ភាគទី34 : ដកដង្ហើមដេីម្បីរស់នៅ
យាយនឹងចៅនិយាយគ្នាកែវភ្នែករបស់ស្រីៗធ្វេីការនៅទីនោះនាំគ្នាមេីលចាន់គ្រប់ៗគ្នា ព្រោះតែលោកយាយមានចៅសង្ហារបែបនេះពិតជាចង់ធ្វើចៅប្រសារណាស់។
ភោជនីយដ្ឋាន....
អុីប៉ូបានណាត់ជូឆឹងដេីម្បីនិយាយគ្នានៅក្នុងបន្ទប់អាហារVIP។ពេលជូឆឹងដេីរចូលមកអុីប៉ូគឺកំពុងផឹកតែទឹកមុខយ៉ាងត្រជាក់ស្រេប។
« លោកមានពេលទំនេរណាស់់ណ៎រណាត់ខ្ញុំមកញុាំអាហារ » ជូឆឹងចូលអង្គុយតុទល់មុខអុីប៉ូវាចាឡើយហើយក៏សេីចដែលឃើញគេបានណាត់នាយមកតែពីរនាក់ទាំងមិមទៅកំដរប្រពន្ធ នេះរៀបការមិនទាន់បានស្រួលបួលផងរត់ចោលប្រពន្ធបាត់ហេីយ?
« ត្រូវហើយគឺខ្ញុំទំនេរ! » អុីប៉ូញញឹមចុងមាត់ហើយក៏និយាយទាំងសម្លេងត្រជាក់ស្រឹបដែលលេីកកែវតែផឹកតែម្តងទៀត កែវភ្នែកពោរពេញដោយចំហាយកំណាច
« ចុះវ៉ាន់ឈីងប្រពន្ធរបស់លោក? » ជូឆឹងចងចិញ្ចើមសួរដែលឃេីញគេមកម្នាក់ឯងមិនឃើញប្រពន្ធមកជាមួយដែរ
« ឯងមែនទេជាអ្នកបង្កើតខ្លីបវីដេអូនោះឡើង? » អុីប៉ូមិននិយាយច្រើនហេីយមិនឆ្លេីយសំណួរក៏និយាយចូលសាច់ការតែម្តងនាយខឹងណាស់ដែលធ្វើបែបនេះសំណាងដែលនិយាយមិនតបតរកុំអីច្បាស់ជាស្លាប់ក្រោមដៃមួយនេះមិនខាន
« ហេតុអ្វីគិតថាជាខ្ញុំ? » ជូឆឹងអស់សំណើចហើយចងចិញ្ចើមដែលចេះតែមកចោតអ្នកដទៃផ្តេសផ្តាសបែបនេះគិតច្រើនពេកហើយ
« គឺឯង!ព្រោះយប់នោះឯងដាក់ថ្នាំក្នុងកែវកាហ្វេរបស់យើងពេលចូលទៅរកយេីងនៅក្រុមហ៊ុនហេីយឯងបង្កប់កាំម៉េរ៉ាដេីម្បីថតសកម្មភាពទាំងអស់មិនបានសម្រេចបែរជាកាត់តរ ប្រសិនបើមិនមែនជាឯងគិតថាជាអ្នកណា? » នាយដឹងគ្រប់យ៉ាងព្រោះគម្រោងការអន់ៗបែបនេះគឺអ្នកដែលនៅពីក្រោយគ្រប់យ៉ាងច្បាស់ជាគេ ក្មួយនឹងពូចូលដៃចូលជេីងគ្នាល្អពេកហេីយ
