Part 37

1.3K 61 0
                                    

💙🍃តាមស្នេហ៍លោកពូ🍃💙 ភាគទី 37

_ ក្រោយពេលចេញពីផ្ទះហើយ Jungkook ក៏បានជូន Tae មកញាំអីនៅខាងក្រៅរួចហើយក៏នាំទៅ សួនផ្ការបស់ពួកគេដែលធ្លាប់ទៅកាលពីមុន ។

Tae: នឹកឃើញដល់លើកមុនអូនមកទីនេះហើយកាត់ផ្កាបងចោលខ្ទេចព្រោះមិនឲ្យពរពោះកូន
គិតៗទៅអូនដួចឆ្កួតចឹង

_ រាងតូចសើចនឹកហួសចិត្តនឹងខ្លួនឯងពេលនោះ ស្អីក៏មិនគិតដឹងត្រឹមតែថាខឹងហើយចង់បំផ្លាញរបស់របរ ប្ដីចោលមានឯណា មកកាត់ផ្កាស្អាតៗសឹងអស់ពាក់ កណ្ដាលសួនមិនដឹងជាកាលហ្នឹង កម្មករត្រូវដាំវាមក វិញលំបាកប៉ុណ្ណាទេ ។

Jungkook: អូនមិនបានឆ្កួតទេគ្រាន់តែគ្រប់គ្រងខ្លួន ឯងមិនបានបងយល់ ព្រោះដោយសារតែបងមិនល្អទើបអូនខឹងតែបងសន្យាណា៎ថាមិនធ្វើឲ្យអូនខឹងទៀតនោះទេ

_ នាយនិយាយហើយអោបរាងតូចពីក្រោយព្រម ទាំងដាក់ចង្កាលើស្មារគេសម្លឹងមើលទៅសួនផ្ការពី កំពូលប៉មខ្ពស់យ៉ាងស្ងៀមស្ងាត់ព្រមគ្នា ។

Tae: លោកប្ដី!!

Jungkook: បាទ?

Tae: ស្រឡាញ់អូនទេ?

Jungkook: ច្បាស់ជាស្រឡាញ់ហើយ

Tae: ហិហិអូនក៏ស្រឡាញ់បងដែរ

_ រាងតូចសើចខខឹកធ្វើឲ្យ Jungkook ក្នាញ់ថើបថ្ពាល់គេមួយខ្សឺតហើយចាប់បង្វែរស្មារឲ្យបែរមករកគេ ទឹកមុខអ្នកទាំងពីរញញឹមស្រស់ស្អាតដូចមនុស្សកំពុងមានស្នេហ៏គ្រាដំបូងចឹង ។

< ទីង! >

_ សម្លេងសារលោតឡើងធ្វើឲ្យរាងក្រាសថាំចិត្ត ខណៈខ្លួនលោរទៅជិតដល់បបូរមាត់ Taeទៅហើយនោះ ។

Tae: មើលសារសិនទៅក្រែងលោមានការសំខាន់

_ រាងតូចតឿនពេល Jungkook បម្រុងថើបគេនាំ

ឲ្យនាយធ្វើមុខស្មឿកដាក់ទើបរាងតូចស្ញេញហើយថើបមាត់គេមួយខ្សឺតទើបរាងក្រាសអស់ចិត្តមុននឹង ទាញទូរស័ព្ទយកមកបើកមើល ។

💙🍃តាមស្នេហ៍លោកពូ🍃💙Season 2 (Completed)Donde viven las historias. Descúbrelo ahora