37

93 7 1
                                    

ភាគទី37 : ការចាកចេញជាមួយកំហុស

    ( ប្រហែលខ្ញុំគិតច្រើនពេកហើយ ) ចាន់គ្រវីក្បាលហើយដេីរចេញដែលអុីប៉ូមេីលទាំងសោកសៅសំណាងហើយដែលគេមិនបានឃើញនាយកុំអីចប់បាត់។
    រីង ~ រីង
    ពេលនោះសម្លេងទូរស័ព្ទរោទ៍បានបន្លឺឡើងអុីប៉ូក៏ដេីរត្រឡប់ទៅឡានហើយលេីកទទួលទាំងកូនចៅចំណិតខលមកប្រហែលមានរឿងសំខាន់។
    « អាឡូ!មានការអ្វី? »
    « បាទចាហ្វាយខ្ញុំរកឃើញមនុស្សដែលបានបុកហ័រលីងស្លាប់ឃេីញហើយ »
    « ហាស!ឃើញហើយ?ចាំយេីងទៅឥឡូវនេះផ្ញើទីតាំងមក »
    « បាទ!! » អុីប៉ូបិតទំនាក់ទំនងហើយមេីលប្រអប់សារដែលកូនចៅផ្ញើមកនឹងប្រញាប់ទៅរកយ៉ាងលឿន នាយអន្ទះសាណាស់ព្រោះចង់ដឹងថាអ្នកណាជាអ្នកបុកសម្លាប់ហ័រលីង។

   មកដល់ទីតាំងនៅកន្លែងឃ្លាំងរបស់គេកាលពីមុន។នាយប្រញាប់ដេីរចូលទៅយ៉ាងលឿនដោយមានកូនចៅកំពុងតែរងចាំនឹងឃេីញបុរសវ័យចំណាស់ម្នាក់ដែលត្រូវកូនចៅរបស់នាយចាប់ចង។
   « លោកមែនទេជាអ្នកសម្លាប់ហ័រលីង? » អុីប៉ូទៅឈរទល់មុខហើយសួរដែលគាត់កំពុងតែញ័រហើយសម្លឹងមើលមុខនាយទាំងភ័យ
   « ខ្ញុំពិតជាបានបុកមនុស្សស្រីម្នាក់នោះមែនប៉ុន្តែខ្ញុំគ្មានចេតនាទេកុំយល់ច្រឡំនឹងខ្ញុំអី » បុរសនោះឆ្លើយទាំងភ័យដែលគាត់សារភាពថាមិនបានសម្លាប់ហ័រលីង គាត់ពិតជាមិនបានតាំងចិត្តហើយហើយមិនមានចេតនាឡើយ
   « ចុះប្រសិនបេីលោកមិនចង់សម្លាប់នាងហេតុអ្វីលោករត់គេច? » អុីប៉ូចងចិញ្ចើមទាំងមិនយល់ពីអ្វីដែលគាត់និយាយ មិនបានតាំងចិត្តហើយក៏ចាំរត់គេចនោះវាខុសធ្ងន់ធ្ងរខ្លាំងណាស់លាក់ខ្លួនបានយូរបែបនេះទីបំផុតនៅតែរកឃើញ
   « ខ្ញុំរត់គេចព្រោះខ្ញុំមិនចង់ជាប់គុកហើយមិនបានឃេីញកូនប្រុសទៀត នៅថ្ងៃនោះខ្ញុំទៅមេីលកូនប្រុសរបស់ខ្ញុំដែលត្រូវបានម្ចាស់ក្រុមហ៊ុនម្នាក់រេីសទៅចិញ្ចឹមដែលគេធំហេីយ..... » គាត់និយាយទាំងទឹកភ្នែកហើយក៏នឹកទៅដល់អតីតកាល។
   ព្រលានយន្តហោះ
