💙🍃តាមស្នេហ៍លោកពូ🍃💙 ភាគទី 33
_ ដល់ពេលថ្ងៃត្រង់និងពេលល្ងាច Tae ធ្វើម្ហូបញាំបាយក៏មានវត្តមាន Gaeun ចូលមកជួយធ្វើជាដៃ ជើងរហូតថែមទាំងធ្វើដោយចិត្តរីករាយនាំឲ្យរាងតូចឃើញនាងបែបនេះក៏សប្បាយចិត្តតាមដែរ។ លុះដល់ពេលល្ងាចញាំបាយរួច Gaeun ក៏ជួយលាងចានថែម ទៀតទើប Tae សុំទៅមើលកូននៅខាងលើឯរាងក្រាសក៏នៅមើល Nahyung ធ្វើកុច្ចការសាលារួច រាល់ហើយចុះមកយកទឹកផឹក ជួនជាពេលចុះមកក៏ឃើញនាងតូចកំពុងឈរបែរខ្នងលាងចានមកកាន់គេ សាច់ខ្នងនាងមានសុទ្ធតែស្នាមដោយសារពាក់អាវដៃ វាលទើបឃើញច្បាស់ ។
Gaeun: អុះ!! Jungkook លោកមករកអីឬ?
_ នាងសួរបែបភ្ញាក់ផ្អើលពេលបែរខ្នងមកឃើញ នាយឈរមើលនាងយ៉ាងស្ងៀមស្ងាត់ ។
Jungkook: ខ្ញុំមកផឹកទឹកប៉ុណ្ណោះ នាងកំពុងធ្វើអី?
_ គេសួរបណ្ដើរបើកយកទឹកពីក្នុងទូទឹកកកយកមកផឹក ។
Gaeun: គឺអូនអឺ...ខ្ញុំជួយលាងចាន Tae ទើបតែ ហើយមិញនេះឯង
_ នាងឆ្លើយពេលទុកដាក់ចានរៀបរយយ៉ាងត្រឹមត្រូវមុននឹងដើរមកឈោងយកកន្សែងជូតទឹកក្រោយ ខ្នង Jungkook តែការដែលនាងឈោងនោះធ្វើឲ្យទ្រូងនាងប៉ះទ្រូងនាយផ្អឹបគ្នាយ៉ាងស្និទ្ធស្នាល ។
Gaeun: សុំទោសណា៎
_ នាងដកខ្លួនចេញហើយញញឹមសុំទោសគេ ចំណែករាងក្រាសដែលរៀងភ្ញាក់មិញនេះក៏ធ្វើជាធម្មតាវិញ ។
Jungkook: មិនអីទេខ្ញុំផឹកទឹករួចហើយ នាងធ្វើការ បន្តចុះ
_ Jungkook ប្រាប់ហើយក៏ដើរឡើងមកខាងលើ វិញយ៉ាងរហ័សទាំងភ្លេចទុកដបទឹកចូលក្នុងទូទឹកកក វិញ ឯGaeun ក៏ញញឹមសមចិត្តដែលបានធ្វើឲ្យរាងក្រាសជ្រួលច្របល់ដោយសារនាង ។
@At night
Jungkook: អូនច្បាស់ហើយហ្អេសដែលឲ្យ Gaeun នៅផ្ទះរបស់យើង? បងខ្លាចថានាងបង្ករឿងទៅថ្ងៃក្រោយទេ
_ នាយសួរពេលគេងអោបរាងតូចនៅលើគ្រែដោយ មិនភ្លេចលះបង់ដៃម្ខាងឲ្យកើយ ឯTae ក៏តបស្នងដោយការក្រពាត់ដៃអោបគេទទួលយកភាពកក់ក្ដៅដូចគ្នា ។
Tae: អូនមិនដឹងទេ ដឹងត្រឹមថាអូនអាណិតនាងពេល នេះមើលទៅនាងបាត់បង់ការចងចាំហើយថែមទាំង មានរបួសទៀតតើអាចទៅពឹងពាក់អ្នកណាបានទៅ បងគិតមើល

ВЫ ЧИТАЕТЕ
💙🍃តាមស្នេហ៍លោកពូ🍃💙Season 2 (Completed)
Любовные романыឧបសគ្គនៅពីក្រោយជីវិតប្ដីប្រពន្ធមួយគូ...