ភាគទី35 : ខកចិត្ត
« កូនប្រសារគឹបគេងប្រាប់ក្រុមហ៊ុនរបស់ប៉ាមែនទេ? » លោកសៀសួរទាំងទឹកមុខកំណាចដែលគាត់មិនយល់សោះដែលថាអុីប៉ូធ្វេីជាកូនប្រសារគាត់បានមួយថ្ងៃបែរជាហ៊ានធ្វេីបែបនេះ។
អុីប៉ូបេីកឯកសារមេីលឃើញថាការផ្ទេរប្រាក់ចេញពីក្រុមហ៊ុនរបស់លោកសៀគឺមានឈ្មោះនាយយ៉ាងច្បាស់ហេីយពេលនេះមានភស្តុតាងច្បាស់លាស់ចង់ប្រកែកក៏មិនកេីតប៉ុន្តែអុីប៉ូដឹងច្បាស់ថាជាអ្នកណា។
« លោកប៉ាក្មេកគិតថាជាខ្ញុំ?ច្បាស់ជាមានមនុស្សម្នាក់យកលុយប៉ាក្មេកមិនខានហើយដាក់បន្លំជាឈ្មោះខ្ញុំ រឿងនេះត្រូវតែសេុីបអោយច្បាស់ » អុីប៉ូបិតឯកសារហើយនិយាយសម្របសម្រួលជាមួយនឹងលោកសៀដែលដឹងច្បាស់ពីទំហំចិត្តនៃការខឹងព្រោះតែបាត់លុយអស់ច្រើនពីក្រុមហ៊ុនបែបនេះ
« ចុះបេីកូនប្រសារមិនយកអ្នកណាទៅដែលជាអ្នកយក? » លោកសៀចងចិញ្ចើមមេីលទៅកាន់អុីប៉ូទាំងមិនប្រាកដចិត្ត បេីគាត់មេីលឃើញច្បាស់ៗហេីយថាគេជាអ្នកកឹបគេងលុយក្រុមហ៊ុន នេះចង់និយាយទៅដល់ណាទៀត?
« គឺជូឆឹងនោះអី! » អុីប៉ូហ៊ានចោទមនុស្សម្នាក់ព្រោះនាយបានដឹងច្បាស់អំពីរបស់មនុស្សម្នាក់នោះ
« ជូឆឹង?កូនប្រសារលេងសើចពេកទេដឹងជូឆឹងគ្មានថ្ងៃធ្វើបែបនោះទេ! » លោកសៀលឺហើយក៏អស់សំណើចគាត់បានផ្តល់អ្នកគ្រប់យ៉ាងអោយទៅគេដោយមិនខ្វះប្រសិនបើនិយាយថាក្បត់គាត់ក៏មិនត្រូវព្រោះគាត់ជាអ្នកមានគុណ
« ប៉ាក្មេកមិនអាចមេីលធ្លុះនូវអ្វីគ្រប់យ៉ាងរបស់មនុស្សបានទេ!ជាពិសេសមនុស្សជុំវិញខ្លួននេះឯងស្គាល់មនុស្សម្នាក់នោះច្បាស់ក៏មិនប្រាកដថាស្គាល់គេគ្រប់ជ្រុងជ្រោយដែរ » អុីប៉ូដឹងច្បាស់ថាលោកសៀច្បាស់ជាមិនជឿព្រោះគាត់ស្រឡាញ់ជូឆឹងណាស់ផ្តល់អ្វីគ្រប់យ៉ាងស្រឡាញ់ចិញ្ចឹមតាំងពីតូច ប៉ុន្តែគេនោះបែរជាមានចារឹកដ៏អាក្រក់មួយជាប់ខ្លួន
« ជូឆឹងគ្មានថ្ងៃធ្វើបែបនោះទេប៉ាមិនជឿឡើយគេជាមនុស្សល្អណាស់ជួយប៉ាមករហូត មានហេតុផលអ្វីគេត្រូវមកបោកប្រាស់ប៉ា? » លោកសៀភាំងស្មារតីបន្តិចប៉ុន្តែគាត់ពិតជាមិនហ៊ានគិតទេប្រសិនបើអ្វីដែលអុីប៉ូនិយាយជាការពិត គាត់នឹងខកចិត្តហើយឈឺចាប់ព្រោះស្រលាញ់មនុស្សខុស។