   បុរសវ័យចំណាស់ម្នាក់នេះកំពុងតែរំភើបក្រៃលែងដែលបានមកឃើញកូនម្តងទៀតដែលកូនបានចុះពីលើយន្តហោះត្រឡប់មកប្រទេសកំណើតវិញ។នឹកឃើញកាលនោះប្រពន្ធគាត់អាក្រក់ណាស់គឺប្រពន្ធរបស់គាត់បានយកកូនទៅបោះបង់ចោលទាំងគាត់មិនបាននៅពេលមកដល់ផ្ទះពេលត្រឡប់មកវិញមិនឃេីញកូនគាត់ភ័យណាស់នៅពេលលឺប្រពន្ធនិយាយថាយកគេទៅបោះចោលគាត់ក៏ប្រញាប់ដេីររកគ្រប់ទីកន្លែងពេលបានឃេីញហេីយស្រាប់តែកូនត្រូវបានបុរសវ័យក្មេងជាងគាត់បន្តិចបានពរទាំងស្នាមញញឹម មុនដំបូងចង់ទៅយកវិញណាស់ប៉ុន្តែគាត់ក្រលំបាកចឹងហេីយមិនចង់អោយកូនលំបាកជាមួយឡេីយទេីបសម្រេចអោយកូននេះនៅជាមួយលោកម្នាក់នោះហេីយចៃដន្យគាត់បានឃេីញលោកម្នាក់នោះម្តងទៀតដែលគាត់ជាម្ចាស់ក្រុមហ៊ុនដ៏ល្បីមានសាខាក្នុងប្រទេសនឹងក្រៅប្រទេស ហើយកូនរបស់គាត់ត្រូវបានលោកម្នាក់នោះស្រឡាញ់លេីកតម្កើងថាជាកូនពេញៗមាត់គាត់សប្បាយចិត្តណាស់ព្រោះតែងតែឃេីញកូនតាមទូរទស្សន៍រហូតដល់គេពេញវ័យគេទៅក្រៅប្រទេសបាត់អញ្ចឹងហេីយគាត់មិនដែលឃេីញឡេីយ។ប៉ុន្មានឆ្នាំនេះគាត់លែងលះប្រពន្ធរស់នៅម្នាក់ឯងនឹងខឹតខំធ្វេីការក៏រៀងធូរស្បេីយបានក្លាយជាអ្នកមានធូរធារ។នៅថ្ងៃនេះគាត់មកមេីលកូនប្រុសគាត់ផ្ទាល់ភ្នែកនៅឯព្រលាយន្តហោះបានឃេីញកូនធំពេញវ័យហើយស្អាតសង្ហារគាត់សប្បាយចិត្តនៅពេលឃើញកូនបែបនេះពេលនោះគេបែរមករកគាត់់ហើយគាត់បែរចេញដេីរចេញយ៉ាងលឿនទាំងដកដង្ហើមធំបានឃើញតែប៉ុណ្ណឹងក៏សប្បាយចិត្តហើយ។គាត់បេីកឡានទាំងរំភេីបហេីយមិនបានមេីលផ្លូវស្រាប់តែពេលនោះគាត់ជ្រុលទៅបុកមនុស្សស្រីម្នាក់ដែលបានដេីរមក គាត់ភ័យណាស់គាត់គ្មានបំណងទេហេីយក៏គាត់មិនចង់ជាប់គុកព្រោះមិនបានឃើញកូនប្រុសគាត់ទៀតអញ្ចឹងហើយគាត់ក៏បេីកឡានទៅចោលក្នុងព្រៃហេីយរត់គេចប៉ូលីសរហូតដល់ឥឡូវប៉ុន្តែសំណាងអាក្រក់អុីប៉ូចាប់បាន។
   ត្រឡប់មកបច្ចុប្បន្នវិញគាត់យំទឹកភ្នែកហូរដូចបាក់ទំនប់គាត់ពិតជាមិនបានតាំងចិត្តមែនក្នុងរឿងនេះប៉ុន្តែវាបានធ្វើទៅហើយមិនអាចបកក្រោយ។
   អុីប៉ូលឺបែបនោះចាប់ផ្តើមគិតភ្លាមបុរសម្នាក់នេះនិយាយថាគាត់មានកូនហើយកូនរបស់គាត់ត្រូវបានម្ចាស់ក្រុមហ៊ុនម្នាក់យកទៅចិញ្ចឹមឬមួយ.....
