ភាគទី19 : អវត្តមានរបស់មនុស្សម្នាក់!
ពួកគេជិះឡានផងនិយាយផងបង្កើតអារម្មណ៍អោយសប្បាយរីករាយដែលអុីប៉ូពេលនេះមានក្តីសុខរឿងផ្សេងទុកមួយឡែកសិននាយចំណាយពេលនិយាយជាមួយបណ្តូលចិត្តរហូតដល់ក្រុមហ៊ុន។
WangGroup
លីវយីងកំពុងតែអង្គុយធ្វើការដូចរាល់ដងប៉ុន្តែថ្ងៃមានអារម្មណ៍ថាមិនស្រួលខ្លួនប៉ុន្តែដេីម្បីធ្វើការចិញ្ចឹមជីវិតមួយនេះទេីបត្រូវតស៊ូ។ក្រសែភ្នែកមួយគូកំពុងតែមេីលទៅកាន់រាងតូចយ៉ាងជាប់អុីនៀនបានត្រឹមតែក្តាប់ដៃចង់ទៅសួរដោយផ្ទាល់ណាស់ថា តេីឯងកេីតអ្វី? ហេតុអ្វីខំប្រឹងយ៉ាងនេះមិនសម្រាកខ្លះទៅ?ទីបំផុតនៅតែមិនដាច់ចិត្ត។
« លីវយីងឯងកុំធ្វើការខ្លាំងពេកបេីមិនស្រួលខ្លួនអាចទៅផ្ទះសម្រាកបាន » អុីនៀនដាច់ចិត្តដេីរមកជិតនឹងនិយាយប្រាប់់ទាំងបារម្ភ
« ខ្ញុំមិនអីទេគ្រាន់តែថ្ងៃនេះខ្ញុំរៀងវិលមុខបន្តិចបន្តួចតែប៉ុណ្ណោះវាមិនមែនជាបញ្ហាទេបន្តិចទៀតនឹងបាត់ហេីយ » លីវយីងនិយាយតវ៉ាកុំឱ្យមនុស្សប្រុសម្នាក់នេះមកបារម្ភ ស្នាមញញឹមដែលលេចឡើងគ្រាន់តែសម្តែងប៉ុណ្ណោះហើយមិនចង់អោយគេពាក់ព័ន្ធនឹងខ្លួនកាន់តែខ្លាំង
« អុឹម...ចឹងនេះយកកាហ្វេរបស់ខ្ញុំទៅផឹកចុះដេីម្បីអោយមានកម្លាំង » និយាយហើយអុីនៀនហុចកែវកាហ្វេទៅអោយលីវយីងដែលគេកំពុងតែមេីលនាយយ៉ាងភ្លឹក
« បាទអរគុណ » មិនចង់បំផ្លាញទឹកចិត្តអ្នកណាម្នាក់លីវយីងទទួលយកទាំងបង្ខំនឹងមិនហ៊ានប្រឈមមុខជាមួយក្រសែភ្នែកអតីតសង្សារចាស់ម្នាក់នេះមេីលមកយ៉ាងចម្លែកពេលគេដេីរចេញបាត់ទេីបខ្លួនដកដង្ហេីមធំទាំងធូរចិត្ត។
ក្រឡេកមកមើលរាងតូចនឹងរាងក្រាស់ដេីរចូលមកក្នុងក្រុ មហ៊ុនក៏វ៉ាក់ជាមួយនឹងលីវយីងហើយឈរនិយាយគ្នាទាំងសេីចសប្បាយប៉ុន្តែពេលនោះអវត្តមានមនុស្សស្រីម្នាក់បានដេីរមកដែលធ្វើឲ្យពួកគេឈប់និយាយនឹងបែរមេីលទាំងអស់។
« ខ្ញុំជាខ្មោចមែនទេបានជាមេីលដល់ថ្នាក់នេះ? » សម្លេងស្រួយស្រិចឈូអុីងបាននិយាយឡេីងទាំងអស់សំណេីចបេីឃេីញពួកគេនៅជួបជុំគ្នាបែបនេះគឺសប្បាយចិត្តណាស់ នឹងអាចមានពេលវេលាបន្តិចបន្តួចបាននិយាយគ្នា
