30

203 9 0
                                    

ភាគទី30 : បញ្ជាក់យ៉ាងច្បាស់

   ពាក្យសម្ដីទាំងអស់នេះលឺច្បាស់ៗផ្ទាល់ត្រចៀកចាន់បានស្តាប់លឺអស់ហេីយវាឈឺៗខ្លាំងណាស់ពេលនេះសឹងតែទន់ជង្គង់ឈរលែងកេីត ទឹកភ្នែកហូរចុះយកដៃក្តាប់សាច់មួយដុំនៅខាងឆ្វេងវាឈឺដូចយកកាំបិតចាក់រាប់ពាន់ សំណាងណាស់បានមកទាន់ពួកគេបាននិយាយគ្នា ពេលនេះទេីបដឹងថាវ៉ាងអុីប៉ូប្រុសចិត្តល្អជាមួយនឹងខ្លួនគ្រប់យ៉ាងចុងក្រោយគឺ"បោកប្រាស់"។
   ឈូអុីងអោបអុីប៉ូយ៉ាងណែនដែលនាយសឹងតែមិនចង់ប៉ះពាល់នាងសូម្បីតែបន្តិចឡើយ ធ្វើយ៉ាងម៉េចបេីនាយត្រូវស្របតាមនាងកុំផ្តេសផ្តាសនាំតែមានគ្រោះថ្នាក់។
   ចាន់ឈឺហួសថ្លែងដែរមេីលឃើញពួកគេទាំងពីរនាក់កំពុងតែអោបគ្នាយ៉ាងស្អិតរមួតពេលនេះចង់ស្ទុះទៅឈរទល់មុខអុីប៉ូហើយសួររឿងខ្លះដែលគេនិយាយចេញមកទាំងប៉ុន្មានពិតអត់?តេីគេធ្លាប់មានអារម្មណ៍ស្រឡាញ់ខ្លួនទេ?ឬមួយទង្វើរាល់ដងនេះគ្រាន់តែបោកប្រាស់ពិតមែន?
   ពេលឈូអុីងដេីរចេញមកចាន់ក៏រត់ពួនបន្ទាប់មកឈរយ៉ាងហំហួនក្តាន់ដែលយ៉ាងមាំដែលត្រូវប្រឈមមុខនឹងអុីប៉ូពេលនេះដេីម្បីនិយាយគ្នាអោយដឹងរឿងច្បាស់។កាលដែលច្បាស់លាស់ហេីយនឹងមិនធ្វេីអោយបេះដូងមួយនេះស្រពិចស្រពិលហេីយឈឺចាប់។
   ក្រាក ~ ~
   « ចាន់!អូនមកហើយ » អុីប៉ូពេលឃើញចាន់បេីកទ្វារចូលមកភ័យខ្លាំងណាស់ហេីយក៏ដកដង្ហេីមធំសង្ឃឹមថាគ្រប់យ៉ាងចាន់មិនបានឃេីញ ច្បាស់ជាពិបាកទទួលយក
   « យ៉ាងម៉េចហេតុអ្វីបងធ្វើទឹកមុខស្លេកស្លាំងបែបនេះ?មានរឿងអ្វីលាក់បាំងនឹងអូនមែនទេ? » ចាន់ញញឹមថេីរៗហេីយក៏ដាក់ខ្លួនអង្គុយលេីសាឡុងដែលកំពុងតែមេីលទៅកាន់អុីប៉ូទាំងហួសចិត្ត
   « មានឯណាបងគ្មានទេ » អុីប៉ូចូលទៅអង្គុយជិតចាន់ហើយចាប់ដៃអង្អែលថ្នមៗ នឹងសម្រួលអារម្មណ៍មិនចង់អោយចាន់សង្ស័យនោះទេ
   « អុីប៉ូបងស្រលាញ់អូនទេ? » ចាន់មេីលមុខអុីប៉ូសួរយ៉ាងប្រាកដប្រជាដែលត្រូវយកចម្លើយចេញពីមាត់ប្រុសម្នាក់នេះអោយបាន