អុីប៉ូមិនបកស្រាយអ្វីក៏ទាញទូរស័ព្ទហើយចុចកន្លែងអ្វីម្យ៉ាងនឹងហុចទៅអោយលោកសៀដែលវាគឺជាខ្សែសម្លេងហើយគាត់ដកដង្ហើមធំនឹងចុចស្តាប់ថាជាសម្លេងអ្វី។
លោកសៀស្តាប់ហើយក្តុកក្តួលយ៉ាងខ្លាំងអ្វីដែលជូឆឹងនិយាយរៀបរាប់ទាំងអស់តាំងពីរឿងវីដេអូដែលនៅលេីបណ្តាញសង្គមដែលគេជាអ្នកកាត់តហេីយបេីស្មានមិនខុសអ្នកផុសក៏ជាគេដូចគ្នា។អ្វីដែលស្តាប់ហេីយឈឺចិត្តគឺគេនិយាយថាស្អប់គាត់ ហើយនិយាយថាគ្មានអ្នកស្រឡាញ់គេបំបិទសិទ្ធិគេ។
« ខ្ញុំដឹងថាខ្សែសម្លេងមួយនេះមិនអាចអោយដឹងថាគេជាអ្នកកឹបគេងលុយក្រុមហ៊ុនឡេីយប៉ុន្តែខ្ញុំសង្ស័យថាជាគេនេះហើយ សូម្បីតែរឿងក្នុងសណ្ឋាគារខ្ញុំក៏មិនបានធ្វើអ្វីវ៉ាន់ឈីងដែរគឺគេជាអ្នកកាត់តវីដេអូ » អុីប៉ូបកស្រាយអាចថាពេលនេះបានធូរចិត្តបន្តិចដែលនាយឆ្លាតបានបង្កប់ប្រដាប់ថតសម្លេងនៅពេលដែលនិយាយជាមួយជូឆឹង ដូចនាយប្រាប់អញ្ចឹងប្រសិនបើនៅជិតនាយហើយគឺក្លាយជាមនុស្សល្ងង់ភ្លាមៗ
« នេះប៉ាចិញ្ចឹមក្រពើរហូតមែនទេ? » លោកសៀសឹងតែមិនជឿបេីគុំតែបានស្តាប់ខ្សែសម្លេងមួយនេះគាត់មិនដឹងឡើយថាជូឆឹងស្អប់គាត់ទាំងដែលគ្រប់យ៉ាងមិនមែនដូចអ្វីដែលគេនិយាយ
« ស្រេចតែលោកប៉ាគិតនោះទេ? » អុីប៉ូមិននិយាយអ្វីច្រើនព្រោះតែមនុស្សមានទស្សនះខុសគ្នាការគិតក៏ខុសគ្នាដែរ
« តាមពិតខ្ញុំក៏មិនសូវតាមទាន់ល្បិចគេទេកាលដែលប៉ាមកដល់ហើយនិយាយរឿងរៀបការក៏ជាគម្រោងរបស់គេដែរវ៉ាន់ឈីងបានជឿសម្តីគេទេីបបានអោយលោកប៉ាដកការបណ្តាក់ទុនពីក្រុមហ៊ុនខ្ញុំ ហើយបង្ខំអោយខ្ញុំរៀបការជាមួយនាងគំនិតទាំងអស់សុទ្ធតែជារបស់គេ » អុីប៉ូនិយាយរឿងរ៉ាវគ្រប់យ៉ាងប្រាប់លោកសៀអោយអស់ណាមួយមិនចង់ទុកនៅក្នុងចិត្តទេដឹងច្បាស់ថាគាត់នឹងយល់អំពីរឿងមួយនេះ
