Part 25

1.4K 63 1
                                    

💙🍃តាមស្នេហ៍លោកពូ🍃💙 ភាគទី 25

@Morning

_ ព្រឹកថ្ងៃថ្មីឈានចូលមកម្ដងទៀត Jungkookក៏ ត្រូវជូនអាល្អិតទៅសាលាហើយត្រឡប់មកវិញម៉ោង7កន្លះទៅហើយ ពេលនេះរាងតូចកំពុងអង្គុយជាមួយកូនស្រីនៅសួនក្បែរផ្ទះ ចំណែកស្រីជើងល្អខ្លះមិនទាន់ក្រោកពីដេកនៅឡើយទេ ។

Jungkook: Tae!!

Tae: មកវិញហើយហ្អ៎?

Jungkook: បាទ Minjee ហ្អា៎!! មាននឹក Daddy ទេកូន?

_ នាយនិយាយស្របពេលអង្អែលមុខកូនស្រីដែល បើកភ្នែកព្រឹមៗមិនទាន់អស់នៅឡើយ ។

Tae: នឹកអីគេ? គ្រាន់តែជូនកូនទៅសាលាមួយភ្លែតសោះហ្នឹង?

Jungkook: Aww គេថាមនុស្សស្រឡាញ់គ្នាឃ្លាត ពីគ្នាតែតិចប្រាកដជានឹកហើយអ្នកខ្លះនឹកគ្នាដល់ថ្នាក់ ចង់ដាច់ខ្យល់ស្លាប់ក៏មានគឺដូចបងនឹក Tae នោះអី

Tae: ទ្រលាន់!! ស្ដាប់មិនចូល

Jungkook: អូយឈឺ!!

_ រាងក្រាសស្ទាបទ្រូងចុកចាប់នឹងពាក្យសម្ដីប្រពន្ធស្ទើរធ្លាក់ឈាមមកទាំងធុង🌚 ។

Tae: ឆើស!! និយាយចឹងស្រីបងមិនទាន់ឃើញអើត ក្បាលមកសោះតិចមូសបឺតឈាមងាប់ក្នុងផ្ទះយើងទៅ

Jungkook: បងក៏មិនដឹងដែរ

« អាយ៎!!!!! »

_ សម្រែកចេញពីក្រោយផ្ទះរបស់ Gaeun លាន់លឺ ពេញផ្ទះរហូតពួកគេភ្ញាក់តែម្ដង ។

Tae: សម្លេងស្រែកអ្នកណាហ្នឹង?

Jungkook: ដូចជាសម្លេង Gaeun

Tae: ស្គាល់ច្បាស់ណាស់ន៎

Jungkook: អូនចាប់កំហុសបងទៀតហើយណា៎ នេះគ្រាន់តែឆ្លើយសំណួរអូនសោះហ្នឹង

Tae: ទៅមើលតិចមើល

_ រាងតូចនិយាយហើយក៏នាំគ្នាបីកូនដើរទៅមើល ។

Gaeun: អាយ៎!!! ហុឹកៗ ស្បែកយើងម៉េចក៏ក្លាយទៅជាចឹង? ព្រះអើយ!!!

Jungkook: មានរឿងអី?

_ គ្រាន់តែលឺសម្លេង Jungkook នាងក៏ស្ទុះក្រោកចេញពីបន្ទប់រត់ទៅទួញសោកដាក់ភ្លាម ។

Gaeun: Jungkook ជួយអូនផង!!

Jungkook: យ៉ាងម៉េច?

Gaeun: បងមើលស្បែកដៃអូនទៅនៅមានជើងទៀត ភ្ញាក់ឡើងស្រាប់តែចេញកន្ទួលក្រហមពេញហ្នឹងបងមើលទៅនៀក

💙🍃តាមស្នេហ៍លោកពូ🍃💙Season 2 (Completed)Место, где живут истории. Откройте их для себя