ភាគទី11 : អារម្មណ៍មិនសប្បាយចិត្តកេីតឡេីងម្តងទៀត
« នៅអោយស្ងៀមខ្ញុំជូនឯងទៅហាងវិញប្រយ័ត្នខ្ញុំទ្រាំមិនបាន » និយាយហើយនាយបេីកឡានចេញទៅដោយកែវភ្នែកឆ្លៀតមេីលមនុស្សដែលដេកលេីផ្លូវរបស់នាយទាំងអស់សំណើច ហើយក៏ទ្រាំណាស់ដែលនៅពេលដែលគេគ្រវីក្បាលញឹកៗនៅជិតកន្លែងហាមឃាត់បែបនេះ(មិនបាច់បញ្ចាក់ច្រើនអ្នកអានច្បាស់ជាដឹងហើយហាសហា)។
ថ្ងៃថ្មី
ព្រះអាទិត្យរះឡើងបំភ្លឺផែនដីZhanzhan Restaurantនៅតែមានភ្ញៀវចូលមកយ៉ាងច្រេីនដូចរាល់ដងចាន់ជួយការងារកូនចៅដោយមានហុងសៀនកំពុងតែអង្គុយមេីលមិនដាក់ពីភ្នែក។
« នេះយ៉ាងម៉េចឯងនឹងហុងសៀនអង្គុយមេីលយេីងដូចជនសង្ស័យហេីយយេីងជំពាក់បំណុលឯងពីកាលណាមែនទេ? »
« ប្រាប់យេីងតាមត្រង់មកថាយប់មិញនេះយេីងត្រូវបានមីងយៀកជូនមកមែនទេ? » ហុងសៀនចម្រិតសួរចាន់ដោយចង់ដឹងរឿងកាលពីយប់មិញព្រោះផឹកជ្រុលពេកលែងដឹងអ្វីតែម្តង មិនដឹងថាបានធ្វើអ្វីមានរឿងអ្វីកេីតឡេីងស្រាប់តែឃើញខ្លួនឯងនៅក្នុងបន្ទប់តែម្តង
« គឺមែនហើយមានរឿងអីមែនទេ? » ចាន់ងក់ក្បាលឆ្លើយបញ្ជាក់នឹងសួរបកទៅវិញ គ្រាន់តែរឿងមីងយៀកជូនសោះធ្វើដូចរឿងធំដុំណាស់អញ្ចឹងធ្វើកាយវិការចម្លែកៗហាក់បីដូចជាភ័យ
« តេីយេីងមានបានធ្វើអ្វីគេអត់ណ៎រ? »
« យេីងមិនដឹងទេទៅសួរមីងយៀកខ្លួនឯងទៅ » ថាហេីយចាន់ក្រោកចេញទៅបាត់ដោយទុកឲ្យហុងសៀនដកដង្ហើមធំមិនដឹងថាពេលស្រវឹងបានធ្វើអ្វីបាននិយាយអ្វីខ្លះទេប្រសិនបើមានមែនខ្មាស់ស្លាប់ហើយលោកអេីយ។
ងឺត ~ ~
សម្លេងចាប់ហ្វ្រាំងឡានរបស់លោកអគ្គនាយកWangGroupបានបញ្ឈប់គេចុះមកយ៉ាងសង្ហារនឹងប្លែកខ្លាំងណាស់ដែលធ្វេីអោយមនុស្សនៅក្បែរនោះមេីលគ្រប់ៗគ្នាជាពិសេសគឺភ្នែករបស់គេមិនមែនមានពីរទេគឺមានបួនហិហិថាលេងទេគឺមានវែនតាពាក់មួយទៀតនឹងណា។
« ចាន់ឯងមេីលនោះវ៉ាងអុីប៉ូមែនទេ? » ហុងសៀនដេីរទៅចាប់ដៃមិត្តអោយមេីលជាមួយគ្នាខ្លាចថាខ្លួនស្រវាំងភ្នែកឬមេីលច្រឡំមនុស្ស
