Part 42

1.6K 80 0
                                    

💙🍃តាមស្នេហ៍លោកពូ🍃💙 ភាគទី 42

_ ក្រោយពេលមកដល់ផ្ទះ Jungkook ក៏លើកបីរាងតូចឡើងទៅបន្ទប់ដើម្បីឲ្យគេងសម្រាកចំណែក Kan ក៏ជួយយួរឥវ៉ាន់ចេញពីពេទ្យទុកក្នុងផ្ទះឲ្យហើយក៏ចាកចេញទៅបន្ទាប់ពីអស់តួនាទី ។

Jungkook: Tae គេងសិនទៅណា៎នឹងអាលឆាប់ជា

_ នាយនិយាយស្របពេលដាក់រាងតូចឲ្យអង្គុយផ្អែកខ្នងនឹងខ្នើយទន់ៗលើពូកក្នុងបន្ទប់ពួកគេ ។

Tae: អូនគេងមកច្រើនហើយធុញណាស់

Jungkook: ហើយចង់ធ្វើអីវិញ?

Tae: ចង់ជួប Minjee និង Nahyung នេះនៅឆ្ងាយកូនៗយូរអូននឹកខ្លាំងណាស់ បងជួយជូនអូនទៅផ្ទះប៉ាម៉ាក់បន្តិចមកណា៎ ណា៎...លោកប្ដីណា៎

_ រាងតូចតោងដៃហើយផ្ដេកក្បាលលើស្មាររាងក្រាសដើម្បីយកចិត្ត មួយរយៈដែលគេងពេទ្យមិនបានមើលថែកូនទាំងពីរពិតជាធ្វើឲ្យអ្នកមានចិត្តដូចឳពុកផងម្ដាយផងនឹកនាជាខ្លាំង ។

Jungkook: មិនឲ្យទៅ!!

_ នាយឆ្លើយម៉ាត់ៗឲ្យរាងតូចពេបមាត់ខកចិត្តនឹងរូប គេហើយក៏ព្រលែងដៃចេញទម្លាក់ខ្លួនដេកបែរខ្នង ស្អប់ណាស់!! គេនឹកកូនស្ទើរស្លាប់ហើយនៀក ។

Jungkook: បងទៅធ្វើអីឲ្យញ៊ាំ អូនចង់ញ៊ាំអីជាពិសេសទេដូចជាសាច់គោអាំង សាច់គោឆាជាមួយ
គីមឈី ឬមួយក៏សាច់គោចៀនឆ្អិនពាក់កណ្ដាល?

_ Jungkook រៀបរាប់មកទាំងប៉ុន្មានធ្វើឲ្យ Tae លួចលេបទឹកមាត់ក្អឹកៗ ស្លាប់ហើយ!! សុទ្ធតែម្ហូបដែលគេចូលចិត្ត ចង់សួរឲ្យឆ្លើយបកវិញឬ?

Tae: ទេ~~មិនចង់ញ៊ាំរបស់មនុស្សចិត្តអាក្រក់

_ រាងតូចឆ្លើយឈើយដាក់គេវិញធ្វើឲ្យ Jungkook បានត្រឹមតែលួចញញឹមក្នាញ់ តាមពិតទៅស្អែកនេះប៉ាម៉ាក់Tae នឹងមកថែមទាំងនាំក្មេងៗមកជាមួយដែរ ចំណែក Jimin និង Yoongi ក៏នាំអាល្អិត Gaeji មកដែរដើម្បីជប់លៀងទទួលរាងតូចចេញពីពេទ្យតែគេខ្ជិលប្រាប់ទុកឲ្យក្មេងខ្លះងរសិនក្រែងលោបានមួយពីរអីនឹងគេ ។

Jungkook: មិនញ៊ាំមែនហ្អេស? តិចថាបងធ្វើហើយសុំញ៊ាំអីអត់ឲ្យហ្អេសណា៎

💙🍃តាមស្នេហ៍លោកពូ🍃💙Season 2 (Completed)Место, где живут истории. Откройте их для себя