   « លោកពូនិយាយថាម្ចាស់ក្រុមហ៊ុនអម្បាញ់មិញគឺលោកសៀមែនទេ? »
   « គឺមែនហើយគាត់មានឈ្មោះថាសៀ » គាត់ឆ្លើយទាំងអួលដើម.ក គាត់ចាំឈ្មោះបុរសម្នាក់នេះច្បាស់ណាស់ព្រោះគាត់ជាអ្នកចិញ្ចឹមកូនរបស់គាត់
   « កូនរបស់លោកគឺ.... »
   « គឺ ស៊ូជូឆឹង » លោកឆ្លើយទាំងទឹកភ្នែកឯអុីប៉ូលឺហើយភ្ងាក់ផ្អើលណាស់ព្រោះលោកសៀយកឈ្មោះពិតរបស់គាត់ធ្វើជាត្រកូលអោយជូឆឹងមានន័យថាគាត់ស្រឡាញ់គេខ្លាំងណាស់
   « ជូឆឹងគឺជាកូនរបស់លោក!! » អុីប៉ូភ្ងាក់ផ្អើលណាស់មិននឹកស្មានថាឪពុករបស់ជូឆឹងនៅរស់បែបនេះហើយគាត់តាមមេីលកូនគ្រប់ពេលវេលា កូននៅតែស្រឡាញ់កូនប៉ុន្តែគាត់ខ្លាចកូនដឹងការពិតហើយខ្មាស់ទេីបសុខចិត្តមេីលពីចម្ងាយ ខ្លាចថាមានឪពុកក្រីក្រ
   « មែនហើយជូឆឹងជាកូនប្រុសរបស់ខ្ញុំ ឃើញគេរស់នៅសុខសប្បាយបែបនេះខ្ញុំរំភើបណាស់ » គាត់និយាយទាំងញញឹមលាយឡំជាមួយទឹកភ្នែក កូនប្រុសតែម្នាក់របស់គាត់ដែលស្រឡាញ់ស្មើនឹងជីវិតទោះបីជានៅក្នុងដៃអ្នកដទៃមិនស្គាល់ឪពុកម្នាក់នេះគាត់ក៏សប្បាយចិត្តអោយតែកូនរស់នៅក្តីសុខ
   « តែមនុស្សស្រីដែលលោកបុកគឺជាគូរស្នេហ៍របស់គេ! »
   « មែនឬ? » គាត់នោះសួរទាំងភ្ងាក់ផ្អើលនៅពេលដែលលឺអុីប៉ូនិយាយបែបនេះ ឬមួយគាត់សាងកំហុសដ៏ធំមួយដែលធ្វើឲ្យកូនរបស់គាត់ឈឺចាប់ពិបាកចិត្ត
   « ហុឹម...គឺមែន!ស្រីម្នាក់ដែលលោកបេីកបុកឆ្នាំនោះគឺជាគូរស្នេហ៍របស់ជូឆឹង គេបានយល់ច្រឡំមកលើខ្ញុំនៅពេលដែលខ្ញុំបានជួយនាងគេខឹងខ្ញុំគុំខ្ញុំដោយសាររឿងមួយនេះហើយពេលនេះគេគឺកំពុងតែប្រព្រឹត្តអំពើខុសទៀតផង » អុីប៉ូដកដង្ហើមធំនិយាយរៀបរាប់ដោយកំហុសមួយនេះមិនមែននាយជាអ្នកបង្កឡើងប៉ុន្តែនាយត្រូវរងគ្រោះ នាយខុសទាំងមិនបានធ្វើអ្វីសោះវាអយុត្តិធម៌ទេ?
