💙🍃តាមស្នេហ៍លោកពូ🍃💙 ភាគទី 23
_ Gaeun ឃើញអំបោសមួយក្បែរនោះក៏ទម្លាក់វ៉ាលី ចុះហើយរៀបចំបោសសំអាតទាំងមិនដឹងថាគួរធ្វើអី មុនឡើយ ស្របពេលនោះរាងក្រាសក៏ដើរមករក នាងទាំងមានអំបោសនិងប្រដាប់ជូតមកធ្វើឲ្យនាងញញឹមត្រេកអរស្មានថា Jungkook នៅតែ ស្រឡាញ់ហើយបារម្ភពីនាង ។
Gaeun: Jungkook!! បងមកអូនហើយហ្អ៎?
_ នាងបោះអំបោសចោលរួចស្ទុះទៅរកនាយតែ ទឹកមុខរីករាយក៏ត្រឡប់មកដូចដើមពេលឃើញរាងតូចដើរមកតាមក្រោយដែរ ។
Tae: អាណិតឆ្កែឆ្មារ!! គ្នាមកសុំស្នាក់អាស្រ័យហើយក៏ដាច់ចិត្តទុកចោលមិនបាន ហីយ៉ាខ្ញុំមិនគួរ ណាមានប្ដីចិត្តបុណ្យអញ្ចឹងសោះ
_ រាងតូចបង្ហើរសម្ដីហើយដើរមកអោបដៃ Jungkook ទាំងភ្នែកសម្លក់សម្លឹងនាងនោះមិនឈប់ដូចគ្នា មុននេះដោយសារតែ Jungkook នឹកឃើញថាបន្ទប់នេះគគ្រិចទើបអាណិតចង់យករបស់មកឲ្យ ហើយក៏ចូលផ្ទះវិញហើយតែ Tae មិនទុកចិត្តទើបតាមមកជាមួយ ចាំមើលទៅបន្ទប់វិញនឹងមានរឿង និយាយគ្នាមិនខាន ។
Jungkook: Tae ហ្អា៎!! បងគ្រាន់តែយកអំបោះមក ឲ្យនាងប៉ុណ្ណោះ
Tae: ចឹងហ្អ៎? ចុះឲ្យហើយនៅ? កូនកំពុងចាំបងញាំបាយ
Jungkook: បាទ!! នេះជាអំបោសនាងយកទៅ បោសសំអាតទៅហើយប្រយ័ត្នផង យប់ឡើងនឹង មានសត្វល្អិតចូលទៅដែរខ្ញុំគ្រាន់តែប្រាប់ទេ
Gaeun: គឺថាអូន....
_ នាយដាក់របស់ទៅលើដីហើយក៏នាំប្រពន្ធចូលផ្ទះវិញរកតែ Gaeun ម្ញិកម្ញ៉ក់ដាក់ក៏មិនបានដែរ ។
Gaeun: ហុឺយ!! វាស្អីណាស់ណាទៅនៀក តែថា យប់ឡើងពិតជាមានសត្វល្អិតមែនហ្អេស? ចុះវាអាចខាំយើងដែរទេហុឹកៗ!!
_ ងាកមកមើលពួកគេពេលចូលដល់ក្នុងផ្ទះហើយ Tae ក៏ដកដៃចេញពីនាយហើយដើរទៅអង្គុយក្នុងតុញាំបាយជាមួយ Nahyung ទាំងមុខក្រមីក្រម៉ូវ Jungkook ក៏ទៅអង្គុយតាមក្រោយ ។
Jungkook: ញាំបាយទៅ!!
_ ពួកគេចាប់ផ្ដើមញាំបាយទាំងមិននិយាយរកគ្នាធ្វើ ឲ្យអាល្អិតដែលនៅរួមតុនោះធ្វើភ្នែកភ្លឹសៗសម្លឹងមើលមុខប៉ាគេទាំងពីរ ប៉ាតូចអង្គុយឆ្កឹះបាយសម្លក់ ទៅប៉ាធំគេដែលញាំបាយមួយៗលក្ខណៈថាខ្លាចខ្សែភ្នែកប្រពន្ធតែម្ដង ។
ВЫ ЧИТАЕТЕ
💙🍃តាមស្នេហ៍លោកពូ🍃💙Season 2 (Completed)
Любовные романыឧបសគ្គនៅពីក្រោយជីវិតប្ដីប្រពន្ធមួយគូ...