ភាគទី4 : មិនចាប់អារម្មណ៍ស្នេហា
« ឯងមិនទាន់គេងទេមែនទេបានជាលបមេីលយេីង? » សម្លេងរបស់រាងក្រាស់បាននិយាយឡើងក្រសែភ្នែកបាញ់មកយ៉ាងចំដែរធ្វើឱ្យចាន់សឹងតែទប់ចិត្តមិនបានហើយបេះដូងលោតញាប់ទាំងអៀនទាំងភ័យមកនឹកស្មានថាបានឃើញរូបភាពកម្ររបស់អ្នកប្រុសធំបេះដូងថ្មបែបនេះ
« ខ្ញុំគេងមិនលក់ណាមួយខ្ញុំចង់ដឹងថាលោកឈប់ធ្វើការហើយឬនៅឬក៏ដេកនៅលេីតុធ្វេីការបាត់ហេីយ » ចាន់សម្រួលអារម្មណ៍ហើយក៏និយាយនឹងបេីកទ្វារអោយធំជាងមុនបន្តិចដេីម្បីងាយស្រួលនិយាយមគ្នា ពេលនេះសឹងតែមិនហ៊ានមេីលចំគេឡើយព្រោះខ្លាចគេថាខ្លួនជាមនុស្សរោគចិត្ត
« ធ្វើការគឺធ្វើការ!ខ្ញុំមិនមែនធ្វើការរហូតដល់ងងុយគេងឡើយបេីខ្ញុំចង់គេងខ្ញុំនឹងទៅគេងហេីយ » អុីប៉ូសេីចបន្តិចនាយជាមនុស្សគោរពខ្លួនឯងណាស់បេីថាត្រូវអង្គុយធ្វេីការងារហេីយហេីយគឺធ្វេីចង់គេងគឺគេង
« មេឃភ្លៀងត្រជាក់បែបនេះខ្ញុំគិតថាលោកគួរតែសម្រាកល្អជាង »
« បារម្ភពីខ្ញុំមែនទេ? » អុីប៉ូចងចិញ្ចើមចម្រិតសួរចម្លើយដែរសុខៗមកនិយាយបែបនេះមានបំណងអ្វីឬមួយធ្លាក់ក្នុងអន្លង់ស្នេហ៍នាយហេីយបារម្ភនាយ?
« ខ្ញុំខ្លាចលោកឈឺហើយធ្វើការមិនបានច្រើន!ឈឺគ្មានណាមេីលទេកុំខំពេក » មួយប្រយោគនេះធ្វើឲ្យអ្នកដែរអង្គុយលេីតុស្ទើរតែដាច់ផ្ងារនាយលឺចាន់និយាយបែបនេះហើយក៏អស់អារម្មណ៍ធ្វើអ្វីភ្លាមស្មានតែបារម្ភខំលួចអរបន្តិចតាមពិតដូចមកជេនាយថែមគេឥឡូវនេះដេីរតួជាម្តាយហេីយតេីនៀក
« ជារឿងរបស់ខ្ញុំទេឯងឆាប់ទៅគេងទៅកុំរំខានខ្ញុំធ្វើការ » នាយដេញចាន់អោយទៅគេងវិញនាយសឹងតែទប់អារម្មណ៍ខ្នាញ់មិនបានទៅហើយសម្តីអម្បាញ់មិញនេះចងចាំច្បាស់ណាស់ចង់តែហក់ធាក់មួយជើងដាក់មួយដៃអោយសន្លប់ទេ គ្រាន់តែឃើញមុខក៏ក្រឺតបាត់ទៅហើយ
« ខ្ញុំគេងមិនលក់ទេខ្ញុំទំនេរអញ្ចឹងចាំខ្ញុំជួយឆុងកាហ្វេអោយលោកដេីម្បីបំបាត់ងងុយគេងចុះ » និយាយចប់ចាន់ដេីរទៅរកកន្លែងផ្ទះបាយនឹងយកប្រដាប់ប្រដាឆុងកាហ្វេក្រោមការមើលដោយក្រសែភ្នែកមួយគូរបស់អ្នកកំលោះយេីង