« ហាសហា ~ ស្មានតែលោកមិនដឹងត្រូវហើយគឺយេីងជាអ្នកធ្វើគ្រប់យ៉ាងយេីងមិនអោយឯងរស់បានស្រួលឡើយ គ្មានអ្នកណាម្នាក់ទុកយេីងក្នុងកែវភ្នែកឡើយអ្វីដែលយេីងចង់បានចង់ធ្វេីគឺត្រូវគេបំបិតសិទ្ធ លោកសៀចិញ្ចឹមយេីងដល់ធំឡើងគឺដេីម្បីប្រេីយេីងដូចទាសករទោះបីជាយេីងធ្វេីល្អយ៉ាងណាក៏គាត់មិនទុកក្នុងកែវភ្នែកដែរ យេីងស្អប់គាត់ដែលបញ្ជូនយេីងមកប្រទេសចិនវិញនៅពេលដែលយើងខំប្រឹងធ្វើការងារនៅបរទេសបានយ៉ាងល្អគាត់គឺដណ្ដើមមុខមាត់ការងាររបស់យេីង » ជូឆឹងក្តាប់ដៃមាំដកដង្ហើមធំហើយនិយាយបន្តទាំងក្តុកក្តួល។
« ចំណែកឯងសម្លាប់មនុស្សស្រីដែលយើងស្រឡាញ់ពេញបេះដូងមួយជីវិតនេះហ័រលីងនឹងយេីងប្រាថ្នារស់នៅដេីម្បីសប្បាយដេីរលេងជុំវិញពិភពលោកដ៏ស្រស់បំព្រងតែឯងបានសម្លាប់នាងទាំងដែលនាងមិនបានធ្វើអ្វីខុស ប្រសិនបើយេីងសម្លាប់មនុស្សដែលឯងស្រឡាញ់ឯងមានអារម្មណ៍យ៉ាងម៉េច?យេីងបានសន្យាជាមួយនាងថាយេីងនឹងត្រឡប់ពីបរទេសរស់នៅជាមួយគ្នាប៉ុន្តែមកដល់មិនបានប៉ុន្មាននាទីយេីងឃេីញនាងផ្ទាល់ភ្នែកដេកលេីថ្លុកឈាមជិតឯង »
ទឹកភ្នែកកូនប្រុសមួយនេះមិនចង់ស្រក់ទេប៉ុន្តែទប់មិនជាប់រំលឹកដល់អតីតកាលវាឈឺចាប់ណាស់គ្រប់យ៉ាងដែលនាយមានវាមិនមែនមានដោយសប្បាយរីករាយម្នាក់ៗធ្វេីបាបនាយយ៉ាងព្រៃផ្សែ។តេីរឿងទាំងអស់នេះសងសឹកត្រូវទេ?ខំប្រឹងរាល់ថ្ងៃនេះមិនមែនរស់តទៅមុខទេគឺដេីម្បីសងសឹក។
« ហុឹម...យេីងមិនដឹងទេថាឯងនឹងលោកសៀមានរឿងអ្វីជាមួយគ្នាប៉ុន្តែប្រសិនបើឯងហា៊នចោតប្រកាន់ថាយេីងសម្លាប់ហ័រលីងគឺមិនបានទេយេីងគ្មានភស្តុតាងបញ្ជាក់ទេប៉ុន្តែយេីងនឹងរកអ្វីមួយដេីម្បីបញ្ជាក់អោយឯងឃេីញថាយេីងមិនបានសម្លាប់នាង » អុីប៉ូដកដង្ហើមធំនិយាយទាំងតឹងសរសៃ.កដាក់ជូឆឹង ពេលនេះគ្មានភស្តុតាងបញ្ជាក់ក៏មិនដឹងប្រាប់គេថាយ៉ាងម៉េចដែរតែថ្ងៃណាមួយនាយនឹងទទួលបានភាពស្អាតស្អំវិញអោយបាន
« ឃាតករដែលសារភាពការពិតទេ?នៅមានចាន់មនុស្សដែលឯងស្រឡាញ់មួយទៀតវាក៏មិនរួចខ្លួនដែរ ~ ហាសៗ » ជូឆឹងនិយាយទាំងអស់សំណើចនឹងលេីកកែវតែផឹក អោយជឿបានយ៉ាងម៉េចបេីពេលនោះមេីលឃើញយ៉ាងច្បាស់ មនុស្សដែលអុីប៉ូស្រឡាញ់ត្រូវតែកំចាត់អោយសមចិត្តមួយនេះ
