💙🍃តាមស្នេហ៍លោកពូ🍃💙 ភាគទី 20
@ម៉ោង 1 រំលងអាធ្រាត្រ🌙
< អឺង៉ាៗៗៗ >
_ សម្លេងក្មេងយំបន្លឺឡើងពាក់កណ្ដាលយប់ដាស់ឲ្យរាងតូចភ្ញាក់ឡើងមុនគេតែម្ដង ។
Tae: អ្ហឹម Minjee~~~
_ គេហៅឈ្មោះកូនស្រីដែលយំខ្លាំងៗមិនឈប់ក្នុងអង្រឹងធ្វើឲ្យ Jungkook ភ្ញាក់ដឹងខ្លួនតាមក្រោយ ។ Tae បើកភ្លើងបន្ទប់រួចក៏ចាប់ពរកូនឡើងហើយរលាក់គេក្នុងដៃតិចៗ ដៃម្ខាងក៏រៀបចំឆុងទឹកដោះ
គោឲ្យកូនតែរៀងទើសទាល់បន្តិចទើបរាងក្រាសឃើញហើយមកជួយឆុងឲ្យ ។
Jungkook: ទុកឲ្យបងវិញ
_ នាយជួយយកអាសារឲ្យ Tae ពរកូនលួងលោម ទាំងញញឹម ។
Jungkook: ទឹកដោះគោដាក់ប៉ុន្មានស្លាបព្រាដែរ?
Tae: ដាក់បួនស្លាបព្រាហើយចាក់ទឹកឲ្យជិតពេញមួយដបមកបង
_ រាងក្រាសក៏រៀបចំតាមដែល Tae និយាយទើបយកដបទឹកដោះគោមកឲ្យ រាងតូចបំបៅកូនបណ្ដើរ រលាក់តិចៗបណ្ដើរ Minjee ក៏ស្ងាត់មាត់លែងរក
រឿងទៀតរីឯ Jungkook ធ្វើមុខច្រឡើមឲ្យកូនស្រីសើចទាំងដបទឹកដោះគោជាប់មាត់ ពួកគេលួងកូន
ជាមួយគ្នារហូតនាងតូចបៅអស់ហើយគេងលក់ទើប Tae ដាក់ឲ្យគេគេងថ្នមៗក្នុងអង្រឹងវិញ ។Jungkook: ហឹមម៉ោងទើបតែមួយយប់តើស
ពួកយើងទៅគេងវិញទៅTae: អឹម
_ រាងក្រាសបីប្រពន្ធទៅដាក់លើគ្រែវិញដោយលះ បង់ដៃម្ខាងឲ្យគេងហើយដៃម្ខាងទៀតអោបរាងតូចដែលអោបគេវិញយ៉ាងផ្អែមល្ហែមដូចប្ដីប្រពន្ធទើប រៀបការយ៉ាងចឹង ។
Tae: បង!!
Jungkook: ហឹម?
Tae: អូនស្រឡាញ់បង
_ Tae និយាយហើយងើយថើបមាត់រាងក្រាស ការថើបយូរទៅក្លាយជាបឺតជញ្ជក់គ្នាដល់ថ្នាក់រោលរាល តែពេលនឹកឃើញដល់សក់ដែលជាប់អាវលោកប្ដីនោះ Tae ក៏រហ័សដកមាត់ចេញហើយសម្លឹងមុខ នាយខណៈគេក៏កំពុងមើលមកដូចគ្នាដែរ ។
Jungkook: មានអីហ្អេស?
Tae: អូនចង់សួរបងរឿងមួយ
YOU ARE READING
💙🍃តាមស្នេហ៍លោកពូ🍃💙Season 2 (Completed)
Romanceឧបសគ្គនៅពីក្រោយជីវិតប្ដីប្រពន្ធមួយគូ...