ភាគទី14 : ទំនាក់ទំនងដែលកេីតឡេីងពិត
ពួកគេទាំងពីរនាក់និយាយគ្នាដោយឃើញភាពរឹងទទឹងរបស់អុីប៉ូដែលបីចាន់ដេីរទៅយ៉ាងលឿនមិនដឹងថាមានរឿងអ្វីកេីតឡើងខ្លះព្រោះតែឃើញសភាពម្នាក់ៗពិបាកមេីលណាស់ តែមេីលឃេីញថាទំនាក់ទំនងរបស់ពួកគេគឺកាន់តែស្និតមិនមែនដូចមុន ឬមួយពួកគេស្រឡាញ់គ្នា?។
មន្ទីរពេទ្យ
ទីបំផុតចាន់ត្រូវបានបញ្ជូនមកដល់មន្ទីរពេទ្យនឹងអោយគ្រូពេទ្យធ្វើការពិនិត្យអាការះតែគ្មានបញ្ហាអ្វីឡើយគឺគ្រាន់តែអស់កម្លាំងនឹងនៅក្រៅជាមួយទឹកសន្សេីមច្រើនពេកទេីបបណ្តាលឲ្យបែបនេះ ហេីយបញ្ជូនទៅបន្ទប់សម្រាកធម្មតាទៅ។
នៅក្នុងបន្ទប់យ៉ាងស្ងប់ស្ងាត់អុីប៉ូកំពុងតែអង្គុយមេីលចាន់នឹងយកដៃអង្អែលដៃមនុស្សជាទីស្រឡាញ់ថ្នមៗនាយពិបាកចិត្តណាស់នៅពេលដែលឃេីញចាន់ស្ថិតក្នុងសភាពបែបនេះបេះដូងនាយឈឺខ្ទោកៗប្រសិនបេីនាយអាចទទួលរឿងទាំងអស់នេះបាននឹងទទួលជំនួសមិនខាន ទោះបីជាហុងសៀននឹងមីងយៀកអោយទៅសម្រាកយ៉ាងណាក៏មិនទៅនាយនឹងនៅមេីលថែចាន់។
« សឺត ~ ឆាប់ដឹងខ្លួនឡើងណាមនុស្សជាទីស្រឡាញ់របស់បង! » នាយក្រោកឈរពេញកម្ពស់ហើយក៏អោនទៅថេីបថ្ងាសរបស់រាងតូចទាំងក្តីស្រឡាញ់ពេលនេះនាយយល់ហើយថាក្តីស្រឡាញ់ដែលនាយមាននឹងប្រគល់អោយមនុស្សចំពោះមុខម្នាក់នេះដោយមិនអាចប្រែប្រួល។
និយាយរួចរាងក្រាស់ក៏ដេីរចេញនឹងចូលទៅក្នុងបន្ទប់ទឹកដេីម្បីសម្អាតខ្លួនបាត់ទៅ។
ថ្ងៃថ្មី
ព្រះអាទិត្យបានរះឡើងអុីប៉ូដឹងខ្លួនតាំងពីព្រលឹមដេីម្បីមេីលថែចាន់យ៉ាងយកចិត្តទុកដាក់នេះជាលេីកទីមួយហើយដែលនាយយកចិត្តទុកដាក់លេីមនុស្សម្នាក់ខ្លាំងបែបនេះព្រោះជាមនុស្សដែលស្រឡាញ់ពេញបេះដូង។
« សឺត ~ ឆាប់ដឹងខ្លួនឡើងណាអូនសម្លាញ់! » សម្តីផ្អែមបង្កប់ដោយស្នាមញញឹមដ៏ស្រស់បំព្រងនាពេលព្រឹករបស់អ្នកប្រុសធំប្រសិនបើរាងតូចបានលឺសម្តីទាំងអស់នេះមិនដឹងសប្បាយចិត្តយ៉ាងណាទេហិហិ><។