   « បង...ច្បាស់ជាស្រឡាញ់ហើយ » អុីប៉ូឆ្លើយទាំងរដាក់រដុប គ្រាន់តែលឺចាន់សួរបែបនេះទទួលការឈឺចាប់ខ្លាំងណាស់ព្រោះមិនប្រសិនបើចាន់ដឹងរឿងគ្រប់យ៉ាងច្បាស់ជាទទួលយកមិនបាន
   ផាច់ ~ ~
   និយាយមិនទាន់ចប់នាយក៏ត្រូវរាងតូចទះមួយដៃហើយក៏បែរទៅតាមកម្លាំងដៃនោះនឹងបែរមករកចាន់វិញដែលឃើញគេហូរទឹកភ្នែកចុះមកហើយកែវភ្នែកឡើងក្រហមពោរពេញដោយកំហឹងមិនដឹងថាកេីតអ្វី។
   « ចាន់.... » អុីប៉ូនិយាយទាំងទឹកភ្នែករលីងរលោង
   « បងឈប់សម្តែងទៀតទៅបានទេ?បងកុហកខ្ញុំ!បងបោកប្រាស់ខ្ញុំវាសប្បាយណាស់មែនទេ? » ចាន់សំខោកដាក់អុីប៉ូខ្លាំងៗដែលយកដៃចាប់សាច់មួយដុំខាងឆ្វេងដែលវាកំពុងឈឺ ហើយទឹកភ្នែកស្រក់ចុះមកហូរដូចទន្លេដល់ប៉ុណ្ណឹងហើយនៅតែសម្តែងហួសចិត្តពេកហើយ
   « ចាន់....បង » អុីប៉ូគាំងអណ្តាតគ្រលាស់លែងនិយាយចេញមិននឹកស្មានថាចាន់ស្តាប់លឺទេនេះហើយការធ្វេសប្រហែស ការយល់ច្រឡំរវាងចាន់នឹងនាយបានចាប់ផ្ដើមស្មុកស្មាញលេីសដេីមហើយ
   « បងនិយាយគ្រប់យ៉ាងជាមួយនាងនោះស្មានតែអូនមិនដឹងមែនទេ?អូនលឺហើយគឺលឺចេញពីមាត់បងផ្ទាល់បងនិយាយហើយដែលគិតដល់បេះដូងមួយនេះទេ? ~ ហុឹកៗ » ទឹកភ្នែកស្រក់រាប់លានដំណក់និយាយទាំងអួលដើម.កនឹងចង្អុលបេះដូងខ្លួនឯងដែលត្រូវអុីប៉ូបំផ្លាញខ្ទេចអស់ទៅហេីយគ្មានសេសសល់អ្វី គ្មានអ្នកណាយល់ពីការឈឺចាប់ពេលនេះដូចជាខ្លួនឯងផ្ទាល់នោះទេ
   « ត្រូវហើយគឺបងជាអ្នកនិយាយគឺបងមិនស្រឡាញ់អូនទេ » អុីប៉ូនិយាយទាំងក្តាប់ដៃនាយមានរឿងច្រើនណាស់ដែលត្រូវដោះស្រាយត្រូវតែអោយចាន់ចាកចេញអោយឆ្ងាយពីនាយកាន់តែល្អហើយក៏មិនគិតច្រើន
   « ចុះទង្វើបងធ្វើដាក់អូនរាល់ដងនោះបងសម្តែងមែនទេ?បងធ្វើចឹងធ្វើអ្វី?បងមានហេតុផលអ្វីទៅ ~ ហុឹកៗ » ចាន់ចាប់អាវអុីប៉ូអង្រួនខ្លាំងៗដែលលឺសម្តីរបស់អុីប៉ូបែបនេះឈឺចាប់ហួសថ្លែង ពេលនេះហើយបាននិយាយការពិតចេញមកបេីសម្តែងហើយខំប្រឹងផ្តល់ក្តីសង្ឃឹមធ្វើអ្វី?