« ..... » អុីប៉ូមិននិយាយអ្វីនាយស្រាប់តែមានក្តីសុខយ៉ាងចម្លែកដែលនៅទីនេះធ្លាប់តែម្នាក់ឯងប៉ុន្តែពេលនេះមានមនុស្សម្នាក់ទៀតកំដរមិនឯកាទេហើយក៏សប្បាយចិត្តដោយទីនេះមិនមានភាពស្ងប់ស្ងាត់
« លោកមិនអន់សុខទេមែនទេពេលធ្វេីការហេីយស្ងាត់ជ្រងំម្នាក់ឯងបែបនេះ? » ចាន់ចាប់ផ្តើមសួរឡើងដេីម្បីកុំឲ្យបរិយាកាសស្ងប់ស្ងាត់ ប៉ុន្តែទីនេះស្ងាត់មែនសូមសរសើរដែរគេអាចនៅបានបេីខ្លួនវិញមិនដឹងខ្លាចយ៉ាងណាទេលោកអើយ
« ទម្លាប់ហើយគ្មានបញ្ហាទេ! » ត្រូវហើយគែមានអ្វីដែរត្រូវជាបញ្ហារបស់នាយទៅបេីក្រុមហ៊ុននេះជារបស់នាយហើយកន្លែងនេះក៏ជារបស់នាយចង់នាំអ្នកណាមកកំដរបេីបន្ទប់មួយនេះត្រូវបានបុគ្គលិកនិយាយថាប្រៀបដូចជាបន្ទប់អាថ៍កំបាំងប្រចាំក្រុមហ៊ុនហេីយ
« ខ្ញុំលឺបុគ្គលិកនិយាយថាបន្ទប់ធ្វើការរបស់លោកគឺមិនងាយអ្នកណាចេញចូលបានផ្តេសផ្តាសទេហេតុអ្វីទៅ? »
« ខ្ញុំមិនចូលចិត្តភាពរញ៉េរញ៉ៃ! » ចម្លើយយ៉ាងខ្លីចេញពីមាត់របស់អុីប៉ូប៉ុន្តែមានន័យច្បាស់លាស់ នាយពង្រឹងក្រុមហ៊ុនWangGroupអោយបានល្អជាពិសេសភាពរញ៉េរញ៉ៃ
( ដូចបុគ្គលិកនិយាយមែន! ) ចាន់គិតក្នុងចិត្តដែរគិតដល់សម្តីលីវយីងដែរគេនិយាយមិនខុស បន្ទប់របស់អគ្គនាយកមិនអនុញ្ញាតអោយចេញចូលផ្តេសផ្តាស
« ចុះម៉េចខ្ញុំចូលបាន? » ចាន់សួរឡើងចាំមើលថាគេឆ្លេីយថាយ៉ាងម៉េច ហើយក្នុងចិត្តគេទុកខ្លួនជាអ្វី?
« .... » អុីប៉ូបានត្រឹមតែស្ងាត់ដែរធ្វើឲ្យចាន់ក៏មិននិយាយអ្វីទៀតដែរនឹងផ្តោតលេីការឆុងកាហ្វេវិញម្តង។
ឆុងហើយរាងតូចក៏យកមកអោយរាងក្រាស់នឹងដេីរទៅដាក់ខ្លួនចុះនៅលេីសាឡុងហេីយរាងក្រាស់ក៏ក្រោកឈរពេញកម្ពស់ដៃកាន់កាហ្វេនឹងដេីរទៅអង្គុយជិតគេដេីម្បីនិយាយគ្នាបានបន្តិច។
« ទីនេះស្ងប់ស្ងាត់ល្អខ្ញុំចូលចិត្ត » អុីប៉ូនិយាយឡើងនឹងលេីកកាហ្វេមកក្រេបទាំងអារម្មណ៍ស្រស់ស្រាយដែរបានចាន់មកអង្គុយកំដរនិយាយគ្នាបែបនេះក៏ល្អនាយគិតថាវាមិនស្ងាត់ដូចរាល់ដង បេីបែបនេះរហូតនឹងទៅជាយ៉ាងណា?