« ស្អីគេ!! »
« ឯងមេីលនោះ »
ចាន់បែរទៅតាមការចង្អុលបង្ហាញរបស់ហុងសៀនលោកព្រះអេីយគឺវ៉ាងអុីប៉ូពិតៗគេសង្ហារណាស់ ស្នាមញញឹមដែលលេចផុសឡើងជាសាធារណៈបែបនេះកម្របានឃើញណាស់ធ្វើឱ្យអ្នកខ្លះទាញយកទូរស័ព្ទមកថតរូបគេទៀតផង
« ហេុីយគេសង្ហារណាស់...ហឺហឺ » ហុងសៀនមេីលមិនព្រិចភ្នែកនឹងសរសើរដោយចិត្តស្មោះព្រោះសង្ហារពេកហើយ មនុស្សប្រុសនេះពូកែដេីរដាក់ស្នេហ៍មែន
« .... » ចាន់មិននិយាយក៏ភ្លឹកដូចតែគ្នាដែរសម្រស់គេស្អាតជាងមុនស្នាមញញឹមដ៏សោះកក្រោះលែងមានហើយស្នាមញញឹមចេញពីចិត្តក៏លេចឡើងវ៉ាងអុីប៉ូកាន់តែប្លែកម្តងបន្តិចៗហេីយ។
អុីប៉ូក៏ដេីរតម្រង់មករកចាន់ថែមទាំងញញឹមគែមមាត់នឹងនិយាយឡើងដែលដឹងច្បាស់ថាចាន់កំពុងតែមេីលនាយភ្លឹកហើយ។
« យ៉ាងម៉េចខ្ញុំស្អាតខ្លាំងណាស់មែនទេបានជាឯងមេីលភ្លឹកយ៉ាងនេះ? »
« នេះហើយបានជាហៅថាប្រុសសង្ហារពិតៗ » ចាន់អស់សំណើចបន្តិចនឹងយកដៃវៃស្មារបស់អុីប៉ូកុំថាឡើយមនុស្សជុំវិញខ្លួនឃើញហើយលង់សូម្បីតែខ្លួននេះក៏ចង់លង់ម្តងម្កាលដែលហេីយហិហិ
« វាជាគំនិតរបស់ឯងប្រសិនបើដឹងថាពាក់ហើយស្អាតយ៉ាងនេះចាំពាក់នៅក្នុងបន្ទប់ធ្វើការល្អជាង »
« ចាំបាច់អីពាក់តែនៅក្នុងបន្ទប់ធ្វើការ? » ចាន់ចងចិញ្ចើមសួរ
« ពាក់អោយឯងមេីលតែម្នាក់គត់!!! » និយាយហើយនាយញាក់ចិញ្ចើមដឺបន្តិចដែលធ្វើឲ្យអ្នកម្ខាងទៀតខ្នាញ់ណាស់ ថ្ពាល់ចាប់ផ្តើមឡើងក្រហមទុំដោយសារតែអៀននឹងពាក្យសម្តីរបស់អ្នកប្រុសបេះដូងថ្មនេះហើយ
« ជឿជាក់ខ្លាំងម៉្លេះលោកប្រុស ចែកអ្នកផ្សេងមេីលខ្លះទៅវាមិនបាបទេ » ចាន់គ្រវីក្បាលហួសចិត្តមិននឹកស្មានថាគេនិយាយបែបនោះសោះប្រហែលពេលនេះខ្លួនអាចជាមនុស្សសំខាន់សម្រាប់គេហេីយមេីលទៅ គ្រាន់តែគិតក៏រំភើបអ្វីម៉្លេះទេហិហិ