   « គេប្រព្រឹត្តអំពើខុស?តេីគេធ្វើអី? » គាត់លឺហើយក៏ចងចិញ្ចើមសួរដោយចម្ងល់ កូនប្រុសរបស់គាត់បានទៅធ្វើខុសអ្វីបានជាអុីប៉ូនិយាយទាំងទឹកមុខស្រពោនបែបនេះ
   « គឺជូឆឹងមានបំណងចង់សម្លាប់លោកសៀហើយយកអ្វីគ្រប់យ៉ាងសៀទៅអស់ អ្វីដែលសំខាន់គឺគេហេកយកលុយក្រុមហ៊ុនខ្ញុំអស់ហើយ » អុីប៉ូរៀបរាប់ប្រាប់គ្រប់យ៉ាងដែលអ្នកជាឪពុកកំពុងតែតឹងទ្រូងនៅពេលដែលលឺគេនិយាយមិននឹកស្មានថាកូនរបស់គាត់ក្លាយជាមនុស្សសាហាវឃោរឃៅបែបនេះមនុស្សប្រែប្រួលលឿនមែន
   « ហេតុអ្វីក្លាយជាបែបនេះ? » អ្នកជាឪពុកលឺហើយតក់ស្លុតណាស់ហើយសម្រក់ទឹកភ្នែកដែលកូនរបស់គាត់ក្លាយជាមនុស្សអាក្រក់ ប្រសិនបើគាត់នៅក្បែរគាត់នឹងប្រដៅមិនអោយគេក្លាយជាមនុស្សបែបនេះឡើយវាបាបធ្ងន់ណាស់ចង់សម្លាប់អ្នកមានគុណ
   « ខ្ញុំមានជម្រើសមួយដេីម្បីកុំឱ្យជូឆឹងធ្វើអាក្រក់ទៀតគឺលោកពូចូលខ្លួនទៅសារភាពគ្រប់យ៉ាងហើយប្រកាសព័ត៌មានដេីម្បីរកគេព្រោះគេបានរត់គេចបានហើយប្រសិនបើលោកពូបង្ហាញខ្លួនលេីសារព័ត៌មានជូឆឹងច្បាស់ជាបង្ហាញខ្លួនទៅរកពូព្រោះគេដឹងថាគេមិនមែនជាកូនបង្កើតរបស់លោកសៀឡើយប្រសិនបើមានឯកសារសំខាន់ពាក់ព័ន្ធនឹងគេទៀតច្បាស់ជាល្អ គេបង្ហាញខ្លួនកាន់តែលឿន » ជម្រើសមួយនេះហើយដែលធ្វើឲ្យជូឆឹងលែងធ្វើអាក្រក់ជម្រើសមួយនេះហើយដែលអ្នកជាឪពុកអាចមេីលឃើញកូនប្រុសគាត់ តេីមានឪពុកម្តាយឯណាចង់ឃើញកូនអាក្រក់បែបនេះ?
   « អុឹម!ខ្ញុំយល់ព្រមដេីម្បីកូនប្រុសរបស់ខ្ញុំ » គាត់ងក់ក្បាលយល់ព្រមនឹងអុីប៉ូដែលមិនអាចបន្តឃើញកូនប្រុសមានចារឹកអាក្រក់បែបនេះទៀតទេប្រសិនបើអាចគាត់សុខចិត្តជាប់គុក ក៏ឃើញកូនប្រុសធ្វើរឿងត្រឹមត្រូវ។
   អុីប៉ូសប្បាយចិត្តណាស់នៅពេលគាត់យល់ព្រមហើយការចាប់ខ្លួនជូឆឹងក៏មានសង្ឃឹមកាន់តែខ្លាំងឡើងបញ្ហាដែលនាយមានក៏ត្រូវបានដោះស្រាយ។

រឿង : អ្នកប្រុសធំ✨(END)Where stories live. Discover now