ភាគទី12 : មេីលមិនឃើញអ្វីដែលកេីតបន្តិចទៀត
« ហឹស ~ ~ » ចាន់ដេីរទៅអង្គុយលេីសាឡុងទាំងទឹកមុខក្រម៉ូវនឹងសម្លក់មុខអុីប៉ូទាំងខ្នាញ់ ទង្វើអម្បាញ់មិញនេះធ្វើឲ្យខ្លួនរឹងកកខ្លួនស្លាប់ហើយ អ្នកប្រុសធំអេីយអ្នកប្រុសធំមេីលថ្ពាល់ចាន់ចុះក្រហមទៀតហើយហិហិ។
ក្រឡេកមកមើលអុីនៀនឯនេះវិញនាយបានដេីរទៅកន្លែងបុគ្គលិកដោយមានមនុស្សម្នាក់ណែនាំទៅកាន់បុគ្គលិកគ្រប់គ្នាដែលធ្វើឲ្យស្រីៗនៅទីនោះមានការជ្រួលជ្រេីមយ៉ាងខ្លាំងដោយសារតែភាពសង្ហាររបស់អ្នកកំលោះ។
« គេសង្ហារណាស់...ហេុីយ! »
« បុរសក្នងក្តីសម្រៃរបស់ខ្ញុំ »
« ឃើញបងបេះដូងអូនលោតញាប់ម៉្លេះ! »
សម្លេងជជែកគ្នារបស់បុគ្គលិកដែលមេីលទៅអុីនៀនដែលកំពុងតែញញឹមដាក់អ្នកគ្រប់គ្នាប្រៀបដូចជាពង្រាយមន្តស្នេហ៍អោយស្រីៗបាក់ស្រិបលង់ស្នេហ៍កាន់តែខ្លាំង។
លីវយីងភ្ងាក់ផ្អើលខ្លាំងណាស់នៅពេលដែលសុខៗអុីនៀនចូលមកធ្វេីការបែបនេះ ហើយលឺសម្លេងមនុស្សស្រីសរសេីរគេគ្រប់ៗគ្នាឯខ្លួនបានត្រឹមតែសម្លឹងពីចម្ងាយមិនហ៊ានមេីលចំឡេីយនឹងនឹកឃេីញដល់ អនុស្សាវរីយ៍កាលនៅវិទ្យាល័យស្នាមរបស់គេមនុស្សស្រីមួយណាមេីលហើយមិនលង់នោះ។
( ឯងមិនរួចខ្លួនទេ!! ) អុីនៀនគិតក្នុងចិត្តទាំងញញឹមគែមមាត់កែវភ្នែកមេីលលីវយីងដោយមានគម្រោងរួចជាស្រេចដេីម្បីធ្វេីបាបនាយនឹងសងសឹក សង្សារចាស់របស់នាយអោយចាស់ដៃតែម្តង។
ការបន្តធ្វើការរហូតដល់់ជិតដល់ម៉ោងបញ្ចប់វាដល់ពេលសម្រាកហើយលីវយីងសប្បាយចិត្តណាស់ហើយក៏ពត់ដៃពត់ជេីងបម្រុងក្រោកឈរឡើងស្រាប់តែ....
ផាំង ~ ~
ឯកសារយ៉ាងច្រើនបានទម្លាក់មកលេីតុលីវយីងដោយកែវភ្នែកមេីលមកយ៉ាងដឺបានត្រឹមតែក្តាប់ដៃអត់ធ្មត់ព្រោះមិនចង់ឈ្លោះជាមួយសង្សារចាស់នាំតែខាតពេលវេលា។
« ឯងត្រូវចម្លងឯកសារនេះអោយហើយសិន! » អុីនៀនដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ដែលត្រូវធ្វើឥឡូវនេះដោយមិនអាចទុកចោលបាន
« តែនេះថ្ងៃត្រង់ហើយខ្ញុំចេញទៅញុាំអីបន្តិចសិន » លីវយីងប្រកែកព្រោះតែមកធ្វើការស្អីដែលម៉ោងសម្រាកទៅហើយធ្វើជាប្រធានគេចូលចិត្តគាបសង្កត់បុគ្គលិកបែបនេះមែនទេ?គួរឲ្យស្អប់បេីដឹងចឹងប្រឆាំងបាត់ហើយកុំឱ្យមកឈរបញ្ជាបែបនេះ
« មិនបានឯងត្រូវធ្វើឯកសារនេះអោយខ្ញុំគឺខ្ញុំត្រូវការជាបន្ទាន់ យល់ដែរឬទេ? » នាយគ្រវីក្បាលមិនព្រមអោយលីវយីងចេញទៅព្រោះឯកសារនៅត្រៀបលេីតុមិនអាចទុកចោលគឺមានតែធ្វើអោយរួចសិន
« លោកចង់ធ្វើបាបខ្ញុំមែនទេ? » លីវយីងក្តាប់ដៃទាំងខឹងបំណងរបស់ប្រុសម្នាក់នេះចង់ធ្វេីបាបអោយច្បាស់ក្រឡែត នេះម៉ោងសម្រាកមិនមែនម៉ោងធ្វើការ
« ខ្ញុំធ្វើបាបឯងតាំងពីពេលណា?ខ្ញុំគ្រាន់តែអោយឯងចម្លងឯកសារតែប៉ុណ្ណោះចម្លងរួចហើយទៅញុាំអីក៏សូមអញ្ជើញ » នាយចងចិញ្ចើមសួរទៅលីវយីងនឹងធ្វើគ្រប់មធ្យោបាយដេីម្បីអោយគេនៅធ្វើការទាល់តែរួចបានជួបនាយហេីយកុំសង្ឃឹមថាគេចផុតពីកណ្តាប់ដៃនាយអោយសោះមានតែត្រៀមខ្លួនទទួលយក
« លោក!!! » កំហឹងនៅក្នុងខ្លួនមានច្រើនអនែកលីវយីងមិនអាចតវ៉ាក៏ដាក់ខ្លួនអង្គុយចុះវិញហើយក៏ប្រញាប់យកឯកសារមកចម្លងដោយមានអុីនៀនកំពុងតែទាំងញញឹមគែមមាត់បញ្ជាក់ថាធ្វើបាបបានសម្រេចទេីបដេីរចេញ។
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Lãng mạnវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...