« ឈូអុីង!ហេតុអ្វីអូនមក? » អុីនៀនចងចិញ្ចើមសួរតាមពិតនាងរវល់ណាស់ប៉ុន្តែពេលនេះបង្ហាញខ្លួននៅទីនេះប្រាកដណាស់ថាប្អូនរបស់នាយនឹងមកធ្វើអ្វី
« ខ្ញុំទំនេរទេីបចង់មកដេីរលេងហើយក៏មករកបងអុីប៉ូ » នាងនិយាយទាំងញញឹមស្រស់ដែលធ្វើឲ្យរាងតូចដែលឈរជិតអុីប៉ូរក្សាគម្លាតបន្តិចហើយក្តាប់ដៃជាប់មិនព្រមនិយាយអ្វីសោះ។
រាងក្រាស់ពេលឃើញរាងតូចបែបនោះក៏ខ្នាញ់យ៉ាងខ្លាំងនេះមិនជឿនាយសូម្បីតែបន្តិចទេឬ?ទាំងដែលបញ្ជាក់ហើយថាបេះដូងមួយនេះដាក់បានតែមនុស្សម្នាក់គត់ដែរឈរនេះហេីយ។
« អីយ៉ាមេីលចុះ!!បងអុីប៉ូនឹងចាន់ស្និតស្នាលគ្នាណាស់តេីនៀក » នាងនិយាយទាំងក្រសែភ្នែកឆ្ងល់ដែលឃើញពួកគេទាំងពីរនាក់នេះនៅក្បែរគ្នារាល់ថ្ងៃឃើញពេលណានៅជិតគ្នាពេលនេះមិនដឹងថានាងគិតខុសឬត្រូវទេ
« ទៅនិយាយគ្នាខាងក្នុងទៅ » និយាយហើយអុីប៉ូដេីរចូលទៅក្នុងបន្ទប់ធ្វើការបាត់ឯចាន់នឹងបងប្អូនពីរនាក់គេក៏ដេីរចូលទៅតាមក្រោយ មិនដឹងទេថាអុីប៉ូកំពុងតែខឹងអ្វីសុខៗប្រែទឹកមុខស្មេីបែបនេះ។
ចូលក្នុងបន្ទប់ធ្វើការឈូអុីងនៅតែមេីលចាន់នឹងអុីប៉ូដោយចម្ងល់នាងព្យាយាមគិតហេីយគិតទៀតនឹងពាត់ដៃចូលគ្នាទាំងក្រសែភ្នែកកំណាច។
« នេះឯងចង់និយាយអ្វីអុីប៉ូ? » អុីនៀនសួរឡើង
« ខ្ញុំមានរឿងជាមួយឈូអុីង! » អុីប៉ូនិយាយទាំងមេីលមុខឈូអុីងយ៉ាងប្រាកដប្រជា
« និយាយជាមួយខ្ញុំ?តេីបងចង់និយាយអ្វី? » នាងចង្អុលមុខខ្លួនឯងនៅពេលដែលអុីប៉ូចង់និយាយជាមួយហើយក្រសែភ្នែកកំណាចកំពុងតែមេីលនាងហាក់បីដូចជាមិនយល់ តេីនាងធ្វើខុសអ្វីមែនទេ?
« ខ្ញុំចង់ដោះស្រាយជាមួយនាង » អុីប៉ូដាក់ដៃចូលហោប៉ៅ
« ដោះស្រាយជាមួយខ្ញុំ?តេីខ្ញុំធ្វើអ្វីខុសហើយដោះស្រាយអ្វីទៅ? » នាងកាន់តែឆ្ងល់ពេលលឺពាក្យថាដោះស្រាយជួបអុីប៉ូម្តងទៀតគេប្លែកខ្លាំងណាស់ទេីបតែឃើញមុខគ្នាអម្បាញ់មិញសោះបែរជាមានរឿងត្រូវដោះស្រាយទៅវិញ
« ..... » ចាន់ឈរស្ងាត់ជ្រងំមិននិយាយអ្វីចាំមើលថាអុីប៉ូនឹងដោះស្រាយជាមួយនឹងឈូអុីងយ៉ាងម៉េច ឬមួយគេចង់បង្ហាញទំនាក់ទំនងគេនឹងខ្លួនអោយអ្នកផ្សេងដឹង?