   « ហេតុផលមួយគត់គឺបងបោកប្រាស់អូនដេីម្បីលេងសើចបងស្រឡាញ់មនុស្សស្រីហើយផ្លាស់ប្ដូរអារម្មណ៍ចង់ស្គាល់រស់ជាតិស្រឡាញ់មនុស្សប្រុសម្តងទេីបបងយកអូនធ្វើជាល្បែងកំសាន្តបងមិនដែលមានចិត្តលេីអូនសូម្បីតែបន្តិច »
   ផាច់ ~ ~
   អុីប៉ូនិយាយចប់សុីមួយកាំភ្លៀងទៀត។នាយក្តាប់ដៃទប់ចិត្តរឹងអោយបានហេីយបែរមកប្រឈមមុខជាមួយចាន់ដែលកំពុងតែស្រក់ទឹកភ្នែកម៉ាត់ៗកែវភ្នែកឡេីងក្រហម។
   « ខ្ញុំមិនមែនសត្វធាតុទេវ៉ាងអុីប៉ូហេតុអ្វីបងធ្វើបែបនេះ?ខ្ញុំគឺមនុស្សត្រូវការក្តីស្រឡាញ់យ៉ាងពិតប្រាកដ ខ្ញុំស្រឡាញ់បងណាស់សង្ឃឹមលើបងប៉ុន្តែចុងក្រោយបានត្រឹមការខកចិត្តទទេរបែបនេះមែនទេ? ~ ហុឹក ~ ហុឹក » ចាន់ក្តាប់ដៃយ៉ាងណែននឹងនិយាយទល់មុខអុីប៉ូទាំងខឹងកែវភ្នែកក្រហមបានបញ្ជាក់យ៉ាងច្បាស់ ត្រូវហើយខ្លួនឯងឆ្កួតពេកហើយដែលរស់នៅផ្តល់ក្តីសង្ឃឹមអោយគេច្រើនពេកទីបំផុតគឺបានការខកចិត្តទាំងស្រុងបែបនេះ
   « កុំនិយាយច្រើនខ្ញុំមិនចូលចិត្តមនុស្សDramaទេឆាប់ចេញពីបន្ទប់ធ្វេីការរបស់ខ្ញុំភ្លាមទៅ ឯងលែងមានតម្លៃទៀតហើយយល់ល្អកុំទាក់ទងគ្នាអី » អុីប៉ូនិយាយទាំងមុខស្មេីធេងនឹងចង្អុលផ្លូវអោយចាន់ដេីរចេញ សម្តីដឺដងគ្រប់យ៉ាងដែលនាយនិយាយក៏ឈឺចាប់មិនចាញ់ចាន់ដែរ
   « បេីបងមនុស្សដាច់ចិត្តហើយក៏បានពួកយើងលែងជាអ្វីនឹងគ្នាហេីយចាត់ទុកថាស្គាល់គ្នាក្នុងគ្រាមួយទៅចុះ អនុស្សាវរីយ៍គ្រប់យ៉ាងត្រូវបំភ្លេចជួបមុខគ្នាធ្វើមិនស្គាល់គ្នាគឺល្អបំផុត » ចាន់និយាយហើយក្រោកដេីរចេញទៅយ៉ាងលឿនមិននឹកស្មានថាគេជាមនុស្សចិត្តដាច់បែបនេះសោះ ម្សិលមិញទំនាក់ទំនងពួកយើងល្អណាស់ប៉ុន្តែថ្ងៃនេះជាថ្ងៃចុងក្រោយហើយវាក៏លែងដូចមុន។
   អុីប៉ូដេីរទៅបិតទ្វារចាក់សោរនាយសម្រូតខ្លួនចុះហេីយសំកុកយំនឹងយកដៃវៃបេះដូងខ្លួនឯងខ្លាំងៗនឹងជូតមាត់ចេញដែលសម្តីទាំងប៉ុន្មានដែលនិយាយទាំងបង្ខំពិតជាខ្ពេីមខ្លាំងណាស់ប្រហែលចាន់ឈឺចាប់ខ្លាំងហេីយ។
   ប្រសិនបើសួរថានាយឈឺចាប់ទេ?ចម្លើយគឺឈឺចាប់រាប់ពាន់ដង!!!!