« កុំដោយសារតែឯងដឹងរឿងមិនច្បាស់ចង់បំបែកបំបាក់ស្នេហាអ្នកដទៃអោយសោះ គ្រប់យ៉ាងដែលឯងរៀបចំបានឯងចង់អាចគ្រប់យ៉ាងបាន ខ្ញុំនឹងចាន់ស្រឡាញ់គ្នាប្រសិនបើឯងស្រឡាញ់ហ័រលីងក៏ដូចអារម្មណ៍ពេលនោះចឹងឯងស្រឡាញ់ហ័រលីងយ៉ាងម៉េចខ្ញុំក៏ស្រឡាញ់ចាន់បែបនោះដែរ ចាន់មិនបានពាក់ព័ន្ធក្នុងរឿងនេះឡើយកុំយកគេមកពាក់ព័ន្ធ » និយាយដល់ចាន់នាយខឹងខ្លាំងណាស់សំណាងហើយដែលគេបានទៅរស់នៅឆ្ងាយប្រសិនបើនៅជិតនេះច្បាស់ជាជូឆឹងធ្វើអ្វីមកខានមនុស្សដូចគេនេះល្បិចច្រើនណាស់នាយមិនតបតរចាត់ទុកថាសំណាងហើយ
« ហាសៗ ~ ការពារដល់ហើយនៀក » ជូឆឹងអស់សំណើចនៅពេលឃើញអុីប៉ូខឹងដែលនិយាយទៅដល់ចាន់
« ខ្ញុំព្រមានឯងកុំទៅប៉ះពាល់ចាន់អោយសោះ ឯងអាចធ្វើអ្វីបានប្រសិនបេីខ្ញុំតបតរជាមួយឯងវិញឯងច្បាស់ជាមិនរួចខ្លួនឡើយ » នាយក្រោកឡើងហើយនិយាយទាំងសម្លេងត្រជាក់ស្រឹប ចាន់ជាបេះដូងចាន់ជាសំណព្វចិត្តប្រសិនបើហា៊នប៉ះពាល់នាយមិនហ៊ានធានាទេថានឹងរស់នៅបានសុខនោះ ហ៊ានរករឿងនាយក៏នាយហា៊នរករឿងវិញដែល
« ហាសហា ~ ស្មានតែយេីងខ្លាចឯង? » ជូឆឹងសេីចហើយសម្លឹងមុខអុីប៉ូយ៉ាងកំណាច ពេលនេះមានប្រៀបជាងឆ្ងាយណាស់នាយទៅខ្លាចអី
« ឯងឆ្លាតប៉ុន្តែឯងនឹងល្ងង់នៅពេលដែលនៅជិតយើង ត្រូវចាំទុកអោយច្បាស់ថាយេីងមានផ្លូវដេីររែងឆ្ងាយប៉ុន្តែរងចាំមេីលថាឯងមានផ្លូវដេីរវែងឆ្ងាយដូចជាយេីងទេ? » អុីប៉ូញញឹមចុងមាត់ធ្វើជាមនុស្សបេីមិនឆ្លាតមិនបានគ្រប់គ្រងWangGroupឡេីយ មនុស្សច្រើនណាស់ដែលចង់ធ្វើបាបនឹងប្រកួតប្រជែងនាយប៉ុន្តែពួកគេនៅតែមិនអាចយកឈ្នះបាន។
អុីប៉ូដេីរចេញទៅបាត់ជូឆឹងក៏មិនសូវយល់ថាអុីប៉ូនិយាយអ្វីក៏មិនខ្វល់ច្រើនទេ ព្រោះជីវិតពេលនេះមិនមែនដុនដាបហើយចាញ់អ្នកណាងាយៗទោះបីជាយ៉ាងណាស៊ូជូឆឹងម្នាក់នេះគឺមិនអាចចាញ់អ្នកណាដាច់ខាត។
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Lãng mạnវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...