« ឈប់មករញ៉េរញ៉ៃជាមួយខ្ញុំទៅ!ខ្ញុំមានមនុស្សដែលខ្ញុំស្រឡាញ់រួចហើយ ហើយខ្ញុំក៏មិនដែលស្រឡាញ់នាងដែរ! » អុីប៉ូនិយាយចេញមកទាំងអស់ដែលនាយធុញនឹងមនុស្សស្រីដែលមកតាមនាយធ្វើដូចសង្សារនឹងគ្នាបែបនេះបេីមិនដោះស្រាយនាយទេដែលត្រូវស្មុកស្មាញ
« បងមានមនុស្សដែលបងស្រឡាញ់ហើយ!នាងជាអ្នកណា? » ឈូអុីងលឺបែបនោះក៏ក្តាប់ដៃជាប់នឹងសួរដេញដោលត្រូវតែរកអោយឃើញមនុស្សដែលធ្វើឲ្យអុីប៉ូចាប់អារម្មណ៍អោយទាល់តែបាន
« នៅជិតខ្ញុំនេះហើយគឺស៊ាវចាន់ » អុីប៉ូចាប់ដៃចាន់ឡើងនឹងបង្ហាញទំនាក់ទំនងមួយនេះអោយបងប្អូនពីរនាក់គេឃើញថាមនុស្សដែលនាយស្រឡាញ់គឺនៅឯណាទៅគឺនៅជិតខ្លួននេះហើយ
« .... » ស៊ាវចាន់ឃើញអុីប៉ូធ្វើបែបនេះថ្ពាល់ក៏ឡើងក្រហមនឹងអៀនឡើងរឹងខ្លួនបាត់ហើយ មនុស្សប្រុសម្នាក់នេះក្លាហានណាស់ដែលបង្ហាញក្តីស្នេហ៍ដ៏ធំធេងមួយនេះអោយអ្នកផ្សេងបានឃើញ
« ចាន់ចឹងហេ៎ស? » អុីនៀនចងចិញ្ចើមសួរទាំងភ្ងាក់ផ្អើលហើយក៏មិនដឹងថាពួកគេទាក់ទងគ្នាតាំងពីពេលណានោះទេ វាជាដំណឹងដែលគួរឲ្យភ្ងាក់ផ្អើល
« មែនហើយខ្ញុំស្រឡាញ់ចាន់!មួយជីវិតនេះគឺខ្ញុំស្រឡាញ់ចាន់គ្មានថ្ងៃប្រែ!លង់ស្រលាញ់តាំងពីឃើញដំបូងមកម៉្លេះចឹងហើយខ្ញុំមិនអាចស្រឡាញ់អ្នកណាទៀតទេក្រៅពីចាន់! » អុីប៉ូនិយាយទាំងស្នាមញញឹមដែលក្រសោបដៃចាន់យ៉ាងជាប់នាយត្រូវតែបង្ហាញអោយអ្នកគ្រប់គ្នាបានដឹងថានាយចេះស្គាល់ស្នេហាហើយស្នេហាដំបូងរបស់នាយគឺស៊ាវចាន់
« ពិតមែនហ៎េស? » នាងសឹងតែមិនជឿនេះត្រចៀកស្តាប់មិនច្រឡំទេមែនទេដែលអុីប៉ូនិយាយថាស្រឡាញ់ចាន់ទាំងដែលគេមនុស្សប្រុសដូចគ្នា
« បេីខ្ញុំនិយាយកុហកនាងតេីបានអ្វីមកវិញ? » អុីប៉ូបកស្រាយអោយអស់ហើយនឹងសង្ឃឹមថាឈូអុីងនឹងឈប់ស្រលាញ់នាយទៀតទាំងដែរបណ្ដូលចិត្តគឺនៅជិតរាល់ថ្ងៃខ្លាចគេប្រច័ណ្ឌ ហើយក៏មានគំនិតខឹងរករឿងហើយរត់ចោលនាយគឺធ្ងន់ធ្ងរហើយ។
ផ្លាប់ ~ ផ្លាប់
« អស្ចារ្យ ~ អស្ចារ្យមែន » សម្លេងទះដៃរបស់ឈូអុីងទាំងស្នាមញញឹមដែលធ្វើឲ្យអ្នកទាំងបីឈរមើលនាងទាំងឆ្ងល់នាងមិនខូចចិត្តទេបែរជាសប្បាយអរទៅវិញ តេីនាងកំពុងគិតអ្វីនឹង?