« អីយ៉ា...ទំនាក់ទំនងរវាងចាន់នឹងអ្នកប្រុសអុីប៉ូម៉េចក៏ល្អយ៉ាងនេះសម្តីផ្អែមខ្លាំងណាស់ ~ ហិហិ » ហុងសៀនដែរនៅជិតនោះក៏និយាយចាក់បន្ថែមអោយពួកគេអៀនមិត្តភក្តិរបស់ខ្លួនទីបំផុតគឺអាចធ្វើឱ្យកូនប្រុសគេចេះញញឹមចេះនិយាយផ្អែមហើយប៉ុន្តែមិនដឹងថាយកបានបេះដូងថ្មមួយនោះដែរឬអត់
« ឯងកុំចេះតែនិយាយ » ចាន់វៃហុងសៀនទាំងបែរចេញទៅធ្វើកាហ្វេបាត់បេះដូងលោតញាប់ធ្វើអ្វីមិនត្រូវ ពេលនេះគឺអៀនកំពុងតែមានពេញតែខ្លួនហើយ
« .... » អុីប៉ូមិននិយាយនាយក៏ញញឹមខ្ជិបមេីលនឹងមេីលចាន់ដែលកំពុងអៀន ដែលថ្ពាល់នាយក៏ចាប់ផ្តើមក្រហមដែរចារឹកមួយនេះចេញពីណាទាំងដែលនាយមិនមានផងឬមួយនាយមានអារម្មណ៍លេីស្នេហាហើយ?មិនយល់ពីខ្លួនឯងទេពេលនេះ។
បន្ទាប់ពីធ្វើការងាររួចរាល់អុីប៉ូបាននាំចាន់ទៅជាមួយដូចរាល់ដងនៅតាមផ្លូវឃើញពួកគេស្ងាត់មិននិយាយគ្នាសូម្បីតែបន្តិចឡើយយូរៗម្តងក្រសែមេីលភ្នែកប៉ះគ្នាធ្វេីអោយពួកគេបែរចេញយ៉ាងលឿន។
« វ៉ាងអុីប៉ូខ្ញុំសួរលោកមួយ! » ចាន់ក្លាហានបែរមកនិយាយជាមួយអុីប៉ូដេីម្បីកំដរបរិយាកាសកុំឱ្យស្ងាត់ព្រោះមិនទម្លាប់សោះ
« សួរអ្វីទៀតហើយ? » អុីប៉ូបែរមកសួរចាន់
« ហេតុអ្វីគ្រប់ពេលលោកធ្វើការចាំបាច់អ្វីនាំខ្ញុំទៅជាមួយ? »
« ព្រោះពេលខ្ញុំនៅជិតឯងខ្ញុំតែងតែសប្បាយចិត្តនឹងគ្មានភាពឯកា » អុីប៉ូលឺសំណួរចាន់ហើយក៏អស់សំណើចនឹងឆ្លើយប្រាប់តាមត្រង់នឹងអារម្មណ៍របស់នាយ មិនដឹងថាយ៉ាងម៉េចទេប៉ុន្តែអោយតែបាននៅជិតចាន់នាយធ្វើការបានច្រើននឹងសប្បាយគ្រប់ពេលវេលាមិនមែនដូចពីមុនទេឥឡូវបានស្គាល់ចាន់នាយផ្លាស់ប្ដូរច្រើនណាស់
« ខ្ញុំសំខាន់ដល់ថ្នាក់នឹងសម្រាប់លោកមែនទេ? » ចាន់ខំប្រឹងរក្សាទឹកមុខកុំឱ្យរំភើបនឹងសម្តីរបស់គេនិយាយអម្បាញ់មិញនេះនឹងសួរបន្ថែមចង់ដឹងណាស់ តេីខ្លួនអាចមានចំណុចអ្វីខ្លះធ្វើឲ្យអ្នកប្រុសធំម្នាក់នេះចូលចិត្តនៅក្បែរ?
