខ្លាំងៗដែរនាយពិតជាមិនអាចលាក់បាំងទុក ចង់ស្រែកប្រាប់ពិភពលោកដ៏ធំមួយនេះថាហេតុអ្វីក៏អោយជីវិតនាយលំបាកបែបនេះ?។
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Lãng mạnវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...