ភាគទី32 : អ្នកដទៃ
ចាន់ចូលទៅក្នុងបន្ទប់ទឹកសម្អាតខ្លួនអោយស្អាតដែលជាប់ក្លិនក៏អាក្រក់របស់អុីប៉ូដែលបានគ្នាជាមួយនាងហើយបែរជាបានជាមួយខ្លួនទៀតនេះគឺហៅថាសុីដដែលអ្នកដទៃ។
ថ្ងៃស្អែកឈានចូលមកដល់លឿនដូចកុហក។មីងយៀកបានមករកអុីប៉ូដេីម្បីនិយាយរឿងខ្លីបដែលបែកធ្លាយនោះប៉ុន្តែអុីប៉ូមិនបាននិយាយនៅឯវីឡាទេនាយចេញទៅខាងក្រៅ។
ភោជនីយដ្ឋានមួយដែលមានអុីប៉ូមីងយៀកនឹងហុងសៀន។ពួកគេពិបាកចិត្តជំនួសអុីប៉ូខ្លាំងណាស់ដែលត្រូវជួបរឿងបែបនេះប៉ុន្តែមិនអាចជួយអ្វីបាន។
« សម្រេចថាខ្លីបដែលបែកធ្លាយនោះវាពិតទេ? » មីងយៀកសួរឡេីងដែលយប់នោះដែលអ្វីនាយបានឃើញវានៅមានលេីសនេះមែនទេ?
« ឯងនិយាយដូចមិនដឹងថាបងមានចារឹកយ៉ាងម៉េចបងមិនមែនមនុស្សបែបនោះទេ! » នាយតប់ប្រមល់ដែលគិតអ្វីមិនចេញរកផ្លូវដោះស្រាយមិនឃើញ មិននិយាយអ្វីច្រើនទេដឹងត្រឹមថានាយជាមនុស្សស្អាតស្អំ មិនដែលមានទង្វើអាក្រក់បែបនេះ
« ចុះប្រសិនបើលោកមិនធ្វើបែបនោះចុះអ្នកណាជាអ្នកធ្វើ? » ហុងសៀនចងចិញ្ចើមសួរដែលម្ចាស់សាម៉ីខ្លួនបញ្ជាក់អះអាងបែបនេះ តេីអ្នកណាមានបំណងធ្វើបាបគេ?ហើយគេមានសត្រូវតាំងពីពេលណា?
« ខ្ញុំដោះស្រាយវាដោយខ្លួនឯងអ្នកទាំងពីរកុំបារម្ភសំខាន់មេីលថែចាន់អោយល្អចែកខ្ញុំទៅបានហើយ » អុីប៉ូដឹងថាអ្នកណាជាអ្នកធ្វើ អ្វីដែលត្រូវគិតពេលនេះគឹនាយបារម្ភពីចាន់មិនដឹងថាពេលនេះយ៉ាងម៉េចហេីយ។
ភូមិគ្រឹះស៊ូ
« ហាស ~ ហាស » សម្លេងសេីចរបស់ជូឆឹងដែលអនុវត្តផែនការទីមួយបានសម្រេចនាយចាក់ស្រាផឹកទាំងសប្បាយចិត្តដែលឃេីញវ៉ាន់ឈីងកំពុងតែដេីរចូលមក។
« លោកពូមែនទេជាអ្នកធ្វើអោយខ្លីបវីដេអូនោះបែកធ្លាយ? » វ៉ាន់ឈីងដាក់ខ្លួនចុះលេីសាឡងហើយចងចិញ្ចើមមេីលទៅកាន់លោកពូ បេីនាងទាយមិនខុសលោកពូរបស់នាងច្បាស់ជាបង្កប់កាំមេរ៉ានៅក្នុងបន្ទប់សណ្ឋារគារកាលយប់នោះ
« គឺមែនហើយលោកពូក៏បានកាត់តបន្ថែមអោយកាន់តែឡូយ ឯងមិនសប្បាយចិត្តទេឬនៅពេលបានវ៉ាងអុីប៉ូធ្វើប្តី? » គាត់ងក់ក្បាលប្រាប់គ្រប់យ៉ាងដោយមិនលាក់លៀមហើយក៏ចងចិញ្ចើមព្រោះឃើញទឹកមុខនាងហាក់បីដូចជាសប្បាយចិត្តសោះទាំងដែលបានរៀបការជាមួយមនុស្សដែលនាងស្រឡាញ់ហើយ
« សប្បាយចិត្តណាស់ខ្ញុំសប្បាយចិត្ត!ខ្ញុំចង់ដឹងណាស់ថាអាចាន់វាមានអាការះយ៉ាងម៉េចនៅពេលវីដេអូមួយនោះពេលនេះប្រហែលក្អួតឈាមហើយមេីលទៅ » វ៉ាន់ឈីងញញឹមថេីរៗម៉េចថានាងមិនសប្បាយចិត្ត ពេលនេះចង់ឃើញមុខចាន់ខ្លាំងណាស់ចង់ដឺគេហើយបញ្ឈឺទាល់តែស្លាប់នៅនឹងកន្លែងទេីបសមចិត្តនាង
« ហាសហា » ជូឆឹងសេីចនឹងអកស្រារហូតដល់អស់ គ្រប់យ៉ាងដែលនាយធ្វើនឹងបំផ្លិចបំផ្លាញមនុស្សគ្រប់គ្នាដែលនាយស្អប់ដោយមិនអាចលេីកលែងអោយបាន។
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Romansវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