« អុឹម!ហេតុនេះហើយទេីបខ្ញុំចូលចិត្តអោយឯងនៅក្បែរ!ឯងនៅក្បែរខ្ញុំរហូតបែបនេះបានទេ?ហេីយក៏មិនហ៊ានគិតដែរប្រសិនបើបាត់ឯងថ្ងៃណាមួយខ្ញុំនឹងអប់សុខ » នាយងក់ក្បាលឆ្លើយទាំងអឹមអៀននាយពិតជាចង់នៅក្បែរចាន់រហូតបែបនេះណាស់នាយគឺចង់ឃើញចាន់ត្រូវការចាន់គ្រប់ពេលវេលា សារភាពអារម្មណ៍ពិតព្រោះនាយមិនអាចលាក់ទុកបានទេនាំតែធ្ងន់ក្នុងចិត្ត
« ខ្ញុំមិនអាចកំដរលោកបែបនេះរហូតបានទេ បន្តិចទៀតលោកអាចមានគ្រួសារហើយរៀបការមានប្រពន្ធកូនពេលនោះគឺមានអ្នកកំដរលោកហើយ ខ្ញុំគ្រាន់តែចង់នៅជិតលោកអោយសប្បាយចិត្តស្គាល់លោកអោយបានច្រើនជារឿងល្អបំផុតហើយសំណាងក្នុងជីវិត » ចាន់លឺហើយក៏តបទៅវិញទាំងស្នាមញញឹមមនុស្សម្នាក់មិនអាចកំដរមនុស្សម្នាក់ទៀតរហូតបានទេ ជីវិតមនុស្សគឺមានការបែកការជួប បានជួបគ្នាក្នុងជីវិតជារឿងដែរសំណាងហើយក៏ជានិស្ស័យដែល
« កុំនិយាយរឿងគ្រួសារជាមួយខ្ញុំបានទេខ្ញុំមិនសប្បាយចិត្ត!! » ទឹកមុខរបស់អុីប៉ូស្រាប់តែស្រពោនមិនចង់គិតរឿងគ្រួសារ ហើយក៏មិនចង់អោយពេលវេលាកន្លងផុតទៅទាំងមិនបានធ្វើអ្វី ពេលនេះការងារច្រើនដែលត្រូវធ្វើរឿងអត់ប្រយោជន៍បែបនេះកុំទាន់គិតច្រើននាំតែឈឺក្បាល
( គេមិនសារភាពសោះ! ) ចាន់គិតក្នុងចិត្តទាំងខ្នាញ់ខំនិយាយប៉ុណ្ណេះហើយគេនៅតែមាត់រឹងមិនព្រមនិយាយសារភាពសូម្បីតែបន្តិចទេនេះនៅឆ្លៀតមកធ្វើទឹកមុខស្រពោនទៀត
« ខ្ញុំសុំទោសលោកផងចុះ » ចាន់អាណិតបន្តិចបន្តួចក៏ពោលពាក្យសុំទោសព្រោះអម្បាញ់មិញឃេីញរីករាយណាស់ពេលនិយាយដល់រឿងគ្រួសារគេមិនសប្បាយចិត្តប្រហែលមែនហេីយមេីលទៅ
« ប្រសិនបើឯងត្រូវរៀបការ តេីឯងនឹងជ្រេីសរេីសមនុស្សបែបណាមករៀបការជាមួយ? » នាយសួរព្រោះតែចង់ដឹងការរៀបការគឺសំខាន់ណាស់ប្រសិនបើរេីសខុសគឺពិបាកខ្លួនឯងហើយក្តីសុខនឹងបាត់បង់បេីរៀបការជាមួយមនុស្សដែលខ្លួនមិនស្រឡាញ់ មិនមែនរៀបការហើយចេះតែលែងលះហើយមិនពេញចិត្តអ្នកណាក៏លែងលះបានទៀតនោះដែរព្រោះមនុស្សមិនមែនខោអាវ
« វាជារឿងផ្ទាល់ខ្លួនខ្ញុំសូមមិនឆ្លើយបានទេ?ប៉ុន្តែខ្ញុំចង់ប្រាប់លោកថាខ្ញុំរៀបការជាមួយមនុស្សម្នាក់គឺម្នាក់នោះតែងតែធ្វេីអោយខ្ញុំសប្បាយចិត្តលួងលោមខ្ញុំពេលខ្ញុំខូចចិត្តមានច្រេីនទៀតដែលខ្ញុំរាប់មិនអស់ហិហិ » ចាន់មិនបានឆ្លើយពេញលេញនឹងសំណួរប៉ុន្តែគឺប្រាប់ខ្លះអំពីមនុស្សដែលខ្លួនស្រឡាញ់ដែលគេប្រៀបដូចជាទេវបុត្រទេពធីតាចុះមកថែរក្សាស្រឡាញ់គ្នាដល់ចាស់កោងខ្នងមិនប្រែចិត្ត
« ..... » អុីប៉ូក៏ញញឹមបន្តិចនឹងបេីកឡានចេញទៅដែរទឹកមុខបញ្ជាក់ថាកំពុងតែគិតរឿងអ្វីម្យ៉ាងដែលកែវភ្នែកស្រទន់មេីលទៅកាន់ចាន់មិនដឹងមានន័យចង់យ៉ាងម៉េច។
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Lãng mạnវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...