នាយដេីរទៅបេីកបង្អួចអោយមានពន្លឺបន្តិចស្រាប់តែពេលនោះអ្នកដែលគេងលេីគ្រែសន្លប់អស់មួយយប់បានកម្រេីកដៃនឹងភ្នែកចាប់ផ្តើមបេីកម្តងបន្តិចៗដេីម្បីអោយសុាំនឹងពន្លឺហេីយក៏ធីងធោងវង្វេងបន្តិចបន្តួចព្រោះដឹងខ្លួនមកវិញឃេីញនៅមន្ទីរពេទ្យបែបនេះ។
« ទឹក ~ ~ » សម្លេងខ្សាវៗរបស់ចាន់បានបន្លឺឡេីងដែលធ្វេីអោយអ្នកដែលនៅជិតនោះបែរមកភ្លាមៗនាយសប្បាយចិត្តណាស់ហេីយធ្វេីតាមសម្តីដែលចាន់និយាយអម្បាញ់មិញនេះដោយមិនអោយទាស់ចិត្ត
« មានឈឺត្រង់ណាទៀតទេ? » អុីប៉ូចាប់ស្មាចាន់សួរទាំងបារម្ភ
« ខ្ញុំមិនអីទេ! » ចាន់ញញឹមខ្សោះហើយក៏ផឹកទឹកដេីម្បីផ្សេីមបំពងក ក្រោកឡើងបានឈរប្រុសម្នាក់នេះធ្វើឱ្យខ្លួនសប្បាយចិត្តណាស់បេះដូងលោតញាប់នឹកឃើញដល់រឿងកាលដែរនៅក្នុងព្រៃ
« អូនមិនអីបងសប្បាយចិត្តហើយ » នាយលេីកដៃអង្អែលសក់ក្បាលចាន់ថ្នមៗនឹងប្តូរភាសានិយាយយ៉ាងផ្អែមធ្វេីអោយអ្នកជំងឺដែលនៅជិតថ្ពាល់ឡេីងក្រហម នេះហើយប្រុសបេះដូងថ្មសម្តីនិយាយយ៉ាងមុឺម៉ាត់មិនចេះលេងសេីច
« អូនហ៎េស?អ្នកណាអូនរបស់លោក? » ចាន់តបទាំងបែរមុខចេញ ក្រសែភ្នែកដ៏ស្រទន់របស់អ្នកប្រុសធំនេះមុតណាស់ ហេតុនេះចូលចិត្តធ្វើអ្វីខ្លួនអៀនយ៉ាងនេះ?ហិហិ
« ត្រូវហៅបងថាបងមិនមែនហៅបងថាលោកទេប្រយ័ត្នបងចាប់បឺតមាត់ស្លេកទៅ » នាយនិយាយគម្រាមចាន់ជាស្រេចដឹងហើយថាមនុស្សនាយនិយាយពិតគឺធ្វើពិត មនុស្សដែលស្រឡាញ់គ្នាត្រូវហៅថាបងអូនទេីបហៅថាគូរស្នេហ៍ដែលគេច្រណែន មែនអត់អ្នកកំពុងអាន?
« លោកស្រឡាញ់.... »
« នៅមកលោកទៀត! » អុីប៉ូខ្នាញ់ចាន់ជាខ្លាំងប្រហែលចង់អោយនាយចាប់បឺតហើយមេីលទៅ
« អាសច្រឡំ!!បងស្រឡាញ់អូនមែនទេ? » ចាន់លឺបែបនោះក៏បិតមាត់យ៉ាងលឿនខ្លាចគេធ្វើមែន ហើយបេីកមាត់មកវិញនឹងសួរបញ្ជាក់អោយច្បាស់ចង់ដឹងអារម្មណ៍មនុស្សចំពោះមុខកាន់តែខ្លាំង ឃើញថាគេចូលចិត្តចារឹកខ្មេីតធ្វេីចារឹកប្រុសស្អាតណាស់ដែរសារភាពមកកាន់ខ្លួននេះលឿនពេកទេដឹង?