   « បងសុំទោសផងចាន់បងពិតជាមិនអាចបន្តទំនាក់ទំនងមួយនេះបានទេប្រសិនបើថ្ងៃណាមួយត្រូវបានដោះស្រាយបងនឹងបកស្រាយប្រាប់អូនទោះបីជាអូនខឹងក៏ដោយពេលនោះបងនឹងសប្បាយចិត្តព្រោះបងបានបកស្រាយរួចហើយ » នាយសំកុកយំដូចកូនក្មេងនឹងសម្រក់ទឹកភ្នែកជាលេីកដំបូងដែលជាកូនប្រុសនាយមិនដែលសម្រក់ទេនេះហើយស្នេហាដេីរដល់ផ្លូវមួយដែលពិបាកវានឹងជួបរឿងបែបនេះ
   « ហា ~ ហុឹក ~ ខ្ញុំស្អប់ខ្លួនឯងៗ » អុីប៉ូយំស្រែកខ្លាំងៗដែលខ្លួនឯងពេលនេះគឺពិបាកមេីលពេកហេីយ បន្ទោសនាយដែលធ្វើឲ្យមនុស្សដែលខ្លួនឯងស្រឡាញ់ឈឺចាប់ បន្ទោសនាយដែលដោះស្រាយបញ្ហាមួយនេះមិនចេញ។
   ក្រឡេកមកមើលចាន់ដែលបេីកឡានទាំងទឹកភ្នែកនឹងចូលទៅសំងំក្នុងបន្ទប់យំយ៉ាងខ្លាំងហើយក៏មេីលរូបភាពខ្លួនជាមួយនឹងគេទាំងស្នាមញញឹមដែលស្នាមញញឹមទាំងអស់នេះតាមពិតគឺក្លែងក្លាយ។
   « ខ្ញុំមិនមែនគល់ឈើទេវ៉ាងអុីប៉ូហេតុអ្វីលោកនិយាយបែបនេះ? » ចាន់ក្តោបទូរស័ព្ទដាក់នឹងទ្រូងវាចាឡើងទាំងអួលដើម.ក ក្តីស្រឡាញ់យ៉ាងធំធេង ក្តីស្រឡាញ់ដែលផ្តល់អោយមិនស្តាយ រាងកាយមួយនេះដែលបានប្រគល់អោយគេគឺវាខ្ទេចខ្ទីអស់ហើយ ពេលនេះប្រែហើយ គ្រប់យ៉ាងត្រឹមមួយពព្រិចភ្នែកវាប្រែប្រួលអស់ទៅហើយ ។
   ឯណាពាក្យសន្យាថាស្រឡាញ់រហូត!
   ឯណាពាក្យសន្យាដែលនិយាយថាខ្លួនជាស្នេហ៍ដំបូង!
   ឯណាពាក្យសន្យាថាស៊ាវចាន់ជាពិភពលោករបស់បង!
   វ៉ាងអុីប៉ូលោកប្រែហេីយ!លោកផ្តល់ក្តីសង្ឃឹមពេកហើយ!!!
   « ហុឹក ~ ហុឹក » ចាន់នៅតែបន្តយំរហូតដល់ដាបទឹកភ្នែកពេញថ្ពាល់ លេីកទីមួយយំដោយសារស្នេហា ស្នេហាដែរបោកប្រាស់កន្លងមក តេីពេលនេះមានសង្ឃឹមអ្វីទៀតបេីលេីកទីមួយអញ្ចឹងហើយនោះ។

   ខិះ ~ ខិះ
   សម្លេងក្អកបានបន្លឺឡើងពេលនោះក៏មានឈាមហូរចេញពីចម្រុះលីវយីងយកក្រដាសអនាម័យជូតយ៉ាងលឿន។អការះចាប់ផ្តេីមរេីឡេីងហេីយមួយរយះនេះមានអារម្មណ៍ថាមិនស្រួលនោះទេ ដឹងខ្លួនច្បាស់ប្រហែលជាមិនមានពេលវេលារស់នៅបានយូរទៀតទេ។ហេុីយ!ធ្វើយ៉ាងម៉េច មនុស្សកេីតចាស់ឈឺចាប់ជារឿងធម្មតាប៉ុន្តែខ្លួននេះស្លាប់ទាំងវ័យកំលោះមែនទេ?