« ខ្ញុំកំដរលោករហូតបែបនេះល្អទេ? »
« ទីនេះមិនមែនផ្ទះសំណាក់ទេគឺជាក្រុមហ៊ុនរបស់ខ្ញុំ! » អុីប៉ូឆ្លើយតបទៅវិញដែរនាយពិតជានិយាយត្រូវណាស់ប៉ុន្តែធ្វើឲ្យចាន់គេក៏គាំងវាចាលែងចេញសម្តីប្រុសម្នាក់នេះចុកៗខ្លាំងណាស់មេីលទៅគេពិបាកចុះសម្រុងបន្តិចហេីយ
« លោកចំជាកំពូលមនុស្សប្រុសដែរខ្ញុំមិនដែរជួបមែន »
« .... » អុីប៉ូមិននិយាយអ្វីនាយក្រោកឈរឡេីងដេីរទៅឈរមុខកញ្ចក់សណ្ឋារគារនឹងក្រេបកាហ្វេនឹងសម្លឹងមើលទេសភាពនៅខាងក្រៅមានពន្លឺពណ៍ភ្លេីងចម្រុះគ្នានឹងក្រសែភ្នែកមួយគូហាក់បីដូចជាកំពុងគិតរឿងអ្វីម្យ៉ាង
« ឃ្លានណាស់មានមីកំប៉ុងដែរតេីនៀក » ចាន់ដេីរទៅផ្ទះបាយម្តងទៀតនឹងក្រឡេកមើលជុំវិញក៏បានឃេីញមីពោះគេកេីតសេចក្តីឃ្លានភ្លាមៗដែរសុខៗយប់បែបនេះហេីយបែរជាកូរពោះឃ្លានទៅវិញ ហើយមេឃភ្លៀងបានញុាំជាមួយនឹងមីទៀតក្តីសុខខ្លាំងណាស់សម្រាប់ចាន់
« ឯងកំពុងតែធ្វើអ្វី? » អុីប៉ូបែរទៅចងចិញ្ចើមមេីលចាន់ទាំងឆ្ងល់ឃើញថានៅទីនោះយូរហើយមិនដឹងជារកស្អីទេបានជាស្មុកស្មាញយ៉ាងនេះ
« ខ្ញុំញុាំមីកំប៉ុងលោកឃ្លានដែរទេ? » ចាន់ញញឹមបន្តិចនឹងញុាំយ៉ាងឆ្ងាញ់ប៉ុន្មានថ្ងៃនេះមិនសូវបានញុាំបានម្តងជាតិនោះជាតិមានតែអ្នកចូលចិត្តញុាំមីទេទេីបយល់អារម្មណ៍មួយនេះដែរខានយូរហេីយបានញុាំម្តង
« ម៉េចក៏មានមីកំប៉ុងនៅក្នុងនេះឯងកុំញុាំអោយសោះ! » នាយហាក់បីដូចជាខឹងខ្លាំងណាស់ដេីរទៅយកមីពីដៃរបស់ចាន់នឹងបោះចោលក្នុងធុងសំរាមដែរធ្វើអោយអ្នកកំពុងញុាំស្តាយយ៉ាងខ្លាំងហេីយក៏ខឹងណាស់ដែរមីនេះរស់ជាតិឆ្ងាញ់ផង
« ម៉េចខ្ញុំឃ្លានគ្រាន់តែហូបមិនបានទេមែនទេ? »
« ឯងដឹងទេខ្ញុំស្អប់មី!ខ្ញុំមិនចង់អោយមនុស្សដែរនៅជិតខ្ញុំញុាំមីនោះទេហេតុអ្វីទីនេះមានមីផ្តេសផ្តាសមែន! » អុីប៉ូនិយាយហេតុផលប្រាប់ចាន់អ្នកណាៗចូលចិត្តមីប៉ុន្តែវ៉ាងអុីប៉ូនេះគឺស្អប់ខ្លាំងណាស់សឹងតែមិនចង់ឃេីញរឹតតែដេីរគេចប្រៀបដូចជាសត្រូវ
« លោកមិនចូលចិត្តខ្ញុំចូលចិត្ត!ចំណូលចិត្តរបស់មនុស្សយើងគឺខុសគ្នាលោកដឹងទេ?លោកគ្មានសិទ្ធិហាមអ្នកដទៃឡេីយ » ចាន់ព្យាយាមប្រកែកជាមួយអុីប៉ូដោយមិនព្រមចាញ់ ហេតុអ្វីមនុស្សម្នាក់ត្រូវយកការមិនចូលចិត្តរបស់ខ្លួនទៅទម្លាក់អោយអ្នកដទៃដែរវាពិតជាមិនសមហេតុផលសូម្បីតែបន្តិច
« ដេីម្បីប៉ះប៉ូវឯងចាំខ្ញុំធ្វើម្ហូបអោយញុាំចុះ! »
« មិនបាច់ទេលែងឃ្លានហើយ!យប់ហើយលោកក៏គួរតែប្រញាប់ចូលសម្រាកទៅកុំធ្វើការដល់យប់ពេកវាមិនល្អចំពោះសុខភាពទេ » ចាន់ក៏មិនខឹងអុីប៉ូបានយូរដែរប៉ុន្តែឃើញសភាពរបស់គេបែបនេះមានតែដាស់តឿនអោយប្រញាប់សម្រាកខ្លាចតែធ្វើការពេលរហូតគ្មានពេលសម្រាកហើយស្លាប់លែងបានរស់ មនុស្សធ្វើការត្រូវចេះបែងចែកពេលវេលា
« អុឹម.... » អុីប៉ូងក់ក្បាលបន្តិចនឹងមេីលទៅកាន់ចាន់ដែរដេីរចូលទៅក្នុងបន្ទប់ ទេីបនាយដេីរទៅដាក់ខ្លួននៅលើសាឡុងបាត់ហើយបិតភ្នែកបាត់ទៅ។
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Romanceវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