« ហុឹម....សូម្បីតែវ៉ាន់ឈីងក៏ស្តាប់គេដែរធំហើយមិនចេះគិតពិចារណា!ប៉ុន្តែកូនប្រសារស្រឡាញ់កូនស្រីខ្ញុំដែរទេ? » លោកសៀដកដង្ហើមធំទាំងពិបាកចិត្តប៉ុន្តែស្នេហាមិនអាចបង្ខំគាត់បានដឹងរឿងគ្រប់យ៉ាងហើយចុះការរៀបការមួយនេះកេីតឡេីងដោយការពេញចិត្តទេ?រឿងស្នេហាធ្លាប់ឆ្លងកាត់ច្បាស់ជាយល់ដឹងជាងក្មេងៗ
« ខ្ញុំសុំទោសដែលខ្ញុំមិនអាចស្រលាញ់នាងបាន!ខ្ញុំមានមនុស្សក្នុងចិត្តមុននឹងពេលរៀបការជាមួយនាងទៅទៀត ខ្ញុំរៀនការគ្រាន់តែចង់ដោះស្រាយបញ្ហាខ្លះហើយលោកប៉ាជាអ្នកមនុស្សពូកែប្រសិនបើមានរឿងអាក្រក់ខូចកេរ្តិ៍ឈ្មោះលោកប៉ាច្បាស់ជាខាតបង់ » អុីប៉ូធ្វើគ្រប់យ៉ាងច្បាស់ជាមានហេតុផលរឿងគ្រប់យ៉ាងមិនមែនចង់ធ្វើបែបនេះប៉ុន្តែវាដេីរដលដំណាក់កាលនេះហើយវាខុសពីគម្រោងដែលនាយបានគ្រងទុក ចឹងហើយក៏បណ្តោយទៅយ៉ាងណានាយក៏អាចដោះស្រាយបញ្ហាខ្លះបានហើយ
« បេីឯងមិនស្រឡាញ់កូនស្រីប៉ាអញ្ចឹងឯងចង់លែងលះមែនទេ?ប៉ុន្តែរៀបការមិនទាន់បានប៉ុន្មានផងនឹងម៉េចនឹងអាចលែងលះភ្លាមៗទៅ? » លោកសៀក៏មិនបង្ខំប៉ុន្តែកូនស្រីតែម្នាក់របស់គាត់ច្បាស់ជាត្រូវគេនិទ្ទាថាជាស្រីបានស្រីមិនទាន់រៀបការបានស្រួលបួលហើយលែងលះពេលនោះហើយគាត់ពិបាកចិត្តជាពេលណាៗទាំងអស់ កូនស្រីរបស់គាត់ត្រូវតែបានអនាគតល្អមានកេរ្តិ៍ឈ្មោះ
« មិនអីទេចាំខ្ញុំនិយាយជាមួយនាងខ្ញុំគិតថានាងជាមនុស្សនិយាយស្រួលនោះទេ ប៉ុន្តែលោកប៉ាចង់ធ្វើយ៉ាងម៉េចចំពោះជូឆឹង? » អុីប៉ូនឹងដឹងអំពីវិធីដោះស្រាយជាមួយវ៉ាន់ឈីង ប៉ុន្តែអ្វីដែលសំខាន់ពេលនេះគឺជូឆឹងដែលជាមនុស្សគ្រោះថ្នាក់ត្រូវតែធ្វើអ្វីម្យ៉ាងហេីយបេីបន្តទុកនឹងមានអន្តរាយ
« ចាំប៉ានិយាយជាមួយគេចុះ!អញ្ជឹងប៉ាទៅសិនហើយ » លោកសៀងក់ក្បាលហើយដេីរចេញទៅបាត់ឯអុីប៉ូមេីលដំណើរគាត់រហូតដល់មេីលលែងឃើញហើយដកដង្ហើមធំមិនដឹងថាគាត់ពិបាកចិត្តយ៉ាងណាទេដែលបានមានមនុស្សជិតខ្លួនបែបនេះ។
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Romanceវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