   « លីវយីងអូនកេីតអ្វីមែនទេបងឃេីញក្អកខ្លាំងណាស់ » អុីនៀនសួរចេញពីខាងក្រៅទាំងបារម្ភនាយមិនដែលឃើញគេក្អកខ្លាំងបែបនេះទេច្បាស់ជាមានរឿងអ្វីមិនស្រួលពុំខាន វាច្រើនដងហើយដែលបែបនេះ
   « អូនមិនអីទេគ្រាន់តែក្លឹនបន្ទប់ទឹកបន្តិចបន្តួចប៉ុណ្ណោះអូនបានសម្អាតវាហើយ » លីវយីងឆ្លើយឆ្លងពីខាងក្នុងបន្ទាប់ពីក៏ចេញមកវិញដែលអុីនៀនកំពុងតែមេីលទាំងញញឹមថេីរៗ
   « អូនមិនអីមែនហ៎េស? »
   « បងកុំបារម្ភអូនមិនអីទេតោះទៅហាត់ដេីរបន្ដទៀត » លីវយីងអូសរទេះនាំអុីនៀនទៅខាងក្រៅរាល់ថ្ងៃតែងតែធ្វើលំហាត់ប្រាណជេីងជានិច្ចហើយក៏រីកចម្រើនអុីនៀនក៏ជិតដេីរបានដែរហើយ។
   នៅខាងក្រៅអុីនៀនក៏ព្យាយាមដេីរដែលមានលីវយីងផ្តល់ជាកម្លាំងចិត្តបែបនេះនាយសប្បាយចិត្តហើយក៏មានកម្លាំងចិត្តដេីរទៅមុខដែរកាលណាយេីងមិនចុះចាញ់តស៊ូគុំតែបានសម្រេច។បន្ទាប់មកពួកគេក៏សម្រាកសិន។
   « បងជិតដេីរបានវិញហើយ » លីវយីងអង្គុយក្បែរអុីនៀនទាំងញញឹមចង់ឃើញគេដេីរម្តងទៀតណាស់ ពួកយើងនឹងនៅក្បែរគ្នាដេីរលេងទៅគ្រប់កន្លែង ពិភពលោកមួយនេះនឹងពោរពេញដោយស្រស់បំព្រង
   « សឺត ~ បងសប្បាយចិត្តណាស់អរគុណអូនដែរធ្វើឱ្យបងមានថ្ងៃនេះថ្ងៃដែលមានអូននៅក្បែរបង » អុីនៀនអោនទៅថេីបថ្ពាល់ម្ចាស់បេះដូងទាំងស្នាមញញឹមទោះបីជានាយពិការក៏នៅតែមានអារម្មណ៍រីករាយព្រោះបាននៅជាមួយមនុស្សដែលខ្លួនស្រឡាញ់មេីលថែនឹងយកចិត្តទុកដាក់
   « បាននៅក្បែរបងជារឿងដែលធ្វើឲ្យអូនសប្បាយចិត្តបំផុត » លីវយីងចាប់ដៃអុីនៀនអង្អែលថ្នមៗ ទោះបីជាដំបូងពួកយើងបែបណាក៏នៅទីបំផុតមានពេលវេលាបែបនេះជាមួយគ្នាម្តងទៀត នេះហើយនិស្ស័យស្នេហ៍មិនអាចពង្រាត់បាន។

                សូមរង់ចាំទស្សនាភាគបន្ត.....❤️💚✨

រឿង : អ្នកប្រុសធំ✨(END)Where stories live. Discover now