15

1K 24 0
                                        

ភាគទី15 : មនុស្សសំណាង

   « យប់នេះអូនត្រូវតែកំដរបង » និយាយហើយនាយក៏ដេីរទៅអង្គុយតុធ្វើការទាំងមិនចង់ ប៉ុន្តែក៏មិនមែនគ្មានឪកាសបាននៅជាមួយចាន់ដែរគឺយប់នេះហើយជារាត្រីពិសេសដែលពួកយើងនៅជាមួយគ្នាជាសង្សារ មិនមែនដូចរាត្រីលេីកទីមួយដោយសារភ្លៀង។
  
   នៅក្នុងបន្ទប់ងងឹតបុរសវ័យចំណាស់កំពុងតែអានសៀវភៅយ៉ាងយកចិត្តទុកដាក់ប៉ុន្តែនៅក្នុងខ្លួនពេលនេះមិនមែនចិត្តស្ងប់ដូចអ្វីដែលយើងបានឃើញនោះទេដែលកំពុងតែក្តាប់ដៃនឹងសម្លឹងមើលកូនចៅទាំងកែវភ្នែកក្រហម។
   ផាំង ~ ~
   « ធ្វេសប្រហែសខ្លាំងណាស់អាចង្រៃ!!ឯងនឹងគ្នារបស់ឯងអត់បានការដូចគ្នា » លោកស៊ូជូឆឹងគប់សៀវភៅចំកណ្តាលកូនចៅរហូតបណ្តាលឲ្យមានរបួសបន្តិចបន្តួចប៉ុន្តែក៏មិនស្មើនឹងកំហឹងដែលគាត់មាននោះដែរ កូនចៅដែលទុកចិត្តបំផុតបែរជាធ្វើការភ្លាត់ទាំងដែរវាសំខាន់ខ្លាំង
   « សុំទោសលោកម្ចាស់!លេីកក្រោយខ្ញុំធានាថាមិនធ្វេសប្រហែសបែបនេះទៀតទេ » កូនចៅក្រោមបង្គាប់អោនគោរពនឹងពោលពាក្យសុំទោសនឹងសុំឪកាសកែខ្លួនដោយធានាមិនអោយខកចិត្ត
   « លេីកក្រោយពេលណាទៀតទៅ!!កំចាត់វ៉ាងអុីប៉ូជារឿងចាំបាច់ខ្លាំងណាស់បេីឯងធ្វេសប្រហែសបែបនេះគឺពិបាកកាន់តែខ្លាំង » លោកជូឆឹងដឹងថាប្រសិនបើកំចាត់វ៉ាងអុីប៉ូមិនបានវាកាន់តែគ្រោះថ្នាក់សត្រូវដឹងខ្លួនមុននឹងការពារជាមិនខានហើយចង់កំចាត់ម្តងទៀតគឺអាចកាន់តែពិបាក
   « ប៉ុន្តែលោកម្ចាស់ខ្ញុំជឿថាវ៉ាងអុីប៉ូនឹងស្លាប់ប៉ុន្តែគេមានមនុស្សជួយដែលនៅជិតខ្លួននោះហេីយ! » កូនចៅលេីករឿងនេះមកនិយាយឡើងដឹងពីមាត់លោកម្ចាស់ថាអុីប៉ូខ្លាចទឹក នឹងនឹកឃើញដល់មនុស្សម្នាក់ភ្លាមដែលបានជិះជាមួយគេនោះ
   « អ្នកណា? » លោកជូឆឹងចងចិញ្ចើមសួរកូនចៅដោយចង់ដឹងជាខ្លាំង
   « គឺកូនប្រុសត្រកូលស៊ាវគឺស៊ាវចាន់!គេនោះហើយបានរួមដំណើរជាមួយអុីប៉ូ » កូនចៅក៏ប្រាប់ព្រោះមេីលដឹងច្បាស់ថាជាគេម្នាក់នោះអ្នកណាមិនស្គាល់ស៊ាវចាន់នោះព័ត៌មានចុះផ្សាយពីគេតែរហូតឃើញតែរហូតនឹង
   « ស៊ាវចាន់ហ៎េស? » លោកលឺហើយស្រាប់តែញញឹមចុងមាត់ឡើងនឹងយកដៃជ្រែកហោប៉ៅដូចកំពុងតែគិតរឿងអ្វីម្យ៉ាងហើយក៏ដេញអោយកូនចៅចេញ ស្នាមញញឹមដ៏ពិលពុលមួយនោះមិនដឹងថាចង់ធ្វើអ្វី។
   « យេីងចាប់ផ្តើមលេងជាមួយក្មេងពីម្សិលមិញដូចឯងហើយវ៉ាងអុីប៉ូ!ឯងលែងបានសុខស្រួលទៀតហើយបាត់មុខយេីងយូរយេីងត្រឡប់មកវិញឯងនឹងជួបរឿងរ៉ាវកាន់តែប្លែកជាងនេះ » ក្នុងខ្លួនពេលនេះមានតែការគុំគួនគាត់នឹងត្រឡប់មកសងសឹកជាមួយមនុស្សដែលគាត់តែងតែគុំរហូតមកទាល់តែសមបំណងសត្រូវរាបអស់ទេីបព្រមបញ្ឈប់។

រឿង : អ្នកប្រុសធំ✨(END)Where stories live. Discover now