« ឈូអុីងអូនកំពុងធ្វើអ្វីនឹង? » អុីនៀនសួរឡើងទាំងដែលធម្មតាមនុស្សប្រុសបដិសេធគួរណាតែខូចចិត្តប៉ុន្តែប្អូននាយនេះវិញបែរជាសប្បាយចិត្ត
« ខ្ញុំរកឃើញគូស្នេហ៍ប្រុសស្រឡាញ់ប្រុសមួយគូហើយខ្ញុំសប្បាយចិត្តណាស់!ខ្ញុំគាំទ្រអ្នកទាំងពីរពេញទំហឹងណាស្រឡាញ់គ្នាអោយបានយូរទេីបល្អ ខ្ញុំចូលចិត្តមេីលរឿងBLណាស់ឃេីញពួកគេស្រឡាញ់គ្នាយ៉ាងស្វីតពេលនេះខ្ញុំបានឃេីញពិតៗហេីយ ~ ហិហិ » ដាច់ផ្ងារលោកអេីយមិននឹកស្មានថាស្រីស្អាតដូចជាឈូអុីងបែរជាហ្វេនBLទៅវិញហេីយនាងក៏សប្បាយចិត្តនៅពេលដែលឃេីញមនុស្សប្រុសនឹងប្រុសស្រឡាញ់គ្នានាងនឹងគាំទ្រដល់ទីបំផុត
« នាងហ្វេនមនុស្សស្រឡាញ់ភេទដូចគ្នាមែនទេ? » ចាន់សួរឡើងពីព្រោះមិនទាន់ដឹងច្បាស់ពីទង្វើបែបនេះរបស់នាងប្រហែលជាហ្វេនBLមិនខាន ហ្វេនBLគឺបែបនេះ
« ត្រូវហើយខ្ញុំជាហ្វេនBL!ខ្ញុំចូលចិត្តមេីលរឿងប្រុសនឹងប្រុសស្រឡាញ់គ្នាខ្លាំងណាស់ដឹងទេ ខ្ញុំមិនងាយរកឃើញមនុស្សប្រុសនឹងប្រុសដែលស្រឡាញ់គ្នាហ៊ានបង្ហាញទំនាក់ទំនងបេីកចំហរបែបនេះទេ អ្នកទាំងពីរអស្ចារ្យមែន » នាងសារភាពការពិតព្រោះនាងចូលចិត្តណាស់រឿងភាគBLទាំងប្រលោមលោកទាំងរឿងនាងមេីលទាំងអស់ ហើយនាងក៏សប្បាយចិត្តនៅពេលដែលមនុស្សដែលធ្លាប់ស្គាល់មានទំនាក់ទំនងបែបនេះ
« ចឹងមានន័យថានាងមិនបានស្រឡាញ់ខ្ញុំទេមែនទេ? » អុីប៉ូចងចិញ្ចេីមសួរប្រសិនបើនាងគាំទ្រពួកគេបែបនេះចុះនាយជាមនុស្សដែលនាងស្រឡាញ់នោះនឹងកាត់ចិត្តបានទេ?នាងទទួលយកបានឬអត់បេីមនុស្សដែលនាងស្រឡាញ់គឺស្រឡាញ់ភេទដូចគ្នាទៅវិញ
« ហុឹម...ស្រឡាញ់ប៉ុន្តែខ្ញុំមានតែកាត់ចិត្តចុះខ្ញុំមិនចង់បំផ្លាញសុភមង្គលអ្នកដទៃទេជាពិសេសអ្នកទាំងពីរគឺស្រឡាញ់គ្នាដោយស្មោះខ្ញុំមានតែជួយគាំទ្របន្ថែមទៀត មនុស្សប្រុសមានច្រើនណាស់មិនមែនមានតែបងម្នាក់ឯណា » ឈូអុីងដកដង្ហើមធំដែលនាងត្រូវកាត់ចិត្តប៉ុន្តែក៏រាងសប្បាយបន្តិចព្រោះពួកគេបានស្រឡាញ់គ្នាជាគូរប្រុសនឹងប្រុស ក្នុងនាមជាហ្វេនគាំទ្រBLមានគឺគាំទ្ររហូតដល់ទីបញ្ចប់។
ពួកគេទាំងបួននាក់មេីលមុខគ្នាហើយក៏អស់សំណើចឡើង។ពេលនេះបញ្ហារឿងស្នេហារបស់អុីប៉ូនឹងឈូអុីងក៏បានដោះស្រាយរួចហេីយដែរ។ចាន់នឹងអុីប៉ូកាន់ដៃគ្នាជាប់ដែលឈូអុីងមេីលទាំងញញឹមដែលសង្ឃឹមថាពួកគេមានសុភមង្គលនាងក៏សប្បាយចិត្តណាស់ហេីយ។ឯអុីនៀនធ្វេីមុខស្រពោនមិនដឹងថាកាលណាទេនឹងដល់វេននាយជាមួយនឹងលីវយីងម្តង។
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Dragosteវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
