💙🍃តាមស្នេហ៍លោកពូ🍃💙 ភាគទី 3
< អួយ៎!!! >
_ កំពុងតែរត់លេងសុខៗអាល្អិត Nahyung ក៏រត់ទៅ ប៉ះនឹងក្មេងស្រីម្នាក់ធ្វើឲ្យពួកគេជ្រុលដួលផ្ងារជើងទាំងពីរ ឃើញដូចនេះ Gaeji ក៏រត់ទៅប្រាប់ Tae និងប៉ាតូចគេភ្លាម ។
Gaeji: Appa!! ពូTaeTae!! មានរឿងហើយ!
Jimin: មានរឿងអីកូន?
Gaeji: គឺអាក្បាលល្ពៅដួលបាទនៅត្រង់នោះ
_ គេប្រាប់ហើយចង្អុលទៅក្រៅធ្វើឲ្យរាងតូចបារម្ភពីកូនប្រុសទើបប្រញាប់ដើរទៅមើល ទៅដល់ក៏ឃើញនាងតូចនោះយំទៅហើយ ។
Tae: Hyungie មានរឿងអីហ្នឹងកូន?
Nahyung: Appa~~កូនរត់ប៉ះឲ្យ Yuri ដួល
Tae: ចុះកូនមានត្រូវត្រង់ណាឬអត់ឲ្យ Appaមើលៗ
Nahyung: កូនអត់អីទេ
Woman: Yuri ម៉េចក៏យំចឹងកូន??
_ ម្ដាយរបស់ក្មេងនោះស្ទុះមកសួរកូនហើយបង្វែរកូនខ្លួនឆ្វេងស្ដាំខ្លាចក្រែងកើតអ្វីឡើងមក ។
Yuri: ហុឹកៗ ម៉ាក់ៗកូនរត់ដួល ហុឺ~~~~
Woman: ម៉េចក៏ដួល? ត្រូវអ្នកណារត់ប៉ះមែនទេអ៎...ឬមួយជាអាក្មេងនេះ??
_ ស្រីនោះងាកមកសម្លក់ដាក់ Nahyung ទាំងដែលកូនស្រីមិនទាន់បានប្រាប់ផងនោះដោយគ្រាន់តែឃើញខោអាវអាល្អិតមានប្រឡាក់ដីក៏សន្មតយកតែម្ដង ។
Woman: ឯងរត់បុកកូនយើងហ្អេស? ម៉ែឳឯងមិនប្រដៅទេឬយ៉ាងម៉េចបានជារត់ស្លាក់ស្លើតបែបហ្នឹង??
Jimin: នែ៎អ្នកស្រី!! មុននឹងថាឲ្យកូនគេម៉េចក៏មិនសួរកូនខ្លួនឯងសិនទៅថាមានរឿងអីកើតឡើង មិនមែនចេញមកឆ្កុយៗដៀលដល់ឳពុកម្ដាយគេអ៊ីចឹងនោះទេ
_ ពេលឃើញស្រីនោះស្ដីឲ្យក្មួយក្ដែងៗ Jimin ក៏ស្ដីឲ្យមិនទុកមុខឲ្យតែម្ដង ។
Woman: គ្រាន់តែមើលមុខមាត់វាក៏ដឹងដែរថាគ្មានម៉ែឳប្រដៅត្រឹមត្រូវ បើអញ្ចឹងមិនមែនគ្មានសុជីវធម៌រត់ប៉ះពៀរគេផ្ដេសផ្ដាសឡើយ ប្រាប់ភ្លាមម៉ោម៉ែឳឯងជាអ្នកណាជ្រុលថាមិនចេះប្រដៅកូនទេចាំយើងជួយប្រដៅឲ្យក៏បានដែរ
YOU ARE READING
💙🍃តាមស្នេហ៍លោកពូ🍃💙Season 2 (Completed)
Romanceឧបសគ្គនៅពីក្រោយជីវិតប្ដីប្រពន្ធមួយគូ...