« បងដឹងថាការសារភាពរបស់បងទៅកាន់អូនវាលឿនប៉ុន្តែបេះដូងនឹងអារម្មណ៍របស់បងច្បាស់លាស់ជាមួយអូនតាំងពីថ្ងៃជួបដំបូងមកម៉្លេះបងគ្រាន់តែមិនប្រាកដចិត្តខ្លាចមានការកែប្រែតែពេលនៅជិតអូនយូរៗទៅឃេីញថាបងលង់ស្នេហ៍អូនកាន់តែខ្លាំងដកចិត្តមិនរួច » សម្តីពិតអារម្មណ៍ពិតដែលនិយាយចេញមកបញ្ជាក់ ការបង្អូសពេលវេលាក៏មិនមែនអត់ហេតុផលដែរគ្រាន់តែចង់ពិសោធន៍ចិត្តរួមទាំងបេះដូងខ្លួនឯងនឹងចាន់អោយបានច្រើននាយចូលចិត្តស្នេហាច្បាស់លាស់មិនមែនលេងសើចមួយពេល
« ឃើញទេទីបំផុតអូនយកបេះដូងបងបានហើយ ~ ហិហិ » ចាន់លឺបែបនោះកាន់តែរំភើបទ្វេដងហើយក៏សេីចស្ញេញដែលមានសំណាងជាងមនុស្សស្រីរាបរយនាក់ដែលបានចាប់ចិត្តលេីអុីប៉ូប៉ុន្តែគ្មានសំណាងដូចខ្លួន
« អូនឈ្នះបងហើយស៊ាវចាន់ ~ សឺត » ឃើញចាន់សប្បាយចិត្តនាយក៏សប្បាយចិត្តដូចគ្នានឹងឆ្លៀតអោនទៅថេីបថ្ងាសមនុស្សជាទីស្រឡាញ់ដែលអាចយកឈ្នះនាយបាន ពេលនេះអ្នកប្រុសធំលែងជាអ្នកប្រុសធំបេះដូងថ្មទៀតហើយ។
ក្រាក ~ ~
សម្លេងទ្វារបន្ទប់បានបេីកឡើងមីងយៀកនឹងហុងសៀនបានមកដល់ដោយក្នុងដៃមានយករបស់យ៉ាងច្រើនព្រោះតែអុីប៉ូក៏បានខលអោយទិញមកដែរទេីបបានច្រេីនបែបនេះ។
« អូ....របស់ញុាំច្រើនម៉្លេះ! » ចាន់ឃើញបែបនោះក៏ភ្ងាក់ផ្អើលនេះដូចយកទៅអោយអ្នកជំងឺច្រើនណាស់អញ្ចឹងប្រហែលឃើញខ្លួនរាងតូចហើយបានជាយកមកបំប៉ន់ច្រេីនបែបនេះ
« បងប្រុសប្រហែលខ្លាចមនុស្សដែលគាត់ស្រឡាញ់ញុាំមិនឆ្អែតហើយ » មីងយៀកនឹងនិយាយនឹងយករបស់ដាក់លេីតុបិសដាច់ខ្យល់ស្លាប់ទៅហើយ នឹងឆ្លៀតសម្លក់មុខមនុស្សដែលបានប្រេីមានអ្នកទៅក្រៅពីវ៉ាងអុីប៉ូបងប្រុសជេីងល្អ
« បិតមាត់ឯងទៅទោះបីជាញុាំមិនអស់ក៏អាចយករបស់ខ្លះទៅចែករំលែកអ្នកដែលនៅក្នុងមន្ទីរពេទ្យដែរ » នាយបែរទៅថាអោយមីងយៀកដែលចេះដឹងនិយាយខុសរឿងទំនាក់ទំនងមួយនេះគ្មានអ្នកណាដឹងឡើយតែប្អូនប្រុសនេះហាក់បីដូចជាមេីលឃើញអញ្ជឹង
« .... » ចាន់មិននិយាយអ្វីក៏អៀនជាខ្លាំងលោកអេីយច្រាលឈាមចេញមកក្រៅឥឡូវហើយប្រសិនបើបែបនេះបន្តទៀតនឹងសន្លប់ម្តងទៀតមិនខានហិហិ។
ហុងសៀនបានទៅហៅគ្រូពេទ្យអោយពិនិត្យចាន់ឃើញថាគ្មានកេីតអ្វីក៏អាចចេញពីមន្ទីរពេទ្យបានហើយនឹងឆ្លៀតនិយាយគ្នាលេងយ៉ាងសប្បាយរីករាយម្នាក់ៗពូកែវហាសព្ទបែបនេះមិនអប់សុខនោះទេ។
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Romanceវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
