💙🍃តាមស្នេហ៍លោកពូ🍃💙 ភាគទី 32
Gaeun: Jungkook!!
Jungkook: អង្គុយចុះទៅ
_ Gaeun ខំងើបឈរឡើងហៅឈ្មោះនាយយ៉ាងពិរោះតែនាយមិនខ្វល់ដាក់រាងតូចឲ្យអង្គុយហើយខ្លួនឯងក៏អង្គុយក្បែរទើប Gaeun ទម្លាក់ទឹកមុខចុះជ្រេញនឹងពួកគេខណៈដែលគេមិនបានឃើញមុននឹងអង្គុយចុះដូចគ្នា ។
Tae: នាងទៅត្រូវស្អីមកពីណាទើបស្នាមពេញខ្លួន បែបហ្នឹង?
_ រាងតូចសួរឡើងទើបនាងតូចអោនមើលខ្លួនឯង ហើយកែវភ្នែកចាប់ផ្ដើមហូរទឹកភ្នែកមកតែម្ដង ។
Gaeun: ខ្ញុំហុឹក!! ខ្ញុំត្រូវពួកជនពាលរំលោភហើយក៏ វាយឲ្យទៅជាបែបនេះ ហុឹកៗ
_ Gaeun ខ្ទប់មុខយំឡើងញ័រខ្លួនទាក់ទាញឲ្យ Tae និង Jungkook ទន់ចិត្តតាមភ្លាមៗតែម្ដង ។
Jungkook: ហេតុអីក៏ត្រូវគេវាយ?
_ នាងដកដៃចេញពីមុខហើយប្រាប់បន្ត ។
Gaeun: ខ្ញុំក៏មិនដឹងដូចគ្នា ម្សិលមិញនេះខ្ញុំស្រាប់តែ ភ្ញាក់ឡើងឃើញខ្លួនឯងនៅក្នុងបនស្រី ភ្លាមនោះខ្ញុំមិនចងចាំអីនោះទេហើយក៏ប្រញាប់រត់ចេញពីទីនោះតែម្ចាស់បនប្រើឲ្យកូនចៅគេតាមចាប់ខ្ញុំហើយរំលោភខ្ញុំថែមទាំងវាយខ្ញុំទៀតផង ហុឹកៗ ខ្ញុំខ្លាចខ្លាំងណាស់ ហុឺ~~~ខ្ញុំខ្លាច~~~
_ នាងនិយាយចប់ក៏រំជួលចិត្តយំខ្លាំងៗធ្វើឲ្យមនុស្សបេះដូងទន់ដូចរាងតូចទ្រាំមើលលែងបានក៏ងើប ឡើងមកអោបលួងលោមនាង ព្រោះបើមើលតាម ស្នាមលើខ្លួនប្រាកដជាត្រូវពួកគេធ្វើបាបខ្លាំងហើយនាងជាស្រីខ្លួនតូចមួយពិតជាមិនអាចតដៃបានទេ ទោះបីនាងធ្លាប់អុកឡុកគេនិង Jungkook តែក្នុងសភាពបាត់បង់ការចងចាំបែបនេះ នាងប្រហែលជា មិនចាំអ្វីហើយក៏ប្រហែលជាមិនអាចធ្វើដូចមុនទៀតឡើយ ។
Tae: កុំយំអីណា៎!!
Gaeun: ពួកអស់នោះមានគ្នាដល់ទៅជាង10នាក់ ហើយរំលោភខ្ញុំម្ដងម្នាក់ ពេលនោះខ្ញុំខ្លាចណាស់ ខ្ញុំធ្វើអីពួកគេមិនបាន ហុឹកៗ ខ្ញុំស្អប់ខ្លួនឯងណាស់ហុឹក!!
Tae: ពេលនេះនាងលែងអីហើយកុំខ្លាចអីណា៎ នាង នៅមានខ្ញុំនិង Jungkook ដែរពួកខ្ញុំនឹងការពារនាង